មានមនុស្សច្រើនណាស់ដែលយល់ថាការហូបពងមាន់ឆៅ ឬស៊ុតឆៅ ដោយគ្រាន់តែដាក់វាជាមួយនឹងស្រា ឬបៀរ និងប្រើប្រាស់ទៅតាមទម្រង់ផ្សេងៗក្នុងលក្ខណៈឆៅ ជួយប៉ូវកំលាំងខ្លាំងណាស់ ។
តាមការស្រាវជ្រាវរបស់អ្នកសិក្សាពិភពលោកបានឲ្យដឹងថា ទស្សនះខាងលើជាទស្សនៈមួយដែលយល់ខុស ទៅវិញ ដោយសម្អាងទៅមូលហេតុដូចខាងក្រោម៖
-នៅក្នុងពងមាន់ពណ៌-ស មានសារជាតិអាវីឌីនដែលចូលទៅចាប់វីតាមីន B មួយប្រភេទនៅក្នុងពោះវៀន ធ្វើឲ្យរាងកាយមិនអាចបឺតស្រូបយកវីតាមីនទៅប្រើជាប្រយោជន៍បានទេ ក៏ប៉ុន្តែសារជាតិអាវីឌីននេះនឹងរលាយទៅដោយខ្លួនឯងក្រោយពេលប៉ះនឹងកម្តៅ។
-ដោយសារលក្ខណៈនៃពងមាន់ឆៅមានសភាពជារំអិលវាធ្វើឲ្យពិបាកក្នុងការរំលាយបណ្តាលឲ្យរាងកាយមិនអាចស្រូបយកទៅប្រើជាប្រយោជន៍បាន។
-ពងមាន់ដែលមិនបានឆ្លងកាត់កម្តៅ អាចធ្វើឲ្យមានមេរោគលាយឡំនៅក្នុងនោះ៕
ដកស្រង់ពីdomneng.com