ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តបាត់ដំបង មានទីប្រជុំជនធំនៅក្រុងបាត់ដំបង។ ខេត្តបាត់ដំបងមានព្រំប្រទល់ ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើតជាប់ខេត្តសៀមរាបនិងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ខេត្តប៉ៃលិននិងខេត្តច័ន្ទបុរី(ប្រទេសថៃ)។
ខេត្តបាត់ដំបង ស្ថិតិ
ផ្ទៃដី: ១១៧០២ គម២
ប្រជាជន: ១,០២៤,៦៦៣ (២០០៨)
ដង់ស៊ីតេ: ៨៤ នាក់/គម២
ISO 3166-2: KH-២
១២ សូមមើលផងដែរ
ផ្ទៃដី: ១១៧០២ គម២
ប្រជាជន: ១,០២៤,៦៦៣ (២០០៨)
ដង់ស៊ីតេ: ៨៤ នាក់/គម២
ISO 3166-2: KH-២
១២ សូមមើលផងដែរ
អំពីឈ្មោះបាត់ដំបង
អ្នកតាដំបងក្រញូង៖និមិត្តរូបនៃខេត្តបាត់ដំបង
អ្នកតាដំបងក្រញូង៖និមិត្តរូបនៃខេត្តបាត់ដំបង
បើតាមសិលាចារិកថ្មប្រាសាទដែលយើងមាន និងបានរកឃើញរហូតសព្វថ្ងៃ នៅមុនសម័យ និងសម័យអង្គរគេពុំបានឃើញចែងអោយយើងដឹងថា តើសម័យនោះ មាន ភូមិស្រុកណាមួយដែលមានឈ្មោះ បាត់ដំបងនោះទេ ។ ប៉ុន្តែយើងក៏មិនហ៊ានសន្និដ្ឋានថា ឈ្មោះបាត់ដំបង នេះមានប្រើឬមិនប្រើក្នុងសម័យនោះដែរ ។ ប៉ុន្តែក្នុងសម័យអង្គរនិងក្រោយអង្គរតាមឯកសារមហាជនខ្មែរមាន ប្រើឈ្មោះស្រុកបាត់ដំបង។ ហេតុអ្វីបានជាហៅឈ្មោះបាត់ដំបង ប្រវត្តិសាស្ត្រសរសេរលើសិលាចារិកមិនបានឆ្លើយឲ្យដឹងឡើយ គឺមានតែនៅក្នុងរឿងព្រេងប៉ុណ្ណោះគឺរឿងតាដំបងក្រញូងដែលខ្មែរ យើងយល់ថាជារឿងកើតមានតាំងពីសម័យអង្គរដែលបានពន្យល់ពីដើមហេតុ ដែលនាំអោយយើងហៅឈ្មោះបាត់ដំបងឬអូរដំបង ។ ឯឈ្មោះ ព្រះដំបង គឺស្តេចរាមាទី១បានកំណត់ឲ្យហៅឈ្មោះភូមិសង្កែថាជា ព្រះដំបង ។
ប្រវត្តិសាស្ត្រ
ប្រវត្តិសាស្ត្រ
កាលពីមុនសម័យអង្គរ និងសម័យអង្គរភាគខាងលិច និងភាគពាយ័ព្យនៃ បឹងទន្លេសាបគឺជាដែនដី អមោឃបុរៈនិងជាដែនដី ភិមៈបុរៈ ។ នៅក្នុង សម័យអង្គរដែនដីឬភូមិភាគអមោឃបុរីមានការរីកចំរើនខ្លាំងដោយសារ ដីមានជីរជាតិល្អ អាចដាំដំណាំស្រូវនិងបន្លែផ្លែឈើផ្សេងៗបាន ប្រកបដោយទិន្នផលល្អប្រសើរ ។ ប្រជាពលរដ្ឋខ្មែរជំនាន់នោះមករស់នៅភូមិភាគនេះ ច្រើនជាភស្តុតាង បង្ហាញ គឺមានប្រាសាទបុរាណជាច្រើនសន្ឋឹកសន្ឋាប់ក្នុងតំបន់នេះ ។ ប៉ុន្តែប្រាសាទបុរាណទាំងនោះ រលំបាក់បែកបាត់បង់ស្ទើរតែទាំងអស់ លើកលែងតែប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទបាសែត ប្រាសាទស្ទឹង បន្ទាយទ័យ បន្ទាយឆ្មារ ។ល។ ដែលនាម៉ឺនសព្វមុខមន្ត្រីនិងប្រជារាស្ត្រជំនាន់នោះបានកសាងឡើង សំរាប់ជាទីសក្ការៈបូជាដល់ព្រះអាទិទេពនិងទេវៈផ្សេងៗ ខាងព្រហ្មញ្ញសាសនា ឬក៏ដល់ព្រះពុទ្ឋ និងពោធិសត្វផ្សេងៗខាង ពុទ្ឋសាសនា។
នៅសតវត្សរ៍ក្រោយមកទៀត ដែនដីខេត្តបាត់ដំបង ត្រូវបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីចំបាំងរាំងជល់ ដោយការឈ្លានពានពីសំណាក់ពួកសៀមតាំងពីសតវត្ស ១៥-១៦-១៧-១៨ ធ្វើអោយជីវភាព រស់នៅរបស់ប្រជាជនបាត់ដំបងជំនាន់នោះធ្លាក់ក្រលំបាកព្រាត់ប្រាស និរាសគ្រួសារទ្រព្យសម្បិត្តផ្ទះសម្បែងគួរអោយខ្លោចផ្សារ។
ត្រាខេត្តបាត់ដំបងក្រោមសម័យគ្រប់គ្រងដោយថៃ
ត្រាខេត្តបាត់ដំបងក្រោមសម័យគ្រប់គ្រងដោយថៃ
នៅចុងសតវត្សទិ១៨ដល់ដើមសតវត្សទី២០បាត់ដំបងក៏ធ្លាក់នៅក្រោម អំណាចត្រួតត្រាជិះជាន់របស់ពួកសៀមអស់រយៈពេលជាងមួយសតវត្សរ៍ ដែលគ្រប់គ្រងដោយអំណាចគ្រួសារ ចៅហ្វាបែនក្រោយមកគេដាក់ឈ្មោះថា ” ត្រកូលអភ័យវង្ស “អស់៦តំណរហូតដល់ឆ្នាំ១៩០៧ ។
តាមសន្ឋិសញ្ញាបារាំង-សៀម ចុះថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ១៩០៧ សៀមត្រូវប្រគល់មកអោយកម្ពុជាវិញ នូវទឹកដីដែលខ្លួនធ្លាប់កាន់ កាប់ជាងមួយសតវត្សរ៍នោះ គឺបាត់ដំបង សៀមរាបអង្គរ សិរីសោភ័ណនិងចុងកាល់ដោយប្តូរ និងខេត្តត្រាតនិងតំបន់ដាច់សេ (ដែនដីលាវ ) ប៉ែកខាងលើនៃទន្លេមេគង្គ។ ប៉ុន្មានខែក្រោយមកព្រះករុណាព្រះបាទស៊ីសុវត្ថិទ្រង់បានចេញព្រះ រាជប្រកាសលេខ៦៦ ចុះថ្ងៃទី ៦ ខែធ្នូ ឆ្នាំ១៩០៧កំណត់ដែនដីបាត់ដំបងត្រូវបែងចែកជា៣ខេត្ត គឺ ខេត្តបាត់ដំបង ខេត្តសៀមរាបនិង ខេត្តសិរីសោភ័ណ ។
នៅឆ្នាំ១៩២៥ ទឹកដីខេត្តបាត់ដំបង ត្រូវបានបែងចែកសារជាថ្មីអោយទៅ ជាខេត្តបាត់ដំបង មានស្រុក២គឺខេត្តបាត់ដំបង ខេត្តសៀមរាប ក្នុងនោះខេត្តបាត់ដំបងមានស្រុក២ គឺស្រុកបាត់ដំបង និង ស្រុកសិរីសោភ័ណ ។ នៅឆ្នាំ១៩៤០ ខេត្តបាត់ដំបងមានស្រុកចំនួន៧ គឺស្រុកបាត់ដំបង ស្រុកសង្កែ ស្រុកមោងឬស្សី ស្រុកមង្គលបុរី ស្រុកទឹកជោរ ស្រុកសិរីសោភ័ណ និងស្រុកបិត្បូង។
នៅខែឧសភាឆ្នាំ១៩៥៣ តំបន់រដ្ឋបាលប៉ោយប៉ែតត្រូវបានបង្កើតឡើងចំណុះស្រុកសិរីសោភ័ណ ។ នៅខែកក្កដាឆ្នាំ១៩៥៧ ស្រុកទឹកជោរត្រូវបានបែងចែកទៅជា២ស្រុកគឺ ស្រុកព្រះនេតព្រះ និង ស្រុកភ្នំស្រុក ។ ស្រុកសិរីសោភ័ណត្រូវបានបែងចែកទៅជា២ស្រុកដែរគឺ ស្រុកសិរីសោភ័ណ និង ស្រុកបន្ទាយឆ្មា។ នៅខែមិនា ឆ្នាំ១៩៦៥ តំបន់រដ្ឋបាលប៉ោយប៉ែតដែលបានបង្កើតនៅឆ្នាំ១៩៥៣ នោះត្រូវបានចាត់ថ្នាក់ជាស្រុកឈ្មោះថា ស្រុកអូរជ្រៅ។ នៅខែកក្កដា ឆ្នាំ ១៩៦៥ ទឹកដីមោងឬស្សីមួយផ្នែកត្រូវបានកាត់ទៅជាតំបន់រដ្ឋបាលគាស់ ក្រឡ ។ នៅខែមិនាឆ្នាំ១៩៦៦ ស្រុកថ្មីមួយទៀតត្រូវបានបង្កើតឡើងគឺស្រុកថ្មពួកមានទីតាំងនៅតាំង នៅថ្មពួក ។ ជាមួយគ្នានេះស្រុកបន្ទាយឆ្មាត្រូវបានដកចេញពីខេត្តបាត់ដំបង ឲ្យចំណុះខេត្តឧត្តមានជ័យវិញដែលជាខេត្តដែលទើបបង្កើតថ្មី ។
នៅដើមសម័យសាធារណរដ្ឋខ្មែរមានស្រុកចំនួន២បានបង្កើតឡើងគឺ ស្រុកបាណន់ និងស្រុកគាស់ឡ ។ សរុបមកដល់ត្រឹមនេះស្រុកបាត់ដំបងមានស្រុកចំនួន៩ គឺស្រុកបាត់ដំបង ស្រុកសង្កែ ស្រុកមោងឬស្សី ស្រុកមង្គលបូរី ស្រុកសិរីសោភ័ណ ស្រុកអូរជ្រៅ ស្រុកព្រះនេត្រព្រះ ស្រុកបាណន់ ស្រុកគាស់ឡ និងតំបន់ រដ្ឋបាលចំនួន២ គឺ តំបន់រដ្ឋបាលបាក់ព្រា និងតំបន់រដ្ឋបាលល្វា ។ ក្នុងរបបវាលពិឃាត ៣ ឆ្នាំ ៨ខែ ២០ថ្ងៃនៅខេត្តបាត់ដំបងក៏ដូចជា ខេត្តនានាទូទាំងប្រទេសដែរ ប្រជាពលរដ្ឋត្រូវបានជម្លៀសចុះឡើងពិសេសពីតំបន់ទីក្រុងទី ប្រជុំជនទៅកាន់ជនបទនិងតំបន់ព្រៃភ្នំ ។ ខេត្តបាត់ដំបងធ្លាប់ល្បីថាជាជង្រុកស្រូវនៃប្រទេសបានក្លាយទៅ ជាតំបន់ទទួលទារុណកម្មកាប់សំលាប់និងបង្អត់អាហារពេលនោះខេត្តពុំ មានព្រំប្រទល់ច្បាស់លាស់ទេដោយ អង្គការដឹកនាំពេលនោះដាក់ខេត្តបាត់ដំបងទៅក្នុងតំបន់ភូមិភាគ ពាយ័ព្យហើយមានតំបន់១តំបន់៣តំបន់៤ និង តំបន់៥ ។ ខណៈនោះមានឮគេហៅឈ្មោះស្រុកខ្លះដែរដូចជាស្រុកភ្នំសំពៅ ស្រុកបាត់ដំបង-ស្រុកមង្គលបុរី ស្រុកសង្កែ-ស្រុកមោងឬស្សី-ស្រុក៤១-ស្រុក៤២ ។ល។
ខេត្តបាត់ដំបងត្រូវបានរំដោះជាស្ថាពរពីរបបប្រល័យពូជសាសន៍នៅ ថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៧៩ ។ ក្បាលម៉ាស៊ីនដឹកនាំមានឈ្មោះថាគណៈកម្មាធិការប្រជាជនបដិវត្តន៍ (ខេត្ត-ស្រុក-ទីរួមខេត្ត-ឃុំ-សង្កាត់) ។ គណៈកម្មាធិការប្រជាជន ឃុំ-សង្កាត់ត្រូវបានជ្រើសរើសដោយការបោះឆ្នោតដំបូងបំផុតនៅ ឆ្នាំ១៩៨៣ ។ ពីឆ្នាំ១៩៨៩ ដល់ ឆ្នាំ ១៩៨៦ ខេត្តបាត់ដំបងមានស្រុកចំនួន៩ទីរួមខេត្តចំនួន១ ។
នៅឆ្នាំ១៩៨៦ ស្រុកថ្មី៣ត្រូវបានបង្កើតបន្ថែមទៀតមានស្រុកបាណន់-ស្រុកបវេលនិង ស្រុកឯកភ្នំ ។ ត្រឹមតំណាក់កាលនេះបាត់ដំបងមាន ១២ស្រុកនិងទីរួមខេត្ត៩គឺស្រុកមោងឬស្សី-ស្រុកសង្កែស្រុកបាណន់- ស្រុកឯកភ្នំ-ស្រុកបាត់ដំបង-ស្រុករតនមណ្ឌស្រុកមង្គលបុរី-ស្រុក សិរិសោភ័ណ ស្រុកព្រះនេតព្រះ-ស្រុកថ្មពួក-ស្រុកភ្នំស្រុក និង ស្រុកបវេល ។
នៅឆ្នាំ១៩៨៨ ស្រុកចំនួន៥គឺស្រុកមង្គលបុរី-ស្រុកថ្មពួក-ស្រុកសិរីសោភ័ណ- ស្រុកព្រះនេតព្រះ និងស្រុកភ្នំស្រុកត្រូវបានកាត់ចេញដើម្បីបង្កើតជាខេត្តថ្មីមួយ ទៀតគឺខេត្តបន្ទាយមានជ័យ ។ ចាប់ពីនោះរហូតដល់ឆ្នាំ១៩៩៣ ខេត្តបាត់ដំបងមានស្រុកចំនួន៧ទីរួមខេត្ត១ និងឃុំចំនួន៥៣និងសង្កាត់ចំនួន១០ ។
ក្រោយមានរដ្ឋធម្មនុញ្ញថ្មីទីរួមខេត្តបាត់ដំបងត្រូវបានប្តូរ ឈ្មោះមកជាស្រុកស្វាយប៉ោវិញ ។ ចំណែកសង្កាត់ទាំង១០ត្រូវបានប្តូរមកជាឃុំដូច្នេះខេត្តបាត់ដំបង មានស្រុកចំនួន៨និងឃុំចំនួន ៤៧ ។
នៅឆ្នាំ១៩៩៨ ក្រោយសមាហរណកម្មកំលាំងកម្ពុជាប្រជាធិបតេយ្យ ខេត្តបាត់ដំបងត្រូវបានកាត់ទឹកដីមួយផ្នែកទៀតដើម្បីបង្កើត ក្រុងប៉ៃលិនហើយស្រុកចំនួន៤ ត្រូវបានបង្កើតថែមមានស្រុកសំឡូត-ស្រុកកំរៀងស្រុកភ្នំព្រឹកនិង ស្រុកសំពៅលូន។ នៅឆ្នាំ២០០០ ទឹកដីស្រុកមោងឬស្សីត្រូវបានរំលែកមួយផ្នែកបង្កើតជាស្រុកគាស់ ក្រឡដែលមាន៦ឃុំ ។ ចំណែកឯស្រុកស្វាយប៉ាត្រូវបានប្តូរឈ្មោះមកជាស្រុកបាត់ដំបងវិញ ។ រីឯស្រុកបាត់ដំបងដែលមានទីតាំងនៅថ្មគោលត្រូវបានប្តូរឈ្មោះជា ស្រុកថ្មគោលវិញ ។
ចាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្នខេត្តបាត់ដំបងមានស្រុក ចំនួន១៣ ឃុំចំនួន៩៦ និងភូមិចំនួន៧៤១ មានផ្ទៃដី១.១៦២.២០០ហិកតា មានប្រជាជន១៩១-៣១៧គ្រួសារ មនុស្សរាយ៩៨៨-៥១០នាក់ ។[១]
លក្ខណៈភូមិសាស្ត្រ
លក្ខណៈភូមិសាស្ត្រ
ខេត្តបាត់ដំបងគឺជាខេត្តដែលមានស្ថេរភាពសន្តិសុខក្រោយពីបានឆ្លងកាត់សង្គ្រាមស៊ីវិលអស់ជិត៣ទសវត្សរ៍។ប៉ុន្តែទោះបីជាយ៉ាងណា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទនៅតែជួបការលំបាកនៅឡើយដោយហេតុថា ការរកចំនូលតាមគ្រួសារនីមួយៗនៅមានកំរិតទាបបើប្រៀបធៀបនឹងប្រទេសជិតខាង។ប៉ុន្តែក្នុងឆ្នាំ២០០៧យើងឃើញថា ខេត្តនេះមានសំទុះអភិវឌ្ឍទៅមុខយ៉ាងខ្លាំងព្រោះថា ជីវភាពប្រជាជនធូរធារគ្រាន់បើ បើធៀបនឹងខេត្តផ្សេងៗទៀតក្នុងប្រទេស។ ហេតុដូច្នេះហើយបានជាកន្លងមកថ្មីៗនេះរាជរដ្ឋាភិបាលបានបង្កើតឡើងនូវគោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឍប្រទេសតាមរយៈការរៀបចំនូវផែនការសេដ្ឋកិច្ច សង្គម ថ្នាក់ជាតិសំរាប់ឆ្នាំ២០០១ ២០០៥ ។ ម៉្យាងទៀតខេត្តបាត់ដំបងគឺជាខេត្តមួយមានវិសាលភាពធំទូលាយនិងមានលក្ខណៈភូមិសាស្ត្រល្អក្នុងកិច្ចការអភិវឌ្ឍន៍។ ខេត្តនេះមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា តាមបណ្តោយផ្លូវជាតិលេខ៥ ដែលមានចំងាយ ២៩១គ.ម ពីទីក្រុងភ្នំពេញ។ មានភូមិសាស្ត្រខាងជើងជាប់នឹងខេត្តបន្ទាយមានជ័យ ខាងកើតជាប់នឹងខេត្តសៀមរាប និងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ និងខាងលិចជាប់នឹងប្រទេសថៃ។ ខេត្តបាត់ដំបងក៏ដូចជាប្រទេសកម្ពុជាទាំងមូលដែរ មានរដូវពីរសំខាន់ៗគឺរដូវវស្សា និងរដូវប្រាំង។ រដូវវស្សាចាប់ផ្តើមពីខែមិថុនាដល់ខែវិច្ឆិកា ចំនែកឯរដូវប្រាំងពីខែធ្នូ ដល់ខែឧសភា។ អាកាសធាតុក្តៅបំផុតនៅរដូវប្រាំងមានរហូតដល់ ៣៨ អង្សាសេ ត្រជាក់បំផុតដល់ ១២អង្សាសេហើយអាកាសធាតុមានការប្រែប្រួលទៅតាមរដូវកាលនីមួយៗ។ ខេត្តបាត់ដំបងគ្របដណ្តប់ដោយផ្ទៃដីចំនួន ១.១៦២.២០០ ហិកតា ដែលក្នុងនោះមាន ៤១៥.២០០ ហិកតាជាដីដែលអាចដាំដំណាំបាន ៣១៥.១០០ ហិកតាជាវាលស្រែ ៤៤៤.២០០ ហិកតាជាដីព្រៃឈើ ហើយនិង ១៤៥.៨០០ ហិកតាជាវាលលិចទឹកនៅជាប់តាមដងទន្លេសាប និងផ្ទៃដីផ្សេងៗទៀតចំនួន ២៥៧.១០០ ហិកតា។

ខេត្តបាត់ដំបងចែកចេញជា១៣ស្រុកក្នុងនោះមាន៩៦ឃុំ និង៧៤១ភូមិ[២][៣] ។
លេខកូដស្រុក ស្រុក ជាអក្សរឡាតាំង ចំនួនឃុំ
០២០១ បាណន់ Banan ៨
០២០២ ថ្មគោល Thma Koul ១០
០២០៣ ក្រុងបាត់ដំបង Bat Dambang ១០
០២០៤ បវេល Bavel ៦
០២០៥ ឯកភ្នំ Aek Phnum ៧
០២០៦ មោងប្ញស្សី Moung Ruessei ១១
០២០៧ រតនមណ្ឌល Rotanak Mondol ៤
០២០៨ សង្កែ Sangkae ១០
០២០៩ សំឡូត Samlout ៧
០២១០ សំពៅលូន Sampov Lun ៦
០២១១ ភ្នំព្រឹក Phnum Proek ៥
០២១២ កំរៀង Kamrieng ៦
០២១៣ គាស់ក្រឡ Koas Krala ៦
០២១៤ រុក្ខគិរី Rukhakiri ៥
សរុប ៩៤
វិស័យសេដ្ឋកិច្ច

ឆ្នាំ២០០៦ វិស័យសេដ្ឋកិច្ចនៅខេត្តបាត់ដំបងមានការរីកចំរើនគួរអោយគត់សំគាល់ ទាំងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ។
១-ការងារសេដ្ឋកិច្ច ការងារបង្កបង្កើនផលស្រូវ នារដូវវស្សាឆ្នាំ២០០៦នេះទឹកភ្លៀងអំណោយផលទៅដើមរដូវ និង ពាក់កណ្តាលរដូវធ្វើឱ្យការងារបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំបានលើសផែនការដែលបានគ្រោងទុករហូតជាង ១០២,៥៣ភាគរយ។ នៅចុងរដូវជួបគ្រោះរាំងស្ងួតខ្លះ ធ្វើឱ្យខូចខាតដំណាំស្រូវអស់២៤៦ហិកតា។ ជាក់ស្តែងនៅរដូវវស្សានេះការដាំដុះស្រូវ សរុប ២៤៤,០១ហិកតាស្មើនិង ១០២,៥៣ភាគរយនៃផែនការ២៣៨.០០០ហិកតាក្នុងនោះការខូចខាតតិចជាងឆ្នាំទៅ ២៤៦ ហិកតា។ ឆ្នាំ២០០៦ ផ្ទៃដីស្រូវកើនឡើងជាងឆ្នាំ២០០៥ ចំនួន៨០០ ហិកតាការកើនឡើងនេះដោយសារកសិករ នាំគ្នារានដី ដែលបោះបង់ចោលពីមុន និងធ្វើនៅលើផ្ទៃដី ដែលទើបធ្វើការដោះមីនរួច។ តាមការប៉ាន់ស្មានទិន្នផល ស្រូវជាមធ្យម ២,២តោនក្នុង១ហិកតា។ មានបរិមាណផលសរុប ចំនួន៥៣៦.៨៣០,៨តោន និងគ្រោងអនុវត្តឆ្នាំ២០០៧ ស្រូវប្រាំងចំនួនជាង២០០០ហិកិតា ។ ការដាំដុះស្រូវសរុបចំនួន២៤៤.០១៤ ហិកតា មានស្រូវឡើងទឹក ១៧.១១៧ ហិកតា ស្រូវធ្ងន់ ចំនួន១១២.៨៣៤ហិកតា ក្នុងនោះស្រូវសន្ទូង៨០៤២ ហិកតា ស្រូវកណ្តាល ៧២.៣៧៥ហិកតា ក្នុងនោះស្រូវសន្ទូង៨៩៣៤ហិកតាស្រូវស្រាលសរុប ៣៩.៣៥៧ហិកតាក្នុងនោះសន្ទូង៣១៨៦ ហិកតា ស្រូវអ៊ីអ៊ែរ ៣៥១១ហិកតាក្នុងនោះសន្ទូង ៣៤ហិកតាស្រូវបង្កើនរដូវ ៣៤៧៩ហិកតា ស្រូវបុកដាំ ២៣៣១ហិកតា។
២-ក្រៅពីដំណាំស្រូវមានដំណាំរួមផ្សំដែលអនុវត្តបាន៩៨.៣៤២ហិកតាស្មើនិង១៣៨,៧២ភាគរយនៃផែនការ៧០៨៩០ហិកតា ពោតសរុប៤២០១៨ហិកតាស្មើ៩៨,៣៨%ក្នុងនោះពោតក្រហម៤០៥៦៥ហិកតា ស្មើ១០០,៧៨%ដំឡូងមី១៨០២០ហិកតាស្មើ៦៧៧,៤៤% ដំឡូងជ្វា២៤២ហិកតាស្មើ ៣២,៧០% បន្លែគ្រប់មុខ១២៧៣ ហិកតាស្មើ ៤៨,៥៩%ក្នុងនោះម្ទេស៤៣៦ហិកតាស្មើ៨៧,២០%សណ្តែកសរុប៣៦.៧៨៩ហិកតាស្មើ១៦៦,០២%ក្នុងនោះសណ្តែក បាយ៣៦.៧៦០ហិកតាស្មើ ១៦៦,៦៤%
៣-ដំណាំឧស្សាហកម្មសរុប៥០.១៧៨ហិកតាស្មើ ៧៣,៦៧% សណ្តែកដី៤៥៨៩ហិកតាស្មើ៧២,៣៨%សណ្តែកសៀង៣៨.៩១៧ហិកតាស្មើ៧៨,៨១% ក្រចៅ ២៣៦ហិកតាស្មើ៦២,១១% អំពៅ៣៦៣ហិកតាស្មើ ៧១,១៨% ម្នាស់១៩០ហិកតាស្មើ៩៥% ល្ង៥៨៣០ហិកតាស្មើ៥១,៥៩%ល្មៀត៦៦ហិកតា ល្ហុងប្រេង៥៣ហិកតា ទំពាំងបាយជូ៣ហិកតាកៅស៊ូ ១៨៣ហិកតាការវាយតំលៃតុល្យភាព ស្បៀងស្រូវជំហានទី២សំរាប់ឆ្នាំ២០០៧សល់ពីការហូបចុក ទុកពូជ ចំណីសត្វ និងការបាត់បង់ នៅពេលប្រមូលផល សល់ស្បៀងចំនួនជិត ៣០០-០០០តោនសំរាប់លក់។ ក្រៅពីដំណាំស្រូវរដូវវស្សា-ដំណាំរួមផ្សំនិងដំណាំឧស្សាហកម្មនៅមានការចិញ្ចឹមសត្វ ការផលិតពូជស្រូវ ចំណីសត្វ៘ដើម្បីចូលរួមក្នុងការងារលើកស្ទួយកំរឹត ជីវភាពរបស់ប្រជាកសិករនៅតាមមូលដ្ឋានក្នុងខេត្ត និងដើម្បីអនុវត្តនូវ យុទ្ធសាស្ត្រ របស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលជំរុញឱ្យកសិករប្តូរទំលាប់ពី ការធ្វើស្រូវធ្ងន់ងាកមកធ្វើស្រូវស្រាល និង ស្រូវកណ្តាល ព្រមទាំងការធ្វើស្រូវប្រពល វប្បកម្មដំណាំស្រូវ តាមគោលការណ៍ ធម្មជាតិ ។ មន្ទីរជំនាញកសិកម្ម ព្រមទាំងមន្ត្រីការិយាល័យក្សេតសាស្ត្រ និង កែលំអដីកសិកម្មបានចុះជំរុញ និង ធ្វើការផ្សព្វផ្សាយ តាមបណ្តាមូល ដ្ឋានរបស់ប្រជាកសិករនូវការ អនុវត្តន៍ប្រពលវប្បកម្មដំណាំស្រូវ តាមគោលការណ៍ធម្មជាតិ តាមរយៈការចាក់បញ្ជាំងវីដេអូ ស៊ីឌីព្រមទាំងផ្តល់ជូននូវខិតប័ណ្ណ និង សៀវភៅណែនាំស្តីពីប្រពលវប្បកម្មដំណាំស្រូវដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ។ ជាមួយគ្នានេះ មន្ទីរកសិកម្ម ក៏បានផ្តល់ជូន ដល់ប្រជាកសិករផងដែរនូវគ្រាប់ពូជស្រូវមានគុណភាពល្អដូចជាពូជ ផ្ការំដួលនិងសែនពិដោរ ដើម្បីយកទៅធ្វើបង្ហាញ តាមរយៈស្រែ របស់ពួកគាត់ផ្ទាល់ចំនួន២៥បង្ហាញដោយផ្តល់ពូជស្រូវ ពី ៣ ទៅ ៦ គីឡូក្រាម។ដោយឡែកគំរោងទុនវិនិយោគខេត្ត ភីធ បានធ្វើ ប-វ-ស ចំនួន២៧ បង្ហាញ ក្នុងមួយបង្ហាញផ្តល់ពូជស្រូវ ១៨គីឡូក្រាម។ ចាប់ពីខែកក្កដា រហូតដល់បច្ចុប្បន្ននេះមន្ទីរកសិកម្ម ខេត្តបានធ្វើស្រែបង្ហាញ ប-វ-ស ជាមួយសិករតាមបណ្តាភូមិ-ឃុំមួយចំនួន ក្នុងខេត្តបាត់ដំបង។ ស្រុកបាត់ដំបងធ្វើនៅឃុំវត្តគរ និង ឃុំអូម៉ាល់បានចំនួន ០,៥៨ហិកតា ស្រុកថ្មគោលអនុវត្តបាន ចំនួន៤ឃុំគឺឃុំតាប៉ុន ឃុំជ្រៃ ឃុំបឹងព្រីង ឃុំអូតាគីបាន ១,៤៨ហិកតា ស្រុកបានណន់អនុវត្តនៅឃុំចំនួន២គឺឃុំបាយដំរាំ និង ឃុំ តាគ្រាមបាន ០,៣២ហិកតា ស្រុកបវេលអនុវត្តបាន ៨បង្ហាញក្នុងឃុំចំនួន២គឺឃុំបវេលនិងឃុំខ្នាចរមាសបានចំនួន២,៥៦ ហិកតា ស្រុកមោងឫស្សីអនុវត្តបានស្រែបង្ហាញ ចំនួន២៩ ក្នុងឃុំចំនួន៣មានឃុំគារ ឃុំជ្រៃនិងឃុំមោងបានចំនួន១៨ហិកតា ស្រុកសង្កែ អនុវត្តបាន៤ បង្ហាញក្នុងឃុំ ចំនួន៣ មានឃុំតាប៉ុន ឃុំរាំងកេសី និងឃុំរការបានចំនួន ០,៨៨ហិកតា ស្រុកឯកភ្នំអនុវត្តបាន២បង្ហាញក្នុងឃុំចំនួន២ មានឃុំពាមឯក និងឃុំព្រែកនរិន្ទបាន ០,២២ហិកតា។ សរុបទាំងអស់ការធ្វើស្រែបង្ហាញបានចំនួន ៥២ បង្ហាញក្នុងឃុំចំនួន ២០នៃស្រុកចំនួន ៧ សំរេចបាន២៣,០៤ហិកតា។ ដើម្បីបង្កើននូវប្រសិទ្ធភាព លើការងារផ្សព្វផ្សាយ នូវ បច្ចេកទេស ប-វ-សនេះឱ្យកាន់តែប្រសើរថែមទៀតទៅតាមបណ្តាស្ថានីយកសិកម្ម យើងបានធ្វើស្រែបង្ហាញ នូវ បច្ចេកទេសនេះ ដោយអនុវត្តជារបៀប ផលិតពូជក្នុងស្ថានីយទាំង៤ បានចំនួន២,៥ហិកតា ដោយប្រើប្រាស់ពូជសែនពីដោរ និង ពូជ ផ្ការូដួលសំរាប់ធ្វើ ការបង្ហាញដល់ កសិករដែលនៅជុំវិញ និង ដល់ស្ថានីយនានា ដែលពាក់ព័ន្ធ។ ចំពោះការចិញ្ចឹមសត្វភាគច្រើន ចិញ្ចឹមជា លក្ខណៈ គ្រួសារ ការចិញ្ចឹមដែលមាន ទ្រងទ្រាយជាកសិដ្ឋាន មានចំនួនតិចតួចណាស់ ។ ជារៀងរាល់ឆ្នាំ មុនរដូវដាំដុះការិយាល័យបសុព្យាបាលបានរៀបចំវិធានការ ចុះចាក់វ៉ាក់សាំងការពារជំងឺ ឆ្លងនៅគ្រប់ស្រុក។ តាមការសង្កេត ឃើញស្ថានភាព ជំងឺឆ្លងសត្វពាហនៈនៅតាមស្រុកខ្លះ ក្នុងខេត្ត និង មានងាប់តិចតួច។ ឆ្នាំនេះសត្វមាន់ ទាមានកើតជំងឺងាប់រាប់ពាន់ក្បាលនៅស្រុកមួយចំនួន តែមិនទាក់ទង និងជំងឺគ្រុនផ្តាសាយបក្សីទេ។ ឯការចិញ្ចឹមគោ ក្របី ជ្រូក មាន់ ទា មានការកើនឡើងជាងឆ្នាំ២០០៥។
ឡូត៍នេសាទមានចំនួន ១២ឡូត៍ ក្នុងនោះគាត់ឱ្យអ្នកនេសាទ ជាលក្ខណៈគ្រួសារមានចំនួន៣ឡូត៍ និង ៩ឡូត៍ទៀតត្រូវបញ្ចប់កិច្ចសន្យានៅ ឆ្នាំ២០០៩។
អាជីវកម្មនេសាទឧស្សាហកម្មសំរេចបាន៧.០១០តោនមានការកើនឡើងចំនួន១.៨១០តោន
នេសាទគ្រួសារក្នុងដែននេសាទសរុបបាន១៨០០តោនមានការថយចុះ១៨០០តោន។ នេសាទគ្រួសារនៅតាមវាលស្រែសំរេចបាន៩៩០តោន
សហគមន៍នេសាទ ៣៧សហគមន៍ មានសមាជិកជាង ៣០០នាក់ក្នុងមួយសមាគមន៍។

ចំពោះការងារជលផលនៅរដូវវស្សាឆ្នាំនេះយើងសង្កេតឃើញប្រភេទត្រី ដែលមានសេដ្ឋកិច្ច មួយចំនួនកើនឡើងជាប្រភេទត្រី រ៉ស់ ត្រីឆ្តោរ។ មូលហេតុកើនឡើងដោយសារ ក្រសួកកសិកម្ម ធ្វើការហាមឃាត់ ការចាប់កូនត្រីរ៉ស់-ត្រីឆ្តោរ ពីធម្មជាតិទៅចិញ្ចឹម។ក្នុងខែធ្នូ កន្លងមកនេះគេសង្កេតឃើញមានត្រីល្អិត ត្រីសំរាប់ធ្វើប្រហុកនៅតាមដងស្ទឹងសង្កែដែលភាគច្រើនជាត្រីស មាន៩០%-ជាត្រីរៀលមានប្រមាណរ៉ាប់ពាន់តោន។ តាមលទ្ធផលនេះគឺមានការកើនឡើងជាងឆ្នាំមុនៗ នេះបណ្តាលមកពីការទប់ស្កាត់បទល្មើសនេសាទបានជោគជ័យនៅរដូវបិទនេសាទ។[៤]
វិស័យវប្បធម៌និងសាសនា
វិស័យវប្បធម៌និងសាសនា
មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តបាត់ដំបង ជាអង្គភាពមួយបំរើការងារវប្បធម៌ និង ធ្វើអាជីវកម្មរកចំណូលបង់ ចូលរដ្ឋផង។មន្ទីរវប្បធម៌ និងវិចិស្រិល្បៈខេត្តគ្រប់គ្រងដឺកនាំការិយាល័យចំណុះផ្ទាល់ចំនួន៦ និង ការិយាល័យវប្បធម៌និងវិចិត្រ ស្រុកទាំង១៣។
១-ការងារវប្បធម៌និងស្តារទំនៀមទំលាបប្រ់ពៃណី
ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង រក្សាបានយ៉ាងខ្ជាប់ខ្ជួននូវទំនៀមទំលាប់ប្រពៃណីដូចជា
ការប្រារឰពិធីបុណ្យជាតិនិងបុណ្យប្រពៃណី-ល្បែងប្រជាប្រិយនិងសំលៀកបំពាក់ក្នុងពិធីបុណ្យផ្សេងៗ។
ចូលរួមពិព័រណ៍តាំងបង្ហាញមុខម្ហូបអាហារ និងបង្អែមខ្មែរនៅកន្លែងនាគបាញ់ទឺកមុខដើមពោធិព្រឹក្ស។
បានរៀបចំលេងល្បែងប្រជាប្រិយនៅ រមណីយដ្ឋានភ្នំសំពៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។
បានចូលរួមប្រណាំងទូកនៅខេត្តក្នុងឱកាសចេញព្រះវស្សា
បានចូលរួមមហោស្រពខ្លែងខ្មែរ លើកទី២០ឆ្នាំ២០០៦ទូទាំងព្រះរាជាណាចក្រកម្ពុជានៅខេត្តសៀមរាប។
ចុះស្រាវជ្រាវលើគ្រប់វិស័យវប្បធម៌-ទេសចរណ៍-កសិកម្មលើភូមិ៣ក្នុងឃុំវត្តគរស្រុក-ខេត្តបាត់ដំបង
ទប់ស្កាត់ការលួចបញ្ចាំងវីដេអូអាសអាភាស
ចុះស្រង់ស្ថិតិបណ្ណាល័យនៅតាមសាលារៀនគ្រប់កំរិតនិងតាមវត្តអរាម
ចុះស្រង់ស្ថិតិផ្ទះសំអាងការ-ថតរូប-បណ្ណាគារ-បោះពុម្ពនិងណែនាំឱ្យទៅធ្វើច្បាប់អាជីវកម្ម
បណ្ណាល័យខេត្តបើកទ្វារជូនសាធារណះជនចូលអានសៀវភៅជារៀងរាល់ថ្ងៃធ្វើការ
មណ្ឌលពិព័រណ៍រូបភាពបើកទ្វារជូនភ្ញៀវទស្សនារៀងរាល់ម៉ោងធ្វើការ
បានសហការជាមួយអង្គការគ្រួសារថ្មីតាំងពិព័រណ៍ផ្សេងៗ

២-ការងារបេតិកភណ្ឌ័និងថែរក្សាសម្បត្តិវប្បធម៌ជាតិ
បានសហការជាមួយស្ថាបន័ពាក់ពន្ធ័ និងសមត្ថកិច្ចចុះទប់ស្កាត់ជនទុច្ចរិត ដែលលួចជីកគាស់កកាយរាវរកវត្ថុបុរាណ
ចូលរួមប្រជុំដោះស្រាយការរំលោភយក ដីប្រាសាទត្រីកោណឬប្រាសាទបវេលនៅស្រុកបវេល
ចុះធ្វើការការពារ ទួលប្រាសាទទួលបុរាណដែលមានការប៉ះពាល់ពី សុរិយោដីខេត្តក្នុងការវាស់វែងធ្វើបណ្ណ័
កម្មសិទ្ធជូនប្រជាពលរដ្ឋ។
ចុះពិនិត្យមើលគ្រប់ប្រាសាទទាំងអស់ក្នុងខេត្ត ហើយបានកាប់ឆ្ការព្រៃសំអាតជុំវិញបរិវេណប្រាសាទទាំង៥ គឺ
ប្រាសាទបាសែត ប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទស្នឹងលិច និងប្រាសាទស្នឹងកើតសំរាប់ភ្ញ៉ៀវ
ទេសចរណ៍រៀងរាល់ថ្ងៃ។
បានបន្តធ្វើការផ្សព្វផ្សាយដល់ប្រជាជន និងដល់ចៅអធិការអាចារ្យគណៈកម្មការវត្តនូវច្បាប់ស្តីពីកិច្ច
ការពារបេតិកភណ្ឌ័វប្បធម៌ និងសារាចរណែនាំស្តីពីការប្រមូលវត្ថុបុរាណ ពីកន្លែងដែលគ្មានសុវត្ថិភាពនៅ
រាយប៉ាយតាមព្រៃនិងតាមប្រាសាទនានាមករក្សាទុកនៅក្នុងសារមន្ទីរ
បានប្រមូលវត្ថុបុរាណជា ថ្មចម្លាក់ជាភាជន៍និងវត្ថុផ្សេងៗទៀត បានចំនួន៧១ដុំមករក្សាទុកក្នុងសារមន្ទីរខេត្ត
សារមន្ទីរខេត្តបានបើកទ្វារជូនសាធារណៈជនភ្ញ៉ៀវជាតិ អន្តរជាតិចូលទស្សនារៀងរាល់ថ្ងៃធ្វើការ

៣-ការងារសិល្បះសូនរូប- សិប្បកម្ម
មានសិប្បកម្មចម្លាក់ផ្ទះលក់វត្ថុសិប្បកម្ម និងវត្តុអនុស្សាវរីយ៍វិចិត្រកម្មគំនូរហើយបានអញ្ជើញអាជីវករ
ដែលប្រកបរបរអាជីវកម្មនេះ មកធ្វើការណែនាំពីការធ្វើច្បាប់អាជីវកម្មលើមុខរបរ។
អាជីវករលក់ដូរស៊ីឌី វីស៊ីឌី បានជ្រួតជ្រាបកាន់តែច្បាស់ពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។
ការងារសិល្បអាជីព ខេត្តនៅក្នុងឆ្នាំ២០០៦នេះមានការរីកចំរើនប្រសើរទ្បើង។
បានរៀបចំធ្វើច្បាប់លើការងារអភិវឌ្ឍន៍វប្បធម៌ និងការងារសិល្បះសូនរូបសិប្បកម្ម។
ទោះបីសិល្បមហាជននៅមានសេសសល់តិចតួចយើង នៅតែរក្សាបាននូវប្រភេទសិល្បះមហាជនមួយចំនួន
នៅតាមមូលដ្ឋានភូមិ-ឃុំដែលជាទុនមួយសំរាប់ការអភិវឌ្ឍន៍នៅថ្ងៃមុខ។

៤ -ការងារសិល្បះនិងទស្សនីយភាព
ក-សិល្បៈទស្សនីយភាព
សិល្បករ និងសិល្បការនី បច្ចេកទេស មួយចំនួនបានចុះទៅបង្ហាត់របាំ និងល្ខោនខ្លីៗ ។
ចុះស្រាវជ្រាវប្រវត្តិកន្ទ្រឺមមីន នៅភូមិចំការសំរោងឃុំចំការសំរោងស្រុក-ខេត្តបាត់ដំបង និងនៅឃុំចម្លងគួយស្រុកសំទ្បូត។
ចុះពិនិត្យរបាំដូរតន្ត្រីបុរាណនៅវិហារព្រះគ្រឺស្តសាសនានៅភូមិតាហែន ឃុំរការស្រុកសង្កែ ខេត្តបាត់ដំបង
បានតម្លើងរបាំថ្មីបាន២របាំគឹរបាំឆៃយ៉ាំនិងរបាំងកន្ទ្រឺមមីង
បានសំដែងរបាំត្រុដិដើម្បីអបអរក្នុង ពិធីបុណ្យចូលឆ្នាំថ្មីតាមបណ្តាមន្ទីរនានាជុំវិញខេត្តនៅតាមរមណីយដ្ឋាន និងតាមវិទ្យាស្ថានសិក្សានានាក្នុងខេត្ត។

ខ-សិល្បៈមហាជន
វិស័យសិល្បមហាជនមានសកម្មភាពផុលផុសតាំងពីប្រជាជន រហូត ដល់សិស្សានុសិស្ស និង បណ្តាអង្គការ ក្រៅរដ្ឋាភិបាល។
នៅឆ្នាំ២០០៦នេះកម្មវិធីសិលាប្រចាំខេត្តបាត់ដំបង បានជួយឧបត្ថម្ភថវិកាសំរាប់បណ្តុះបណ្តាលបង្កើត ក្រុមភ្លេងពិណពាទ្យ ១ក្រុមចំនួន១២នាក់ រយះពេល៩០ថ្ងៃ សំរាប់ឃុំតាសាញស្រុកសំទ្បូត។
នៅឆ្នាំ២០០៦នេះកម្មវិធីសិលាប្រចាំខេត្តបាត់ដំបង បានជួយឧបត្ថម្ភថវិកាសំរាប់បណ្តុះបណ្តាលបង្កើត ក្រុមភ្លេងពិណពាទ្យ ១ក្រុមចំនួន១២នាក់ រយះពេល៩០ថ្ងៃ សំរាប់ឃុំតាសាញស្រុកសំទ្បូត។
៦-ផែនការសំរាប់ឆ្នាំ២០០៧
ប្រទ្បងមហោស្រពចំរៀងសម័យ និង បុរាណទូទាំងខេត្ត
ប្រគុំតន្ត្រីលេងល្បែងប្រជាប្រិយពេលចូលឆ្នាំប្រពៃណីជាតិ
ស្រាវជ្រាវរបាំនិងហ្វឺកហាត់យីកេនិងល្ខោនបាសាក់
ចុះពិនិត្យការផលិតសិល្បៈសូនរូបនិងសិប្បកម្មទូទាំងខេត្ត
ផ្សព្វផ្សាយទប់ស្កាត់ផ្នែកភាពយន្តវីដេអូអាសអាភាស និងស្រាវជ្រាវទួលបុរាណ
ធ្វើប្លង់កំណត់តំបន់ប្រាសាទទាំង៤
ធ្វើសាលាកបត្រ័វត្ថុបុរាណក្នុង សារមន្ទីរខេត្តនិងអតីតសារមន្ទីរជាតិវត្តពោធិវាល
ចុះប្រមូលវត្ថុបុរាណតាមវត្តទូទាំងខេត្ត
បណ្តុះបណ្តាលបង្កើតភ្លេងពិណពាទ្យ១វង់ ក្នុងឃុំឆ្នាល់មាន់ស្រុកគាស់ក្រទ្ប
ជួសជុលមណ្ឌលពិព័រណ៍រូបភាព
រៀបចំសំដែងសិល្បៈក្នុងពិធីចំរើនព្រះជនព្រះមហាក្សត្រ
សុំក្របខណ្ឌ័មន្ត្រីជំនាញ ល្ខោនបាសាក់របាំបុរាណយីកេ សិល្បៈសូនរូបសិប្បកម្មបុរាណវិទ្យាបុគ្គលិកអណ្តែត

៧-វត្តអារាមនិងសាសនា
ក្នុងខេត្តមានវត្តអារាមដែលជា ទីសក្ការះបូជានៃព្រះពុទ្ធសាសនាមានចំនួន៣០៧វត្ត ក្នុងនោះមានវត្តធម្មយុត៉្តិ ចំនួន១៣មានព្រះសង្ឃសរុប ៥១៦៩អង្គ និងព្រះវិហារសាសនា ដទៃទៀត ដែលគួរចាប់អារម្មណ៍។ជាពិសេសគឹ វត្ថុបុរាណខ្មែរ ជាច្រើនពោរពេញទៅដោយក្បាច់រចនានៃ វប្បធម៌ខ្មែរ។វត្តអារាមមិនត្រឺមតែជាកន្លែង ប្រណិប័តជំនឿសាសនាប៉ុណ្ណោះទេប៉ុន្តែ គឹជាកន្លែងសំរាប់ការសិក្សារៀនសូត្រ របស់កុលបុត្រខ្មែរផងដែរ។ក្នុងនោះមាន ៖
សាលាធម្មវិន័យចំនួន៨៨សាលា១១៥ថ្នាក់
សាលាពុទ្ធិកបឋមសិក្សាចំនួន៣៧សាលា៤៥ថ្នាក់
សាលាពុទ្ធិកវិទ្យាល័យចំនួន១សាលា
សាលាពុទ្ធិកមធ្យមទុតិយភូមិមាន៣ថ្នាក់
សាលាពុទ្ធិកបឋមសិក្សាចំនួន៣៧សាលា៤៥ថ្នាក់
សាលាពុទ្ធិកវិទ្យាល័យចំនួន១សាលា
សាលាពុទ្ធិកមធ្យមទុតិយភូមិមាន៣ថ្នាក់
ដោយទ្បែកអាស្រមមាន២៩សាលាឆទាន ៥០រោងឧបោសថ៥១មណ្ឌលវិបស្សនាធុរះ៤។ នៅក្នុងឆ្នាំ២០០៦នេះបានធ្វើការកែសំរួលមន្ត្រីសង្ឃបាន៣វត្ត ហើយជួយបង្កលក្ខណះដល់វត្តអារាមនានាកសាងវត្ត អោយមានសោភណ័ភាពល្អដែលអាចមានដូចជាវត្តកំផែងវត្តសំរោង ក្នុងវត្តឯកភ្នំវត្តភ្នំសំពៅជាដើមត្រូវបាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទៅទស្សនាច្រើន។ ក្រៅពីព្រះពុទ្ធសាសនាមានសាសនាផ្សេងៗទៀត ៖
អ៊ីស្លាមសាសនា= មានវិហារចំនួន៧ស៊ូរ៉ាវ១១
គ្រឺស្តសាសនា = មាន២៤ក្រុមជំនុំសាសនាបាហាយមានព្រះវិហារ១
សាសនាម៉ីលិក = មានវិហារ២សាសនាព្រះនាងគង់ស៊ីអ៊ីមមានព្រះវហារ១ [៥]
គ្រឺស្តសាសនា = មាន២៤ក្រុមជំនុំសាសនាបាហាយមានព្រះវិហារ១
សាសនាម៉ីលិក = មានវិហារ២សាសនាព្រះនាងគង់ស៊ីអ៊ីមមានព្រះវហារ១ [៥]
មធ្យោបាយធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង
១. ពីសៀមរាបទៅកាន់បាត់ដំបង
ការធ្វើដំណើរតាមផ្លូវទឹក : ពីសៀមរាបទៅបាត់ដំបង គឺធ្វើការចេញដំណើរទៅមកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧:០០ ព្រឹក ក្នុងតំលៃ ៧ ដុល្លា ទៅ ១៥ ដុល្លាអាមេរិច ក្នុងម្នាក់ ។ ការធ្វើដំណើរត្រូវចំណាយពេលពី ៣ ទៅ ៤ ម៉ោង ដោយធ្វើដំណើរឆ្លងកាត់តាមបឹងទន្លេសាប និងស្ទឹងសង្កែ សំរាប់ការធ្វើដំណើរនៅរដូវវស្សា ប៉ុន្តែការធ្វើដំណើរនៅរដូវប្រាំងវិញគឺត្រូវចំណាយពេលយូរជាង នេះពីព្រោះនៅរដូវប្រាំងទឹកគឺមានគំពស់ទាប ហើយការធ្វើដំណើរ អាចនិងមានការលំបាកច្រើន ដូចនេះអ្នកគូរតែមើលពីស្ថានភាពមុននិងធ្វើដំណើរ ។
ការធ្វើដំណើរតាមផ្លូវគោគ : ការធ្វើដំណើរតាមផ្លូវគោគពីសៀមរាបទៅកាន់បាត់ដំបងគឺត្រូវ ធ្វើដំណើរតាមផ្លូវជាតិលេខ ៦ និងផ្លូវជាតិលេខ ៥ ដោយឆ្លងកាត់តាម ស្វាយស៊ីសុផុន ។ លោកអ្នកត្រូវចំណាយពេលយូរបន្តិចសំរាប់ការធ្វើដំណើរពីសៀមរាបទៅស្វាយស៊ីសុផុន ព្រោះសភាពផ្លូវហាក់ដូចជាមានការលំបាក់បន្តិច ប៉ុន្តែចាប់ពីស្វាយស៊ីសុផុនទៅបាត់ដំបងគឺមានលក្ខណៈល្អប្រសើ ឡើងវិញ ។ ការធ្វើដំណើរតាមរថយន្តតាក់ស៊ីលក្ខណៈផ្ទាល់ខ្លូនគឺមានតំលៃចាប់ ពី ៣០ដុល្លា ទៅ ៤០ ដុល្លាអាមេរិចនិងប្រើពេលពី ៣ ទៅ ៥ ម៉ោង ។

២. ភ្នំពេញទៅបាត់ដំបង
ការធ្វើដំណើរតាមផ្លូវគោគ : ពីភ្នំពេញទៅបាត់ដំបង គឺមានចំងាយផ្លូវ ២៩១គីឡូម៉ែត្រ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥ ផ្លូវនេះ គឺក្រាលដោយកៅស៊ូដែលបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ ។
ការធ្វើដំណើរតាមរថយន្តក្រុង : ការធ្វើដំណើរតាមរថយន្តក្រុងគឺមានក្រុមហ៊ុនជាច្រើនដែលបំរើសេវា កម្មនេះ ដូចជាក្រុមហ៊ុន នាគក្រហម រិទ្ធីមុន្នី ជីអេសធី កាពីតូល ភ្នំពេញសូរិយា ដែលចេញដំណើរជារៀងរាល់ថ្ងៃ ពីពេលព្រឹករហូតដល់ពេលថ្ងៃត្រង់ ដែលសំរាប់មនុស្សម្នាក់មានតំលៃចាប់ពី ៤ ដុល្លា ទៅ ៤.៥ ដុល្លាអាមេរិច ។ សំរាប់ការធ្វើដំណើរនេះត្រូវចំណាយពេលប្រហែលជា ៥ម៉ោង ។
ការធ្វើដំណើរតាមតាក់ស៊ី : បើសិនជាលោកអ្នកចង់ជួលរថយន្តតាក់ស៊ីជិះជាលក្ខណៈផ្ទាល់ខ្លួន នោះ លោកអ្នកត្រូវចំណាយតំលែប្រហែលពី ៣០ ទៅ ៤០ ដុល្លាអាមេរិច ប៉ុន្តែបើសិនជាលោកអ្នកធ្វើដំណើរតាមរថយន្តតាក់ស៊ីដែលមានលក្ខ ណៈជាក្រុមនោះលោកអ្នកគ្រាន់តែចំនាយ២៥.០០០ រៀលប៉ុណ្ណុះក្នុងម្នាក់ ការធ្វើដំណើរជាក្រុមនេះលោកអ្នកប្រហែលជាមិនសួវស្រួលក្នុង ការធ្វើដំណើរទេព្រោះលោកអ្នកត្រូវអង្គុយប្រជ្រៀតគ្នាបន្តិច ។
ការធ្វើដំណើរតាមរថភ្លើង : ពីភ្នំពេញទៅបាត់ដំបងលោកអ្នកក៏អាចធ្វើដំណើរតាមរថភ្លើងបានដែរ ប៉ុន្តែរថភ្លើងគឺវាមានសភាពចាស់ ហើយក្នុងមួយសប្តាហ៍ចេញដំណើរតែមួយដងគត់ គឺនៅថ្ងៃសៅរិ៍ចេញដំណើរពីភ្នំពេញ ទៅបាត់ដំបង និងនៅថ្ងៃអាទិត្យពីបាត់ដំបងទៅភ្នំពេញវិញ ការធ្វើដំណើរតាមរថភ្លើងត្រូវចំណាយពេល ១២ ម៉ោងនិងមានតំលៃ ២២.០០០រៀលក្នុងម្នាក់។ [៦]

តំបន់ទេសចរណ៍
ខេត្តបាត់ដំបង ជាខេត្តមួយក្នុងចំនោមខេត្តទាំងអស់នៃព្រះរាជាណាចក្រកម្ពុជាដែលមានវិសាលភាពផ្ទៃដីធំ មានភោគសម្បត្តិធម្មជាតិ និងសំនល់វប្បធម៌បុរាណជាច្រើន។ ប្រាសាទបុរាណជាច្រើនស្ថាបនារាយប៉ាយលើភ្នំ លើទួល និងតំបន់លិចទឹក ទាំងអស់នេះហើយគឺជាសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា។
ប្រាសាទបាណន់
ប្រាសាទបាណន់ជារចនាបថកណ្តាលស.តទី ១១ និងចុងស.តទី ១២។ ព្រះរាជាដែលបានកសាងមុនគេគឺព្រះបាទឧទយាទិត្យាវរ្ម័នទី២ (១០៥០ ដល់១០៦៦) ក្រោយមកត្រូវបញ្ចប់ដោយព្រះបាទជ័យវរ្ម័នទី៧ (១១៨១.១២១៩)។ ប្រាសាទបាណន់ត្រូវបានកសាងលើកំពូលភ្នំដែលមានកំពស់ប្រមាណជាង១០០ម ដោយមានកាំជណ្តើរចំនួន៣៥២កាំ ស្ថិតនៅក្នុងឃុំកន្ទឺ២ ស្រុកបាណន់ ចំងាយ ២៥គ,ម ពីទីរួមខេត្តតាមដងផ្លូវខេត្តលេខ ១៥៥ ស្របតាមដងស្ទឹងសង្កែទៅទិសនិរតី។ នៅជើងភ្នំបាណន់មានគូទឹក និងល្អាងសំខាន់ពីរគឺល្អាងព្រះទឹក និងល្អាងបិទមាស។ រមណីយដ្ឋានប្រាសាទបាណន់គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រផង និងជារមណីយដ្ឋានធម្មជាតិផង ពីព្រោះកសាងឡើងនៅលើកំពូលភ្នំប្រកបទៅដោយធម្មជាតិព្រៃព្រឹក្សាដ៏ស្រស់ត្រកាល ព្រមទាំងមានទឹកស្ទឹងសង្កែរួមជាមួយផង។ ភូមិសាស្ត្រ និង បរិស្ថានជុំវិញបានផ្តល់អំនោយផលបន្ថែមទៀតលើវិស័យទេសចរណ៍ ពីព្រោះសងខាងដងផ្លូវទៅកាន់រមនីយដ្ឋាននេះសំបូរទៅដោយភោគផលដំនាំកសិកម្មដូចជាស្រូវ ជាពិសេសចំការក្រូចពោធិ៍សាត់ដ៏ល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជា មានរសជាតិឆ្ងាញ់។ ដំនាំក្រូចផ្តល់ផលក្នុងមួយឆ្នាំ ២ ដង ហើយបានដឹកនាំទៅលក់តាមបណ្តាខេត្តនានានិងទីក្រុងភ្នំពេញផង។
ប្រាសាទវត្តឯក ឬ ឯកភ្នំ
ប្រាសាទវត្តឯក ឬ ឯកភ្នំ
ប្រសាទវត្តឯក ឬ ឯកភ្នំ ជាស្ថាបត្យកម្មរចនាបទក្នុងស.តទី ១១ កសាងឡើងនៅក្នុងឆ្នាំ១០២៧ ក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ (១០០២-១០៥០) ។ ប្រាសាទវត្តឯកមានទីតាំងនៅក្នុងឃុំពាមឯក ស្រុកឯកភ្នំ ចំងាយ ១៥ គ.ម ពីទីរួមខេត្ត។ នៅជុំវិញប្រាសាទមានគូទឹកមួយ សព្វថ្ងៃប្រាសាទនេះត្រូវបាក់បែកជាច្រើនអន្លើដោយមូលហេតុធម្មជាតិ និង ការជីកកកាយពីមនុស្ស ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ប្រាសាទនេះនៅមានទ្រង់ទ្រាយល្អខ្លះគួរឱយអ្នកទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនា។
ប្រាសាទបាសែត
ប្រាសាទបាសែត
ប្រាសាទបាសែតត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ (១០០២-១០៥០) ដែលមានទីតាំងលើទួលមួយចំងាយ ១៥ គ.ម ពីទីរួមខេត្ត ស្ថិតក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ។ ប្រាសាទបាសែត ជាស្ថាបត្យកម្មក្នុងស.វទី ១១ កសាងឡើងក្នុងចន្លោះឆ្នាំ ១០៣៦ ដល់ឆ្នាំ ១០៤២។ នៅក្បែរប្រាសាទនេះមានស្រះទឹកបុរាណមួយរាងការេ ២០ម បួនជ្រុង ជំរៅ១២ម លក្ខណៈពិសេសរបស់ស្រះទឹកបុរាណនេះគឺមានទឹកខួបប្រាំង ខួបវស្សា។
ប្រាសាទស្នឹង
ប្រាសាទស្នឹង
ប្រាសាទស្នឹងស្ថិតនៅក្នុងឃុំស្នឹង ស្រុកបាណន់ មានចំងាយ ២២ គ.ម ពីទីរួមខេត្ត។ ប្រាសាទស្នឹងកសាងអំពីឥដ្ឋនៅលើទួលមួយបណ្តោយ ៣០ម ទទឹង ២០ម។ តាមការសង្កេតមើល ប្រាសាទនេះមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងបណ្តាប្រាសាទកសាងក្នុងសតរត្សទី ១២ ដែរ។ ប្រាសាទចំនួន ២ ស្ថិតនៅក្នុងបរិវេណរត្តស្នឹង និង មួយទៀតស្ថិតនៅពីមុខវត្ត នៅលើបណ្តោយផ្លូវជាតិលេខ ១០ ដែលជាផ្លូវតភ្ជាប់ពីខេត្តបាត់ដំបងទៅក្រុងប៉ៃលិន។
ភ្នំសំពៅ
ភ្នំសំពៅ
ភ្នំសំពៅ គឺជារមណីយដ្ឋានធម្មជាតិមួយដែលភ្ញៀវទេសចរនិយមទៅកំសាន្ត ជាពិសេសភ្ញៀវក្នុងស្រុក ក្នុងថ្ងៃសំរាក ឫ បុណ្យប្រពៃណីផ្សេងៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ។ល។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ ១០ ខាងឆ្វេងដៃមានចំងាយ ១៣ គ.ម ពីទីរួមខេត្ត។ បើពិនិត្យឱយម៉ត់ចត់ ភ្នំនេះមានទ្រង់ទ្រាយដូចជាសំពៅ មានកំពស់ ១០០ ម មានកាំជណ្តើរជាង៧០០កាំ។ ក្នុងតួភ្នំទាំងមូលមានល្អាងជាច្រើន ប៉ុន្តែល្អាងសំខាន់ៗដែលគេនិយមទស្សនាគឺ ល្អាងផ្កាស្លា ល្អាងល្ខោន ល្អាងអសុក។ នៅលើកំពូលភ្នំមានវត្តមួយឈ្មោះថា វត្តគិរីរម្យ ។ នៅជុំវិញក្បែរភ្នំសំពៅ មានចង្កោមភ្នំផ្សេងៗទៀតដែលមានទំនាក់ទំនងជាមួយគ្នាក្នុងរឿងព្រេងខ្មែរ រាជកុល និង នាងរំសាយសក់ ដូចជាភ្នំក្តោង ភ្នំក្រពើ ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភ្នំនាងរំសាយសក់។ល។ ដែលសុទ្ធតែជារមណីយដ្ឋានធម្មជាតិ។ ភំ្នសំពៅស្ថិតនៅក្នុងភូមិ-ឃុំភ្នំសំពៅ ស្រុកបាណន់។
អាងកំពីងពួយ
អាងកំពីងពួយបានត្រូវកសាងឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យអំឡុងទស្សវត្សទី ៧៦ប្រជាជនជាច្រើនរយពាន់អ្នកត្រូវបានពលីក្នុងការកសាងអាងទឹកនេះ។ អាងកំពីងពួយស្ថិតនៅចន្លោះភ្នំពីរគឺ ភ្នំគល់ និងភ្នំតាង៉ែន ក្នុងឃុំតាគ្រាម ស្រុកបាណន់ មានចំងាយ ៣៥ គ.ម ពីទីរួមខេត្ត និងមានចំងាយ ១៩ គ.ម ពីផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ ១០ ត្រង់ចន្លោះភ្នំក្រពើនិងភ្នំទ្រុងមាន់។ ទំនប់អាង មានបណ្តោយ ៧៥០០ ម និងទទឹងមាន ១៩០០ម អាចផ្ទុកទឹកបានចំនួន ១១០.០០០.០០០ ម៉ែតគូប នៅក្នុងរដូវវស្សា គឺជាប្រភពទឹកសំរាប់ស្រោចស្រព តាមសេចក្តីត្រូវការក្នុងវិស័យកសិកម្ម។ អាងកំពីងពួយមិនគ្រាន់តែផ្តល់ផលប្រយោជន៍យ៉ាងច្រើនក្នុងវិស័យកសិកម្មតែមួយមុខប៉ុណ្ណោះទេ ជាពិសេសលើសពីនេះទៅទៀតបានផ្តល់ប្រយោជន៍យ៉ាងសំខាន់បំរើឱយវិស័យទេសចរណ៍ គឺជារមណីយដ្ឋានមួយដែលទេសចរណ៍ជាតិនិងអន្តរជាតិនិយមទៅលំហែយកខ្យល់អាកាសបរិសុទ្ធ ទស្សនាភ្នំ និងមុជទឹកលេង។ ប្រជាជននៅក្បែរអាងកំពីងពួយមានអាជីវកម្មធ្វើស្រែចំការនិងនេសាទត្រី។
សេកសក
សេកសក
សេកសកគឺជារមណីយដ្ឋានធម្មជាតិមួយ ស្ថិតនៅចំងាយ៥៦ គ.ម ពីទីរួមខេត្ត ក្នុងភូមិសាស្រ្តភូមិផ្លូវមាស ស្រុករតនៈមណ្ឌល លើកំនាត់ផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ ១០ មានទឹកហូរថ្លាឆ្វង់ហូរកាត់ដោយដុំសិលារដិបរដុបគួរជាទីមនោរម្យ។ នៅលើមាត់ច្រាំងមានព្រៃព្រឹក្សាដុះស្អេកស្កះនិងមានម្លប់ត្រឈឹងត្រឈៃ។ សកម្មភាពរស់នៅរបស់ប្រជាជននៅក្បែរតំបន់នេះគឺពឹងទៅលើការធ្វើស្រែចំការ។ ដំនាំទាំងអស់នេះគឺ សណ្តែកដី សណ្តែកបាយ ពោត ម្នាស់ ដូង ខ្នុរ ល្ង ។ល។
ស្ទឹងចំលងគួយ
ស្ទឹងចំលងគួយ
រមនីយដ្ឋានស្ទឹងចំលងគួយ គឺជារមនីយដ្ឋានធម្មជាតិស្ថិតនៅក្នុងភូមិចំលងគួយ ឃុំមានជ័យ ស្រុកសំឡូត មានចំងាយ ៨២គ.ម ពីទីរួមខេត្តបាត់ដំបង។ ស្ទឹងចំលងគួយ ជាស្ទឹងមួយហូរកាត់មកស្ទឹងសង្កែរ មានទេសភាពគួរជាទីត្រេកត្រអាល មានទឹកថ្លាឆ្វង់ហូរកាត់ថ្មដាធំៗ នៅមាត់ស្ទឹងមានដើមឈើធំៗម្លប់ត្រឈឹងត្រឈៃសំរាប់ការសំរាករបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានទៅកំសាន្តទីនោះ។ ភូមិសាស្ត្រនៅតំបន់នេះសំបូរទៅដោយព្រៃឈើល្អប្រណិតដូចជាក្រញូង ផ្ចឹក បេង នាងនួន ជាដើម។ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្បែរតំបន់នេះ ភាគច្រើនប្រកបរបរធ្វើស្រែចំការ។
បន្ទាយសត្វ
បន្ទាយសត្វ
បន្ទាយសត្វជាតំបន់ជំរកសត្វស្លាបគ្រប់ប្រភេទរស់នៅ ស្ថិតនៅក្នុងភូមិកោះជីរាំង ឃុំកោះជីរាំង ស្រុកឯកភ្នំ មានចំងាយ ១០៥ គ.ម ពីទីរួមខេត្តបាត់ដំបង។ បន្ទាយសត្វជាព្រៃរនាមជាប់ព្រំប្រទល់ទន្លេសាប គឺគេអាចទៅទស្សនាបានដោយធ្វើដំនើរតាមផ្លូវទឹកមានកាណូតទូកជាដើម នៅរដូវវស្សាតាមដងស្ទឹងសង្កែ។
រមណីដ្ឋានធម្មជាតិខេត្តបាត់ដំបង
រមណីយដ្ឋានសេកសក
រមណីដ្ឋានធម្មជាតិខេត្តបាត់ដំបង
រមណីយដ្ឋានសេកសក
សេកសក គឺជាឈ្មោះរមណីយដ្ឋានធម្មជាតិមួយស្ថិតនៅចំងាយ ៥៦គីឡូម៉ែត្រពីទីរួមខេត្តក្នុងភូមិសាស្រ្ត ភូមិផ្លូវមាស ស្រុករតនៈមណ្ឌុលលើកំណាត់ផ្លូវជាតិលេខ៥៧ អតីតផ្លូវជាតិលេខ១០ មានទឹកហូរ ថ្លាឆ្វង់ ហូរកាត់ប្រកប ដោយដុំលិលា រដិបរដុបគួជាទីមនោរម្យ ។ នៅលើមាត់ច្រាំងមានព្រៃព្រឹក្សាដុះស្អេកស្កះនិងមានម្លប់ត្រឈឹងត្រ ឈៃ ។ សកម្មភាពរស់នៅប្រកបរបរកស៊ីរបស់ប្រជាជននៅក្បែរតំបន់នេះគឺ ពឹងទៅលើការធ្វើស្រែចំការ ។ ដំណាំទាំងអស់នេះគឺសណ្តែកដី សណ្តែកបាយ ពោត ម្នាស់ ដូង ស្វាយ ខ្នុរ ល្ង ។ល។
រមណីយដ្ឋានពពុះពេជ្រចិន្តា
រមណីយដ្ឋានពពុះពេជ្រចិន្តា
ពិចចិន្តា គឺជាឈ្មោះរមណីយដ្ឋានធម្មជាតិមួយ ដែលមានចំងាយប្រមាណ ៤៤ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបងតាមបណ្តោយផ្លូវជាតិលេខ១០ ទៅប៉ែលិនដែលមានទីតាំងស្ថិតនៅភូមិត្រឹង ឃុំត្រឹង ស្រុករតនមណ្ឌល ។
រមណីយដ្ឋានស្ទឹងចំលងគួយ
រមណីយដ្ឋានស្ទឹងចំលងគួយ
រមណីយ ដ្ឋានស្ទឹងចំលងគួយ គឺជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅក្នុងភូមិចំលងគួយ ឃុំមានជ័យស្រុកសំឡូតមានចំងាយ៨២ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ស្ទឹងចំលងគួយជាស្ទឹងមួយហូរកាត់មកស្ទឹងសង្កែមានទេសភាពគួរជាទី ត្រេកត្រអាល ក្នុងស្ទឹងមានទឹកហូរថ្លាឆ្វង់កាត់ថ្មដាធំៗបញ្ជេញសំលេងខ្ទ័រខ្ទារ នៅមាត់ស្ទឹងមានដើមឈើរធំម្លប់ត្រឈឹងត្រឈៃសំរាប់ការសំរាករបស់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានទៅកំសាន្តនៅទីនោះ ។ ភូមិសាស្រ្តនៅតំបន់នេះសំបូរទៅដោយព្រៃឈើល្អប្រណិតដូចជា ក្រញូង ផ្ជឹក បេង នាងនួន ជាដើម។ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្បែរតំបន់នេះភាគច្រើនប្រ កបរបរធ្វើស្រែ ។
រមណីយដ្ឋានបន្ទាយសត្វ
រមណីយដ្ឋានបន្ទាយសត្វ
បន្ទាយ សត្វជាតំបន់ជំរកសត្វស្លាបគ្រប់ប្រភេទរស់នៅ ស្ថិតនៅក្នុងភូមិ កោះជីរាំង ឃុំកោះជីរាំង ស្រុកឯកភ្នំ មានចំងាយ ១០៥ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ។ បន្ទាយសត្វជាព្រៃរនាមជាប់ព្រំប្រទល់ទន្លេសាបគឺគេអាចទៅទស្សនា បាន ដោយធ្វើដំណើរតាមផ្លូវទឹក មានកាណូត ទូក ជាដើម នៅរដូវវស្សាគេអាចធ្វើតាមដងស្ទឹងសង្កែ ។
អ្នកល្បីល្បាញប្រចាំខេត្ត
អ្នកល្បីល្បាញប្រចាំខេត្ត
អ្នកស្រី រស់ សេរីសុទ្ធា អ្នកចំរៀងដ៏ល្បីល្បាញ
ដកស្រង់ចេញពី Sombokrean