ផលវិបាកច្រើនបំផុតដែលកើតឡើងក្នុងអំឡុងពេលលាងឈាមអាចត្រូវបានគ្រប់គ្រងយ៉ាងងាយស្រួល ប្រសិនបើអ្នកត្រូវបានតាមដានដោយប្រុងប្រយ័ត្ន ក្នុងអំឡុងពេលលាងឈាម។
ផលវិបាកដែលអាចកើតឡើងមានដូចជា ៖
- សម្ពាធឈាមចុះទាប ៖ នេះជាផលវិបាកទូទៅបំផុតនៃការការលាងឈាម។ វាត្រូវបានគេមើលឃើញកាន់តែច្រើនចំពោះស្ត្រី និងមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ។
- ឈឺសាច់ដុំ
- ចង្វាក់បេះដូងដើរមិនទៀងទាត់
- ចង្អោរ ក្អួត ឈឺក្បាល ឬវង្វេង
- ការឆ្លងមេរោគតាមសរសៃដែលចាក់
- កំណកឈាមនៅក្នុងសរសៃវ៉ែន
- ផលវិបាកបច្ចេកទេសដូចជា ខ្យល់នៅក្នុងបំពង់លាងឈាមដែលអាចធ្វើអោយស្ទះសរសៃបាន។

ផលវិបាកនៅថ្ងៃក្រោយដោយសារការលាងឈាមអាចមានដូចជា ៖
- ច្រោះមិនអស់កាកសំណល់
- កំណកឈាម
- ជំងឺសរសៃឈាមបេះដូង (ជំងឺបេះដូង ជំងឺសរសៃឈាម ឬជំងឺដាច់សរសៃឈាមខួរក្បាល)៕
- ច្រោះមិនអស់កាកសំណល់
- កំណកឈាម
- ជំងឺសរសៃឈាមបេះដូង (ជំងឺបេះដូង ជំងឺសរសៃឈាម ឬជំងឺដាច់សរសៃឈាមខួរក្បាល)៕
ដកស្រង់ពីhealth.com.kh