រឿងការតុបតែងផ្ទះសំបែងនេះមិនចេះមានថ្ងៃចប់សព្វគ្រប់នោះ
ឡើយក្នុង នោះមិនថាការជួសជុលបំពេញបន្ថែមឬការលាបថ្នាំផ្ទះក៏សុទ្ធ សឹងជាការ សាងឡើងនូវសេចក្តីសុចនៅក្នុងចិត្តដល់អ្នករស់នៅក្នុងផ្ទះនេះមិនអន់ប៉ុន្មាន
ឡើយទើបពេលនេះយើងនាំយកវិធីល្អៗដើម្បីលាបថ្នាំផ្ទះមកជំរាបជូនដូច ខាងក្រោមនេះ៖
- ការលាបថ្នាំពណ៌នៅលើជញ្ជាំងតោងទុកឲ្យជញ្ជាំងស៊ីម៉ង់ត៍ស្ងួតស្រួលបួលសិនទើបចាប់
ផ្តើមលាបពណ៌ទ្រាប់ បាតក្រោមរួចទើបលាបពណ៌ពិត ប្រាកដតាមក្រាយ។
- ជញ្ជាំងផ្ទះឡើងផ្សិតអ្នកតោងសង្កេតថា
វាមានលក្ខណៈជាស្នាមខ្មៅៗគួរដំណើរការងារខាត់ ស្នាមខ្មៅទាំងនោះ
ចេញឲ្យអស់រួចទុកចោលឲ្យស្ងួតទើបចាប់ផ្តើមលាបពណ៌ជាថ្មី។
- ពណ៌ហើមប៉ោងបញ្ជាក់ថា
អាចមានសំណើមឡើងនៅខាងក្រោមពណ៌លាបដូច្នេះអ្នកគួរ ពិនិត្យរកមើលមូល ហេតុមុននឹងធ្វើការកែសំរួលឲ្យបានរួចរាល់ទើបលាបពណ៌សាជាតិថ្មី
បើពុំនោះ ទេបញ្ហានឹងនៅកើតមានម្តងទៀត។
- ការលាបពណ៌នៅលើជញ្ជាំងផ្ទះចាស់អ្នកអាចពិនិត្យជាមុនថា
ពណ៌ចាស់នោះវាអស់ប្រសិទ្ធ ភាពហើយឬនៅ
ព្រោះប្រសិនថាពណ៌អស់ប្រសិទ្ធភាពហើយបើយើងលាបពណ៌ពីលើបន្ថែមទៀត
វានឹងធ្វើឲ្យពណ៌របកចេញជា ផ្ទាំងបាន។ អ្នកពិនិត្យសភាពជាមុនប្រសិនបើពណ៌អស់គុណភាព ហើយ
តោងខាត់វាចេញឲ្យអស់ឲ្យបានរៀបស្មើទើបចាប់ ផ្តើមលាបពណ៌សារជាថ្មី៕
មជ្ឈមណ្ឌលចែករំលែក
ដោយ៖មុនីរិទ្ធ
ដោយ៖មុនីរិទ្ធ