ការ​ទទួលទាន​ត្រី​អាច​ជួយ​កាត់បន្ថយ​ការគ្រោះថ្នាក់​នៃ​ជំងឺ​តម្រងនោម​

តាម​ការសិក្សា​របស់​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​បាន​រកឃើញថា ការ​ទទួលទាន​ត្រី​យ៉ាងតិចណាស់ ២ ដង​ក្នុង ១ សប្តាហ៏ អាច​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​តម្រងនោម​របស់​អ្នក​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​។​
​តាម​ការដឹង​របស់​អ្នកវិទ្យាសាស្ត្រ​មុនៗ​បាន​និយាយថា អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវ​ទទួល​ទាន​ប្រូតេអ៊ីន​ឲ្យបាន​តិច​បំផុត​តាម​ដែល​អាច​ធ្វើទៅបាន ដើម្បី​ពន្យា​ពេល​នៃ​ការវិវត្ត​ន៏​នៃ​ជំងឺ​តម្រង​នោម​។ តែ​ទោះជា​យ៉ាងណា តាម​ការសិក្សា​ថ្មីៗ​នេះ​របស់​អ្នកវិទ្យាសាស្ត្រ​អា​មេ​រិច​បានឲ្យដឹងថា អ្វី​ដូចដែល​បាន​និយាយ​រៀបរាប់​ខាងលើ ពិតជា​មិន​ចាំបាច់​នោះ​ទេ​ពីព្រោះ​ប្រូតេអ៊ីន​នៅក្នុង​សាច់​ត្រី​ពិតជា​ផ្តល់​នូវ​អត្ថប្រយោជន៏​ជា​ច្រើនដ​ល់​តម្រងនោម​។ វេជ្ជបណ្ឌិត​លោក អា​មែន​ដា មក​ពី​សមាគមន៍​អ្នកស្រាវជ្រាវ​វិជ្ជសាស្ត្រ​សាកលវិទ្យាល័យ​ខេម​ប្រ៊ីត (​ចក្រភព​អង់គ្លេស​) បាន​និយាយថា ក្រោយពី​បាន​សិក្សា ២២,០០០ មុខ​រួច​មក​ឃើញថា ចំនួន ១៨ ភាគរយ នៃ​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម ដែល​បាន​ទទួលទាន​សាច់​ត្រី​យ៉ាងតិចណាស់ ២ ដង​ក្នុង ១ សប្តាហ៏​, មាន ៤ ភាគរយ​ចំពោះ​អ្នក​ដែល​បាន​ទទួលទាន​បានតែ​ជាតិ​ត្រី​សុទ្ធ​។ វា​ពិតជា​ធ្វើឲ្យ​ជំងឺ​តម្រងនោម​ថយចុះ​យ៉ាង​ពិតប្រាកដ​។ សារធាតុចិញ្ចឹម​តែមួយគត់​ពី​សាច់​ត្រី​ដែល​អាច​ការពារ​ជំងឺ​តម្រងនោម ធ្វើដំណើរ​ការឆ្លងកាត់​ដើម្បី​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យបាន​ល្អ​, ជួយ​ឲ្យ​ប្រតិបត្តិ​ការនៃ​សារធាតុ​លីពីត​កាន់តែ​ប្រសើរ​ឡើង​។ តាម​ការសិក្សា​នេះ​ផង​ដែរ​ក៏​បាន​បង្ហាញថា​សារធាតុ​ដែល​មាន​នៅក្នុង​ត្រី​ពិតជា​អាច​ជួយ​ការពារ​តម្រងនោម​បាន​យ៉ាង​ល្អ​បំផុត​។​
​យោង​ទៅតាម​អ្នកវិទ្យាសាស្ត្រ​បានឲ្យដឹងថា ត្រី​ផ្ទុក​នូវ​សារធាតុ​ខ្លាញ់​ដែល​មាន​គុណភាព​ល្អ​បំផុត​ជួយ​សម្រួល​ដល់​សរសៃឈាម​បេះដូង​, ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​សរសៃឈាម​បេះដូង​, ហើយ​វា​ក៏​អាច​ជួយ​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​កាន់តែ​ប្រសើរ​ឡើង​ផងដែរ​។ ជាធម្មតា អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​ភាគច្រើន​ទាក់ទង​នឹង​ជំងឺ​សរសៃឈាម​បេះដូង និង លើសឈាម​៕​
ប្រភព៖ Domneng.com