កែ​រូប​ថត​ចាស់ៗ ជាមួយ Photoshop [Restoration] – វគ្គ២

មធ្យោបាយ​ក្នុង​​ការ​កែ​រូប​ចាស់ៗ ឫហៅ​ថា Photo Restoration នោះ​អាច​នឹង​មិន​មាន​ច្រើន​ទេ ប៉ុន្តែ​បញ្ហា​ដែល​លោកអ្នក​នឹង​ជួប​ប្រទះ​អាច​នឹង​មាន​ច្រើន​ផ្សេងៗ ខុសៗ​ពី​គ្នា​ ។ អត្ថបទ​មុន​នេះ​បន្តិច សំបុកអាយធី​ បាន​ណែ​នាំ​​ជា​ច្រើន​មក​ហើយ​ នូវ​​វិធី​សាស្រ្ត​ផ្សេងៗ ក្នុង​ការ​កែ​រូប​ទាំង​នោះ ។
អត្ថបទ​គួរ​អាន កែ​រូប​ថត​ចាស់ៗ ជាមួយ Photoshop [Restoration] – វគ្គ១
ជាមួយ​នឹង​វគ្គ​ពីរ​នេះ លោកអ្នក​នឹង​ទទួល​បាន​នូវ​វិធី​សាស្រ្ត​បន្ថែម​មួយ​ចំនួន​ជា​មួយ​នឹង​ ដំណើរការ​ក្នុង​ Restore Photo ពី​ដើម​រហូត​ដល់​បញ្ចប់​តែ​ម្ដង ។ ដូច​នេះ​ សូម​តាម​ដាន​ជាមួយ​ សំបុកអាយធី ទាំង​អស់​គ្នា​ដូច​តទៅ៖

ជា​ដំបូង​ សូម​បើក​យក​រូប​ថត​របស់​លោកអ្នក ជាមួយ​នឹង​កម្មវិធី Adobe Photoshop និង​ធ្វើការ​ចម្លង (Duplicate) Background Layer ទុក​មួយ​ ដោយ​ចុច Ctrl+J និង​​ធ្វើ​ការ Lock ឬ​​បិទ​ភ្នែក (Visiblity)​ ក៏​បាន ។
Original Img_Photo restoration
បន្ទាប់​មក សូម​ប្រើប្រាស់ Clone Stamp Tool និង​ធ្វើការ​ជួសជុល​នូវ​កន្លែង​ដាច់​រហែក ។
 stamp break image 1 photo restoration
ជាមួយ​គ្នា​នេះ លោកអ្នក​ចាំ​បាច់​ធ្វើការថត​ចម្លង​យក​ផ្នែក​ដែល​នៅ​សល់​មក​ជួសជុល​ផ្នែក​ដែល​បាត់​បង់ ឧទាហរណ៍ មាត់ ច្រមុះ ជាដើម។ ដោយសារ​វា​មាន​លក្ខណៈ​ឆ្លុះ (Mirror) លោកអ្នក​អាច​ធ្វើការ​ select ជា​រៀង​ដែល​លោកអ្នក​ចង់​បាន ដោយ​ប្រើ Lasso Tool ឫ Patch Tool និង​បន្ទាប់​មក​ដោយឈ​នៅ​លើ Layer Background Copy នោះ ​ចុច Ctrl+J ដើម្បី​ធ្វើ​ការចម្លង និង​បង្កើត​ layer ថ្មី ដែល​មាន​រាង​ដូច​ដែល​បាន Select ។
select mouth n nose 2 photo restoration
បន្ទាប់​ពី​បាន​រូប​មួយ​ចំហៀង​ថ្មី​រូច​មក សូម​ចុច Ctrl+ T រួច right-click > Flip Horizontal ដើម្បី​ធ្វើ​ការ​​ត្រលប់​បែរ​រូប​នោះ ។ លោកអ្នក​នឹង​ត្រូវ​ធ្វើ​ការ Warp រូប​នោះ​ផង​ដែរ​ ដើម្បី​កុំ​ឲ្យ​មើល​ទៅ​ខាង​ស្ដាំ​ដូច​ខាង​ឆ្វេង ជាដើម ។
free transform 3 photo restoration
បន្ទាប់​ពី​នោះ​មក​ លោកអ្នក​នឹង​ត្រូវ​ធ្វើការ​ លុប​បំបាត់​ស្នាម​អុជៗ (Speck & Spot)​ ដោយ​ប្រើប្រាស់ Spot Healing Brush Tool ឫក៏ Patch Tool ក៏​បាន ។
spot healing brush tool patch tool 4 photo restoration
ដូច​គ្នា​នេះ​ដែរ លោកអ្នក​អាច​ធ្វើ​ការជួសជុល frame នោះ​ដោយ​ប្រើប្រាស់ Clone Stamp tool ដោយ​ធ្វើការ copy ពីស្នាម​បន្ទាត់​ដែល​មាន​ស្រាប់​ មក​ផ្គុំ​គ្នាុ ។
frame fix 5 photo restoration
ជំហាន​បន្ទាប់ យើង​​នឹង​ជួសជុល​ស្រមោល​នៅ​កន្លែង​សំពត់ ដោយ​ប្រើប្រាស់ curves mask ដូច​នេះ សូម​ចុច icon របស់ Adjustment layer > Curves… ។
6 photo restoration
សូម​ទាញ​ខ្សែរ​កោង​របស់ RGB ដូច​ក្នុង​រូប និង​ចុច Ctrl+I ដើម្បីធ្វើ​ការ Invert ។
curve 7 photo restoration
ដោយ​ប្រើប្រាស់ Brush Tool សូម​គូស​ ផាត់ នៅ​ត្រង់​កន្លែង​ខូច​នោះ ជា​មួយ​នឹង Opacity ប្រមាណ​ជា 20% ។ ជំហាន​​នេះ លោកអ្នក​នឹង​ត្រូវ​អនុវត្ត​ដដែលៗ ប្រមាណ ៤ ទៅ​ ៥ Curves Layer Masks ដើម្បី​ទទួល​បាន​លទ្ធផល​ប្រសើរ​ ។
9 photo restoration
fix shadow 8 photo restoration
ក្នុង​រង្វង់​ជា​រូប​ដើម​មុន​ពេល​បន្ថែម curves mask
ជំហាន​បន្ទាប់​មក​ទៀត យើង​ឃើញ​ថា រូប​ថត​នេះ​មិន​មាន Balance ដោយ​សារ​តែ​ផ្នែក​ខាង​លើ​​ភ្លឺ ស ឯ​ផ្នែក​ខាង​ក្រោម​ងងឹត ។ ដើម្បី​ធ្វើ​ឲ្យ​រូប​នេះ​ មើល​ទៅ​មាន​ Balance ឡើង​វិញ លោកអ្នក​គ្រាន់​តែ បង្កើត Layer ថ្មី​មួយ​ដោយ​ចុច Ctrl+N និង​ធ្វើ​ការ​ចាក់​ពណ៌​ដោយ​ប្រើ Foreground to Transparent របស់ Gradient Tool ។
20 photo restoration
balance image 10 photo restoration
បន្ទាប់​មក​ កុំ​ភ្លេច​ធ្វើ​ការបន្ថយ​នូវ Opacity និង​ប្ដូរ​ Blending mode ជា Soft Light ។
11 photo restoration
ដោយ​ឈរ​លើ layer ចុង​ក្រោយ (layer ដែល​បាន​បញ្ចូលទាំង​ curves mask ទាំងការ​លុប​បំបាត់​ស្លាក​ស្នាម​ផ្សេងៗ​ជា​ដើម) សូម​ធ្វើ​ការ blur ដោយ​ប្រើប្រាស់ Gaussian Blur ជាមួយ​ Radius ប្រមាណ 2.7 pixels ដើម្បី​ធ្វើ​ការ soft រូបភាព​ទាំង​មូល។​ កុំ​ភ្លេច​បន្ថយ opacity ។
បញ្ជាក់
១. លោកអ្នក​អាច​ធ្វើ​ការ merge នូវ Layers និង Layer mask ទាំង​អស់​ចូល​គ្នា​ក៏​បាន ដោយ​ select layers និង​ចុច Ctrl+E។
២. លោកអ្នក​អាច​ធ្វើ​ការ​បម្លែង​ជាពណ៌ ស-ខ្មៅ​ បាន​ដោយ​ចុច icon របស់ adjustment > Black & White…។
blur 12 photo restoration
gradient tool 13 photo restoration
ជំហាន​បន្ទាប់​មក​ទៀត​លោកអ្នក​អាច​ធ្វើ​ការ​ទាញ​យកឲ្យ​ច្បាស់​មក​វិញ ដែល​ដំបូង​លោកអ្នកត្រូវ​ចម្លង​ layer ចុងក្រោយ​ទៅ​កាន់​ក្រ​ដាស​ថ្មី ដោយ​ចុច Ctrl+A > Ctrl+C > Ctrl+N > ចុច OKCtrl+V
បន្ទាប់​មក​ចូលទៅ​កាន់ Image (Menu) > Adjustments > HDR Toning…
sharp 14 photo restoration
បញ្ជាក់ លោកអ្នក ​អាច​ចុច right-click នៅ​លើ Layer ចុងក្រោយ និង​ចុច Flatten Image  ជំនួស​ការ​​ចុច  Ctrl+A > Ctrl+C > Ctrl+N > Ctrl+V ក៏​បាន ប៉ុន្តែកំណែ​ប្រែ (version) របស់ Adobe Photoshop ខ្លះ​ មិន​បង្កើត​​ក្រដាស​ថ្មីឲ្យ​ទេ​ ​បែរ​ជា​ធ្វើ​ការ merge នៅ​ក្នុង​ក្រដាស​ចាស់​នោះ​តែ​ម្ដង ។
flatten images 16 photo restoration
នៅ​ពេល​ដែល​ផ្ទាំង​ HDR Toning បង្ហាញ​​ឡើង លោកអ្នក​អាច​ធ្វើការ​កែ​ប្រែ ដូច​ជា Radius, Detail, Shadow… ទៅ​តាម​អ្វី​ដែល​លោកអ្នក​ចង់​បាន និង​ទៅ​តាម​ស្ថាន​ភាព​រូប​ជាក់ស្ដែង ។
HDR toning 15 photo restoration
ការ​ប្រើប្រាស់ HDR Toning នេះ​ នឹង​ជួយ​​ចែក​តុង​ពន្លឺ ឲ្យ​រូប​ភាព​មាន​សភាព​ច្បាស់​ឡើង​វិញ​បន្តិច ជាមួយ​គ្នា​នេះ កុំ​ភ្លេច​ប្តូរ blending mode ជា soft light និង​បន្ថយ opacity ប្រមាណ 50% ។
17 photo restoration
ជា​ចុង​ក្រោយ​ប្រសិន​បើ​លោកអ្នក​មិន​ស្រលាញ់​រូប​ ស-ខ្មៅ​ នោះ​ លោកអ្នក​អាច​បន្ថែម tone effect មក​វិញ​ក៏​បាន​ ដោយ​បង្កើត layer ថ្មី ដោយ​ចុច Ctrl+N និង​ធ្វើ​ការ​ចាក់​ពណ៌ រួច​ប្ដូរ Blending mode ក៏​ដូច​ជា Opacity ជា​ការស្រេច ។
color eyedropper 18 photo restoration
19 photo restoration
ក្រឡេកថយ​ក្រោយ ទៅ​ផ្ទៀង​ផ្ទាត់​ជាមួយ​រូប​ដើម…
final 19 photo restoration
​បើ​មាន​សំនួរ សូម​ comment នៅ​ប្រអប់​មតិ​ខាង​ក្រោម និង​កុំ​ភ្លេច​ post ស្នាដៃ​របស់​លោកអ្នក​មក​កាន់ សំបុកអាយធី​ វិញ​ផង ;)
ដក​ស្រង់​ និង​កែ​សម្រួល​ចេញ​ពី Photo Restoration with Photoshop with Janine Smith
Lynda DVD Photo Restoration with Adobe Photoshop

ឌីវីឌីវីដេអូបង្រៀនខាងលើ មានលក់នៅហាង ស៊ីង ស្ត័រ (Think Store) ដែលស្ថិតនៅចំងាយ ២០០ ម៉ែត្រពី ម៉ាស្ទ័រស៊ូគីស៊ុប ទុលមុខ ខេនស៊ូគីស៊ុប បាក់ទូក (ចុច​ទីនេះ​មើល​ទីតាំង) ។
Think Store មានលក់ឌីវីឌីវីដេអូបង្រៀនជាង ៥០០០ មុខវិជ្ជា ផលិតដោយអ្នកជំនាញនៅក្រុមហ៊ុន Lynda.cominfiniteskillspluralsight,safaribooksonline និង cadlearning ។ ទំនាក់ទំនង Think Store តាមរយៈលេខទូរសព្ទ 087 718 466 / 081 987 898 ។
ឌីវីឌីវីដេអូបង្រៀនភាគច្រើនមានភ្ជាប់ជាមួយនឹង English Subtitles ដែលអាចជួយលោកអ្នកក្នុងការមើលវីដេអូឲ្យកាន់តែងាយស្រួលយល់ និងអនុវត្តន៍តាម ។

ប្រភព៖សំបុកអាយធី

កែ​រូប​ថត​ចាស់ៗ ជាមួយ Photoshop [Restoration] – វគ្គ១

អតីតកាល គឺ​ជា​ពេល​វេលា​មួយ​ដែល​បាន​​បន្សល់​ទុក​អនុស្សាវរីយ៍​សម្រាប់​ពេល​ បច្ចុប្បន្ន ។ ពេល​ខ្លះ​ លោកអ្នក​អង្គុយ​មើល​រូប​ថត ​ដែល​បាន​ថត​ជាមួយ​មិត្ត​ភក្ដិ​កាលពី​មុន ហើយ​លួច​សើច​ម្នាក់​ឯង​ក៏​មាន។ តែ​ថា កាលពី​ទសវត្ស​មុនៗ បច្ចេកវិទ្យា​នៅ​មាន​កម្រិត រូប​ថត​ចាស់​ៗ​ទាំង​នោះ អាច​នឹង​រហែក សាក​ពណ៌ ឫ​​បញ្ហា​ផ្សេងៗ​ទៀត​ ដែល​ ។

ថ្ងៃ​នេះ សំបុកអាយធី សូម​លើក​យក​វិធី​ក្នុង​ការ​កែ​រូប​ថត​ចាស់ៗ (restoration) ដែល​នឹង​មាន​ច្រើន​ករណី ច្រើន​វិធី​សាស្រ្ត​ រូម​មាន​ជា​បន្ដ​បន្ទាប់​ដូច​​តទៅ៖

ករណី​រូប​ភាព​សាក​ពណ៌ (Fading Photo)

Fade_2 photo restoration
ដើម្បី​ធ្វើការ​ទាញ​យក​នូវ Detail ពី​រូប​ភាព​ប្រភេទ​នេះ​មក​វិញ លោកអ្នក​អាច​ប្រើប្រាស់ Curves ដោយ​ចុច Ctrl+M ឫ Edit (menu) > Adjustments > Curves…។ បន្ទាប់​មក​ លោកអ្នក​អាច​ទាញ​ខ្សែ​កោង​ដើម្បី​បង្ហាញ detail របស់​រូប​បាន​ហើយ ឫ​ក៏​ធ្វើ​ការ​ប្រើ​ប្រាស់ eyedropper ក៏​បាន ខណៈ​ដែល eyedropper ទី​មួយ​គឺ​ទាញ​យក​ពណ៌​ខ្មៅ ទីពីរ​យក​ពណ៌​ប្រផេះ និង​ទីបី​យក​ពណ៌​ ស ។
1 curve photo restoration

ករណី​រូបភាព​មាន​ស្នាម​អុជៗ (Speck & Spot)

បន្ទាប់​មក​ អ្វី​ដែល​ជា​បញ្ហា​បន្ទាប់​នោះ​គឺ មាន​ស្នាម ប្រឡាក់ អុជៗ ផ្សេង​ៗ​ នៅ​លើ​រូប ដែល​លោកអ្នក​អាច​ប្រើប្រាស់ tool មួយ​ចំនួន​ ដូច​ជា spot healing brush tool ឫក៏ patch tool ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង។
2 spek n spot photo restoration

ចំពោះ​ការប្រើប្រាស់ spot healing brush tool គឺ​លោកអ្នក​គ្រាន់​តែ​ click ទៅ​លើ​ទី​តាំង​ដែល​លោកអ្នក​ចង់​បំបាត់ ឧទាហរណ៍ ចំណុច​ពណ៌​សៗ ខាង​លើ ដោយ​ប្រើ​ប្រាស់​ទំហំ brush ឲ្យ​ធំ​ជាង​ទំហំ​ចំណុច​នោះ​ប៉ុណ្ណោះ។
រីឯ ការ​ប្រើប្រាស់ patch tool ក៏​ដូច​គ្នា​ដែរ លោកអ្នក​គ្រាន់​តែ​គូស​រង្វង់​ត្រង់​ចំណុច​សៗ រួច​អូស (drag and drop) ទៅ​ទី​តាំង​ងងឹត​ជា​ការស្រេច។

3​​ patch tool photo restoration

ការប្រើប្រាស់ Noise Reduction

ដើម្បី​កាត់​បន្ថយ Noise លោកអ្នក​អាច​ប្រើ​ប្រាស់ Noise Reduction ដោយ​ចុច Filter (menu) > Noise > Reduce Noise… ។ ក្នុង​ករណី​នេះ រូបថត​នេះ​មិន​អាច​ឲ្យ​យើង​កាត់​បន្ថយ​ Noise បាន​ច្រើន​នោះទេ តែ​យ៉ាង​ហោច​ណាស់​ក៏យើង​អាច​កាត់​បន្ថយ Color Noise បាន​ច្រើន​ដែរ ។
3​​ noise reduction photo restoration

ការ​ Remove Red-Eye

ជា​ទូទៅ លោកអ្នក​អាច​ប្រើប្រាស់ Red Eye Tool ដែល​មាន​ស្រាប់​នៅ​ក្នុង tool box បាន ។
5​​ red eye tool photo restoration
លោកអ្នក​គ្រាន់​តែ​អូស​ (drag)​ នៅ​ត្រង់​គ្រាប់​ផ្នែក​ជា​ការ​ស្រេច ។
6​​ red eye tool photo restoration
ដើម្បី​​ជួយ​ឲ្យ​ប្រស្រី​ភ្នែក​មើល​ទៅ​កាន់​តែ​ដូច​ពិតៗ (realistic) លោកអ្នក​អាច​សាកល្បង​ជាមួយ mask ជំនួស​វិញ ។ ដោយ​ដំបូង សូម​ធ្វើការ duplicate នូវ layer រូប​ថត​នោះ ដោយ​ចុច Ctrl+J និង​បន្ថែម Black&White Effect ដោយចុច icon របស់ Adjustment Layer > Black & White…
6​​ black n white effect photo restoration
បន្ទាប់​មក​ទៀត ដោយ​​ចុច​យក Brush Tool និង​​មាន Hardness 100% សូម​ចុចទៅលើ​ប្រស្រី​ភ្នែក ។
7​ brush tool eye photo restoration
ជាបន្ត​​សូម​ចុច Ctrl+I ដើម្បី​ធ្វើ​ការ Invert នោះ​លោកអ្នក​នឹង​ទទួល​បាន​រូប​ដូច​ខាង​ក្រោម​វិញ។ ប្រសិន​បើ​​លោកអ្នក​ឃើញ​មានពណ៌​ក្រហម​នៅ​មាន​​ នៅ​ជុំវិញ​ប្រស្រី​ភ្នែក​នោះ លោកអ្នក​អាច​ធ្វើការគូស​បន្ថែម​បាន​ដោយ​ប្រើប្រាស់​ពណ៌​ស ។​
8​ brush tool eye photo restoration

ការ​ជួសជុល​ពណ៌ (Repairing Color)

  • ករណី Cast Color
red cast  photo restoration
ដំបូង​ សូម​ចុច icon របស់ Adjustment Layer > Curves..
9 cast color photo restoration
ដូច​គ្នា​នឹង​ករណី​ខាងលើ​ដែរ លោកអ្នកអាច​ប្រើប្រាស់ eyedropper ដើម្បី​ទាញ​យក​ពណ៌​បាន​ដូចខាងក្រោម។
បញ្ជាក់​ ទីតាំង​ដែល​ត្រុវ​ចុច​យក​នោះ​គឺ​អា​ស្រ័យទៅ​តាម​​លោកអ្នក​ចង់​បាន​ និង​រូបភាពជាក់​ស្ដែង ចំណុច​ខាង​ក្រោម​ គ្រាន់​តែ​ជា​ឧទាហរណ៍​ប៉ុណ្ណោះ ។
10 cast color photo restoration
  • ករណីរូបភាព desaturate (ពណ៌​ស្លេក)
desaturate  photo restoration
ដើម្បី​បន្ថែម​ពណ៌ឲ្យ​រូបភាព​កាន់​តែ​មាន​សភាព​ស្រស់​ស្អាត​បន្ថែម​ ទៀតនោះ ជា​ដំបូង​សូម​ចុច icon របស់ adjustment និង​ចុច Hue/Saturation…
11​ hue and saturation photo restoration
បន្ទាប់​មក សូម​ចុច icon ដូច​ក្នុង​រូប​ខាងក្រោម រួច​ចុច និង​អូស (drag) ​ទៅ​លើ​ពណ៌​ណា​មួយ​ ដែល​លោកអ្នក​ចង់ឲ្យ​វា​លេច​ឡើងកាន់​តែ​ច្បាស់ ឧទាហរណ៍ ពណ៌​របស់​ផ្កា ។
12 hue and saturation photo restoration
ជាមួយ​គ្នា​នេះ លោកអ្នក​នឹង​កត់​សម្គាល់​ឃើញ​ថា មិន​ត្រឹម​តែ​ផ្កា​ទេ ដែល​មាន​ពណ៌​កើន​ឡើង (Saturate) ប៉ុន្តែ​វត្ថុ​ដទៃ​ដែល​មាន​ពណ៌​ដូច​ផ្កា​ក៏​ត្រូវ​បាន Saturate ដែរ ។ ដូច​នេះ សូម​ចុច Ctrl+I ដើម្បី​ធ្វើការ Invert និង​ចុចយក brush tool មក​គូស​នៅ​លើ​ផ្កា ។
13 hue and saturation photo restoration
លោកអ្នក​នឹង​ត្រូវ​អនុវត្ត​ជំហាន​នេះ​ដដែល​ៗ ដើម្បី​ទាញ​យក​ពណ៌​ផ្សេងៗ​ទៅតាម​តម្រូវ​ការ ។
សំបុកអាយធី ជឿជាក់​ថា អត្ថបទ​មួយ​នេះ​នឹងជួយ​លោកអ្នក​បាន​មួយ​ចំណែក​ធំ​ក្នុង​ការ គាស់​កកាយ សើរើ និង​រក្សា​ទុក នូវ​អនុស្សាវរីយ៍​ចាស់ៗ របស់​លោកអ្នក​ជា​បន្ត​រៀង​រហូត​ទៅ ដូច​នេះ​កុំ​ភ្លេច​ចុច LIKE និង SHARE :D
ដក​ស្រង់​ និង​កែ​សម្រួល​ចេញ​ពី Photo Restoration with Photoshop with Janine Smith
Lynda DVD Photo Restoration with Adobe Photoshop

ឌីវីឌីវីដេអូបង្រៀនខាងលើ មានលក់នៅហាង ស៊ីង ស្ត័រ (Think Store) ដែលស្ថិតនៅចំងាយ ២០០ ម៉ែត្រពី ម៉ាស្ទ័រស៊ូគីស៊ុប ទុលមុខ ខេនស៊ូគីស៊ុប បាក់ទូក (ចុច​ទីនេះ​មើល​ទីតាំង) ។
Think Store មានលក់ឌីវីឌីវីដេអូបង្រៀនជាង ៥០០០ មុខវិជ្ជា ផលិតដោយអ្នកជំនាញនៅក្រុមហ៊ុន Lynda.cominfiniteskillspluralsight,safaribooksonline និង cadlearning ។ ទំនាក់ទំនង Think Store តាមរយៈលេខទូរសព្ទ 087 718 466 / 081 987 898 ។
ឌីវីឌីវីដេអូបង្រៀនភាគច្រើនមានភ្ជាប់ជាមួយនឹង English Subtitles ដែលអាចជួយលោកអ្នកក្នុងការមើលវីដេអូឲ្យកាន់តែងាយស្រួលយល់ និងអនុវត្តន៍តាម ។

ប្រភព៖ សំបុកអាយធី

រចនា​ចំណង​ជើង​ Movie ជាមួយ Adobe Photoshop



ចំណង​ជើង​ movie ឫ​ខ្សែរ​ភាពយន្ត​មួយ តែងតែ​បង្ហាញ ឫ​បញ្ជាក់​អំពី​សាច់​រឿង ដូច​នេះដើម្បី​ចាប់​ផ្ដើម​រចនា​ចំណង​ជើង អ្នក​រចនា​គប្បី​យល់​អំពី​សាច់​រឿង​ជាមុន។ ខាងក្រោម​នេះ គឺ​ជា​ប្រភេទ​ចំណង​ជើង​មួយបែប​សង្រ្គាម​ ប្រយុទ្ តស៊ូ បីសាច ខ្មោច ជាដើម -ល-។ មើល​ទៅ​ពិត​ជា​អស្ចារ្យ​ តែ​ថា​ការរចនា​បែរ​ជា​ងាយ​ស្រួល។ ចង់​ដឹង​ថា ងាយ​ស្រួល​យ៉ាង​ណា​នោះ សូម​ចាប់​ផ្ដើម​ជា​មួយ​ សំបុកអាយធី ដូច​ត​ទៅ៖

តម្រូវការ

អ្វី​ដែល​លោកអ្នក​ប្រហែល​ជា​ត្រូវ​ការ សម្រាប់​អនុវត្តន៍៖

ការអនុវត្ត

ជំហាន​ទី​១

សូម​បង្កើត​ក្រដាស​ថ្មី​មួយ ដោយ​ចុច File (menu) > New… ឫចុច​ Ctrl+N និង​វាយ​បញ្ចូល​អក្សរ​ចំណង​ជើង ដោយ​ប្រើប្រាស់ Horizontal Type tool ពី toolbar។
1-type

ជំហានទី២

ដោយ​ឈរ​នៅ​លើ layer text នេះ លោកអ្នក​នឹង​ត្រូវ​ការ apply នូវ style របស់ Blending Option មួយ​ចំនួន​ដូច​ជា Drop Shadow, Inner Shadow, Bevel…  ដូច​ក្នុង​រូប​ខាង​ក្រោម។
បញ្ជាក់ ដើម្បី ​ចូល​ទៅ​កាន់ Blending Option លោកអ្នក​អាច​ចុច Layer (menu) > Layer Style > Blending Options… ឫ​ចុច right-click នៅ​លើ layer text ឫ double-click ក៏​បាន។
layer option
បន្ទាប់​ពី​បាន​កែ​ប្រែ​តាម​ក្នុង​រូប​ខាង​លើ​នេះ នៅ​ក្នុង​ Blending Option រួច លោកអ្នក​នឹង​ទទួល​បាន​ដូច​នេះ
2-effect

ជំហានទី៣

លោកអ្នក​នឹង​ត្រូវ​ធ្វើ​ការ​ load selection នូវ layer text នោះ ដោយ​ចុច Ctrl+ Click នៅ​លើ thumbnail របស់ layer នោះ
3-load
បន្ទាប់​មក​ ចុច Ctrl+Alt+R នោះ​លោកអ្នក​នឹង​ទទួល​បាន​ផ្ទាំង Refine Edge Tool។ សូម​កែ setting ឲ្យដូច​ខាងក្រោម៖
refine edge tool
អ្វី​ដែល​លោកអ្នក​នឹង​ទទួល​បាន
3-after-ref

ជំហានទី៤

លោកអ្នក​នឹង​ត្រូវ​បង្កើត Layer ថ្មី​មួយ នៅ​ពី​ខាងលើ (top) នៃ​ layer text នោះ​ ដោយ​ចុច Ctrl+Shift+N ។ ដើម្បី​ងាយ​ចំណាំ លោកអ្នក​អាច​ដាក់​ឈ្មោះ​វា​ថា “Dirt Spray” ។ បន្ទាប់​មក​ ដោយ​នៅ​មាន​ជាប់ selection ពី​ជំហាន​ខាង​លើ​សូម​ប្រើប្រាស់​ Dirt Spray brushset មក​គូសក្នុង​ layer ថ្មី​នោះ។ លោកអ្នក​អាច​ប្រើប្រាស់​ brush ខុស​ៗគ្នា​ នៅ​ក្នុង set នោះ ដើម្បី​ទទួល​បាន​លទ្ធផល​កាន់​តែ​ប្រសើរ ។
4-paint 4-after-pai

ជំហានទី៥

លោកអ្នក​អាច​ចាប់​ផ្ដើម​បញ្ចូល background និង​ធ្វើ​ការបង្កើត layer ថ្មី​មួយ​ដាក់​ឈ្មោះ​ថា “texture” ដែល​នឹង​ស្ថិត​នៅ​ពី​ខាង​លើ background layer នោះ។ បន្ទាប់​មក សូម​ចុច​យក brush tool និង​ជ្រើសរើស​យក brush ប្រភេទ “Stroke and Splatter” មក​គូស​ពី​លើ layer ថ្មី​នោះ ។
5-paint
បន្ទាប់​មក​ទៀត លោកអ្នក​នឹង​ត្រូវ​បង្កើត layer ថ្មី​មួយ​ទៀត ដោយ​ដាក់​ឈ្មោះ​ថា “lines” និង​ចុច​យក Pen Tool មកគូស​ជា​រាង​ដូច​ក្នុង​រូប​ខាងក្រោម៖
5-path
ដោយ​​កំណត់​ទំហំ brush 16px និង​មាន hardness 100% សូម​ធ្វើ​ការ​ right-click > Stroke Path…
5-stroke-path
បន្ទាប់​មក សូម​ជ្រើសរើស​យក Brush និង​ចុច​ធីក​យក Simulate Pressure ។
stroke path
បន្ទាប់​មក​ សូម​ចុច Ctrl+T ដើម្បី​ប្រើប្រាស់ Free Transform Tool និង​កែ​ឆ្នៃ​ដូច​ក្នុង​រូប​ខាង​ក្រោម៖
5-free-trans
លោកអ្នក​អាច​ធ្វើ​ការ Duplicate នូវ layer lines នេះ ដោយ​ចុច Ctrl+J និងផ្លាស់​ប្តូរ​ទ្រង់​ទ្រាយជាមួយ free transform ដើម្បី​ទទួល​បាន​ទម្រង់​ខុសៗ​ ដូច​ខាង​ក្រោម៖
5-after-move

ជំហានទី៦

ជំហាន​បន្ទាប់​នេះ លោកអ្នក​នឹង​ធ្វើ​ការ​ដាក់​ពន្លឺ​ដូច​ក្នុង​រូប​ខាង​ក្រោម ដែល​ដំបូង លោកអ្នក​ត្រូវ​ធ្វើ​ការ​បង្កើត layer ថ្មី​មួយ​សិន រួច​ចុច​យក​ brush tool ប្រភេទ soft round ដែល​មាន​ទំហំ​ប្រមាណ 150px មក​ធ្វើ​ការ​ចុច (click) ជាមួយ​នឹង​ពណ៌​ស ។
6-high
លោកអ្នក​នឹង​ត្រូវ​ប្ដូរ blending mode ជា “Overlay” និង​គូស​កែ Background បន្ថែម​ជាមួយ​នឹង splatter brush លោកអ្នក​នឹង​ទទួល​បាន​ដូច​នេះ
6-final

ជំហានទី៧

លោកអ្នក​នឹង​ត្រូវ​ធ្វើ​ការបញ្ចូល layer បញ្ចូលគ្នា ដោយ​ចុច right-click លើ layer ណា​មួយ និង​ជ្រើសយក Flatten Image។
បញ្ជាក់ លោកអ្នក​គប្បី​មាន​ការ copy ទុក​មុន​ពេល​អនុវត្ត Flatten Image។
បន្ទាប់​មក សូម​ធ្វើ​ការ duplicate layer background និង​ធ្វើ​ការ desaturate នូវ layer ដែល​ទើប​នឹង​ទទួល​បាន​ថ្មី​នោះ ដោយ​ចុច Image (menu) > Adjustments > Desaturate។
រួច​ចុច Filter (menu) > sharpen > smart sharpen និង​កែ setting ដូច​ខាង​ក្រោម៖
6-sharpen1
លោកអ្នក​នឹង​ត្រូវ​បង្កើត layer ​ថ្មី​មួយ​ទៀត នៅផ្នែក​​ខាង​​លើ​ (top) និង​ចុច​យក soft brush ទំហំ​ធំ​បន្តិច មក​គូស ចុច ពី​លើ​ជាមួយ​នឹង​ពណ៌​ផ្សេងៗ ។
7-paint
បន្ទាប់​មក​ទៀត សូម​ប្ដូរ blending mode ជា “Color” នោះ​លោកអ្នក​នឹង​ទទួល​បាន​ដូច​ក្នុង​រូប​ខាង​ក្រោម៖
horror-text
លោកអ្នក​អាច​ប្រើប្រាស់ Curves ដើម្បី​កែ​ប្រែ​ពណ៌​ ទៅ​តាម​អ្វី​ដែល​លោកអ្នក​​ចង់​បាន ដោយ​ចុច Layer (menu) > New Adjustment Layer >Curves…
7-curves
ដូច​គ្នា​នេះ​ដែរ​ចំពោះ Color Balance
7-col-bal
ជា​ចុង​ក្រោយ​លោកអ្នក​នឹង​ទទួល​បាន​ដូច​ក្នុង​រូប​ខាង​ក្រោម៖

horror-text-effect-flatten-2

ប្រភព៖​ សំបុកអាយធី