ការជ្រើសរើសកូនជ្រូកទុកធ្វើមេ
ត្រូវជ្រើសរើសកូនជ្រូកញីដែលថ្លោសល្អ ហើយកើតចេញពីមេដែលសាយកូន មិនកើតជំងឺឆ្លង និងមិនរើសចំណី ។

លក្ខណៈពូជ
ពូជជ្រូកមាន៣ប្រភេទគឺ ពូជក្នុងស្រុក ពូជនាំចូល និងពូជកូនកាត់ ។
- យើង អាចជ្រើសរើសពូជជ្រូកក្នុងស្រុក ព្រោះវាជាពូជដែលធន់នឹងអាកាសធាតុ ពូកែថែកូន មិនរើសចំណី ព្រមទាំងជាពូជដែលសាយកូនទៀតផង ។
- យើង ក៏អាចជ្រើសរើសពូជជ្រូកនាំចូលពីបរទេសបានដែរ ព្រោះវាជាពូជឆាប់ធំលូតលាស់ ប៉ុន្តែវាទាមទារឲ្យបានការថែទាំ និងការផ្គត់ផ្គង់ចំណីដែលមានគុណភាពល្អ ។

លក្ខណៈរូបរាង
ត្រូវរើសជ្រូកដែលមានដងខ្លួនវែង ត្រគៀករីកសាយល្អ ជើងមុខ និងជើងក្រោយត្រង់ធំ ហើយមាំ ដើម្បីធានាពេលដាក់ឈ្មោល និងពេលជ្រូកមេផើម ។ រើសយកមេជ្រូកដែលមានក្បាលដោះយ៉ាងតិច ៦គូ ហើយមានចន្លោះស្មើគ្នាពីដោះមួយទៅដោះមួយ ។

ជៀងវាង មិនត្រូវយកជ្រូកមេណា ដែលមានក្បាលដោះលឹបចូល (ដោះខ្វាក់) ទេ ព្រោះវាមិនអាចបញ្ចេញទឹកដោះសំរាប់ចិញ្ចឹមកូនបានឡើយ ។
(ដកស្រង់ចេញពីទស្សនាវដ្តី របស់អង្គការពេទ្យសត្វគ្មានព្រំដែន)ITCambo