ចាប់អារម្មណ៍​មនុស្ស​ម្នាក់ មាន​សញ្ញា​បែបណា​?




ការ​ណាត់​ជួប​គ្នា​ប្រហែលជា​ផ្តល់​នូវ​សញ្ញា​ជាច្រើន​ដែល​បញ្ជាក់ថា គេ​កំពុងតែ​ចាប់អារម្មណ៍​មកលើ​អ្នក ហើយ​រឿង​តែមួយគត់​ដែល​អ្នក​ត្រូវតែ​ធ្វើ​នោះ គឺ​រក្សា​ខ្សែ​ភ្នែក និង​ត្រចៀក​ដើម្បី​ទទួល​យក​រឿង​ទាំងនេះ​ទៅ​។
ចេះ​តែ​ខិត​មក​ជិត​អ្នក​
ខណៈពេល​កំពុង​តែ​អង្គុយ​នៅ​តុ​កាហ្វេ បើសិន​គេ​ចេះ​តែ​ព្យាយាម​ចង់​និយាយ​ជាមួយ​អ្នក នោះ វា​ពិត​ជា​សញ្ញា​ថា គេ​ចាប់​អារម្មណ៍​មក​លើ​អ្នក​ហើយ​។ បើ​និយាយ​អោយចំ​ទៅ​គឺ​ថា គេ​ទំនងជា​ចង់​ស្វែងយល់​ពី​អ្នក​កាន់តែច្រើន ដើម្បី​អាច​កាន់តែ​ស្និទ្ធស្នាល​នឹង​គ្នា​។
សម្លឹង​មើល​អ្នក​មិន​ដាក់​ភ្នែក​
បើសិនជា​គេ​ចាប់អារម្មណ៍​លើ​អ្នក​មែន គេ​ពិតជា​ព្យាយាម និង​សម្លឹង​មក​លើ​អ្នក​ជាប់​ជាមិនខាន​។ ដើម្បី​ជា​ការ​តបស្នង អ្នក​អាច​ផ្តល់​អោយ​គេ​វិញ​នូវ​ស្នាមញញឹម និង​អោយ​គេ​ដឹងថា អ្នក​ចាប់​អារម្មណ៍​ចំពោះ​ការ​ឃើញ​មុខ​គេ​។ ចូរ​ស្វែងរក​នូវ​សញ្ញា​ទាំងឡាយ​ដូចជា ការ​ញាក់ចិញ្ចើម​លិ​តមាត់ ឬ​បើកភ្នែក​ធំៗ​ជាដើម​។
ស្តាប់​អ្នក​និយាយ​
នៅពេល​គេ​ស្តាប់​អ្នក ខណៈ​ពេល​អ្នក​កំពុងតែ​និយាយ​នោះ មានន័យ​ថា​អ្នក​កំពុងតែ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​គេ​ហើយ​។ សម្រាប់​បុរស​ម្នាក់​ដែល​ចេះ​តែ​នៅ​ស្ងៀមស្ងាត់ ហើយ​ស្តាប់​អ្នក​និយាយ​នោះ រូបគេ​ពិតជា​ស្រឡាញ់​អ្នក​ប្រាកដ​ណាស់​ហើយ​។
មិន​អាច​លាក់​ការភ័យខ្លាច​បាន​
ចូរ​ធ្វើ​ការស្វែងយល់​នូវ​សញ្ញា​ជាច្រើន​ដូចជា ការ​បែកញើស​បាតដៃ សើច​ដោយ​ការភ័យខ្លាច និង​ចេះ​តែ​នៅ​មិន​ស្ងៀម​។ តើ​អ្នកដឹង​ទេ​ថា អ្នក​កំពុងតែ​ធ្វើអោយ​គេ​ភ័យខ្លាច និង​ភ្ញាក់ផ្អើល​ក្នុងពេល​តែមួយ​នោះ​? ចូរ​ព្យាយាម​សម្រួល​អារម្មណ៍​គេ​ផង​។​
គេ​កំពុងតែ​ព្យាយាម​ទាក់ទាញ​ការយកចិត្តទុកដាក់រ​បស់​អ្នក​
គេ​នឹង​ធ្វើ​រឿង​បន្តិចបន្តួច​ដូចជា ការចង​ក្រវ៉ា​ត់ក ទាញ​ស្រោមជើង ញី​សក់ ឈរ​ច្រត់​ចង្កេះ យកដៃ​ស្ទាប​មុខ អង្អែល​ថ្ពាល់ ស្ទាប​ត្រចៀក និង​ត្រដុស​ចង្ការ​ជាដើម​។ បើសិន​ជា​អ្នក​សម្គាល់ថា គេ​កំពុងតែ​ធ្វើបែបនេះ មានន័យ​ថា​គេ​កំពុងតែ​ចាប់អារម្មណ៍​លើ​អ្នក​ហើយ​៕
ប្រភព៖health.com.kh