ការចិញ្ចឹមសត្វ-អ​នា​ម័យ&ការថែទាំ​ជ្រូក

1ដើម្បី ​កាត់បន្ថយ​ការឆ្លង​ជំងឺ យើង​ត្រូវ​សំអាត​ទ្រុង និង​ខ្លួន​សត្វ​ឲ្យ​បាន​ញឹកញាប់ ជាពិសេស ត្រូវ​ចាក់​ថ្នាំ​ការពារ​ជំងឺ​ឲ្យ​បាន​ទៀងទាត់ ។​
ការការពារ​ជំងឺ​
​ ការលាង​សំអាត​ទ្រុង ការចាក់​ថ្នាំ​ការពារ ការ​ទំលាក់​ព្រូន និង​ការព្យាបាល​ទាមទារ​ឲ្យ​ធ្វើជា​ចាំបាច់ ដើម្បី​ឲ្យ​ជ្រូក​មាន​សុខ​ភាពល្អ និង​ងាយ​ចិញ្ចឹម ។​
ការសំអាត​ទ្រុង​
ត្រូវយក​ប្រភព​មេរោគ​ចេញ​ដូចជា លាមក ទឹកនោម ឲ្យ​បាន​២ ទៅ ៣​ដង ក្នុង​១​ថ្ងៃ ។​
1
ជៀង​វាង​
ចំពោះ ​ជ្រូក​ទើបនឹង​ទិញ​ថ្មី ត្រូវដាក់​នៅ​ដោយឡែក​ពី​គេ រយៈពេល​ពី​២ ទៅ ៣​អាទិត្យ ព្រោះ​វា​អាច​ផ្ទុក​ជំងឺ ជាហេតុ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជ្រូក ដែល​នៅក្នុង​ទ្រុង​ជាមួយ ។ ក្នុង​រយៈពេល​នោះ
ប្រសិនបើ​ជ្រូក​ថ្មី​គ្មាន​ជំងឺ​ទេ យើង​អាច​បញ្ចូល​វា​ទៅក្នុង​ទ្រុង ជាមួយ​ជ្រូក​ចាស់ៗ​ដទៃទៀត​បាន ។​
ការចាក់​ថ្នាំ​ទំលាក់​ព្រូន និង​ថ្នាំ​បង្ការ​
​ អ្នក​ចិញ្ចឹម​អាច​ចាក់​ថ្នាំ ទំលាក់​ព្រូន និង​ថ្នាំង​បង្ការ ឲ្យ​ជ្រូក​ដោយ​ខ្លួនឯង​តែ​ត្រូវ​សួរ​អ្នកលក់​នៅ​កន្លែង លក់​ថ្នាំ​សត្វ​ពី​របៀប​ចាក់ និង​ប្រើ​ថ្នាំ​ឲ្យ​បានច្បាស់លាស់ ។​
​ការ​ទំលាក់​ព្រូន​
​អាយុ​ជ្រូក​
ការចាក់​ថ្នាំ​ទំលាក់​ជ្រូក​
​កូនជ្រូក​ផ្តាច់ដោះ​
​លើក​ទី​១
១​ខែ
លើក​ទី​២
៥​ខែ​
​លើក​ទី​៣
ការចាក់​ថ្នាំ​ការពារ​ជំងឺឆ្លង​
​អាយុ​ជ្រូក​
​ប្រភេទ​ជំងឺ​
៣​អាទិត្យ​
ចាក់​ថ្នាំ​ការពារ​ជម្ងឺ​សាល់​ម៉ូ​ណេ​ឡូ​ស ។​
៤​អាទិត្យ​
ចាក់​ថ្នាំ​ការពារ​ជំងឺសារ​ទឹក ។
៥​អាទិត្យ
ចាក់​ថ្នាំ​ការពារ​ជំងឺប៉េស្ត ។​
៧​អាទិត្យ​
ចាក់​ថ្នាំ​ការពារ​ជំងឺប៉េស្ត​លើក​ទី​២ ។​
៨​អាទិត្យ​
ចាក់​ថ្នាំ​ការពារ​ជំងឺ​អ​តុ​ក្តាម ។​
១២​អាទិត្យ
ចាក់​ថ្នាំ​ការពារ​ជំងឺ​អុតក្តាម​លើក​ទី​២ ។​
​គួរ​ដឹង​
  • គេ​មិនអាច​ចាក់​ថ្នាំ បង្ការ​លើ​សត្វ​ឈឺ បានទេ គឺ​ចាក់​បានតែ​សត្វ​ដែលមាន​សុខ​ភាពល្អ​ប៉ុណ្ណោះ ។
  • ប្រសិនបើ​ជ្រូក​កើត​ជំងឺ​ធ្ងន់ធ្ងរ មិនអាច​ព្យាបាល​បាន ត្រូវ​សំលាប់​វា​ចោល ដើម្បី​កុំ​ឲ្យ​ឆ្លងទៅ​ជ្រូក​ដទៃទៀត ។​
ជំងឺឆ្លង​សំខាន់ៗ​
​ជំងឺឆ្លង​ជា​ជំងឺ​ដ៏​កាច​សាហាវ​ដែល​បង្កឡើង​ដោយ​មេរោគ ឬ​បាក់តេរី ។​
1
ជំងឺ​សាល់​ម៉ូ​ណេ​ឡូ​ស​
រយៈពេល​បង្ក​មេរោគ
បន្ទាប់ពី​ឆ្លង​មេរោគ​បាន​ពី​២ ទៅ ៥​ថ្ងៃ ។
រោគសញ្ញា
ដើរ​ញ័រៗ មាន​ស្នាម​ជាំ​ក្រហម​នៅ​ពោះ​ខាងក្រោម គ្រុនក្តៅ និង​រាក​សុទ្ធតែ​ទឹក​ដែលមាន​លាយ​ឈាម ឬ​សំបោរ និង​មាន​ក្លិនស្អុយ ។​
ការឆ្លង
តាមរយៈ​ទឹកនោម និង​លាមក​ជ្រូក​ឈឺ ។​
ការព្យាបាល
អាច​ព្យាបាល​បាន ។​
ជំងឺ​អុតក្តាម​
1

រយៈពេល​បង្ក​រោគ
បន្ទាប់ពី​ឆ្លង​មេរោគ​បាន​ពី ២ ទៅ ១៤​ថ្ងៃ ។​
រោគសញ្ញា
ដេក ​អត់​ស៊ី​ចំណី គ្រុនក្តៅ ហៀរ​ទឹកមាត់ មាន​ពង​ដោរ​នៅលើ​ច្រមុះ មាត់ ជើង និង​នៅលើ​ដោះ ។ ពង​ដោរ​ក្លាយជា​ដំបៅ​រហូត​ធ្វើ​ឲ្យ​ជើង​សត្វ របូត​ក្រចក​។​
ការឆ្លង
ការប៉ះពាល់​ផ្ទាល់​នឹង​សត្វ​ឈឺ ។​
ការព្យាបាល
អា​ព្យាបាល​បាន តែ​ត្រូវ​ប្រើពេល​យូរ ។​
ជៀសវាង
មិនត្រូវ​ហូប​ជ្រូក​ស្លាប់​ដោយសារ​ជំងឺ​ទេ ត្រូវ​កប់ ឬ​ដុតចោល​ឲ្យ​បាន​ត្រឹមត្រូវ ។​
ជំងឺប៉េស្ត​
1
រយៈពេល​បង្ក​រោគ
បន្ទាប់ពី​ឆ្លង​មេរោគ​បាន​ពី ៤​ទៅ ១០​ថ្ងៃ ។​
​រោគសញ្ញា
មិន ​ស៊ី​ចំណី គ្រុនក្តៅ ក្តៀនអាចម៍ បន្ទាប់​មករក ក្អូ​ត មាន​ពពឹកភ្នែក និង​មាន​ស្នាម​ជាំ​ត្រង់​ពោះ ក្បាល ត្រចៀក ជើង​និង​កន្ទុយ ហើយ​ជើង​របស់​វា​ញ័រ ។​
ការឆ្លង
តាម​មេ​ដែល​ផ្ទុក​ជំងឺ ឬ​តាម​ខ្យល់ និង​ការ​ប៉ះ​ផ្ទាល់​ជាមួយ​ជ្រូក​ដែល​ឈឺ ។​
ការព្យាបាល
មិនអាច​ព្យាបាល​បាន ។​
ជំងឺសារទឹក
1
រយៈពេល​បង្ក​រោគ
បន្ទាប់ពី​ឆ្លង​មេរោគ​បាន​ពី​៧​ទៅ ១៤​ថ្ងៃ ។​
​រោគសញ្ញា
មិន​ស៊ី​ចំណី ខ្សោយកំលាំង និង​គ្រុនក្តៅ ឧស្សាហ៍​ក្អក ដកដង្ហើម​ញាប់ ស្រក​ទំងន់ ស្គម និង​រាក ។​
ការឆ្លង
តាមរយៈ​ការរស់នៅ​ជាមួយ​សត្វ ដែល​កើត​ជំងឺ និ​ងា​តាម​ការដកដង្ហើម ។​
ការព្យាបាល
អាច​ព្យាបាល​បាន ។​
ជៀង​វាង
​ មិនត្រូវ​ព្យាបាល​ជ្រូក​មាន​ជំងឺ ដោយ​ខ្លួនឯង​ទេ ។ ត្រូវ​ហៅ​ភ្នាក់ងារ​សុខភាព​សត្វ (​បសុពេទ្យ​) តាម​ភូមិ ស្រុក ឬ​ពេទ្យសត្វ​ដែល​មា​នា​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​មក​ព្យាបាល ។​
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)ITCambo