បច្ចុប្បន្នយើងសង្កេតឃើញថា យុវវ័យជាច្រើនចូលចិត្តផឹកតែបៃតង ដោយពួកគេនិយាយថា វាមានរសជាតិឆ្ងាយ និងជាតម្រូវការរបស់ពួកគេ។ ប៉ុន្តែគេមិនបានដឹងថា តែបៃតងវាមានអត្ថប្រយោជន៍លើសពីអ្វីដែលពួកដឹងនោះទេ។ តើតែបៃតងមានប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព?
យោងតាមរាយការណ៍របស់ក្រុមអ្នកសិក្សាស្រាវជ្រាវអាមេរិក បានឲ្យដឹងថា តែបៃតងមានសមត្ថភាពជួយកាត់បន្ថយការឡើងទម្ងន់ និងជូយប្រយុទ្ធប្រឆាំងនឹងការដុះក្បាលពោះ ពោលអ្នកផឹកតែបៃតង់មិនបណ្ដាលឲ្យដុះក្បាលពោះនោះទេ។
យោងតាមរាយការណ៍របស់ក្រុមអ្នកសិក្សាស្រាវជ្រាវអាមេរិក បានឲ្យដឹងថា តែបៃតងមានសមត្ថភាពជួយកាត់បន្ថយការឡើងទម្ងន់ និងជូយប្រយុទ្ធប្រឆាំងនឹងការដុះក្បាលពោះ ពោលអ្នកផឹកតែបៃតង់មិនបណ្ដាលឲ្យដុះក្បាលពោះនោះទេ។
ក្រុមអ្នកវិទ្យាសាស្ត្រ ផ្នែកចំណីអាហារនៅសាកលវិទ្យាល័យ US Pennsylvania State University បានឲ្យដឹងថាពួកកណ្តុរធាត់ៗដែលគេដាក់ឲ្យស៊ីនូវសមាសធាតុចំណីដែលមាននៅក្នុងតែពណ៌បៃតងរួមជាមួយចំណីដែលមានសារជាតិខ្លាញ់ខ្ពស់មានការឡើងទម្ងន់យឺតជាងក្រុមកណ្តុរដែលមិនបានទទួលនូវសារជាតិតែពណ៌បៃតង។
លោក JoshuaLambert ជំនួយការសាស្ត្រាចារ្យនៃវិទ្យាសាស្ត្រចំណីអាហារក្នុងវិស័យវិទ្យាសាស្ត្រកសិកម្មត្រូវបានដកស្រង់សម្តីដោយនិយាយថា“នៅក្នុងការធ្វើពិសោធន៍នេះយើងមើលឃើញថាអត្រានៃការកើនឡើងទម្ងន់រាងកាយមានការថយចុះ”។ក្រុមអ្នកស្រាវជ្រាវបានបញ្ចេញឲ្យដឹងនូវលទ្ធផលស្រាវជ្រាវរបស់ពួកគេនៅក្នុងទំព័រអនឡាញមួយនិយាយអំពីការដុះក្បាលពោះ ឬភាពធាត់ហួសប្រមាណ (Obesity) កាលពីថ្ងៃអង្គារ។ពួកគេបានផ្តល់នូវចំណីដែលមានសារជាតិខ្លាញ់ខ្ពស់ទៅឲ្យក្រុមកណ្តុរចំនួន២។ក្រុមកណ្តុរដែលត្រូវផ្តល់នូវសមាសធាតុចំណីដែលមានជាតិ Epigallocatechin-3-gallateឬEGCGដែលមាននៅក្នុងតែពណ៌បៃតងភាគច្រើនរួមផ្សំជាមួយនឹងអាហារដែលមានសារជាតិខ្លាញ់ខ្ពស់ មានការឡើងទម្ងន់ ៤៥ភាគរយតិចជាងក្រុមកណ្តុរដែលស៊ីនូវចំណីដូចគ្នាតែគ្មាន EGCG៕
ប្រភព៖Domneng.com