ប៉េង​ប៉ោះ ជួយ​ការពារ​ជំងឺ​ស្ទះ​សរសៃឈាម និង​ស្បែក​ភ្លឺ​ថ្លា​ក្មេង​ជាង​វ័យ​



​ប៉េងប៉ោះ​ជា​រុក្ខជាតិ​ហូ​ម​ផ្លែ​ម្យ៉ាង ដែល​មានឱជារស​ឆ្ងាញ់​ពិសា ភាគច្រើន​គេ​និយម​យកមក​ធ្វើ​ជា​បន្លែ ឬ គ្រឿងផ្សំ​មុខម្ហូប​។ មិនតែប៉ុណ្ណោះ ផ្លែ​ប៉េងប៉ោះ ត្រូវបាន​គេ​ស្គាស់​ថា​ជា​ប្រភេទ​រុក្ខជាតិ ដ៏​មាន​ប្រសិទ្ធិ​បំផុត​សម្រាប់​ថែទាំ និង ការពារ​សុខភាព​រាង​កាយ​ពី​ជំងឺ​ផ្សេងៗ​។​
​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​សុខភាព​យ៉ាងសំខាន់​នៃ​ការ​ទទួលទាន​ផ្លែ​ប៉េងប៉ោះ​
-​ការពារ​ជំងឺមហារីក​៖ យោងតាម​ការសិក្សា ជាច្រើន​បាន​សន្និដ្ឋានថា ផ្លែ​ប៉េងប៉ោះ​ដែល​មនុស្ស​ទទួលទាន និង ជួយ​កាត់បន្ថយ​គ្រោះថ្នាក់ នៃ​ជំងឺមហារីក ជាពិសេស សួត ក្រពះ​និង មហារីក​ក្រពេញ​ឈ្មោល​។ -​ការពារ​ការ​ខូច​ប្រព័ន្ធ DNA៖ ផ្លែ​ប៉េងប៉ោះ មាន​ផ្ទុក​នូវ​សារធាតុ​ការពារ​ប្រតិកម្ម​អ៊ុក​ស៊ីត​ខ្ពស់ ដូចជា វីតាមីន C និង វីតាមីន A​។ វីតាមីន​ទាំងនេះ ធ្វើការ​ការពារ​ប្រព័ន្ធ DNA មិន​ខូច និង អាច​ការពារ​ពី​ជំងឺ​ចាស់​ជាង​វ័យ​។​
-​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង​៖ ផ្លែ​ប៉េងប៉ោះ សម្បូរ​ទៅដោយ សារធាតុចិញ្ចឹម​ជាច្រើន ដូចជា សារធាតុ niacin សារធាតុ folate និង វីតាមីន B6 ដែល​អាច​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង​។​យោងតាម​ការសិក្សា​មួយទៀត បានបង្ហាញ​ថា ស្ត្រី​ដែល​ទទួលទាន​ផ្លែ​ប៉េងប៉ោះ ៧​ទៅ​១០​ផ្លែ ក្នុង​មួយ​សប្តាហ៍ អាច​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺមហារីក​បាន ២៩​ភាគរយ​ការពារ​ប្រឆាំង​នៃ​ការ​កក់ឈាម​ក្នុង​សរសៃឈាម ការសិក្សា​ផ្សេង មួយទៀត បានឲ្យដឹងថា ការ​ទទួលទាន ទឹក​ប៉េងប៉ោះ ០,២៣​លីត្រ ជា​រៀងរាល់ថ្ងៃ អាច​កាត់បន្ថយ​ការប្រមូលផ្តុំ​នៃ​កោសិកា​ឈាម ដែល​ធ្វើឱ្យ​សរសៃឈាម​របស់​អ្នក​ដើរ​បាន​ស្រួល​ធម្មតា​៕
​ដកស្រង់​ចេញពី​ទស្សនា​សុខភាព​ប្រចាំថ្ងៃ​របស់​អាមេរិក
ប្រភព៖Domneng.com