[វីធីធ្វើម្ហូប] ផាក់លូវ





 ផាក់លូវ
គ្រឿងផ្សំ
- ត្រជៀកជ្រូក អណ្ដាតជ្រូក ពោះវៀន ( មានច្រើនមុខតាមការចូលចិត្ត )
- គ្រឿងផាក់លូវ
- គ្រាប់ផ្កាចន្ទ័ 
- ស្ករត្នោត ទឹកប្រេងខ្ចង អំបិល ម្សៅស៊ុប
វិធីធ្វើ
- យកសាច់ជ្រូកគ្រប់មុខទាំងអស់ យកមកលាងអោយស្អាត ( ច្របាច់ទឹកអំបិល កោសចេញនៅជាតិរំអិលដែលមាននៅក្នុង ពោះរៀននឹងអណ្ដាយជ្រូកនអោយស្អាតល្អ ... ។ល។ ) រួចទុកមួយអន្លើរ
- ដាក់ខ្លាញ់បន្តិចចូលក្នុងឆ្នាំង ទុកអោយក្តៅ រួចដាក់ ស្ករត្នោតនឹងគ្រាប់ផ្កាចន្ទ័ចូល កូរអោយសព្វរៀងឈ្ងុយបន្តិច ទើបដាក់គ្រឿងផាក់លូវចូល រួចបន្តកូរអោយឡើងក្រហម ( ប្រើភ្លើងតិចៗដើម្បីកុំអោយខ្លោច )
- បន្ទាប់មកទើបដាក់សាច់ទាំងអស់ចូល ច្របល់ចុះច្របល់ឡើងអោយសព្វ ទើបដាក់ទឹកប្រេងខ្ចង អំបិល ម្សៅស៊ុប ( បើស្ងួតដាក់ទឹកបន្តិច ) រំងាស់អោយចូលជាតិបន្តិច ទើបដាក់ទឹកចូល រួចទុកអោយពុះ ភ្លក់មើលអោយល្មម ( កុំអោយប្រៃពេក )
- បន្តរំងាស់អោយផុយសាច់ នឹងរៀងរីងទឹកអស់ សាច់ឡើងក្រហម ទើបស្រង់សាច់ចេញ រួចជាការស្រេច ។
 របៀបធ្វើគឺស្រដៀងនឹងខ គ្រាន់តែផាក់លូវគេរំងាស់អោយរៀងអស់ទឹកបន្តិច


មជ្ឈមណ្ឌលចែករំលែក
ស មុនីរិទ្ធ