ចំណងជើង movie ឫខ្សែរភាពយន្តមួយ
តែងតែបង្ហាញ ឫបញ្ជាក់អំពីសាច់រឿង
ដូចនេះដើម្បីចាប់ផ្ដើមរចនាចំណងជើង
អ្នករចនាគប្បីយល់អំពីសាច់រឿងជាមុន។ ខាងក្រោមនេះ
គឺជាប្រភេទចំណងជើងមួយបែបសង្រ្គាម ប្រយុទ្ តស៊ូ បីសាច ខ្មោច ជាដើម
-ល-។ មើលទៅពិតជាអស្ចារ្យ តែថាការរចនាបែរជាងាយស្រួល។ ចង់ដឹងថា
ងាយស្រួលយ៉ាងណានោះ សូមចាប់ផ្ដើមជាមួយ សំបុកអាយធី ដូចតទៅ៖
តម្រូវការ
អ្វីដែលលោកអ្នកប្រហែលជាត្រូវការ សម្រាប់អនុវត្តន៍៖ការអនុវត្ត
ជំហានទី១
សូមបង្កើតក្រដាសថ្មីមួយ ដោយចុច File
(menu) > New… ឫចុច Ctrl+N និងវាយបញ្ចូលអក្សរចំណងជើង
ដោយប្រើប្រាស់ Horizontal Type tool ពី toolbar។

ជំហានទី២
ដោយឈរនៅលើ layer text នេះ
លោកអ្នកនឹងត្រូវការ apply នូវ style របស់ Blending Option
មួយចំនួនដូចជា Drop Shadow, Inner Shadow, Bevel…
ដូចក្នុងរូបខាងក្រោម។
បញ្ជាក់ ដើម្បី
ចូលទៅកាន់ Blending Option លោកអ្នកអាចចុច Layer (menu) > Layer
Style > Blending Options… ឫចុច right-click នៅលើ layer text ឫ
double-click ក៏បាន។

បន្ទាប់ពីបានកែប្រែតាមក្នុងរូបខាងលើនេះ នៅក្នុង Blending Option រួច លោកអ្នកនឹងទទួលបានដូចនេះ

ជំហានទី៣
លោកអ្នកនឹងត្រូវធ្វើការ load selection នូវ layer text នោះ ដោយចុច Ctrl+ Click នៅលើ thumbnail របស់ layer នោះ

បន្ទាប់មក ចុច Ctrl+Alt+R នោះលោកអ្នកនឹងទទួលបានផ្ទាំង Refine Edge Tool។ សូមកែ setting ឲ្យដូចខាងក្រោម៖

អ្វីដែលលោកអ្នកនឹងទទួលបាន

ជំហានទី៤
លោកអ្នកនឹងត្រូវបង្កើត Layer ថ្មីមួយ
នៅពីខាងលើ (top) នៃ layer text នោះ ដោយចុច Ctrl+Shift+N ។
ដើម្បីងាយចំណាំ លោកអ្នកអាចដាក់ឈ្មោះវាថា “Dirt Spray” ។
បន្ទាប់មក ដោយនៅមានជាប់ selection
ពីជំហានខាងលើសូមប្រើប្រាស់ Dirt Spray brushset មកគូសក្នុង layer
ថ្មីនោះ។ លោកអ្នកអាចប្រើប្រាស់ brush ខុសៗគ្នា នៅក្នុង set នោះ
ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ។


ជំហានទី៥
លោកអ្នកអាចចាប់ផ្ដើមបញ្ចូល background
និងធ្វើការបង្កើត layer ថ្មីមួយដាក់ឈ្មោះថា “texture”
ដែលនឹងស្ថិតនៅពីខាងលើ background layer នោះ។ បន្ទាប់មក សូមចុចយក
brush tool និងជ្រើសរើសយក brush ប្រភេទ “Stroke and Splatter”
មកគូសពីលើ layer ថ្មីនោះ ។

បន្ទាប់មកទៀត លោកអ្នកនឹងត្រូវបង្កើត layer
ថ្មីមួយទៀត ដោយដាក់ឈ្មោះថា “lines” និងចុចយក Pen Tool
មកគូសជារាងដូចក្នុងរូបខាងក្រោម៖

ដោយកំណត់ទំហំ brush 16px និងមាន hardness 100% សូមធ្វើការ right-click > Stroke Path…

បន្ទាប់មក សូមជ្រើសរើសយក Brush និងចុចធីកយក Simulate Pressure ។

បន្ទាប់មក សូមចុច Ctrl+T ដើម្បីប្រើប្រាស់ Free Transform Tool និងកែឆ្នៃដូចក្នុងរូបខាងក្រោម៖

លោកអ្នកអាចធ្វើការ Duplicate នូវ layer
lines នេះ ដោយចុច Ctrl+J និងផ្លាស់ប្តូរទ្រង់ទ្រាយជាមួយ free transform
ដើម្បីទទួលបានទម្រង់ខុសៗ ដូចខាងក្រោម៖

ជំហានទី៦
ជំហានបន្ទាប់នេះ
លោកអ្នកនឹងធ្វើការដាក់ពន្លឺដូចក្នុងរូបខាងក្រោម ដែលដំបូង
លោកអ្នកត្រូវធ្វើការបង្កើត layer ថ្មីមួយសិន រួចចុចយក brush tool
ប្រភេទ soft round ដែលមានទំហំប្រមាណ 150px មកធ្វើការចុច (click)
ជាមួយនឹងពណ៌ស ។

លោកអ្នកនឹងត្រូវប្ដូរ blending mode
ជា “Overlay” និងគូសកែ Background បន្ថែមជាមួយនឹង splatter brush
លោកអ្នកនឹងទទួលបានដូចនេះ

ជំហានទី៧
លោកអ្នកនឹងត្រូវធ្វើការបញ្ចូល layer បញ្ចូលគ្នា ដោយចុច right-click លើ layer ណាមួយ និងជ្រើសយក Flatten Image។បញ្ជាក់ លោកអ្នកគប្បីមានការ copy ទុកមុនពេលអនុវត្ត Flatten Image។
បន្ទាប់មក សូមធ្វើការ duplicate layer background និងធ្វើការ desaturate នូវ layer ដែលទើបនឹងទទួលបានថ្មីនោះ ដោយចុច Image (menu) > Adjustments > Desaturate។
រួចចុច Filter (menu) > sharpen > smart sharpen និងកែ setting ដូចខាងក្រោម៖

លោកអ្នកនឹងត្រូវបង្កើត layer ថ្មីមួយទៀត
នៅផ្នែកខាងលើ (top) និងចុចយក soft brush ទំហំធំបន្តិច មកគូស ចុច
ពីលើជាមួយនឹងពណ៌ផ្សេងៗ ។

បន្ទាប់មកទៀត សូមប្ដូរ blending mode ជា “Color” នោះលោកអ្នកនឹងទទួលបានដូចក្នុងរូបខាងក្រោម៖

លោកអ្នកអាចប្រើប្រាស់ Curves
ដើម្បីកែប្រែពណ៌ ទៅតាមអ្វីដែលលោកអ្នកចង់បាន ដោយចុច Layer
(menu) > New Adjustment Layer >Curves…

ដូចគ្នានេះដែរចំពោះ Color Balance

ជាចុងក្រោយលោកអ្នកនឹងទទួលបានដូចក្នុងរូបខាងក្រោម៖

ប្រភព៖ សំបុកអាយធី