ជាដំបូង អ្នកប្រហែលជាយល់ថា វាគឺជារឿងគួរអោយខ្មាស់អៀន ឬពិបាកក្នុងការនិយាយទូរស័ព្ទជាមួយមនុស្សប្រុស។ ការនិយាយពីចំណង់ចំណូលចិត្តដែលដូចគ្នា គឺជារឿងគួអោយចាប់អារម្មណ៍សម្រាប់មនុស្សប្រុស ព្រោះវានឹងអាចជួយអោយអ្នកទាំងពីរបន្តការសន្ទនាកាន់តែរលូនទៅមុខ។ ប៉ុន្តែខាងក្រោមនេះ គឺជាវិធីសាស្ត្រខ្លះៗដែលអាចជួយមនុស្សស្រីនិយាយទូរស័ព្ទជាមួយមនុស្សប្រុសបានយ៉ាងល្អ និងកាន់តែរីករាយ ។
គិតសិន
មុនពេលទូរស័ព្ទទៅគេ ចូរចំណាយពេលពីរបីនាទី ដើម្បីគិតអំពីចំណង់ចំណូលចិត្តរបស់គេសិន។ បើសិនជាគេចង់និយាយអំពីកីឡា ឬសៀវភៅដែលគេចូលចិត្ត អ្នកគួរតែគិតរឿងនេះពីរបីសំណួរសិនដើម្បីកុំអ្នកស្ងាត់មាត់គ្មានអីនិយាយស្តី។ ចូរស្វែងរកនូវព័ត៌មានមួយចំនួនអំពីចំណូលចិត្តរបស់គេ ថាគេចូលចិត្តអ្វី ឬមិនចូលចិត្តអ្វី។

អ្វីខ្លះដែលអ្នកគួរសួរ?
នៅពេលអ្នកចាប់ផ្តើមសន្ទនា និងចង់ស្វែងយល់ពីគេកាន់តែច្រើននោះ អ្នកគួរតែបង្កើតជាតារាងសំណួរអោយបានច្រើនសិន ដូចជា “តើអ្នកចូលចិត្តពណ៌អ្វី? អាហារអ្វី? ឬតួកុនមួយណាដែរ?” ដែលសំណួរទាំងនេះនឹងគ្រប់គ្រាន់ហើយសម្រាប់ការជជែកគ្នា។ ហើយអ្នកគួរតែសួរបន្ថែមទៀតដែរ ដូចជា “តើអ្នកចូលចិត្តចិញ្ចឹមសត្វអ្វី? តើអ្នកចូលចិត្តធ្វើអ្វីដើម្បីអោយសប្បាយចិត្ត? តើអ្នកចង់បានស្នេហាមួយដូចម្តេចដែរ?”។

ធ្វើជាអ្នកស្តាប់ដ៏ល្អម្នាក់
ដើម្បីទទួលបានការសន្ទនាដ៏ល្អមួយ យកល្អអ្នកគួរតែធ្វើខ្លួនជាអ្នកស្តាប់អោយបានច្រើនដូចការដែលអ្នកនិយាយដែរ។ ទុកពេលអោយខាងប្រុសនិយាយម្តង ហើយអ្នកគួរតែស្តាប់គេនិយាយអោយបានច្រើនដោយមិនត្រូវនិយាយកាត់ ឬធ្វើអោយគេសាំចិត្តឡើយ។ ចូរចាំថា បើសិនជាអ្នកមានរឿងច្រើនត្រូវនិយាយនោះ គេក៏ប្រហែលជាមានរឿងច្រើននិយាយប្រាប់អ្នកដែរ។

យកចិត្តទុកដាក់ចំពោះមនុស្សប្រុស
ចូរព្យាយាមស្វែងយល់ និងឆ្លើយសំណួររបស់មនុស្សប្រុស។ បើសិនជាគេនិយាយអ្វីមួយគួរអោយអស់សំណើចនោះ ចូរផ្តល់ជាការសើចដើម្បីលើកទឹកចិត្តគេផង។ ការសើចទាំងអស់គ្នានឹងជួយអោយអ្នកទាំងពីរកាន់តែស្និទ្ធស្នាលជាងមុន ហើយបើសិនជាគេកំពុងតែធ្វើអោយអ្នកសើចនោះ មានន័យថាគេនឹងមានអារម្មណ៍ធូរស្រាល និងចង់និយាយជាមួយអ្នកបន្តទៀតជាមិនខាន៕

ប្រភព៖Health.com.kh