យើង អាចប្រើប្រាស់ចំណីសម្រាប់កូនមាន់ ឬចំណីមាន់ធំធម្មតាដើម្បីផ្ដល់ឱ្យក្រួច ដោយប្រើគ្រឿងដាក់ចំណីកូនមាន់សម្រាប់ដាក់ចំណីឱ្យវាស៊ី ចំពោះគ្រឿងសម្រាប់ដាក់ទឹកវិញនោះ យើងអាចប្រើប្រដាប់ដាក់ទឹកឱ្យកូន
មាន់ឱ្យវាផឹកបាន តែត្រូវលាងសំអាតរាល់ថ្ងៃ និងដាក់បន្ថែមទឹកថ្មីឱ្យវាឱ្យបានគ្រប់គ្រាន់ជាប់ជាប្រចាំ។
នៅក្នុងទឹកដែលដាក់ឱ្យវាផឹកនោះ ត្រូវប្រើទឹកស្អាតជានិច្ច ជាទឹកដែលបានសំអាតហើយ មិនត្រូវយកទឹកកខ្វក់ដែលមានប្រភពមិច្បាស់លាស់ឡើយ បើប្រើទឹកអណ្ដូងសូមដងមករក្សាទុកក្នុងអ្វីមួយឱ្យបានមួយចំហរវា មិនបាច់គ្របឱ្យបានមួយថ្ងៃជាមុនសិន មុនយកវាទៅឱ្យក្រួចផឹក ។
យើងអាចលាយកន្ទក់ម៉ត់លេខមួយ ឬប្រើពោតក្រហមដើម្បីលាយបន្ថែមជាមួយចំណីមាន់ទិញមកស្រាប់នោះ ក្នុងអត្រាដប់ប្រាំភាគរយ ។
កន្ទក់ជួយបង្កើនសាច់ឱ្យវាឆាប់ធាត់, ពោតជួយបង្កើនការលូតលាស់ លាយក្នុងអត្រាដប់ភាគរយ ។
ក្នុងមួយថ្ងៃត្រូវដាក់ចំណីឱ្យវាស៊ីចំនួនបីដង ពេលនៅតូច និងបន្ថយមកនៅត្រឹមពីរដងពេលវាអាយុបានចំនួន ២០ថ្ងៃ ។
- ក្រួចមួយក្បាលអាយុប្រាំសប្ដាហ៍ស៊ីចំណីអស់ប្រមាណជា ៥០០ក្រាម
- ក្រួចអាយុ៦ខែ ស៊ីចំណីប្រហែលជា ៣០ ទៅ ៣៥ ក្រាមក្នុងមួយថ្ងៃ
- ដើម្បីឱ្យក្រួចពងបានចំនួន១២ ពង យើងត្រូវផ្ដល់ចំណីឱ្យវាចំនួន ៤០០ក្រាម
- ក្រួចញីមានអាយុ ៦សប្ដាហ៍មានទម្ងន់ចំនួន ១៧៥ ទៅ ២០០ ក្រាម ឯក្រួចឈ្មោលវិញមានទម្ងន់តែ ១២៥ ទៅ ១៥០ក្រាមតែប៉ុណ្ណោះ ។
បើធ្វើចំណីឱ្យក្រួចដោយខ្លួនឯង យើងត្រូវផ្សំដោយរូបមន្ដន
ពីពេលវាញាស់រហូតដល់២១ថ្ងៃ ៖
- ពោតក្រហម ២៧
- សណ្ដែកសៀង ៨ ជំនួសដោយម្សៅដំឡូងបត្រាវ ថោកជាង
- កន្ទក់ធុនល្អ ៨
- ពោតសាឡី ១៥ ជំនួសដោយចុងអង្ករទាំងស្រុងបាន
- ម្សៅត្រីស្ងួត ១០
- ព្រីម៉ិច ២.៥
- ម្សៅសំបកងាវ -
- លាយចំណីមាន់កូន ២៧.៥
ចាប់ពីអាយុ៤ទៅ៦សប្ដាហ៍ ៖
- ពោតក្រហម ៣១
- សណ្ដែកសៀង -
- កន្ទក់ធុនល្អ ៨
- ពោតសាឡី ១៤ ជំនួសដោយចុងអង្ករបាន
- ម្សៅត្រីស្ងួត ១០
- ព្រីម៉ិច ២.៥
- ម្សៅសំបកងាវ ៥
- លាយចំណីមាន់ធំ ២៧.៥
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)ITCAmbo