អត្ថបទគួរអាន កែរូបថតចាស់ៗ ជាមួយ Photoshop [Restoration] – វគ្គ១ជាមួយនឹងវគ្គពីរនេះ លោកអ្នកនឹងទទួលបាននូវវិធីសាស្រ្តបន្ថែមមួយចំនួនជាមួយនឹង ដំណើរការក្នុង Restore Photo ពីដើមរហូតដល់បញ្ចប់តែម្ដង ។ ដូចនេះ សូមតាមដានជាមួយ សំបុកអាយធី ទាំងអស់គ្នាដូចតទៅ៖
ជាដំបូង សូមបើកយករូបថតរបស់លោកអ្នក ជាមួយនឹងកម្មវិធី Adobe Photoshop និងធ្វើការចម្លង (Duplicate) Background Layer ទុកមួយ ដោយចុច Ctrl+J និងធ្វើការ Lock ឬបិទភ្នែក (Visiblity) ក៏បាន ។
![Original Img_Photo restoration](http://www.sombokit.com/wp-content/uploads/2014/05/Torn-Woman_RGB-48_2_300watermark-319x500.jpg)
បន្ទាប់មក សូមប្រើប្រាស់ Clone Stamp Tool និងធ្វើការជួសជុលនូវកន្លែងដាច់រហែក ។
![stamp break image 1 photo restoration](http://www.sombokit.com/wp-content/uploads/2014/05/1-photo-restoration-596x500.jpg)
ជាមួយគ្នានេះ លោកអ្នកចាំបាច់ធ្វើការថតចម្លងយកផ្នែកដែលនៅសល់មកជួសជុលផ្នែកដែលបាត់បង់ ឧទាហរណ៍ មាត់ ច្រមុះ ជាដើម។ ដោយសារវាមានលក្ខណៈឆ្លុះ (Mirror) លោកអ្នកអាចធ្វើការ select ជារៀងដែលលោកអ្នកចង់បាន ដោយប្រើ Lasso Tool ឫ Patch Tool និងបន្ទាប់មកដោយឈនៅលើ Layer Background Copy នោះ ចុច Ctrl+J ដើម្បីធ្វើការចម្លង និងបង្កើត layer ថ្មី ដែលមានរាងដូចដែលបាន Select ។
![select mouth n nose 2 photo restoration](http://www.sombokit.com/wp-content/uploads/2014/05/2-photo-restoration-690x500.jpg)
បន្ទាប់ពីបានរូបមួយចំហៀងថ្មីរូចមក សូមចុច Ctrl+ T រួច right-click > Flip Horizontal ដើម្បីធ្វើការត្រលប់បែររូបនោះ ។ លោកអ្នកនឹងត្រូវធ្វើការ Warp រូបនោះផងដែរ ដើម្បីកុំឲ្យមើលទៅខាងស្ដាំដូចខាងឆ្វេង ជាដើម ។
![free transform 3 photo restoration](http://www.sombokit.com/wp-content/uploads/2014/05/3-photo-restoration-700x381.jpg)
បន្ទាប់ពីនោះមក លោកអ្នកនឹងត្រូវធ្វើការ លុបបំបាត់ស្នាមអុជៗ (Speck & Spot) ដោយប្រើប្រាស់ Spot Healing Brush Tool ឫក៏ Patch Tool ក៏បាន ។
![spot healing brush tool patch tool 4 photo restoration](http://www.sombokit.com/wp-content/uploads/2014/05/4-photo-restoration-700x384.jpg)
ដូចគ្នានេះដែរ លោកអ្នកអាចធ្វើការជួសជុល frame នោះដោយប្រើប្រាស់ Clone Stamp tool ដោយធ្វើការ copy ពីស្នាមបន្ទាត់ដែលមានស្រាប់ មកផ្គុំគ្នាុ ។
![frame fix 5 photo restoration](http://www.sombokit.com/wp-content/uploads/2014/05/5-photo-restoration-700x441.jpg)
ជំហានបន្ទាប់ យើងនឹងជួសជុលស្រមោលនៅកន្លែងសំពត់ ដោយប្រើប្រាស់ curves mask ដូចនេះ សូមចុច icon របស់ Adjustment layer > Curves… ។
![6 photo restoration](http://www.sombokit.com/wp-content/uploads/2014/05/6-photo-restoration-700x450.jpg)
សូមទាញខ្សែរកោងរបស់ RGB ដូចក្នុងរូប និងចុច Ctrl+I ដើម្បីធ្វើការ Invert ។
![curve 7 photo restoration](http://www.sombokit.com/wp-content/uploads/2014/05/7-photo-restoration-700x463.jpg)
ដោយប្រើប្រាស់ Brush Tool សូមគូស ផាត់ នៅត្រង់កន្លែងខូចនោះ ជាមួយនឹង Opacity ប្រមាណជា 20% ។ ជំហាននេះ លោកអ្នកនឹងត្រូវអនុវត្តដដែលៗ ប្រមាណ ៤ ទៅ ៥ Curves Layer Masks ដើម្បីទទួលបានលទ្ធផលប្រសើរ ។
![9 photo restoration](http://www.sombokit.com/wp-content/uploads/2014/05/9-photo-restoration-603x500.jpg)
![fix shadow 8 photo restoration](http://www.sombokit.com/wp-content/uploads/2014/05/8-photo-restoration-662x500.jpg)
ក្នុងរង្វង់ជារូបដើមមុនពេលបន្ថែម curves mask
![20 photo restoration](http://www.sombokit.com/wp-content/uploads/2014/05/20-photo-restoration.jpg)
![balance image 10 photo restoration](http://www.sombokit.com/wp-content/uploads/2014/05/10-photo-restoration-700x472.jpg)
បន្ទាប់មក កុំភ្លេចធ្វើការបន្ថយនូវ Opacity និងប្ដូរ Blending mode ជា Soft Light ។
![11 photo restoration](http://www.sombokit.com/wp-content/uploads/2014/05/11-photo-restoration-700x439.jpg)
ដោយឈរលើ layer ចុងក្រោយ (layer ដែលបានបញ្ចូលទាំង curves mask ទាំងការលុបបំបាត់ស្លាកស្នាមផ្សេងៗជាដើម) សូមធ្វើការ blur ដោយប្រើប្រាស់ Gaussian Blur ជាមួយ Radius ប្រមាណ 2.7 pixels ដើម្បីធ្វើការ soft រូបភាពទាំងមូល។ កុំភ្លេចបន្ថយ opacity ។
បញ្ជាក់
១. លោកអ្នកអាចធ្វើការ merge នូវ Layers និង Layer mask ទាំងអស់ចូលគ្នាក៏បាន ដោយ select layers និងចុច Ctrl+E។
២. លោកអ្នកអាចធ្វើការបម្លែងជាពណ៌ ស-ខ្មៅ បានដោយចុច icon របស់ adjustment > Black & White…។
![blur 12 photo restoration](http://www.sombokit.com/wp-content/uploads/2014/05/12-photo-restoration-700x400.jpg)
![gradient tool 13 photo restoration](http://www.sombokit.com/wp-content/uploads/2014/05/13-photo-restoration-700x335.jpg)
ជំហានបន្ទាប់មកទៀតលោកអ្នកអាចធ្វើការទាញយកឲ្យច្បាស់មកវិញ ដែលដំបូងលោកអ្នកត្រូវចម្លង layer ចុងក្រោយទៅកាន់ក្រដាសថ្មី ដោយចុច Ctrl+A > Ctrl+C > Ctrl+N > ចុច OK > Ctrl+V ។
បន្ទាប់មកចូលទៅកាន់ Image (Menu) > Adjustments > HDR Toning…
![sharp 14 photo restoration](http://www.sombokit.com/wp-content/uploads/2014/05/14-photo-restoration-700x426.jpg)
បញ្ជាក់ លោកអ្នក អាចចុច right-click នៅលើ Layer ចុងក្រោយ និងចុច Flatten Image ជំនួសការចុច Ctrl+A > Ctrl+C > Ctrl+N > Ctrl+V ក៏បាន ប៉ុន្តែកំណែប្រែ (version) របស់ Adobe Photoshop ខ្លះ មិនបង្កើតក្រដាសថ្មីឲ្យទេ បែរជាធ្វើការ merge នៅក្នុងក្រដាសចាស់នោះតែម្ដង ។
![flatten images 16 photo restoration](http://www.sombokit.com/wp-content/uploads/2014/05/16-photo-restoration.jpg)
នៅពេលដែលផ្ទាំង HDR Toning បង្ហាញឡើង លោកអ្នកអាចធ្វើការកែប្រែ ដូចជា Radius, Detail, Shadow… ទៅតាមអ្វីដែលលោកអ្នកចង់បាន និងទៅតាមស្ថានភាពរូបជាក់ស្ដែង ។
![HDR toning 15 photo restoration](http://www.sombokit.com/wp-content/uploads/2014/05/15-photo-restoration.jpg)
ការប្រើប្រាស់ HDR Toning នេះ នឹងជួយចែកតុងពន្លឺ ឲ្យរូបភាពមានសភាពច្បាស់ឡើងវិញបន្តិច ជាមួយគ្នានេះ កុំភ្លេចប្តូរ blending mode ជា soft light និងបន្ថយ opacity ប្រមាណ 50% ។
![17 photo restoration](http://www.sombokit.com/wp-content/uploads/2014/05/17-photo-restoration-700x347.jpg)
ជាចុងក្រោយប្រសិនបើលោកអ្នកមិនស្រលាញ់រូប ស-ខ្មៅ នោះ លោកអ្នកអាចបន្ថែម tone effect មកវិញក៏បាន ដោយបង្កើត layer ថ្មី ដោយចុច Ctrl+N និងធ្វើការចាក់ពណ៌ រួចប្ដូរ Blending mode ក៏ដូចជា Opacity ជាការស្រេច ។
![color eyedropper 18 photo restoration](http://www.sombokit.com/wp-content/uploads/2014/05/18-photo-restoration-700x419.jpg)
![19 photo restoration](http://www.sombokit.com/wp-content/uploads/2014/05/19-photo-restoration-700x450.jpg)
ក្រឡេកថយក្រោយ ទៅផ្ទៀងផ្ទាត់ជាមួយរូបដើម…
![final 19 photo restoration](http://www.sombokit.com/wp-content/uploads/2014/05/Torn-Woman-319x500.jpg)
បើមានសំនួរ សូម comment នៅប្រអប់មតិខាងក្រោម និងកុំភ្លេច post ស្នាដៃរបស់លោកអ្នកមកកាន់ សំបុកអាយធី វិញផង
![;)](http://www.sombokit.com/wp-includes/images/smilies/icon_wink.gif)
ដកស្រង់ និងកែសម្រួលចេញពី Photo Restoration with Photoshop with Janine Smith
![Lynda DVD Photo Restoration with Adobe Photoshop](http://www.sombokit.com/wp-content/uploads/2014/04/Lynda_DVD.gif)
ឌីវីឌីវីដេអូបង្រៀនខាងលើ មានលក់នៅហាង ស៊ីង ស្ត័រ (Think Store) ដែលស្ថិតនៅចំងាយ ២០០ ម៉ែត្រពី ម៉ាស្ទ័រស៊ូគីស៊ុប ទុលមុខ ខេនស៊ូគីស៊ុប បាក់ទូក (ចុចទីនេះមើលទីតាំង) ។
Think Store មានលក់ឌីវីឌីវីដេអូបង្រៀនជាង ៥០០០ មុខវិជ្ជា ផលិតដោយអ្នកជំនាញនៅក្រុមហ៊ុន Lynda.com, infiniteskills, pluralsight,safaribooksonline និង cadlearning ។ ទំនាក់ទំនង Think Store តាមរយៈលេខទូរសព្ទ 087 718 466 / 081 987 898 ។
ឌីវីឌីវីដេអូបង្រៀនភាគច្រើនមានភ្ជាប់ជាមួយនឹង English Subtitles ដែលអាចជួយលោកអ្នកក្នុងការមើលវីដេអូឲ្យកាន់តែងាយស្រួលយល់ និងអនុវត្តន៍តាម ។
ប្រភព៖សំបុកអាយធី