ការដាំដុះ- ដំណាំស្ពៃក្តោប​



ស្ពៃក្តោប​ជា​ប្រភេទ​បន្លែ​ស្លឹក​ម្យ៉ាង ​ដែល​ប្រជាជន យើង​និយម​បរិភោគ​គ្រប់ៗ​គ្នា ហើយ​ក៏​និយម​ដាំ​ដែរ។ ក្រៅពី​បច្ចេកទេស​ដាំ​ដុះ​​នៅ​មាន​បច្ចេកទេស​នៃ​ការប្រមូល​ផល ដែល​កសិករ​មិនសូវ​បាន​យកចិត្តទុកដាក់ ជា​ហេតុ​ធ្វើឲ្យ​ទិន្នផល​ដែល​ប្រមូលបាន​ត្រូវ​បាត់បង់ ឬ​ក៏​មិន​​អាច​ថែរក្សា​ទុកដាក់​បានយូរ ។ នៅ​លេខ​នេះ ខ្ញុំ​សូម​លើកយក​បទពិសោធន៍រ​បស់​កសិករ​នៅ ភូមិ​ក្នុង​ព្រែក និង​ភូមិ​អូរ​រំចេក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល មក​បង្ហាញ​ជូន​ដូចខាងក្រោម ។
១. ការប្រមូល​ផល
ជាទូទៅ កសិករ​ប្រមូល​ផល​ស្ពៃក្តោប​ដោយ​សំគាល់​ទៅលើ​អាយុ​របស់​វា គឺ​ចាប់ពី ៣ ទៅ ៣ ខែ​កន្លះ​បន្ទាប់​ពី​ដាំ ។ ក្រៅពីនេះ គឺ​​គាត់​ពិនិត្យ​ទៅ​លើ​លក្ខណៈ​ក្តោប​របស់​ស្ពៃ ដូចជា​យកដៃ​ច្របាច់​ទៅ​លើ​វា បើ​ច្របាច់​ទៅ​ឃើញ​រឹង​ល្អ មានន័យ​ថា ស្ពៃ​ពេញវ័យ​អាច​ប្រមូល​​ផល​បាន ឬ​សំគាល់​ទៅលើ​ចុង​ស្លឹក​ស្រទាប់​ក្រៅ​មូរ ។
ពេល​ប្រមូល​ផល គឺ​ធ្វើឡើង​នៅពេល​ល្ងាច​ត្រជាក់ ហើយ​ស្ងួត​ល្អ ។ ការប្រមូល​ផល​ត្រូវ​យក​កូន​កាំបិត​ចុង​ស្រួច​ដែល​មុត​ល្អ​កាត់​​វា​ដោយ​ទាញ​ ក្តោប​រាង​ផ្តេក​បន្តិច រួច​ហើយ​កាត់​ដោយ​ប្រុងប្រយ័ត្ន ។ ក្រោយ​ពី​កាត់​រួច យើង​ពុំ​ចាំបាច់​បក​ស្រទាប់​ក្រៅ​ច្រើនពេក​ទេ គឺ​គ្រាន់​​តែ​តំរឹម​ឲ្យ​ស្អាត ហើយ​លាប​កំបោរ​ភ្លាមៗ ឬ​សាច់ជូរ​នៅ​មុខកាត់ ដើម្បី​ការពារ​ការចេញ​ជ័រ​ច្រើន ឬ​ឆ្លង​ជំងឺ​ផ្សេងៗ ។ បន្ទាប់មក​យក​វា​ទៅ​​ដាក់​ក្នុង​ម្លប់​ថ្នមៗ ដោយ​មិន​ឲ្យ​ដាក់គ​រលើ​គ្នា​ច្រើន​ពេក​ទេ ជៀសវាង​ការ​ជាំ​នៅ​ខាងក្នុង ។​
២. ការសំអាត​ស្ពៃ​ក្រោយ​ប្រមូល​ផល
​ក្រោយ​ពី​កាត់​ប្រមូល​ផល​រួច កសិករ​ច្រើន​បក​ស្រទាប់​ក្រៅ​ចេញ​ជា​ការសំអាត​លើក​ទី ១ រួច​ទុក​ហាលថ្ងៃ ឬ​ខ្យល់ ទើប​ដឹក​មក​ផ្ទះ​​រួច​សំអាត​លើក​ទី ២ ទៀត ។ ការ​ធ្វើ​របៀប​នេះ នាំឲ្យ​បាត់បង់​ទំងន់​ដោយ​ពន្លឺ​ថ្ងៃ ឬ​ដោយ​ការ​បក​ចោល មាន​ពី ១០ ទៅ ១៥ ភាគរយ ។ ការ​​សំអាត​របៀបនេះ​ត្រូវ​ជៀសវាង គឺ​យើង​គ្រាន់តែ​បកសំបក​បន្តិចបន្តួច ហើយ​ប្រញាប់​យកទៅ​ដាក់​នៅ​កន្លែង​ម្លប់​ត្រជាក់ ដើម្បី​កុំឲ្យ​ហួត​ជាតិ​​ទឹក​បាត់បង់​ទំងន់ ។
៣. ការ​វេច​ខ្ចប់​
កសិករ​ភាគច្រើន ក្រោយពេល​សំអាត​រួច គាត់​យក​បាវ​មក​ច្រកស្ពៃ រួច​លើក​ដាក់​ផ្ទាល់​លើ​ម៉ូតូ រ៉ឺម៉ក ឬ​រថយន្ត​តែ​ម្តង​ដោយ​ពុំ​សូវ​​មានការ​ប្រុងប្រយ័ត្ន ។ តាម​លទ្ធផល​នៅពេល​ដឹក​ដល់​ទីផ្សារ ការខូចខាត​ជាំ​ដុំៗ មាន​ប្រហែល ៨ ទៅ ១០​ភាគរយ ។ ដូច្នេះ​ដើម្បី​ឲ្យ​ការ​វេច​​ខ្ចប់ និង​ដឹកជញ្ជូន​បាន​ល្អ​មិន​បាត់បង់ យើង​អាច​ប្រើ ចំបើង ក្រដាស បាវ ស្លឹកចេក ឬ​ស្លឹក​ឈូក​សំរាប់​ធ្វើជា​ទ្រនាប់ ដើម្បី​កាត់បន្ថយ​ការ​ប៉ះ​​ទង្គិច ។ ឯ​ការដឹកជញ្ជូន គួរ​ដាក់​តាម​ថ្នាក់ៗ​ជៀសវាង​ការដាក់​គរ​លើ​គ្នា ។
៤. ការ​ស្តុក​ទុក​
​កន្លងមក កសិករ​ភាគច្រើន​ពុំ​ដែល​ស្តុក​ស្ពៃក្តោប​ទុក​បាន​យូរ​ឡើយ គឺ​យ៉ាង​យូរ​បាន​តែ ២ យប់​ប៉ុណ្ណោះ​ហើយ​ការបាត់បង់​វិញ​មាន​​ពី ១០ ទៅ ២០ ភាគរយ ។ ក្រោយពី​បាន​សហការ​ជាមួយ​អង្គការ​សេ​ដាក ពួកគាត់​បាន​ធ្វើ​ការសាកល្បង​តាមរបៀប​ពីរ​ផ្សេងគ្នា ។​
របៀប​ទី ១ : ពួកគាត់​បាន​សាកល្បង​ដោយ​យក​ប្លា​ស្ទិក​រុំ​ឲ្យ​ជិត​ស្ពៃ​នោះ ហើយ​មួយទៀត​រក្សាទុក​ធម្មតា​ដោយ​រក្សា​ទុក​នៅ​ក្នុង​ម្លប់ ។​ធ្វើ​របៀប​​នេះ យើង​សង្កេតឃើញថា លទ្ធផល​ស្ពៃ​ដែល​មិន​រុំ​ប្លា​ស្ទិក​អាច​រក្សា​បាន​តែ ៤ ថ្ងៃ​ប៉ុណ្ណោះ ឯ​រុំ​ប្លា​ស្ទិក​វិញ​បាន​រហូត​ដល់ ៦ ថ្ងៃ​ទើប​វា​ចាប់ផ្តើម​​ប្រែ​ពណ៌ និង​រលួយ​ស្រទាប់​ក្រៅ ។
របៀប​ទី ២ : ធ្វើ​ដូច​ខាងលើ​ដែរ គឺ​មួយ​ស្ពៃ​រុំ​ដោយ​ប្លា​ស្ទិក​ហើយ​មួយទុក​ធម្មតា និង​មួយទៀត​មាន​រុំ​ក្រដាស​កាសែត​តែ​លើក​នេះ​យក​វា​ទៅ​ដាក់​​ក្នុង​ធុង​ ត្រជាក់ ហើយ​ប្រោះ​ទឹក ១ ថ្ងៃ ២ ដង (​ព្រឹក​-​ល្ងាច) ជា​លទ្ធផល​ឃើញថា ស្ពៃ​ដែល​រុំ​ប្លា​ស្ទិក អាច​រលួយ​ជាង​វិញ គឺ​អាច​រក្សា​ទុក​បាន​​តែ ១០ ថ្ងៃ​ប៉ុណ្ណោះ ។ ឯការ​ទុក​ធម្មតា អាច​រក្សា​ទុក​បាន ១២ ថ្ងៃ និង​មួយទៀត​ស្ពៃ​ដែល​រុំ​ក្រដាស​នោះ​អាច​ទុក​បាន​យូរ​រហូតដល់ ១៦ ថ្ងៃ ​ដោយ​ពុំ​មាន​ស្រក​ទំងន់​ឡើយ ។
​សរុបមក បទពិសោធន៍​ល្អៗ ក្នុង​ការប្រមូល​ផល​ស្ពៃក្តោប​មាន :
  • សំគាល់​ទៅលើ​អាយុ​ស្ពៃ (៣ ទៅ ៣ ខែ​កន្លះ បន្ទាប់​ពី​ដាំ​)
  • ពិនិត្យ​ទៅលើ​លក្ខណៈ​ក្តោប​របស់​ស្ពៃ (​យកដៃ​ច្របាច់​ទៅ​រឹង​)
  • ប្រមូល​ផល​នៅពេល​ត្រជាក់ ស្ងួត​
  • កាត់​វា​ដោយ​ទាញ​ក្តោប​រាង​ផ្តេក​បន្តិច​
  • ក្រោយ​ពី​កាត់​ហើយ​ត្រូវ​លាប​កំបោរ ឬ​សាច់ជូរ​ភ្លាម​នៅ​មុខកាត់ ដើម្បី​កុំឲ្យ​មេ​រោគចូល​
  • ប្រើ​ចំបើង ក្រដាស បាវ ស្លឹកចេក ឬ​ស្លឹក​ឈូក សំរាប់ធ្វើ​ជា​ទ្រនាប់ ដើម្បី​កាត់បន្ថយ​ការប៉ះទង្គិច​
  • ការដឹកជញ្ជូន​គួរ​ដាក់​តាម​ថ្នាក់ៗ ជៀសវាង​ការ ដាក់​គរ​លើ​គ្នា​
  • ដើម្បី​រក្សា​ស្ពៃ​ទុកឲ្យ​បានយូរ ត្រូវ​យក​ប្លា​ស្ទិក​រុំ​ស្ពៃ​ក្តោប​ឲ្យ​ជិត ដោយ​រក្សា​ទុក​ធម្មតា​នៅ​ក្នុង​ម្លប់ (​រក្សាបាន ៦ ថ្ងៃ​)
  • ដើម្បី​រក្សា​ស្ពៃ​ទុក​បាន​យូរ​ដែរ យើង​យក​ក្រដាស​កាសែត​រុំ​ឲ្យ​ជិត ហើយ​រក្សា​ទុក​ក្នុង​ម្លប់​ធម្មតា៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)

ប្រភព៖itcambo.com

ការដាំដុះ- ដំណាំសាឡាដ​ហ្ស​ង


សាលាដ៍ ​ហ្ស​ង ជា​រុក្ខជាតិ​មួយបែប​មាន​ដុះ​ដោយ​ឯកឯង និង​ដោយ​ការដាំ​នៅ​ទ្វីប​អ៊ឺរ៉ុប និង​នៅ​អាមេរិក​។ ភាគច្រើន​រុក្ខជាតិ​នេះ ច្រើន​មាន​ដុះ​តាម​មាត់​អូរ ជ្រោះ និង​ទី​ដែលមាន​ទឹក​លិច ហើយ​ហូរ​តិចៗ​ផង​។ សាឡាដ​ហ្ស​ង​មានឈ្មោះ​វិទ្យាសាស្ត្រ​ហៅថា Nasturtium Officinale L. បច្ចុប្បន្ន​ត្រូវគេ​ដាំ​ច្រើន​នៅ​ភាគ​ខាងលិច​ទ្វីបអាស៊ី និង នៅ​ប្រទេស​មួយចំនួនទៀត​ក្នុង​តំបន់​ត្រូ​ពិ​ក ដូចជា ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និង​នៅ​ភាគ​ខាងជើង​ទ្វីបអាហ្វ្រិក​។​
​សាឡាដ​ហ្ស​ង ជា​រុក្ខជាតិ​ដែល​សម្បូរ​ណ៍​ដោយ​កាល់ស្យូម (៦៤ មី​ល្លី​ក្រាម​) ដែក (១.១ មី​ល្លី​ក្រាម​) និង​មាន​វីតាមីន​អា​, សេ … ព្រមជាមួយ​សារជាតិ​រ៉ែ​មួយចំនួន​ផ្សេងទៀត​។​
​លក្ខណៈ​ ជីវសាស្ត្រ : សាឡាដ​ហ្ស​ង​មាន​សណ្ឋាន​ខ្ចី ផុយ និង​ទន់ ដើម​របស់​វា​មាន​ប្រវែង​ពី ២០​សង្ទីម៉ែត្រ ដល់​៦០​សង្ទីម៉ែត្រ ចន្លោះ​ថ្នាំង​ពី​មែក​ស្លឹក​មួយ​ទៅ​មែក​ស្លឹក​មួយទៀត មាន​ប្រវែង​ពីមួយ​ដល់​ប្រាំ​សង្ទីម៉ែត្រ រុក្ខជាតិ​នេះ​ចំណុះ​ខ្លាំង​ទៅលើ​កត្តា​អាកាសធាតុ និង​សំណើម​នៅក្នុង​ខ្យល់​។ តាម​គល់​មែក​របស់​វា​មាន ឬ​អាច​ដុះ​ចេញ​ជា​ខ្នែង​មួយៗ​ស្ទើរ​គ្រង​ធាង​ទាំងអស់​។​
​មែក ឬ​ធាង​របស់​ស្លឹក​មាន​ដុះ​ស្លឹក​បី​ទៅ​ប្រាំបួន ស្លឹក​ដែល​នៅ​ចុង​គេ​មាន​ទំហំ​ធំជាងគេ ស្លឹក​ទាំងឡាយ​របស់​វា​សឹង​មាន​រាង​មូល មាន​ពណ៌​ខៀវចាស់ ឯ​ចំណែក​គែម​របស់​ស្លឹក​វិញ មាន​សណ្ឋាន​ដូចជា​ធ្មេញរណា​។ រុក្ខជាតិ​នេះ​មាន​ឫស​ស្ញែ​ដុះ​តាម​គល់​មែក​ត្រង់​ផ្នែក​ណា​ដែលមាន​ប៉ះ​ ជាមួយ​ដី ឬ​ទឹក ឫស​ទាំងនោះ​មានមុខ​ងារ​បឺត​ស្រូបយក​សារជាតិ​ផ្សេងៗ​មក​ចិញ្ចឹម​ដើម​របស់​វា បើ​គេ​កាត់​យក​មែក​នេះ​មក​ដាំ​វា​ដុះ​ក្លាយទៅជា​ដើម​មួយ​ផ្សេង​ដោយ​ខ្លួនឯង​ ។​
​សាឡាដ​ហ្ស​ង​ ចូលចិត្ត​ដុះ​បំផុត​ត្រង់​កន្លែង​ណា ដែលមាន​ភក់​ច្រើន វា​អាច​ដុះ​នៅតាម​ទី​ដែលមាន​ទឹក​រាក់ៗ ជម្រៅ​ពី​បួន​ទៅ​ប្រាំ​សង្ទីម៉ែត្រ មាន​ចរន្តទឹក​ហូរ​នៅ​កន្លែង​ខ្លះ​ដែលមាន​ទឹក​ជ្រៅ វា​អាច​ដុះ​លូតលាស់​វែង វារ​លើទឹក ឬ​ដុះ​ងើប​ផុតពី​ទឹក​។ សាឡាដ​ដុះ​លូតលាស់​ល្អ​បំផុត បើសិនជា​ទីកន្លែង​ដែល​ដាំ​វា​នោះ​មាន​សីតុណ្ហភាព​ត្រឹម​ដប់​ប្រាំ​ទៅ​ម្ភៃ​ អង្សា​សេ និង​មាន​សណ្ឋាន​ដី​ខ្ពស់ជាង​នីវ៉ូទឹក​សមុទ្រ ១០០០​ម៉ែត្រ​ឡើងទៅ​។​
​ប្រភេទ​ដី​ ដែល​អាច​ដាំ​សាឡាដ​ហ្ស​ង​ល្អ​បំផុត​នោះ ត្រូវមាន PH របស់​ដី​ក្នុង​ចន្លោះ​ប្រាំមួយ​ទៅ​ប្រាំពីរ តែ​វា​មិនអាច​រស់ ឬ​ដុះ​លូតលាស់​បានជា​មួយ​ដី​ដែលមាន PH ទាប (​ដីជូរ​មាន​អាស៊ីដ​ច្រើន​) ដីប្រៃ ឬ​ជា​ប្រភេទ​ដីខ្សាច់​ឡើយ ជាពិសេស​ការលូតលាស់​របស់​វា និង​ចុះ​អន់​ខ្សោយ​នៅ​រដូវក្តៅ​។ វា​ចូលចិត្ត​ទី​ដែលមាន​កម្រិត​សំណើម​ខ្ពស់បំផុត ដូច្នេះ​អ្នក​ដាំ​ត្រូវមាន​ប្រព័ន្ធ​ប្រព័ន្ធ​បាញ់​ទឹក​បែប​ផ្សែង​ក្រូច​ឲ្យ ​បាន​ច្រើនដង​ក្នុង​មួយថ្ងៃ យ៉ាងហោចណាស់​ឲ្យ​បាន​ដប់​ទៅ​ដប់​ប្រាំ​ដង​ដែរ ដោយ​រួមទាំង​ពេលយប់​ផង បើ​មាន​ធាតុអាកាស​ស្អុះស្អាប់ ឬ​ស្ងួត​។​
​ការជ្រើសរើស​ ពូជ​សម្រាប់​ដាំ : ពូជ​សាឡាដ​ហ្ស​ង​ដែលមាន​ដាំ​ដុះ​នៅ​អាស៊ីដ​យើង​នេះ គឺជា​ពូជ​នៅក្នុង​តំបន់ វា​ត្រូវ​ស៊ាំ​ជាមួយ​អាកាសធាតុ​នៅទីនេះ ធន់​ជាមួយ​ការបំផ្លាញ​របស់​សត្វ​ដង្កូវ ធន់​ជាមួយ​សីតុណ្ហភាព​ខ្ពស់ មាន​រសជាតិ​ឆ្ងាញ់ និង​អាច​ផ្តល់​ផល​បានល្អ​គួរសម​ដែរ ប៉ុន្តែ​វា​មិនសូវមាន​ដើម​ធំ​ល្អ ដូច​នៅ​តំបន់​ដែលមាន​អាកាសធាតុ​ត្រជាក់​នោះឡើយ​។​
​ជា​រុក្ខជាតិ ​ដែល​អាច​ដុះ​លូតលាស់​បាន​គ្រប់​រដូវ​កាល តែ​អ្នក​ដាំ​នៅក្នុង​តំបន់​អាស៊ី​យើង​នេះ និយម​ដាំ​វា​នៅក្នុង​រដូវរងា (​រដូវ​ត្រជាក់​) ព្រោះ​ជា​ពេល​ដែលមាន​ខ្យល់​ត្រជាក់ ធ្វើ​ឲ្យ​វា​អាច​ដុះ​លូតលាស់​បានល្អ ផ្តល់​ទិន្នផល​ខ្ពស់​ជា​រដូវ​ផ្សេងទៀត​។​
​​ពូជ​ដែល​យើង ​ជ្រើសរើស​យកមក​ដាំ គឺ​ត្រូវ​ទិញ​ពូជ​មកពី​ទី​ដែល​គេ​មាន​ដាំ​ដំណាំ​នេះ ឬ​ទិញ​មកពី​ទីផ្សារ រើស​មើល​រក​ដើម​ណា​ដែល​ធំជាងគេ មាននៅ​ជាប់​ជាមួយ​ឫស​តិចតួច​។​
​រៀបចំ​ឡាំង​ ឈើ​មួយ ដាក់​ដី​ផុ​កៗ​សុទ្ធ​ក្នុង​ឡាំង​នោះ រួច​យក​ដើម​សាឡាដ​ហ្ស​ង​ដែល​យើង​បាន​រើស​ពូជ​មក​នោះ​ដាក់​ដោត (​ស្ទូង​) ក្នុង​ដី​ភក់​នោះ យក​ថង់​ប្លា​ស្ទីក​ថ្លា មក​គ្របពីលើ​ឲ្យ​ជិត​យក​វា​ទៅ​ដាក់​ត្រង់​ទី​ដែលមាន​ម្លប់ និង​ត្រជាក់​។ ត្រូវធ្វើ​បែបនេះ​ឲ្យ​បាន​ច្រើន​ឡាំង បើសិនជា​ត្រូវការ​វា​ច្រើន​។ ជា​រៀងរាល់ថ្ងៃ​ត្រូវ​បាញ់​ទឹក​ស្រោច​វា កុំ​ឲ្យ​វា​ស្ងួត​ដើម​ឲ្យ​សោះ រហូត​វា​អាច​ចាប់​ឫស​ថ្មី ដុះ​លាស់​ចេញ​ខ្នែង​ថ្មី ល្អ​ត្រឹមត្រូវ ហើយ​ទើបបាន​យើង​រៀបចំ​កន្លែង​សម្រាប់​ដាំ​វា​។​
​​ត្រូវ​ជ្រើស ​រើសយក​ទីតាំង​ណាមួយ​ដែលមាន​សំណើម​ច្រើន​សើម​ជានិច្ច​គ្រប់​រដូវ​កាល​។ លើក​ភ្លឺ ឬ​ទំនប់​ឲ្យ​មាន​កំពស់ ៥០​សង្ទីម៉ែត្រ មាន​បណ្តោយ ១៥ ទៅ ២០​ម៉ែត្រ ចន្លោះ​ភ្លឺ ឬ​ទំនប់​ម្ខាង​ទៀត​ត្រូវមាន​គម្លាត​មួយ​ម៉ែត្រ​កន្លះ​ពីគ្នា​។ បើ​យើង​មានបំណង​ដាំ​ឲ្យ​បាន​ច្រើន គួរ​ធ្វើ​ទំនប់​បែបនេះ​ឲ្យ​បាន​ច្រើន​ជួរ (​ប្រឡាយ​) ដោយ​ទុកចន្លោះ​ពី​ប្រឡាយ​មួយ​ទៅ​ប្រឡាយ​មួយទៀត​ចំនួន ៧០​សង្ទីម៉ែត្រ ឬ​ត្រឹម ៥០​សង្ទីម៉ែត្រ​ក៏បាន​។
នៅក្នុង ​ប្រឡាយ​នេះ ត្រូវ​កើប​យក​ដី​ផុ​កមក​ទី​ផ្សេង មក​ដាក់​ឲ្យ​បាន​កម្រាស់ ៣០​សង្ទីម៉ែត្រ ស្មើ​ពាក់កណ្តាល​ជម្រៅ​របស់​ប្រឡាយ រួច​ប្រើ​រនាស់​កាយ​កៀរ​ផុ​ក​នោះ​ឲ្យ​ស្មើ បន្ទាប់មក​បង្ហូរទឹក​ស្អាត​ដាក់បញ្ចូល​ឲ្យ​បាន​កំពស់ ២០​សង្ទីម៉ែត្រ​ពី​ផ្ទៃ​លើ​របស់​ផុ​ក ទឹក​ដែល​បាន​បង្ហូរ​ដាក់​នេះ វា​នឹង​ជ្រាបចូល​ក្នុង​ផុ​ក​ខ្លះ ហួត​តាម​ខ្យល់​ខ្លះ បន្ទាប់ពី​រយៈពេល​ពីរ បី​ថ្ងៃ​ក្រោយមក ត្រូវ​បូមទឹក​បញ្ចូល​បន្ថែមរ​ហូត​មាន​កំពស់ ២០​សង្ទីម៉ែត្រ​ជាថ្មី លើក​ទី​ពីរ​នេះ ត្រូវ​ទុក​ឲ្យ​ទឹក​ហួត​អស់​នៅសល់​ត្រឹមតែ ៥​សង្ទីម៉ែត្រ​បាន​ហើយ​។​
​ត្រូវ​រៀបចំ​ ធ្វើ​ដំបូល​គ្របពីលើ​ប្រឡាយ​នេះ តាម​បណ្តោយ​ជួរ​ប្រឡាយ​តាំងពី​ក្បាល​ទី​រហូត​ចុង​ទី ដោយ​ប្រើ​ស្បៃ​ប្រក់​ដំបូល​យកមក​ធ្វើជា​ដំបូល (​ស្បៃ​ប្រក់​ដំបូល​នេះ​មាន​លក់​នៅ​ផ្សារ​អូ​ឫស្សី​ក្នុង ១​ដុំ មាន​ប្រវែង ១០០​ម៉ែត្រ ទទឹង ២​ម៉ែត្រ តម្លៃ​ក្នុង​ដុំ ៦៥ ដុល្លារ​)
នៅ ​ចន្លោះ​ប្រឡាយ​នីមួយៗ យើង​មិនចាំបាច់​ធ្វើជា​ទំនប់​ពីរ​ក៏បាន ដោយ​ប្រើ​បំពង់​ទីប​ជ័រ​សម្រាប់​ធ្វើជា​ប្រព័ន្ធ​បង្ហូរទឹក​ដាក់​នៅតាម​ ក្បាល​ប្រឡាយ ឯ​នៅ​ចុង​ក្បាល​ប្រឡាយ​ត្រូវ​បង្ហូរទឹក​នោះ​ចូលមកក្នុង​អាង​មួយ ទឹក​ក្នុង​អាង​នោះ​ត្រូវ​បូម​មក​បង្ហូរ​តាម​ក្បាល​ប្រឡាយ​ជាថ្មី ដោយមាន​បង្ហូរ​មកជា​មួយ​នូវ​ជីសរីរាង្គ​ទឹក ដើម្បី​ជំនួយ​ឲ្យ​ដល់​ការលូតលាស់​របស់​វា​។​
​ដើម្បី​ ចៀសវាង​ការចំណាយ​សម្រាប់​បូមទឹក​ស្រោច គួរ​គប្បី​ប្រើ​ម៉ូ​ទ័​រ​បូម​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ មាន​លក់​ដោយ​មជ្ឈមណ្ឌល​វៃឆ្លាត​របស់លោក គង់ ផា​រិ​ទ្ធ នៅ​ម្តុំ​ខាងលិច​ផ្សារ​ទួលគោក​។​
​​ដោយ​ ប្រើប្រាស់​ប្រព័ន្ធ​នេះ យើង​អាចបង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ទឹក​ហូរ​តិចៗ​នៅក្នុង​ប្រ​រ​ឡាយ ដោយ​គ្រាន់តែ​ប្រើប្រាស់​ទឹក​ចាស់​ដដែល តែ​ត្រូវ​មានកូន​អាង​មួយ​សម្រាប់​ចម្រោះ​ទឹក​នោះ​ផង ដោយ​ប្រើ​ធ្យូង​ធ្វើជា​គោល​សម្រាប់​សំអាត​ទឹក​នោះ (​ដាក់​ធ្យូង​ចូលក្នុង​អាង​ចម្រោះ​ឲ្យ​បាន ៥០​គីឡូក្រាម​)​។​
​ធ្វើ​ ប្រព័ន្ធ​ស្រោច​ពីលើ​មួយ ដែល​អាច​បាញ់​ចេញ​ជា​លំអង​ទឹក​ស្រោច​ពីលើ ដោយ​ប្រើ​ម៉ូ​ទ័​រ​បូម​ប្រើ​ពន្លឺព្រះអាទិត្យ​ដូចគ្នា បើ​គ្មាន​លទ្ធភាព យើង​អាច​ប្រើ​ធុង​មាន​ផ្កាឈូក​ក៏បាន តែ​ការធ្វើ​បែបនេះ យើង​ត្រូវ​ចំណាយពេល​ច្រើនណាស់ ព្រោះ​ត្រូវ​ស្រោច​វា​រាល់​មួយ​ម៉ោង​ម្តង​ឯណោះ​។​
​បន្ទាប់​ ពីអ្វីៗ​បានរៀបចំ​រួច​ត្រឹមត្រូវ​ស្រួលបួល​ហើយ យើង​អាច​យក​មែក​សាឡាដ​ហ្ស​ង ដែល​បាន​ផ្សាំ​នៅក្នុង​ឡាំង​នោះមក​ដាំ​បាន ហើយដោយ​គ្រាន់តែ​ប្រើ​របស់​អ្វី​ម្យ៉ាង​ចូក​វា​ចេញពី​ក្នុង​ឡាំង ឬ​ទម្លាយ​បាត​ឡាំង​ដាក់​វា​ដាំ​តែម្តង​ក៏បាន តែ​ត្រូវយក​ឡាំង​ចេញ​។​
​នៅក្នុង​ រយៈពេល​នេះ យើង​ត្រូវ​យកចិត្តទុកដាក់​ថែ​វា​ឲ្យ​បាន​ម៉ត់ចត់​បំផុត ជាពិសេស​គឺ ទឹក​សម្រាប់​ស្រោច​វា មិនត្រូវ​ឲ្យ​ដាច់​ជាដាច់ខាត​។ សាឡាដ​ហ្ស​ង អាច​លក់បាន​នៅក្នុង​ទីផ្សារ​ក្នុង ១​គីឡូក្រាម តម្លៃ​ជិត​មួយ​ម៉ឺន​រៀល ក្នុង ១​គីឡូក្រាម គេ​លក់រាយ​ចេញ​ក្នុងតម្លៃ​មួយ​ម៉ឺន ឬ​ជាង​មួយ​ម៉ឺន​រៀល នៅក្នុង​ទីផ្សារ​អ្នកត្រូវការ​សាឡាដ​ហ្ស​ង​មាន​ច្រើន ជា​របស់​កម្រ​ក្នុង​ផ្សារ ជួនកាល​ថែមទាំង​ពិបាក​រក​ទិញ​ទៀតផង វា​ជា​បន្លែ​ដែលមាន​សេចក្តីត្រូវការ​ច្រើន​ក្នុង​ទីផ្សារ​។​
​សព្វថ្ងៃនេះ សាឡាដ​ហ្ស​ង​មាន​លក់​នៅតាម​ផ្សារ​នានា ប៉ុន្តែ​វា​មាន​ដើម​តូច​ល្អិតៗ​សឹង​មិនដែល​បានឃើញ​ដើម​សោះ គឺ​គ្មានទេ​។ យើង​អាច​ប្រមូល​ផល​វា​រាល់ ១០​ថ្ងៃ​ម្តង បើសិន​ជាការ​ដុះ​លូតលាស់​របស់​វា​ល្អ ពេល​ប្រមូល​ផល​គឺ​ត្រូវកា​ត់វា​យកតែ​ផ្នែក​ខាងចុង​ប្រហែល ១០ ទៅ ១៥ សង្ទីម៉ែត្រ ក្រៅពីនេះ​គឺ​ត្រូវ​ទុក​ឲ្យ​វា​លាស់​ចេញ​ជា​ត្រួយ និង​មែក​ថ្មី​តាម​ខ្នែង​របស់​វា​។
​​របៀប​ដាំ​ សាឡាដ​ហ្ស​ង អាចធ្វើ​តាម​វិធី​ច្រើនយ៉ាង​ណាស់ តែ​សម្រាប់​ស្ថានភាព​អាកាសធាតុ​ក្តៅ​ដូច​នៅ​ប្រទេស​យើង គឺ​ចាំបាច់​ណាស់​ត្រូវមាន​ដំបូល​ប្រក់​ឲ្យ​វា​ជាដាច់ខាត បើ​ពុំ​នោះទេ ការ​ដុះ​លូតលាស់​របស់​វា​នឹង​មិនសូវ​បានល្អ​ឡើយ បើទោះបីជា​វា​ដុះ​ក៏មាន​ដើម​តូច​ល្អិត​មិនសូវ​ធំ​ដែរ​។ បើសិនជា​អាចធ្វើ​បាន​ត្រឹមត្រូវ​ស្រួលបួល វា​នឹង​ជា​មុខរបរ​មួយ​ដែល​អាច​រកចំណូលបាន​ច្រើន​បង្គួរ​ដែរ​៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍) 

ប្រភព៖itcambo.com

ការដាំដុះ- ដំណាំខាត់ណា​ដើម​


កសិករ ​ដាំ​បន្លែ​តែង​ជួបប្រទះ​នូវ​បញ្ហា​ជាច្រើន ដែល​ធ្វើឲ្យ​ទិន្នផល​ទាប ។ ជាក់ស្តែង​លោក​ពូ កោះ សូ​ឡី រស់នៅ​ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល ។ មានបទពិសោធន៍​ដាំ​ខាត់ណា​ដើម ទទួល​បាន​ទិន្នផល​ល្អ​អស់​រយៈពេល​ពេល ២​ឆ្នាំ មកហើយ ដោយ​ខាត់ណា ៣ គុម្ព មាន​ទំងន់ ១ គីឡូក្រាម ។ បទពិសោធន៍​នេះ​ជា​គំនិត​ច្នៃប្រឌិត​ដោយ​ខ្លួន​គាត់ ។ ក្នុង ១ រដូវ ដាំ​ដុះ​រយៈពេល ១ ខែ​កន្លះ គាត់​ទទួលបាន​ចំណូល ៧០០ ០០០ រៀល ដែល​ចំនូល​នេះ​អាច​ចូលរួមចំណែក​ដោះស្រាយ​ជីវភាព​គ្រួសារ​របស់​គាត់​បាន ១ កំរិត ។​
1កសិករ ​ដាំ​បន្លែ​តែង​ជួបប្រទះ​នូវ​បញ្ហា​ជាច្រើន ដែល​ធ្វើឲ្យ​ទិន្នផល​ទាប ។ ជាក់ស្តែង​លោក​ពូ កោះ សូ​ឡី រស់នៅ​ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល ។ មានបទពិសោធន៍​ដាំ​ខាត់ណា​ដើម ទទួល​បាន​ទិន្នផល​ល្អ​អស់​រយៈពេល​ពេល ២​ឆ្នាំ មកហើយ ដោយ​ខាត់ណា ៣ គុម្ព មាន​ទំងន់ ១ គីឡូក្រាម ។ បទពិសោធន៍​នេះ​ជា​គំនិត​ច្នៃប្រឌិត​ដោយ​ខ្លួន​គាត់ ។ ក្នុង ១ រដូវ ដាំ​ដុះ​រយៈពេល ១ ខែ​កន្លះ គាត់​ទទួលបាន​ចំណូល ៧០០ ០០០ រៀល ដែល​ចំនូល​នេះ​អាច​ចូលរួមចំណែក​ដោះស្រាយ​ជីវភាព​គ្រួសារ​របស់​គាត់​បាន ១ កំរិត ។​
1
ទិដ្ឋភាព​កូន​​ខាត់ណា​ក្រោយពេល​ជ្រុំដី​ពូន​គល់​និង​ដកស្មៅ​
​ ដោយ​ខាត់ណា​ជា​ដំណាំ​យក​ស្លឹក គាត់​បាន​ដាក់​ជី​បំប៉ន​មាន​លាមក​សត្វ​ពុកផុយ ១ ប​ង្គី និង​ជីអ៊ុយរ៉េ ១​ក្តាប់ លាយ​ទឹក ៣០ លីត្រ ក្នុង​មួយ​រង ។ ចំពោះ​បញ្ហា​កំចាត់​សត្វល្អិត គឺ​គាត់​ឧស្សាហ៍​ចុះ​ត្រួតពិនិត្យ ចំការ​ចាប់​ដង្កូវ​ដោយ​ដៃ​នៅ​ពេល​ព្រលឹម​ឡើង គាត់​ចុះទៅ ពិនិត្យ​ដល់​ចំការ​ចាប់​ដង្កូវ​កំទេចចោល ។​
៥.​ការប្រមូល​ផល
​ក្រោយ​ពី​ដាំ ​បាន​រយៈពេល ៤៥ ថ្ងៃ គាត់​ចាប់​ប្រមូល​ផល ។ ខាត់​ណា ៣ គុម្ព មាន​ទំងន់ ១ គីឡូក្រាម។ បើ​ទូទាត់​ទៅលើ​ការចំណាយ​ក្នុង​មួយ​រដូវ​ដាំ​ដុះ គាត់​ទទួលបាន​ចំណូល​សុទ្ធ ៧០០ ០០០ រៀល ។​
៦.​ចំណាប់អារម្មណ៍​
​ក្រោយពី​មាន​ បទពិសោធន៍​ដាំ​អស់​រយៈពេល ២ ឆ្នាំ​មក លោកពូ​មានប្រសាសន៍ថា ការដាំ​ខាត់ណា​ត្រូវ​ហាល​ដី​ឲ្យ​ស្ងួត​ល្អ និង​ធ្វើ​ដី​ឲ្យ​ធូ​រមាន​ខ្យល់​ចេញចូល​កុំឲ្យ​ហាប់​ពេក ដើម្បី​ឲ្យ​ឫសដុះ​ច្រើន​ចាក់បាន​ជ្រៅ និង​ដង​ដើម​លូតលាស់​ល្អ ។ ម្យ៉ាងទៀត ការប្រើ​ជីធម្មជាតិ (​លាមក​សត្វច្រើន​) ធ្វើឲ្យ​ខាត់​ណា​មាន​ដើម និង​ស្លឹក​ធំ ហើយ​ខ្ចី​និង​មាន​រស់ជាតិ​ឆ្ងាញ់ រីឯ​ការទុកច​ន្លោះ​គុម្ព​សមស្រប​ធ្វើឲ្យ​ដើម​ស្រឡះ ក៏​បង្ក​លក្ខណៈ​ឲ្យ​ខាត់ណា​លូតលាស់​បានល្អ​ដែរ ។​
​ ​សរុបមក បច្ចេកទេស​សំខាន់ៗ ក្នុង​ការដាំ​ខាត់ណា​មាន​:
  • ជ្រើសរើស​ពេលវេលា​ដាំ​ត្រឹមត្រូវ ដើម្បី​កាត់បន្ថយ​ការបំផ្លាញ​ដោយ​សត្វល្អិត​
  • បណ្តុះ​គ្រាប់ ដោយ​ត្រាំ​ទឹក និង​ផ្អាប់​កប់​ក្នុង​ដី​ឲ្យ​ដុះ​ពន្លក​
  • ​សាប​គ្រាប់​លើ​រង ដោយ​កាត់​កំទេច​ចំបើង​គ្របពីលើ​
  • ដក​កូន​ខាត់ណា​ថ្លោសៗ យក​ទៅ​ដាំ​ដោយ​ទុក​ចន្លោះ​គុម្ព ២,៥ តឹក​
  • ថែទាំ​ស្រោច​ទឹក និង​បំផុសដី ដកយក​ស្មៅ​ចេញ​រហូតដល់​ពេល​ប្រមូល​ផល៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍) 
ប្រភព៖itcambo.com

ការដាំដុះ- ដំណាំផ្សិត


១.១. ការជ្រើសរើសទីកន្លែង
  • រកទីតាំងខ្ពស់មិនលិចទឹក ឬជាំទឹក ដើម្បីការពារនៅពេលភ្លៀងខ្លាំង ឬទឹកជំនន់ ដែលធ្វើឲ្យលិច ឬប៉ះពាល់ដល់រងផ្សិត
  • នៅរដូវប្រាំងរកកន្លែងមានម្លប់ខ្លះថ្ងៃខ្លះ (ក្រោមដើមឈើ) និងនៅរដូវវស្សារកកន្លែងមានពន្លឺគ្រប់គ្រាន់
  • បើអាចរកបានគួររកកន្លែងដែលនៅជិតប្រភពទឹក ដើម្បីងាយស្រួលក្នុងការស្រោចស្រព
  • នៅជិតលំនៅដ្ឋាន ងាយស្រួលក្នុងការថែទាំ
១.២. ការជ្រើសរើសសម្ភារៈ និងវត្ថុធាតុដើម
ក. សម្ភារៈ : មុននឹងបណ្តុះផ្សិតយើងត្រូវត្រៀមសម្ភារៈចាំបាច់មួយចំនួនដូចខាងក្រោមនេះ:
  • កាំបិត ឬពូថៅ ចបកាប់ ចបជីក សម្រាប់ ជីកដី ឬកាប់បង្គោល ពង្រាយដីរងផ្សិត កាត់ចំណងកណ្តាប់…..។ល។
  • ប៉ោតចំពួយផ្កាឈូក សម្រាប់ស្រោចរងផ្សិត
  • អាចរកឆ្នាំងធំ ឬធុងសាំង ពាង ខ្លះត្នោត សម្រាប់ជ្រលក់ចំបើង ដើម្បីបណ្តុះផ្សិត
  • កញ្ជើ ល្អី ឬចានដែលសម្រាប់ដាក់មេផ្សិត
  • ក្រណាត់កៅស៊ូ ស្លឹកកណ្តប ស្លឹកត្នោតដែលនៅជាប់ធាង សំបកបាវ ឬកន្ទេលចាស់ៗ សម្រាប់គ្របរងផ្សិត
ខ. វត្ថុធាតុដើម:
  • ចំបើង ឬគល់ជញ្ជ្រាំង ឬកំប្លោកស្ងួត ដើមចេកកាប់ចិញ្ច្រាំស្ងួត
  • ទឹក
  • មេផ្សិត
  • ជីធម្មជាតិ (លាមកជ្រូក ឬមាន់) ឬម្សៅអង្ករដំណើប
១.៣. ការកំចាត់សត្វល្អិតនៅក្នុងដី
នៅពេលបណ្តុះផ្សិតយើងតែងតែជួបនូវបញ្ហាខ្លះៗដូចជា ស្រមោច កណ្តៀរ ជន្លេន ដង្កូវឌួង ស្លែ ផ្សិត ចង្រៃឬស្នឹមដែលបណ្តាលឲ្យដីមានមេរោគ ។ ដើម្បីការពារនូវបញ្ហាទាំងនេះ យើងគួរភ្ជួរហាលចោលពី ២ទៅ ៣ ថ្ងៃ ហើយបញ្ចូលទឹកទុកចោលពី ៣ទៅ ៤ ថ្ងៃទើបបង្ហូរចេញវិញធ្វើរបៀបនេះទើបដី ពុំមានពពួកសត្វល្អិតរស់ នៅបាន។ ម្យ៉ាងទៀតយើងអាចប្រើប្រាស់ កំបោរស ឬ ផេះចង្ក្រានបាចពាស ផ្លាល់នឹងដី មុននឹងរៀបចំធ្វើរង ផ្សិត ។
១.៤. ទឹកដែលត្រូវប្រើក្នុងការបណ្តុះផ្សិត
ជាទូទៅ ទឹកដែលប្រើស្រោចបន្លែបានគឺយើងអាចប្រើសំរាប់បណ្តុះផ្សិតបានហើយ ។ វិធីពិសោធន៍មើលទឹកអាចប្រើកើតឬមិនកើត យើងដងទឹកដាក់ធុងចំនួន ១០-១៥លីត្រ ដាក់អាចម៍សត្វស្ងួត ២ ខាំ ចំបើងស្ងួត២ ខាំទុកចោល ៣-៥ថ្ងៃ យើងសង្កេតមើលបផទឹកនោះមានក្លិនស្អុយឬមានស្លែចាស់ពណ៌ខៀវបានសេចក្តីថា​ទឹកនោះអាចប្រើបាន។ យើងអាចបន្ថែមអាហារឲ្យផ្សិតបានខ្លះដូចជាដាក់អាមច៍ជ្រូកឬអាចម៍មាន់ ចូលក្នុងទឹក ទុកចោល ២ ថ្ងៃទើបយកចំបើងទៅត្រាំ ធ្វើយ៉ាងនេះ ផ្សិតអាចកើនផលបាន ២០ ភាគរយទៀត ។
១.៥. ចំបើង ឬគល់ជញ្ជ្រាំងសម្រាប់បណ្តុះផ្សិត
ចំបើង ឬជញ្ជ្រាំងជាវត្ថុធាតុដើមសំរាប់បណ្តុះផ្សិត ដូច្នេះយើងត្រូវសំរាំងចំបើង ឬគល់ជញ្ជ្រាំងទុកឲ្យបានល្អ។ យើងត្រូវចាំថា គល់ជញ្ជ្រាំងធ្វើឲ្យផលផ្សិតយើងបានច្រើនជាង ចំបើង។ ជញ្ជ្រាំងស្រូវវស្សាល្អជាងជញ្ជ្រាំងស្រូវប្រាំង ជញ្ជ្រាំងស្រូវដំណើប ល្អជាងជញ្ជ្រាំងស្រូវខ្សាយ ដោយសារជញ្ជ្រាំង ឬចំបើងស្រូវដំណើបមានជាតិអាមីដុង និងជាតិគ្លុយកូសច្រើនជាងជញ្ជ្រាំង ឬចំបើងខ្សាយ (គ្លុយកូស គឺជាជាតិស្ករ រីឯអាមីដុងជាជាតិម្សៅ ដែលជាអាហារចាំបាច់ និងសំខាន់សម្រាប់ផ្សិតលូតលាស់) ។ គល់ជញ្ជ្រាំងដែលមានសល់ដីតិចៗ វារួមចំណែកធ្វើឲ្យផ្សិតយើងដុះកាន់តែច្រើន។ ពេលច្រូតឬដករួចគួរហាលថ្ងៃឲ្យស្ងួតល្អ ។ កណ្តាប់ដែលគេនិយមប្រើបាន ទំងន់ពី ០.៥-១ គីឡូក្រាម និងមានប្រវែងពី ៤-៦ គឹក ។
១.៦. របៀបជ្រើសើរើសមេផ្សិតមកបណ្តុះ
មេផ្សិតដែលល្អមានលក្ខណៈដូចខាងក្រោម
  • ពណ៌ស ថ្លា ទៅ ថ្លាល្អក់
  • មានក្លិនដូចផ្សិតចំបើង
  • មេផ្សិតចំបើងវាចាប់គ្នាជាដុំ ដែលមានសរសៃពណ៌សៗ សៃពណ៌ៗ ដូចសំបុកពីងពាងនៅពាសពេញ
  • មេផ្សិតដែលមិនគួរយកទៅបណ្តុះ:
  • មេផ្សិតដែលមានពណ៌ខៀវចាស់ ឬខៀវក្រម៉ៅ
  • មានក្លិនឆ្អាប
  • មានលក្ខណៈស្ងួត ហុយ
យើងមិនគួរយកមេផ្សិតដែលខូចយកទៅបណ្តុះទេ ពីព្រោះវាធ្វើឲ្យខាតបង់ដល់ ថវិកា សម្ភារៈនិងវត្ថុធាតុដើម កំលាំងពលកម្មនិងពេលវេលាអត់ប្រយោជន៍ ។ ចំណុចដែលគួរឲ្យកត់សំគាល់មួយទៀតគឺ ពេលទិញមេផ្សិតត្រូវសួរអ្នកលក់ឲ្យច្បាស់ ពីរយៈពេលមេផ្សិតដែលអាចយកទៅបណ្តុះបាន និងការថែទាំមេផ្សិតមុននឹង ដល់ថ្ងៃយកទៅបណ្តុះ។ ចំណុចនេះមានសារៈសំខាន់ណាស់សម្រាប់បងប្អូនកសិករយើង ដែលទើបចាប់ផ្តើមបណ្តុះផ្សិតដំបូងពីព្រោះមានតែអ្នកលក់ឬអ្នកផលិតមេផ្សិតទេ ដែលដឹងរឿងនេះច្បាស់ ។ ប្រសិនបើយើងមិនអាចដឹងពីពេលវេលា មេផ្សិតដុះ និងការថែរក្សា មេផ្សិតឲ្យល្អទេ នោះផលផ្សិតរបស់យើងនឹងមិនបានផលច្រើនឡើយ ។
២. បច្ចេកទេស និងគំនិតសំខាន់ៗ សម្រាប់អនុវត្តក្នុងពេលដំណើរការបណ្តុះផ្សិតចំបើង
ការចាប់ផ្តើមរៀបកណ្តាប់ចំបើងជាន់ទី១
មុននឹងចាប់ផ្តើមរៀបចំរងដំបូលយើងត្រូវបោះបង្គោល នៅក្បាលរងម្ខាង២ ដើម្បីទប់រងផ្សិត និងងាយស្រួលក្នុងការទាញរៀបរងឲ្យហាប់ បន្ទាប់មកយើងយកកំបោរស ឬផេះចង្ក្រានមកព្រាច ឬបាចសើរៗ កន្លែងដែលត្រូវរៀបចំរងបណ្តុះផ្សិត ដើម្បីការពារសត្វល្អិតផ្សេងៗដូចជា ស្រមោច កណ្តៀរ ជន្លេន ជាដើម បន្ទាប់មកយកកណ្តាប់ចំបើង ឬជញ្ជ្រាំងដែលសំរាំងទុករួចហើយជ្រលក់ទឹក នឹងយកជើងជាន់ឲ្យជោកទឹកល្អ ឬដាក់ត្រាំក្នុងទឹកមួយយប់បន្ទាប់មកយកចំបើង ឬជញ្ជ្រាំងនោះមកតំរៀប ផ្ទុយក្បាលគ្នារៀបឲ្យហាប់ណែន ទទឹងពី ៥ តឹក ទៅ ៧ តឹក កំពស់១ តឹកកន្លះ ។
របៀបកាត់ចំណងកណ្តាប់
ពេលរៀបចំបើងជាន់ទី១រួចរាល់ហើយ យើងត្រូវយកកាំបិត ឬកណ្តៀវ ឬកន្ត្រៃកាត់ចំណងកណ្តាប់ចេញ ដើម្បីឲ្យរងផ្សិតស្មើល្អ ងាយស្រួលក្នុងការដាក់មេផ្សិតបណ្តុះ ។
ការដើរជាន់រងមុននឹងដាក់មេផ្សិត
នៅជាន់ទី១ បន្ទាប់ពីកាត់ចំណងកណ្តាប់ហើយយើងត្រូវដើរជាន់រងឲ្យបានច្រើនសារ ដើម្បីឲ្យរងហាប់ស្មើល្អ ជាពិសេសតាមចំហៀងសងខាងរង កណ្តាលរង និងក្បាលរង ។ បន្ទាប់មកយើងចាប់ផ្តើមស្រោចទឹក យកល្អត្រូវយកទឹកដែលយើងបានត្រាំ ឬជ្រលក់ចំបើងមកស្រោចពីព្រោះវាសំបូរដោយអាហាររបស់ផ្សិត ។
របៀបស្រោចទឹកលើរងផ្សិត
ពេលជាន់រងផ្សិតស្មើល្អហើយ យើងត្រូវយកទឹកដែលដាក់ក្នុងធុងដែលមានចំពួយផ្កាឈូកមកស្រោចលើរងឲ្យបានសព្វល្អ ជៀសវាងការស្រោចទឹកច្រើនពេក ឬជោកពេកដែលធ្វើឲ្យហៀរ ឬហូរមកខាងក្រៅរងនូវសារធាតុចិញ្ចឹម ដែលមាននៅក្នុង ចំបើងអាហារដ៏សំខាន់សម្រាប់ការដុះលូតលាស់របស់ផ្សិត ។ មុននឹងដាក់បណ្តុះត្រូវច្របាច់ញី ដុំមេផ្សត ឲ្យរាយសព្វជាមុនសិន ដើម្បីកុំឲ្យមេផ្សិត កកដុំៗ បណ្តាលឲ្យផ្សិត ដុះមិនស្រុះគ្នា ។
ការរៀបកណ្តាប់ និងរបៀបដាក់មេផ្សិត
ពេលជាន់បង្ហាប់ និងស្រោចទឹករួច យើងយកមេផ្សិតដែលអាចបណ្តុះបាន រួចហែកថង់ចេញ ដាក់ចូលក្នុងថាស ឬកញ្ចើ រួចញីឲ្យរាយទាំងអស់ បន្ទាប់មក យកមេផ្សិតនោះ មកដាក់ជាកញ្ចុបៗ ឲ្យស្មើដៃ (សូមមើលរូបភាព) ។
  • មេ១ កញ្ចប់អាចរោយបានប្រវែង ១ ម៉ែត្រកន្លះ ទៅ ២ម៉ែត្រ (១កញ្ចប់ ទម្ងន់ ២ ខាំ)
  • ការរោយនេះ គេគិតឃ្លាតពីគែមរងសងខាងពី ៨ ហ៊ុន ទៅ ១ តឹក (០.៨-១០ ស.ម) មិនត្រូវរោយមេផ្សិតនៅកណ្តាលរងទេ ធ្វើឲ្យផ្សិតមិនអាចដុះបាន ។
របៀបរាយចំបើងលើមេផ្សិតរងជាន់ទី១:
ពេលរាយមេផ្សិតដោយដាក់ជាកញ្ចុបៗរួចហើយ យើងត្រូវយកចំបើង ស្ងួតមករាយៗតាមទទឹងរង សើរៗលើរង ដើម្បីការពារមេផ្សិតកុំឲ្យធ្លាក់មកក្រៅរង ពេលយើងរៀបចំបើងជាន់ទី២ ។
របៀបរៀបចំបើងជាន់ទី២
  • យើងធ្វើរបៀបដូច លើកទី១ដែរ ប៉ុន្តែត្រូវបន្ថយក្បាលកណ្តាប់ ចូលក្នុងបន្តិចប្រមាណ ១ តឹក ពីគែមកណ្តាប់ជាន់ទី ១
  • កាត់ចំណងកណ្តាប់ និងជាន់ឲ្យស្មើធ្វើដូចករណី តម្រៀបចំបើងនៅជាន់ទី១ដែរបន្ទាប់មកស្រោចទឹក ។
  • ដាក់ ឬរៀបមេផ្សិតដូចនៅជាន់ទី១ដែរ ។
របៀបរាយមេផ្សិត នៅជាន់ទី៣
  • ការរៀបចំបើងនៅជាន់ទី ៣ ជាតំណាក់កាលចុងក្រោយ ដោយតំរៀប ដូចជាន់ទី១ និងទី២ ដែរ
  • តម្រៀបចំបើងដោយក្បាលកណ្តាប់ចូលក្នុង ១ តឹក ធៀបនឹងក្បាលកណ្តាប់ ជាន់ទី ២
  • ក្រោយពីដើរជាន់រង និងស្រោចទឹកជោកល្មមហើយ យើងដាក់មេផ្សិតដោយ រោយឲ្យចំកណ្តាលតែម្តង ដោយទុកចម្ងាយពីតែសងខាងរង ១ តឹក ។
របៀបក្រាលចំបើង គ្របមេផ្សិតនៅជាន់ចុងក្រោយ
ការរៀបគម្របចំបើងរងផ្សិតជាន់ចុងក្រោយ (ព្រំ) យើងត្រូវរៀបដាក់ចំបើង ឬ កណ្តាប់តាមបណ្តោយរងដោយគង តៗគ្នា ស្របក្បាលគ្នា (មើលរូបភាព) ។ ការរៀបព្រំ នេះគឺជាការរៀបលើកចុងក្រោយដែលមានកម្រាស់ប្រមាណ ២ ហ៊ុនកន្លះទៅ ៣ហ៊ុន ។
របៀបជាន់រងនៅដំណាក់កាលចុងក្រោយ
ពេលយើងរៀបចំគ្របរងនៅដំណាក់កាលចុងក្រោយហើយ យើងឡើងលើរង ហើយជាន់ដោយយកកែងជើងទល់គ្នា ដើម្បីឲ្យមានទម្ងន់ខ្លាំង ធ្វើឲ្យរងហាប់ល្អ ។ ម្យ៉ាងទៀត យើងត្រូវប្រយ័ត្នឲ្យមែនទែនពេលកំពុងជាន់នៅលើរង គឺត្រូវជាន់នឹងរំកឹលជើងដោយសន្សឹមៗ ប្រយ័ត្នក្រែងក្រឡាប់រងដែលធ្វើឲ្យខាតបង់អ្វីដែលយើងបានប្រឹងប្រែង ។
ពេលជាន់រួចចាប់ផ្តើមស្រោចទឹកឲ្យជោកល្មម មួយសារទៀត ហើយធ្វើរបងព័ទ្ធជុំវិញ ការពារសត្វចូលមកបំផ្លាញ ។
របៀបរៀបចំគរចំបើងជុំវិញរងសម្រាប់ដុត
រងផ្សិតដែលរៀបហើយ ត្រូវទុកមួយយប់ ដោយមិនចាំបាច់គ្របអ្វីទេ ប៉ុន្តែត្រូវប្រយ័ត្នក្រែងមានភ្លៀង បើមានហេតុដូចអញ្ចឹងមែន ត្រូវប្រញ៉ាប់ប្រញ៉ាល់គ្របឲ្យជិត ពីព្រោះបើយើងមិនបានប្រយ័ត្នទេ រងផ្សិតរបស់យើងនឹងត្រូវខូច អសារបង់ជាមិនខានយើងត្រូវផ្អាប់រងផ្សិតរហូតដល់ល្ងាចថ្ងៃបន្ទាប់ ។ បន្ទាប់មកត្រូវយកចំបើងស្ងួត រាយជុំវិញរងផ្សិតឲ្យជិត រួចចាប់ផ្តើមដុត ។ នៅរដូវប្រាំងជាពិសេសចាប់ពីខែ មីនា មេសា កំដៅព្រះអាទិត្យក្តៅខ្លាំងគេមិនគួររាយចំបើងក្រាស់ទេ សម្រាប់ដុត ពីព្រោះកាលណាកំដៅខ្លាំងពេកបណ្តាលឲ្យឆេះមេផ្សិត ។
ការដុតរងផ្សិត
យកល្អត្រូវដុតរងផ្សិតពីក្រោមខ្យល់ដើម្បីចំបើងឆេះសន្សឹមៗ ជួយផ្តល់កំដៅបានល្អដល់រងផ្សិត និងឆេះចុងចំបើងដែលយើងមិនត្រូវការ ។ ពេលដុតត្រូវចាំមើលក្រែង ឆេះដល់ស្រទាប់ចំបើងដែលយើងតំរៀប ។ ពេលមានហេតុការណ៍ដូច្នេះកើតឡើង ត្រូវយកទឹកមកពន្លត់ភ្លាមដើម្បីកុំឲ្យឆេះដល់មេផ្សិតទាន់ ។ ហេតុផលនៃការដុត
+ដើម្បីបំផ្លាញកំទេចចំបើងដែលយើងមិនត្រូវការ
ព្រោះចំបើងដែលលូតចេញមកឲ្យពិបាកក្នុងការបេះផ្សិត
+ផេះដែលនៅសល់ខ្លះៗអាចជួយទប់សំណើមនិងផ្តល់កំដៅដល់ផ្សិត ។
របៀបបោសផេះចេញពីរងផ្សិត
ពេលដែលដុតរងផ្សិតរួចហើយយើងត្រូវបោសផេះចេញពីរងផ្សិតដោយថ្នមៗ ។ ការបោសផេះចេញវាជួយឲ្យផ្សិតដុះមកពណ៌ល្អ ។ ប៉ុន្តែបើយើងទុកផេះច្រើនពេក ធ្វើឲ្យផ្សិតដុះមកមានពណ៌ខ្មៅបណ្តាលឲ្យមានតម្លៃថោក នៅលើផ្សារ ។
របៀបស្រោចទឹកបោសផេះហើយ
ពេលបោសរងផ្សិតហើយយើងត្រូវស្រោចទឹកឲ្យជោកល្មមលើរងផ្សិតទាំងមូល ហើយមក កណ្តាប់ចំបើងឬសំបកបាវ កន្ទេលចាស់ៗ ស្លឹកកណ្តប ថែប ឬស្លឹកត្នោតមកគ្របរងផ្សិតឲ្យជិត ។ បន្ទាប់មកធ្វើរបងការពារឲ្យបានត្រឹមត្រូវ ជៀសវាង ដាច់ខាតកុំឲ្យមាន់ជ្រូក គោ ផ្កែ… ចូលមកជិតឲ្យសោះ បើមកជិតឲ្យសោះ បើយើងប្រហែល គឺយើងនឹងខាតបង់យ៉ាងច្រើនដូចជាពេលវេលា កំលាំងពលកម្ម ធនធាន…។
ការរៀបចំគ្របរងផ្សិតពេលដុតហើយ
ពេលដែលយើងរៀបរងរួចរាល់ហើយយើងត្រូវធ្វើយ៉ាងណាការពារ រងផ្សិតឲ្យបានពីការបំផ្លាញផ្សេងៗ… ។ យើងអាចរក សម្ភារៈធ្វើរបងបាននៅតាមមូលដ្ឋាន ឬអាស្រ័យលើ ធនធាន ដែលយើងមានដូចជា សំរាស់ឫស្សី ធាងត្នោត ស្លឹកត្នោត ធាងដូង បន្លាល្ពាក់…ធ្វើជារបងការពារផ្សិតឲ្យបាន ប្រសិនបើយើងប្រហែសបន្តិច
ឬថែរក្សាមិនបានដិតដល់អ្វីៗនឹងបាត់បង់…. ។
ការប្រមូលផលផ្សិត
ត្រូវប្រមូលផលផ្សិត ពីព្រឹកព្រលឹមថ្ងៃមិនទាន់រះ ដើម្បីយើងអាចដកយកតែផ្សិតក្រពុំៗ ដែលមានតម្លៃនៅលើទីផ្សារ បើយើងក្រដកផ្សិតឬទុករហូតថ្ងៃរះ ផ្សិតយើងនឹងរីកអស់ឆាប់ស្រពោនទីផ្សារមិនសូវត្រូវការ ។ លក់បានតម្លៃថោក ។
ផលផ្សិតដែលបានមកពីការបណ្តុះរយៈពេល ១៤ ថ្ងៃ
ផ្សិតដែលយើងបណ្តុះចាប់ពីថ្ងៃទី ១២ (អាស្រ័យលើមេផ្សិត និងការថែទាំ) ទៅយើងអាចប្រមូលផលបានជាបណ្តើរៗហើយ ។ យើងអាចប្រមូលផលផ្សិតរហូតដល់ថ្ងៃទី ១៣- ១៤-១៥ ។
៣. ការសង្ខេប ពីការងារដែលត្រូវធ្វើប្រចាំថ្ងៃ ក្នុងការបណ្តុះផ្សិតចំបើង
  • ថ្ងៃទី១ :រៀបរងបណ្តុះផ្សិត រួចទុករយៈពេល ១ យប់ ១ ថ្ងៃ អត់គ្របអ្វីទេ ។
  • ថ្ងៃទី២ : ពេលល្ងាច រាយចំបើងស្ងួតលើរងសើរៗ រួចផុត ហើយបោសផេះចេញរួចស្រោចទឹក
  • ឲ្យសព្វល្អ បន្ទាប់មកយកចំបើង សំបកបាវ ឬកន្ទេលចាស់ៗគ្របលើ និងជុំវិញរងផ្សិត ។
  • ថ្ងៃទី៣ : ស្រោចទឹកទាំងព្រឹកទាំងល្ងាច បរិមាណទឹកអាស្រ័យលើសំណើមបើសើមខ្លាំងត្រូវបន្ថយទឹកឬផ្អាក តែបើឃើញរងស្ងួតត្រូវ បន្ថែមទឹក ។
  • ថ្ងៃទី៤ : យកចំបើងស្ងួតរាយលើរងផ្សិតស្តើងៗ រួចស្រោចទឹក បន្ទាប់មកយកកណ្តាប់ចំបើងឬកណ្តាប់ជញ្ជ្រាំង ឬថែម ឬស្លឹកកណ្តប យកមកគ្របពីលើ និងជុំវិញរងផ្សិត ។
  • ថ្ងៃទី៥និងទី៦ : ពិនិត្យមើលផ្សិតចង្រៃ រួចដកវាចេញ ពួកវាចាប់ផ្តើមដុះនៅថ្ងៃទី ៥ ថ្ងៃទី ៦ ។ ស្រោចទឹកទាំងព្រឹកទាំងល្ងាចជាធម្មតា ។
  • ថ្ងៃទី៧ និងទី៨ : ស្រោចទឹកទាំងព្រឹកទាំងល្ងាចជាធម្មតា
  • ថ្ងៃទី ៩ និងទី ១០ : ស្រោចទឹកថ្នមៗ កុំឲ្យទឹកធ្លាក់ខ្លាំងពេក បន្ថយទឹក ព្រោះចាប់ពីថ្ងៃទី ៩ ទៅផ្សិតចាប់ផ្តើមចេញដែលមានរាងដូចពងត្រីតូចៗជាច្រើន
  • ថ្ងៃទី ១១-១៥ : ត្រូវបន្ថយស្រទាប់ចំបើង ពីលើរងចេញខ្លះៗ ដើម្បីឲ្យផ្សិតលូតលាស់បានល្អ។ ស្រោចទឹកធម្មតា នៅពេលចាប់ផ្តើមប្រមូលផលផ្សិត តែកុំស្រោចច្រើនពេកជាទូទៅ ចាប់ពីថ្ងៃទី ១២ ទៅយើងអាចប្រមូលផល ផ្សិតបានខ្លះហើយ ។ ពេលប្រមូលផលហើយ ត្រូវគ្របចំបើងវិញហើយតាមដានថែទាំរៀងរាល់ថ្ងៃ ។
៤. បទពិសោធន៍ជាក់ស្តែងក្នុងការបណ្តុះផ្សិតចំបើងរបស់កសិករ គាំផេន នៅភូមិថ្នល់បំបែក ខេត្តកំពង់ស្ពឺ
៤.១. ប្រវត្តិ
អ៊ំ ស្រីគាំផេន ជាកសិកររស់នៅក្នុងភូមិថ្នល់បំបែក ឃុំស្វាយក្រវ៉ាន ស្រុកច្បារមន ខេត្តកំពង់ស្ពឺ ។ លោកអ៊ំ មានបទពិសោធន៍ក្នុងការបណ្តុះផ្សិតនេះ មានរយៈពេលជិត ៣ឆ្នាំ មកហើយ (ពីឆ្នាំ ២០០១-២០០៣) ។ ការចេះបណ្តុះផ្សិតចំបើងនេះតាមរយៈអ្នកភូមិ ព្រៃក្តីដែលនៅជិតភូមិរបស់គាត់។ មូលហេតុដែលធ្វើឲ្យគាត់មានចំណាប់អារម្មណ៍លើការបណ្តុះផ្សិតនេះ ព្រោះគាត់គិតថា ជាពេលវេលាមួយទំនេរពីការធ្វើស្រែ មិនសូវប្រើកម្លាំងពលកម្មច្រើន ឆាប់ទទួលបានផល និងប្រាក់ចំណូលសមរម្យ ។
ខាងក្រោមនេះជាបទពិសោធន៍ជាក់ស្តែង របស់អ៊ំស្រី ដែលបានអនុវត្តកន្លងមក សម្រាប់ចែករំលែកដល់លោក អ្នក ដែលចាប់អារម្មណ៍ចង់ចេះឬចង់ប្រកបរបរនេះ ។
៤.២. បទពិសោធន៍ស្តែងពេលបណ្តុះផ្សិតចំបើង
ដើម្បីឲ្យការបណ្តុះផ្សិតចំបើងបានល្អ យើងត្រូវគិតពីចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម នេះដូចជា:

+ការត្រៀមលក្ខណ:មុននឹងបណ្តុះផ្សិត:

  • ត្រូវធ្វើយ៉ាងណាប្រមូល ចំបើង ឬគល់ជញ្ជ្រាំង ទុកដាក់កន្លែងសមរម្យ ដើម្បីឲ្យចំណេញពេលវេលា
  • បើយើងជាអ្នកចាប់ផ្តើមបណ្តុះផ្សិតដំបងយើងត្រូវស៊ើបរកកន្លែងដែលមានលក់មេផ្សិត ល្អ
  • ត្រៀមឧបករណ៍ផ្សេងៗដូចជា ប៉ោតផ្កាឈូក ចបជីក កាំបិត ល្អី ចានដែក សម្ភារៈសម្រាប់ដាក់ទឹក ត្រាំចំបើង សម្ភារៈសម្រាប់គ្របដូចជា សំបកបាវ កន្ទេលចាស់ៗ ថែប ស្លឹកកណ្តប ស្លឹកត្នោត…។
  • កម្លាំងពលកម្ម សម្រាប់បណ្តុះ (ជាន់រងផ្សិត រៀបចំរង ជ្រលក់ចំបើង ស្រោចទឹក ដាក់មេ ថែទាំ) ទីកន្លែងសម្រាប់បណ្តុះ
ស៊ើបតម្លៃទីផ្សារ (ពេលវេលាបុណ្យទាន ពេលផ្សិតលក់បានតម្លៃថ្លៃ)

+មេផ្សិត:

ត្រូវរកមេផ្សិតណាដែលល្អ អាចទុចចិត្តបាន (អ្នកលក់អាចផ្តល់ព័ត៌មានពិតដូចជា ពេលវេលាអាចបណ្តុះបាន ការទុកដាក់មេផ្សិតជាដើម) ករណីជាក់ស្តែងនៅក្នុងឆ្នាំនេះ អ៊ំស្រី មានការខកចិត្តដោយបានទៅទិញមេផ្សិតខ្លួនឯង នៅកន្លែងមួយឯទីក្រុងភ្នំពេញដោយសារតែមេផ្សិតនោះហួសថ្ងៃត្រូវបណ្តុះ ។ ពេលគាត់យកមកបណ្តុះចំនួន ១២ កញ្ចប់ គឺបានផ្សិតតែ ៣គ.ក ប៉ុណ្ណោះ ដែលតាមភាពជាក់ស្តែងត្រូវបានផល ជាង ១០គ.ក ហេតុដូចនេះ ធ្វើឲ្យគាត់ខាតបង់នូវកម្លាំងពលកម្ម ចំណាយលើការដឹកជញ្ជូន ចំណាយលើពេលវេលា សោហ៊ុយធ្វើដំណើរ និងវត្ថុធាតុដើមមួយចំនួនធំទៀត ។

+ទីកន្លែងបណ្តុះផ្សិត:

ត្រូវរកទីកន្លែងដែលមានពន្លឺថ្ងៃខ្លះ និងម្លប់ខ្លះ ជាពិសេសនៅក្បែរផ្ទះ ដើម្បីងាយស្រួលក្នុងការថែរក្សា ។ គាត់មានបទពិសោធន៍មួយ កាលពីមុនគាត់បណ្តុះផ្សិតនៅវាលស្រែ ឆ្ងាយពីផ្ទះដោយសារ អាកាសធាតុក្តៅខ្លាំង គួបផ្សំនឹង ការស្រោចទឹកមិនបានដិតដល់ ធ្វើឲ្យផ្សិតរបស់គាត់ ដុះបានតិចតួចបំផុត ។
ម្យ៉ាងទៀតត្រូវចំណាយពេលវេលាច្រើនក្នុងការថែទាំ ដោយសារតែកន្លែងបណ្តុះនៅ ឆ្ងាយពីផ្ទះមានពេលខ្លះ ប្រហែស ត្រូវគោចូលមកបំផ្លាញ ។ ម្យ៉ាងទៀតពេលផ្សិតផ្តល់ផលត្រូវយាម ក្រែងគេមកលួច ។

+ ការស្រោចទឹកនិងជាន់រងផ្សិត:

ត្រូវស្រោចទឹករងផ្សិតឲ្យសើមល្មមដើម្បីការពារមេផ្សិតកុំឲ្យហូរចេញក្រៅរង ។ ម្យ៉ាងទៀតត្រូវជន់រងផ្សិតថ្នមៗប្រយ័ត្ន ក្រឡាប់រងដែលធ្វើឲ្យខូចរង ធ្វើឲ្យផលផ្សិតចុះថយ ។ នេះជាករណីជាក់ស្តែងដែលអ៊ំស្រីជួបដោយផ្ទាល់ខ្លួនឯង ពេលមួយគាត់បានស្រោចទឹកច្រើនជ្រុល រហូតហៀរចេញក្រៅរង នៅពេលដែលផ្សិតចាប់ផ្តើម គាត់សង្កេតឃើញ ដុំ សៗតូចៗ យ៉ាងច្រើនដុះនៅនឹងដីក្បែរៗរងពេលប្រមូលផល គឺបានតិចមែនទែន ។

+ធនធានដែលមានស្រាប់:

ពេលបណ្តុះផ្សិតត្រូវស្វែងរក សម្ភារៈផ្សេងៗដែលមានតាមមូលដ្ឋានញ ដូចជាចំបើង ឬគល់ជញ្ជ្រាំង យើងអាចច្នៃ កៀបធ្វើជា ថែប ឬប្រើស្លឹកស្លឹកកណ្តបឬ ស្លឹកត្នោត ឬសំបកបាវ ឬកន្ទេលចាស់ៗ ប្រើសម្រាប់ គ្របរងផ្សិតជំនួសឲ្យក្រណាត់កៅស៊ូ ឬតង់ដែលចំណាយអស់ថវិកាច្រើន ។

+ការប្រមូលផលផ្សិត:

ត្រូវប្រមូលផលផ្សិតពីព្រឹកព្រលឹម (ថ្ងៃមិនទាន់រះ) ដើម្បី កុំឲ្យវារីក (នៅក្រពុំ) កាត់បន្ថយ ការស្វិតស្រពោន បានតម្លៃថ្លៃលើទីផ្សារ ម្យ៉ាងទៀត គាត់អាចមានឱកាសឬពេលវេលាច្រើន ធ្វើការងារផ្សេងទៀត ។

+វិភាគសេដ្ឋកិច្ចការបណ្តុះផ្សិតចំបើង អ៊ំស្រី គាំ ផេន

ក. ការចំណាយ
ល.រ
ឈ្មោះចំណាយ
បរិមាណ
ឯកតា
តំលៃ/ឯកតា
តំលៃសរុប
មេផ្សិត
១៣
កញ្ចប់
៥០០
៦៥០០
គល់ជញ្ជាំង
៥០
គ.ក
រកខ្លួនឯងពេញ១ថ្ងៃ
បន្ទះឬស្សីសម្រាប់ធ្វើថែបគ្រប
បន្ទះ
១០០រ
៨០០រ
ចំបើងគ្រប គាបធ្វើថែប
៣០
កណ្តាប់
រកខ្លួនឯង
ទឹក
ធុងសាំង
ខ្លួនឯង
កំបោរ
០.២៥
គីឡូក្រាម
១០០០រ
២៥០រ
កំលាំងពលកម្មថ្ងៃដំបូង
នាក់/ព្រឹក
ខ្លួនឯង
ថែទាំ
១៦
ថ្ងៃ
ខ្លួនឯង
សរុប
៧ ៥៥០
សំគាល់: ៤កណ្តាប់ ស្មើនឹង ១គ.ក.១ធុងសាំង ស្នើនឹង ២០០ លីត្រ
ខ. ចំណូល
ក្រោយ បណ្តុះផ្សិតចំបើងរយៈ ១៦ ថ្ងៃ យើងបានផលសរុបចំនួន ១២.៨ គ.ក តំលៃក្នុង ១គ.ក ជាមធ្យម ស្មើ ៣៤០០ រៀល សរុបចំណូលស្មើ ៤៣ ៥២០ រៀល ។
គ. ចំណេញ = ចំណូល ៤៣៥២០ រ-ចំណាយ ៧៥៥០ រ= ចំណេញ ៣៥ ៩៧០ រៀល
តាមរយៈលទ្ធផលខាងលើបង្ហាញថា កសិករចំណាយពេល ១៦ ថ្ងៃ ដើម្បីរៀបចំ ត្រៀមសម្ភារៈវត្ថុធាតុដើម កម្លាំងពលកម្ម គាត់អាចរកប្រាក់ចំណេញ បាន ៣៥ ៩៧០ រៀល ដោយអាចធ្វើការផ្សេងៗបានទៀតផង ជាពិសេស ការបង្កើនការងារដល់សមាជិក និងការជួបជុំគ្នាក្នុងគ្រួសារ ។
៥. សន្និដា្ឋន
តាមរយៈបច្ចេកទេស និងបទពិសោធន៍ជាក់ស្តែងដែលបានបង្ហាញមកហើយនេះ យើងសង្ឃឹមថា បងប្អូនកសិករអាចរកប្រាក់ចំណូលបានបន្ថែមទៀត តាមរយៈការបណ្តុះផ្សិតចំបើង ដែលជាទូទៅចំណាយអស់ថវិកាតិចប្រើប្រាស់ផ្ទៃដីសម្រាប់បណ្តុះតូច រយៈពេលប្រមូលផលខ្លី តម្លៃសមរម្យ ដោយគ្រាន់តែចំណាយពេលខ្លះក្នុងការថែទាំប៉ុណ្ណោះ ។
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍) 
ប្រភព៖itcambo.com

ការដាំដុះ- ដំណាំសណ្តែកដី​


សណ្តែកដី ចាត់​ចូលក្នុង​អំបូរ Leguminosea ដែល​មាន​ឈ្មោះ​វិទ្យាសាស្ត្រ Aarachis hypogeae L. ។ សណ្តែកដី​មាន​សារប្រយោជន៍​ច្រើនយ៉ាង និង​មាន​ជាតិ​ប្រេង​ខ្ពស់​ជាង​ដំណាំ​ក្នុង​អំបូរ​សណ្តែក​ផ្សេងៗ​ទៀតហើយ​ដែល​ មាន​រហូត​ដល់ ៤០-៦០ ភាគរយ ។ នៅក្នុង​ប្រទេស​កម្ពុជា ដំណាំ​សណ្តែកដី​ត្រូវបាន​កសិករ​ដាំ​ជា​ដំណាំ​រួមផ្សំ​តែប៉ុណ្ណោះ ដូចនេះ​ផ្ទៃដី​ដាំ​ដុះ​សណ្តែកដី​ប្រែប្រួល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ អាស្រ័យ​តាម​តម្រូវការ​ទីផ្សារ ។ ក្នុង​ឆ្នាំ ២០០៣-២០០៤ ផ្ទៃ​ដី​ដាំ​ដុះ​សរុប​មាន​ប្រហែល ១៥.០០០ ហិកតា ដែល​មាន​ទិន្នផល​ជា​មធ្យម ០.៧៣ តោន​/​ហិកតា ។​
១. ពេលវេលា​ដាំ​ដុះ
ចំពោះ​ការដាំដុះ​នៅ​ដើម​រដូវវស្សា គឺ​ត្រូវ​លៃ​យ៉ាងណា​ឲ្យ​ពេល​ប្រមូល​ផល​ផុត​រដូវភ្លៀង ។ នៅតាម​តំបន់​ទន្លេ​គេ​ច្រើន​ដាំ​ចាប់ពី​ខែ​មេសា ឬ​ខែ​ឧសភា​និង​នៅ​ពេល​ទឹក​ស្រក​គឺ​ចាប់ពី​ខែតុលា​-​វិ​ចិ្ជ​កា ។ សម្រាប់​តំបន់​ខ្ពង់រាប​គេ​អាច​ដាំ​នៅ​ខែ​កក្កដា ។ ពេលវេលា​ដាំ​ដុះ​អាច​ខុសគ្នា​ពី​នេះ អាស្រ័យ​ទៅតាម​តំបន់​និង​ប្រភេទ​ពូជ ។​
២. ការរៀបចំ​ដី​
ត្រូវ​រៀបចំ​ដី​ឲ្យ​រួចរាល់​សិន​មុន​ពេល ​ដាំ​ហើយ​ដី​ត្រូវ​មាន​សភាព​សើម​ល្មម ។ យើង​ត្រូវ​ជ្រើសរើស​ប្រភេទ​ដីល្បាយខ្សាច់​ដែលជា​ដីធូ​ផុស​ល្អ ស្រស់ទឹក​ល្អ​និង​មិន​ជាំទឹក ដើម្បី​ឲ្យ​ដំណាំ​ចុះ​មើម​បានល្អ និង​មិន​រលួយ ។ ការរៀបចំ​ដី គឺ​ត្រូវ​ភ្ជួរ​ដី​ឲ្យបាន ២-៣ ដង និង​មាន​ជម្រៅ​ពី ១៥-២០ ស​.​ម ។ ចំពោះ​ការដាំ​លើ​ដី​ដែល​ជា​ប្រភេទ​ដីឥដ្ឋ ទាមទារ​ការ​រា​ស់ដី​ឲ្យបាន​ហ្ម​ត់​ល្អ និង​ត្រូវមាន​ប្រព័ន្ធ​រំដោះ​ទឹក​ចេញ​ពេល​ភ្លៀង​ខ្លាំង ។ ជាទូទៅ ការដាំ​លើ​ដីឥដ្ឋ​មិនសូវ​បាន​ផល​ល្អ​ដូច​ការដាំ​លើ​ដីល្បាយខ្សាច់​ទេ។​
៣. ការជ្រើសរើស​ពូជ​
ត្រូវ​ជ្រើសរើស​ពូជ​សណ្តែកដី​ណា​ដែល​មាន ​ទិន្នផល​ខ្ពស់ អាយុកាល​ខ្លី​ធន់​នឹង​ជម្ងឺ និង​មាន​តំលៃ​នៅលើ​ទីផ្សារ ។ ចំណែក​គ្រាប់​ពូជ​ត្រូវ​ជ្រើសរើស​គ្រាប់​ពូជ​ដែល​មាន​ភាព​សុទ្ធ​ល្អ អាត្រា​ដំណុះ​ខ្ពស់ ថ្លោស​ល្អ​មិន​ស្វិត និង​មិន​មាន​ការបំផ្លាញ​ពី​សត្វល្អិត ។​
៤. វិធី​ដាំ​
ក្នុង​ ការដាំដុះ​សណ្តែកដី គេ​អាច​អនុវត្តបាន​ច្រើន​របៀប​ផ្សេងគ្នា​អាស្រ័យ​ទៅតាម​ប្រភេទ​ពូជ​ធ្ងន់ ឬ​ស្រាល ដូច​មាន​ក្នុង​តារាង​ខាងក្រោម ។​
ប្រភេទ​ពូជ (អាយុកាល​)
របៀប​ដាំ
ចន្លោះ​ជួរ x ចន្លោះ​គុម្ព
(ស​.​ម​)
គ្រាប់​/​គុម្ព
ជម្រៅ​ដាំ (ស.ម​)
ចំនួន​ដើម/​
ហ​.​ត (​ដើម​)​
ស្រាល
(៩០-១២០ ថ្ងៃ​)
បុករណ្តៅ
៨០x៣០​ឬ​៣៥x១៧​ឬ​៤០x១៥
២​
៥-៦​
៤១៦២៥-
១៦៧៥៨០
ឆូត​ចង្អូរ
៤០x១០​ឬ​៣៥x៨​ឬ​៣០x១០
២៥០.០០០-៣៣៣.៣០០
​ធ្ងន់
(១៥០-១៧០ ថ្ងៃ)
ឆូត​ចង្អូរ
៥០x២០​ឬ​៤០x៣០​
៨៣.២៥០-
១០០.០០០
៥. ការប្រើប្រាស់​ជី
​ការប្រើប្រាស់​ជី​គី​មីរួមផ្សំ​ជាមួយ​ ជីធម្មជាតិ​លើ​ដំណាំ​សណ្តែកដី គឺ​អាស្រ័យ​ទៅ​តាម​ប្រភេទ​ដី ។ ចំពោះ​ដីល្បាយខ្សាច់ (​ដី​ព្រៃ​ខ្មែរ ដី​ប្រទះ​ឡាង​) ប្រើប្រាស់​ជីអ៊ុយរ៉េ ១២៤ គ​.​ក ជី DAP ៩៥ គ​.​ក និង​ជី KCI ៣៧ គ​.​ក ក្នុង​មួយ​ហិកតា ។ ចំណែក​ដីល្បាប់ ឬ​ដីឥដ្ឋ (​ដី​កំពង់សៀម ដី​ឡា​បាន​សៀក ដី​ទួល​សំរោង ដី​កៀនស្វាយ​) ប្រើប្រាស់​ជីអ៊ុយរ៉េ ១៧៤ គ​.​ក ជី DAP ១០៧ គ​.​ក និង​ជី KCI ៤៥ គ​.​ក ក្នុង​មួយ​ហិកតា ។ ដោយ​ប្រើប្រាស់ ១០០ ភាគរយ​នៃ P និង ៥០ ភាគរយ​នៃ N និង K សម្រាប់​ទ្រាប់​បាត​ពេល​ដាំ​ចំណែក N និង K ដែល​នៅសល់ ៥០ ភាគរយ​ទៀត​សម្រាប់​បំប៉ន​ពេល​សណ្តែកដី មាន​អាយុ ៣-៤ សប្តាហ៍ ។​
៦. ការថែទាំ និង​ការ​កំចាត់​ស្មៅ
ការជម្រះ​ស្មៅ​ត្រូវ​ធ្វើ​មុន​ពេល​ដាក់​ ជី ។ នៅ​មុន​ពេល​សណ្តែក​ចេញ​ផ្កា ត្រូវធ្វើ​ស្មៅ​ម្តងទៀត និង​ពូន​គល់​ផង ដើម្បី​ពន្លូញ​ផ្កាចា​ក់​ចូល​ក្នុង​ដី​បាន​ច្រើន និង​ធ្វើឲ្យ​មើមក​កើតបាន​ច្រើន​ផង​ដែរ ។ នៅពេល​សណ្តែក​អាយុ​បាន​បី​ខែ ត្រូវ​បញ្ឈប់​ការធ្វើ​ស្មៅ ព្រោះ​វា​នឹង​នាំឲ្យ​ប៉ះពាល់​ដល់​មើម​ក្នុង​ដី ។​
៧. ជំងឺ និង​សត្វល្អិត​ចង្រៃ​
ជម្ងឺ​: មាន​ជម្ងឺ​ជាច្រើន​ដែល​កើត​លើ​ដំណាំ​សណ្តែកដី តែ​ជម្ងឺ​ដែល​អាច​ធ្វើឲ្យ​មាន​ការបាត់បង់​ទិន្នផល​ខ្លាំង គឺ​ជម្ងឺ​អុត​ស្លឹក និង​ច្រែះ​ដែក ដែល​បង្កឡើង​ដោយ​ផ្សិត ជម្ងឺ​រលួយ​ត្រួយ និង​រលាក​កូន​ដំណាំ ជម្ងឺ​វីរុស​ឆ្នូត និងណេក្រូ​ស៊ី​សលើត្រួយ ជា​ជម្ងឺ​បង្កឡើង​ដោយ​វីរុស ។ គេ​អាច​បង្កា​ជម្ងឺ​វីរុស​ឆ្នូត ដោយ​ការប្រើ​គ្រាប់​ពូជ​ដែល​គ្មាន​ជម្ងឺ ចំណែក​ជម្ងឺ​ណេ​ក្រូ​ស៊ី​សលើត្រួយ គេ​អាច​បង្កា​ដោយ​ប្រើ​ការដាំដុះ​ទាន់ពេលវេលា និង​ចន្លោះ​គុម្ព​ជិតគ្នា ។​
សត្វល្អិត​ចង្រៃ​: គេ​សង្កេតឃើញ​មាន​ពពួក​ស្រមោច ដែល​ពេល​ខ្លះ​អាច​បំផ្លាញ​ទិន្នផល​សណ្តែកដី​ដោយ​ផ្ទាល់​តាមរយៈ​ការ​ស៊ី​ បំផ្លាញ​កូន​របស់​សណ្តែក ។ គេ​អាច​កំចាត់​វា​ដោយ​បាញ់ថ្នាំ​ក្លូ​ពិរី​យ៉ូស (Chlopirios) នៅ​រយៈពេល ១០ ថ្ងៃក្រោយ​ចេញ​ផ្កា ។ ពពួក​ដង្កូវ​ស៊ី​ញ៉េ មមា​ច ទ្រី​ប និង​ចៃ បង្ក​ការបំផ្លាញ​ដោយ​ប្រយោល​លើ​ដំណាំ ។ ឧទាហរណ៍ ទ្រី​ប និង​ចៃ​ជា​ភ្នាក់ងារ​ចម្លង​ជម្ងឺ​វីរុស ។ គេ​អាច​កំចាត់​វា​បាន​ដោយ​ប្រើ​ថ្នាំ​កាបូ​ស៊ុល​ហ្វាន ២០ ភាគរយ EC (Carbosulfan 20% EC ) ក្នុង​កម្រិត ៤០ ម​.​ល លាយ​ទឹក ២០ លីត្រ ។​
៨. ការប្រមូល​ផល​
ដំណាំ​សណ្តែកដី​ដែល​ទុំ​ល្មម​អាច​ប្រមូល ​ផល​បាន គឺ​នៅ​ពេល​ដែល​ដើម​ចាប់ផ្តើម​ស្រ​ពោន ហើយ​ស្លឹក​ប្រែ​ពណ៌​លឿង​ហើយ​ជ្រុះ និង​ផ្នែក​ខាង​ក្នុងនៃ​សំបក​មាន​ពណ៌​ត្នោត ។ ការប្រមូល​ផល​មិន​ត្រូវ​យឺតយ៉ាវ​ទេ ព្រោះ​វា​ធ្វើឲ្យ​បាត់បង់​គុណភាព និង​បរិមាណ​ដោយ​ដី​រឹង​ពិបាក​ប្រមូល​ផល ។ ការប្រមូល​ផល​ឆាប់​ពេក​ក៏​មិន​ល្អ​ដែរ ព្រោះ​វា​បណ្តាល​ឲ្យ​ផ្លែ​ឆាប់​ខូច កម្រិត​ជាតិ​ប្រេង​តិច និង​ទិន្នផល​ទាប ។ យើង​អាច​ដក​ដោយ​ដៃ ឬ​ប្រើ​នង្គ័ល​ភ្ជួរ​ដើម្បី​ប្រមូល​ផល ។ ការប្រមូល​ផល​ដោយ​ប្រើ​នង្គ័ល មាន​ភាព​ឆាប់រហ័ស​ហើយ​មើម​ដែល​សល់​ក្នុង​ដី​ក៏មាន​តិចតួច​ដែរ ។ ការប្រមូល​ផល​ដោយ​ដៃ ចំណាយ​ពេល​យូរដែល​នាំ​ឲ្យ​ដី​ចាប់ ផ្តើម​រឹង​មុន​ពេល​ប្រមូល​ផល​ចប់ ។​
៩. ការ​ទុកដាក់​ក្រោយពេល​ប្រមូល​ផល​
ត្រូវ​ហាល​សណ្តែកដី​ដែល​ទើប​ដក​ហើយ​ដោយ​ ផ្ងារ​គល់​ឡើង​លើ ក្នុង​រយៈពេល ៤-៥ ម៉ោង បើ​កម្តៅ​ថ្ងៃខ្លាំង តែបើ​ក​កម្តៅ​ខ្សោយ​ត្រូវ​ហា​លពី​មួយ​ទៅ​ពីរ​ថ្ងៃ ។ បន្ទាប់មក ត្រូវ​គរ​ជា​ពំនូក​ដើម្បី​ឲ្យ​ស្ងួត​យឺតៗ ។ នៅពេល​ស្ងួត​ល្មម​ហើយ ត្រូវដាក់​គរ​លើរាន​ខ្ពស់​ផុតពី​ដី ។ មិន​ត្រូវ​ទុក​សណ្តែកដី​ក្រោម​ពន្លឺព្រះអាទិត្យ​យូរ​ជាង​ពីរ​ថ្ងៃ​បន្ទាប់​ ពី​ប្រមូល​ផល​នោះទេ ។ បើ​នៅ​សើ​ម ឬ​បន្ទាប់​ពី​ត្រូវ​ភ្លៀង មិន​ត្រូវ​គរ​ទេ ព្រោះ​ដើម​និង​ស្លឹក​របស់​វា​អាច​រលួយ ។ ត្រូវ​សម្អាត​ឃ្លាំង ឬ​ជង្រុក​ឲ្យបាន​ល្អ រួច​ហើយ​ធ្វើ​ការសម្លាប់​មេរោគ​ក្នុង​ឃ្លាំង ។ មើម​សណ្តែក​ត្រូវ​ទុក​ទាំង​សំបក ដើម្បី​ការពារ​សត្វល្អិត ។​

ប្រភព៖itcambo.com