កសិករ ដាំបន្លែតែងជួបប្រទះនូវបញ្ហាជាច្រើន ដែលធ្វើឲ្យទិន្នផលទាប ។ ជាក់ស្តែងលោកពូ កោះ សូឡី រស់នៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ មានបទពិសោធន៍ដាំខាត់ណាដើម ទទួលបានទិន្នផលល្អអស់រយៈពេលពេល ២ឆ្នាំ មកហើយ ដោយខាត់ណា ៣ គុម្ព មានទំងន់ ១ គីឡូក្រាម ។ បទពិសោធន៍នេះជាគំនិតច្នៃប្រឌិតដោយខ្លួនគាត់ ។ ក្នុង ១ រដូវ ដាំដុះរយៈពេល ១ ខែកន្លះ គាត់ទទួលបានចំណូល ៧០០ ០០០ រៀល ដែលចំនូលនេះអាចចូលរួមចំណែកដោះស្រាយជីវភាពគ្រួសាររបស់គាត់បាន ១ កំរិត ។

ទិដ្ឋភាពកូនខាត់ណាក្រោយពេលជ្រុំដីពូនគល់និងដកស្មៅ
ដោយខាត់ណាជាដំណាំយកស្លឹក គាត់បានដាក់ជីបំប៉នមានលាមកសត្វពុកផុយ ១ បង្គី និងជីអ៊ុយរ៉េ ១ក្តាប់ លាយទឹក ៣០ លីត្រ ក្នុងមួយរង ។ ចំពោះបញ្ហាកំចាត់សត្វល្អិត គឺគាត់ឧស្សាហ៍ចុះត្រួតពិនិត្យ ចំការចាប់ដង្កូវដោយដៃនៅពេលព្រលឹមឡើង គាត់ចុះទៅ ពិនិត្យដល់ចំការចាប់ដង្កូវកំទេចចោល ។
៥.ការប្រមូលផល
ក្រោយពីដាំ បានរយៈពេល ៤៥ ថ្ងៃ គាត់ចាប់ប្រមូលផល ។ ខាត់ណា ៣ គុម្ព មានទំងន់ ១ គីឡូក្រាម។ បើទូទាត់ទៅលើការចំណាយក្នុងមួយរដូវដាំដុះ គាត់ទទួលបានចំណូលសុទ្ធ ៧០០ ០០០ រៀល ។
៦.ចំណាប់អារម្មណ៍
ក្រោយពីមាន បទពិសោធន៍ដាំអស់រយៈពេល ២ ឆ្នាំមក លោកពូមានប្រសាសន៍ថា ការដាំខាត់ណាត្រូវហាលដីឲ្យស្ងួតល្អ និងធ្វើដីឲ្យធូរមានខ្យល់ចេញចូលកុំឲ្យហាប់ពេក ដើម្បីឲ្យឫសដុះច្រើនចាក់បានជ្រៅ និងដងដើមលូតលាស់ល្អ ។ ម្យ៉ាងទៀត ការប្រើជីធម្មជាតិ (លាមកសត្វច្រើន) ធ្វើឲ្យខាត់ណាមានដើម និងស្លឹកធំ ហើយខ្ចីនិងមានរស់ជាតិឆ្ងាញ់ រីឯការទុកចន្លោះគុម្ពសមស្របធ្វើឲ្យដើមស្រឡះ ក៏បង្កលក្ខណៈឲ្យខាត់ណាលូតលាស់បានល្អដែរ ។
សរុបមក បច្ចេកទេសសំខាន់ៗ ក្នុងការដាំខាត់ណាមាន:
- ជ្រើសរើសពេលវេលាដាំត្រឹមត្រូវ ដើម្បីកាត់បន្ថយការបំផ្លាញដោយសត្វល្អិត
- បណ្តុះគ្រាប់ ដោយត្រាំទឹក និងផ្អាប់កប់ក្នុងដីឲ្យដុះពន្លក
- សាបគ្រាប់លើរង ដោយកាត់កំទេចចំបើងគ្របពីលើ
- ដកកូនខាត់ណាថ្លោសៗ យកទៅដាំដោយទុកចន្លោះគុម្ព ២,៥ តឹក
- ថែទាំស្រោចទឹក និងបំផុសដី ដកយកស្មៅចេញរហូតដល់ពេលប្រមូលផល៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ប្រភព៖itcambo.com