មនុស្សប្រុសនឹងសប្បាយចិត្តជាខ្លាំង នៅពេលដែលពួកគេអាចយកឈ្នះចិត្តមនុស្សស្រីណាម្នាក់បាន ហើយការដែលធ្វើអោយមនុស្សស្រីលង់ស្រឡាញ់គេទៀតនោះ គឺងាយជាងអ្វីដែលអ្នកធ្លាប់គិតទៅទៀត។ ស្ត្រីភាគច្រើននឹងសម្លឹងមើលលើចំណងផ្លូវចិត្ត ដែលជាហេតុធ្វើអោយពួកគេអាចនៅជាមួយគ្នា។
ភាពទាក់ទាញ់
រឿងដំបូងគេបំផុតដែលធ្វើអោយមនុស្សស្រីម្នាក់លង់ស្រឡាញ់នោះ គឺអារម្មណ៍នៃភាពទាក់ទាញតែម្តង។ ភាពទាក់ទាញមិនមែនតែងតែសំដៅលើមុខមាត់ ឬរូបរាងកាយនោះទេ ប៉ុន្តែត្រូវរួមបញ្ចូលនូវទិដ្ឋភាពផ្សេងទៀត ដូចជាបុគ្គលិកលក្ខណៈ ភាពកំប្លុកកំប្លែង និងប្រាជ្ញារបស់មនុស្សប្រុសនោះ។ គ្មានភាពទាក់ទាញ មនុស្សស្រីប្រាកដជាសម្លឹងមើលមនុស្សប្រុសផ្សេងហើយ។
ការសរសើរ
សរសើរ ជាការផ្តល់តម្លៃអោយមនុស្សស្រី។ ការសរសើរអាចបញ្ជាក់ថា មនុស្សប្រុសកំពុងចាប់អារម្មណ៍លើនាង។ ចូរចាំថា ការសរសើរមានប្រសិទ្ធភាពទៅបាន នៅពេលនាងមានអ្វីដែលអ្នកកំពុងសរសើរ និងស្ថិតក្នុងពេលវាលាសាកសម។ ទោះបីជាមនុស្សស្រីចូលចិត្តអោយគេសរសើរក៏ដោយ តែចូរប្រាកដថា អ្នកមិនបានធ្វើរឿងនោះជ្រុលពេកឡើយ។
ព្យាយាមស្វែងយល់ពីនាង និងផ្តល់នូវការសរសើរកាន់តែច្រើន ដូចជាការពេញចិត្តនឹងគំនិត ភាពស្មោះត្រង់ និងសន្តានចិត្តល្អរបស់នាង។ ចូរប្រាប់នាងពីរបៀបដែលអ្នកមើលឃើញនាងល្អ ជាមនុស្សសុភាពរាបសារ និងភាពឆ្លាតវៃរបស់នាងដែលធ្វើអោយអ្នកចាប់អារម្មណ៍។
ជឿជាក់
ស្ត្រីភាគច្រើនយល់ថា ភាពជឿជាក់ គឺជាសមាសធាតុដ៏សំខាន់នៃសេចក្តីស្រឡាញ់។ ការជឿជាក់លើគ្នាទៅវិញទៅមកអាចបង្កើនទំនាក់ទំនងល្អ។ គាំទ្រ និងគោរពនាងនៅពេលនាងកំពុងតែបើកចិត្តទូលាយ រួចហើយនិយាយជាមួយនាងអំពីអារម្មណ៍អ្នកទៅ។
មនុស្សស្រីភាគច្រើនត្រូវការសុវត្ថិភាពផ្លូវអារម្មណ៍ និងការប្តេជ្ញាចិត្ត មុនពេលឈានជើងចូលក្នុងទំនាក់ទំនងស្នេហា។
បុរសមានគំនិតចាស់ទុំ
បុរសមានគំនិតចាស់ទុំងាយនឹងអាចធ្វើអោយមនុស្សស្រីលង់ស្រឡាញ់ខ្លាំងណាស់។ មនុស្សស្រីភាគច្រើនចាប់អារម្មណ៍មនុស្សប្រុសដែលចេះទទួលទទួលខុសត្រូវ និងអាចដោះស្រាយគ្រប់ស្ថានភាពបាន។ ភាពចាស់ទុំរបស់អ្នកអាចជួយអោយស្នេហាកាន់តែទទួលបានភាពស្និទ្ធស្នាលជាងមុនទៅទៀត។
ចំណងផ្លូវចិត្ត
ចំណងផ្លូវចិត្ត គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ធ្វើអោយមនុស្សស្រីលង់ស្រឡាញ់។ ចូរព្យាយាមធ្វើអោយនាងទទួលបានអារម្មណ៍ជ្រាលជ្រៅ។ ចូរធ្វើអោយនាងដឹងថា អ្នកជាមនុស្សដែលមានចំណងផ្លូវចិត្តជាមួយនាង និងចេះស្វែងរកអ្វីដែលដូចគ្នា៕

ប្រភព៖Health.com.kh