ការចិញ្ចឹមសត្វ-ក្រួច​​ផ្ដល់​ផល

1​ ក្រួច​ញី​ចាប់ផ្ដើម​ពង​នៅពេល​វា​មាន​អាយុ​ចំនួន ៧​សប្ដាហ៍ (៤៩​ថ្ងៃ​) វា​អា​ចពង​បាន​រហូត​២៨០ ក្នុង​មួយ​រដូវ​កាល​នៃ​អាយុ​របស់​វា ។ នៅពេល​វា​មាន​អាយុ ៨​សប្ដាហ៍​ចំនួន​ពង​រប​ស់វា​នៅ​រក្សា​ត្រឹម​កម្រិត​​ហាសិប​ភាគរយ​និង​បន្ដ​ បែបនេះ​រហូត​ទៅ ។ ដើម្បី​បង្កាត់​ពង​នោះ​ឱ្យ​អាច​ភ្ញាស់​បាន យើង​ចាំបាច់​ត្រូវ​មាន​ក្រួច​ឈ្មោល មាន​អាយុ​ពី ៦០ ទៅ ៧០​ថ្ងៃ ដាក់​លាយ​ដោយឡែក​ជាមួយ​ក្រួច​ញី​ដែល​បាន​រើស​សម្រាំង​ទុក​សម្រាប់​បង្កាត់​ ពូជ និ​ដាក់ពួកវា​ឱ្យនៅ​ដាច់ ដោយឡែក​ពី​គេ ។ ក្នុង​ក្រួច​ឈ្មោល​មួយ​ក្បាល​យើង​ដាក់​មេ​ក្រួច​ញី​ចំនួន​ប្រាំ​ក្បាល​លាយ​ ជាមួយ ក្នុង​អត្រា មួយ​ទៅ​ប្រាំ ។ ពង​ក្រួច​ត្រូវការ​ពេល​ចំនួន​១៨​ថ្ងៃ​ដើម្បីឱ្យ​វា​ញាស់ ។ ក្នុង​មេ​ក្រួច​ចំនួន ៥០០​ក្បាល យើង​អាច​ផលិត​កូន​ក្រួច​បាន​ចំនួន ១៥០០ក្បាល​ក្នុង​មួយ​សប្ដាហ៍ ដូច្នេះ​ក្នុង​ចំនួន​មេ​ប្រាំ​រយ​ក្បាល​នេះ យើង​អាច​បានកូន​ក្រួច​សរុប​ចំនួន ប្រាំមួយ​ពាន់​កូន​ក្នុង​មួយខែ ។ ពង​ដែល​យើង​រើស​យកមក​ភ្ញាស់​គឺជា​ពង​ដែលមាន​ទំហំ​ធំជាងគេ តែ​ពងមាន​ទំហំ​ធម្មតា​ក៏​យើង​ដាក់ឱ្យ​ភ្ញាស់​ដែរ តែ​ដាក់​ដោយឡែក ។ ដោយ​ការធ្វើ​បែបនេះ យើង​នឹង​បានកូន​ក្រួច​​ដែលមាន​ពូជ​ធំ​ល្អ​ជាង​ធម្មតា ។​
1
ក្រួច​កាលណា​យើង​ដាក់​វា​លាយ​គ្នា​មាន​ឈ្មោល​មាន​ញី វា​ច្រើន​ចឹក​គ្នា​ឱ្យ​ខ្វាក់ភ្នែក​យើង​នឹង​បានឃើញ​ក្រួច​ងាប់​ជារឿយៗ នោះ​គឺ​បណ្ដាលមកពី​វា​ចឹក​ភ្នែក​គ្នា​នោះឯង។​
  • ក្រួច​ញី​ចាប់ផ្ដើម​ពង​នៅពេល​វា​មាន​អាយុ​៧​សប្ដាហ៍ និង​បន្ដ​ផ្ដល់​ពង​រហូតដល់​ចំនួន ២២​សប្ដាហ៍​(១៥៤ ថ្ងៃ​)
  • ពង​របស់​ក្រួច​មាន​ទម្ងន់​ប្រមាណ ៩ ទៅ ១០​ក្រាម​តែប៉ុណ្ណោះ​
  • នៅពេល​កូន​ក្រួច​មាន​អាយុ មួយខែ ក្រួច​ឈ្មោល​និង​ក្រួច​ញី​ត្រូវតែ​បំបែកចេញ​ពីគ្នា​
  • ក្រួច​ញី​ត្រូវការ​ពន្លឺ​ចំនួន ១៦​ម៉ោង​ក្នុង​មួយថ្ងៃ ដើម្បីឱ្យ​វា​បន្ដ​ពង​បានល្អ​
  • ក្រួច​វា​ច្រើនតែ​ពង​នៅពេល​រសៀល​និង​ល្ងាច​
  • យើង​អាច​ប្រមូល​ពង​បាន​ចំនួន​ពីរដង​ក្នុង​មួយថ្ងៃ​
  • ក្រួច​ឈ្មោល មាន​ពណ៌​ត្នោត និង​ស លាយ​គ្នា​នៅត្រង់​ទ្រូង​របស់​វា​, ឯ​ក្រួច​ញី​វិញ មានតែ​ពណ៌​ត្នោត​និង​មាន​អុច​ខ្មៅៗ​លាយ​ជាមួយ ។​
  • កូន​ក្រួច​ដែល​ទើប​ញាស់​មក​ត្រូវការ​កំដៅ​ជាប់​ជាប្រចាំ និង​មិន​អាចឱ្យ​វា​ត្រូវ​ខ្យល់​ត្រជាក់​បានឡើយ។​
  • កូន​ក្រួច​ទើប​ញាស់​មាន​ទម្ងន់​ត្រឹមតែ ៨ ទៅ ១០ ក្រាម​តែប៉ុណ្ណោះ ។​
ទីផ្សា​ក្នុងប្រទេស​កម្ពុជា៖
  • ​ពង​ក្រួច​មួយ​អា​លក់បាន​ត្រឹម ១០០ ទៅ ២០០ រៀល​
  • ​ក្រួច​សាច់ ធ្វើ​ស្អាត​រួចហើយ អាច​លក់បាន​តម្លៃ ២៣០០ ទៅ ២៥០០ រៀល តម្លៃ​ប្រកួត​ក្នុង​ទីផ្សារ គឺ ២២០០ រៀល​
  • ​កូន​ក្រួច​អាយុ​១៥​ថ្ងៃ អាច​លក់​បាត​ម្លៃ ១៣០០ ទៅ ១៥០០ រៀល​ក្នុង​មួយ​ក្បាល​សម្រាប់​អ្នកទិញ​ទៅ​ចិញ្ចឹម​
  • ​មេ​ក្រួច​ហៀ​ប​ពង​អាយុ ៧​សប្ដាហ៍​អាច​លក់បាន​តម្លៃ ២៥០០ ទៅ ៣០០០​រៀល​ក្នុង​មួយ​ក្បាល​
  • ​តម្លៃ ដែល​ថោក​ជាងគេ អាចធ្វើឱ្យ​យើង​ដណ្ដើម​ទីផ្សារ​បាន តែបើ​តម្លៃ​យើង​ថ្លៃ​ជាងគេ ឬ​ស្មើ​គេ​យើង​នឹង​ជួប​ការលំបាក​ក្នុង​ការលក់​ចេញ​មិន​ខាន ត្រង់នេះ​ត្រូវ​រក​វិធី​លៃ​ធ្វើយ៉ាងណា​ឱ្យចំ​ណាយ​​របស់​យើង​សម្រាប់​ចំណី​ អស់​តិច នោះ​ទើប​យើង​អាច​រក​ចំណ​ញ​បាន និង​អាច​លក់​ចេញ​តម្លៃថោក​ជាងគេ។​
  • ​យើង​ចាំបាច់ ​ត្រូវ​រក​ទិញ ប្រដាប់​សម្រាប់​បោចរោម​ក្រួច បើ​យើង​ពង្រីក​មុខរបរ​នេះ​ឱ្យ​ធំដុំ តែបើ​វា​មាន​ចំនួន​តិច​ទេ យើង​អាច​បោច​ដោយ​ដៃ​ក៏បាន តែ​ត្រូវ​ប្រើពេល​វេលា​ច្រើន ។​
  • ​ម៉ាស៊ីន​បោច​អាចទាក់ទង​រក​ទិញ​បាន​ពី​ប្រទេស​វៀតណាម
​ពេល​ផ្ដើម​ចិញ្ចឹម​ដំបូង គួរ​ចាប់ផ្ដើម​ចំនួន​ត្រឹម ១០០ ទៅ ២៥០​ក្បាល​បាន​ហើយ​, បន្ទាប់មក​បន្ដ​ពង្រីក​វា​ម្ដង​បន្ដិចៗ រហូត​យើង​មាន​ពិសោធន៍​ខ្លះ​ពី​វា​សិន មិនគួរ​ចាប់ផ្ដើម​ចិញ្ចឹម​ច្រើន​ភ្លាម​ទេ ។​
ប្រភព​ដែល​យើង​អាចទាក់ទង​ទិញ​ពូជ​ក្រួច​មក​ចិញ្ចឹម​បាន​មាន ៖
១) ឈ្មោះ រតនា ​ ​ទូរស័ព្ទ​លេខ ៖​ ​០១២ ៦៦៤៥៨៥ ​ភ្នំពេញ​ថ្មី​
​២) ឈ្មោះ វាសនា ​ ​ទូរស័ព្ទ​លេខ ៖​ ​០១៦ ២៣៣៣៧៥ ​ភ្នំពេញ​ថ្មី​
  • ​មាន​លក់​ពង​ក្រួច​, កូន​ក្រួច​, ក្រួច​សាច់​
​៣) ឈ្មោះ ពេជ្រ​សុភ​ក្ដិ ​ទូរស័ព្ទ​លេខ ៖​ ​០៨៩ ៩៧៧០៨៨ ​កំពង់ឆ្នាំង​
  • ​ប្រើ​ទូ​ភ្ញាស់​ពង​ក្រួច​
  • ​មាន​លក់​ពង​ក្រួច​, កូន​ក្រួច​, ក្រួច​សាច់
  • ​ទូ​ភ្ញាស់​ខ្សែភ្លើង​ ​ ​២០០ ដុល្លារ​
  • ​ទូ​ភ្ញាស់​ដោយ​ចង្កៀងប្រេងកាត​ ​១២០ ដុល្លារ
ខាងក្រោម​នេះ​ជា តារាង​បង្ហាញ​ពី​ការវិវត្ដន៍​របស់​ក្រួច ៖
  • ក្រួច​សាច់​ត្រូវការ​ពេលវេលា​ចិញ្ចឹម​ចំនួន​២៨-៣០​ថ្ងៃ​
  • ​​ក្រួច​ចិញ្ចឹម​យក​ពង​ត្រូវការ​ពេល​ចំនួន​៤១-៤៧​ថ្ងៃ​
  • ​​ពង​ក្រួច​និង​ញាស់​នៅ​១៦-១៨​ថ្ងៃ​បន្ទាប់ពី​ដាក់​វា​ភ្ញាស់​
  • ​ក្រួច​ញី​ដែល​ទុក​សម្រាប់​ឱ្យ​វា​ពង មិនត្រូវ​ដាក់​ឈ្មោល​លាយ​ជាមួយ​
  • ​​​ក្រួច​ទុក​បង្កាត់​ពូជ​ត្រូវ​រើស​ទុក​ដោយឡែក ដាក់​ញី​៧០ ឈ្មោល​៣០
​ចំណាំ៖ ដាក់ ​ឈ្មោល​ច្រើនពេក យើង​នឹង​បានឃើញ​ក្រួច​ញី​ជ្រុះ​រោម​ខ្នង​អស់ ដោយសារ​ឈ្មោល​ដណ្ដើម​គ្នា​ជាន់​មេ​ញី​ដែល​តិចពេក​មិន​គ្រប់​ចំនួន ដាក់​ឈ្មោល​តិចពេក មេ​ញី​ឈ្លោះ​ដណ្ដើម​ឈ្មោល ដែលនាំឱ្យ​វា​ចឹក​គ្នា​សម្លាប់ ជាពិសេស​គឺ​ភ្នែក ។ មេ​ក្រួច​ញី នឹងមិន​ឈ្លោះ ឬ​ចឹក​គ្នា​ទេ បើ​គ្មាន​ក្រួច​ឈ្មោល​នៅ​លាយឡំ​ជាមួយ​វា ។​
  • ពង​ក្រួច​ទុក​ធ្វើ​ពូជ ត្រូវ​រើសយក​ពង​ដែល​ធំ​ល្អ
  • កូន​ក្រួច​ដែល​ភ្ញាស់​រួច​ត្រូវការ​កំដៅ​ជាប់​ជានិច្ច មិនអាច​ខាន​បាន​
  • ​ក្រួច​សាច់​អាច​លក់​ឱ្យគេ​ក្នុង​ទីផ្សារ​បាន​តម្លៃ ២០០០ ទៅ ២៣០០
  • ក្រួច​មួយ​ក្បាល​ស៊ី​ចំណី​អស់​ចំនួន ៣៥ ទៅ ៥០ ក្រាម​ក្នុង​១​ថ្ងៃ​
  • ដើម្បី ​មាន​ក្រួច​លក់​ឱ្យគេ​រាល់ថ្ងៃ យើង​ត្រូវ​គណនា​ចំនួន​ក្រួច​ដែល​យើង​ចិញ្ចឹម​យកសា​ច់លក់​នោះ ទៅតាម​ចំនួន​ដែល​ត្រូវ​លក់​ចេញ​រាល់ថ្ងៃ ។ ឧទាហរណ៍​ថា ៖ បើ​យើង​ចង់​លក់​ក្រួច​ឱ្យគេ​ក្នុង​មួយ​​ថ្ងៃ​ចំនួន ១០០​ក្បាល ចូរ​គណនា​ដូចខាងក្រោម ៖
ក្រួច​ត្រូវការ​ពេល​ចិញ្ចឹម​ចំនួន​៣០​ថ្ងៃ​
យើង ​ត្រូវ​ភ្ញាស់​កូន​ក្រួច​ឱ្យបាន​ចំនួន ១២៥ ក្បាល​ក្នុង​មួយថ្ងៃ​១០០​ក្បាល​ទុក​សម្រាប់​ចិញ្ចឹម​យកសាច់លក់ កូន​ក្រួច​សល់​ពី​នោះ​(២៥​ក្បាល​) ត្រូវ​ចិញ្ចឹម​បន្ដ​ដើម្បី​ធ្វើ​មេ​បង្កាត់​ពូជ ។​
  • ​ចំនួន​ក្រួច ​ចិញ្ចឹម អាស្រ័យទៅលើ​ចំនួន​លុយ ដែល​យើង​មាន​អាច​ទិញ​ចំណី​ឱ្យ​វា​ស៊ី​បាន​គ្រប់គ្រាន់​, សម្រាប់​ចំនួន​ក្រួច​ដែល​ចិញ្ចឹម​ដោយ​បូក​រួមទាំង​ក្រួច​មេ​ឱ្យ​ពង​, ក្រួច​សាច់​ទុក​លក់​ឱ្យគេ និង​កូន​ក្រួច​​ដែល​កំពុង​ចិញ្ចឹម​បន្ដ​បណ្ដាក់​គ្នា ។ យើង​អាច​រកចំណូលបាន​ចំនួន ១០០​ក្រួច បោះ​ឱ្យគេ​បានមួយ​ក្បាល​២៣០០​រៀល គុណ ១០០ ស្មើ ២៣០០០០​រៀល (៥៧ ដុល្លារ​) មិន​​ទាន់​ផាត់​ថ្លៃ​ចំណាយ​ទៅលើ​ចំណី​នៅឡើយ ។​
  • ចំណាយ ​ទៅលើ​ចំណី​ក្នុង​១០០​ក្បាល ៖ ក្រួច​១០០​ក្បាល ចិញ្ចឹម​រហូតដល់​ថ្ងៃ​លក់ ចំណី​វា​អស់ ៥០​គីឡូ ដើម្បី​កាត់បន្ថយ​ចំណាយ​លើ​ចំណី និង​រក្សាបាន​ប្រាក់ចំណេញ យើង​ត្រូវ​លាយ​ចំណី​ខ្លួនឯង តាម​រូបមន្ដ​នៅ​ខាងលើ ។ ចំណី​ផលិត​ដោយ​ខ្លួនឯង ចំណាយ​ត្រឹម​ប្រហែលជា ១០០០ រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម ។​ក្រៅពីនេះ យើង​អាច​លាយ​ជាមួយ​ចំណី​ស្រាប់ៗ ក្នុង​អត្រា​មួយ ដែល​យើង​អាច​ទទួលយកបាន៕
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)ITcambo