ជារឿយៗ យើងតែងសង្កេតឃើញផ្លែស្វាយមានអុជខ្មៅៗទាំងពេលវានៅខ្ចីនិងពេល វាទុំ ជួនកាលយើងមើលពីខាងក្រៅទៅឃើញស្អាតតែខាងក្នុងវារលួយ ជួនកាលវាទុំយើងឃើញវាមានខ្មៅជាំត្រង់គល់ទង ឬផ្នែកផ្សេងទៀតលើតួផ្លែស្វាយ ប្រការនេះបញ្ជាក់យ៉ាងច្បាស់ថាស្វាយនេះត្រូវបានឆ្លងរោគ “Antracnose”។
ដើម្បី ដោះស្រាយបញ្ហានេះ យើងអាចសាកល្បងប្រើមេសាប៊ូ(អូសាវែល) ម៉ាក “Chlore” មានលក់នៅតាមផ្សារទំនើបនិងផ្សារធម្មតា។ ដោយលាយទឹកអូសាវែលនេះចំនួន ៥០សេសេជាមួយទឹក ២០លីត្រសំរាប់បាញ់ទៅលើស្វាយដែលយើងយល់ថាមានបញ្ហា ជំងឺនេះវាកើតឡើងនៅលើត្រួយស្វាយ ស្លឹកស្វាយ និងក្តឹបស្វាយ ឬស្វាយដែលនៅខ្ចីមិនទាន់ទុំ។ បាញ់ល្បាយដែលបានលាយនេះទៅលើដើមស្វាយទាំងមូល ដើម្បីកំចាត់ជំងឺនេះនៅពេលល្ងាចឲ្យបាន ២ដងក្នុងមួយសប្តាហ៍រហូតទាល់តែយើងលែងឃើញមានចំណុចខ្មៅៗលើស្លឹក ឬដុំពកៗលើស្លឹកតទៅទៀត។
អូសាវែលភាគច្រើនត្រូវបានប្រើសម្រាប់សម្លាប់មេរោគនិងសម្លាប់ សត្វល្អិត ប៉ុន្តែវាត្រូវបានគេសាកល្បង យកមកប្រើដើម្បីកំចាត់ជំងឺនេះនៅលើ ស្វាយដែលមានបញ្ហាបានទទួលជោគជ័យរួចហើយនៅប្រទេសហ្វីលីពីន ដូច្នេះការប្រើវិធីនេះសម្រាប់កំចាត់រោគស្វាយនៅប្រទេសកម្ពុជាយើង ក៏អាចទទួលបានប្រសិទ្ធិភាពដូចគ្នា ព្រោះអាកាសធាតុនៅប្រទេសហ្វីលីពីននិងប្រទេសកម្ពុជាមិនមានអ្វី ខុសគ្នានោះឡើយ។
ការយកអូសា វែលមកប្រើដើម្បីកំចាត់មេរោគរបស់ស្វាយវាមានសុវត្ថិភាពជាង ការប្រើថ្នាំពុល ពីព្រោះវាជារបស់ដែលយើងបានដឹងបានស្គាល់វារួចហើយ។

ក្រៅពីនេះ យើងអាចយកល្បាយរបស់ទឹកលាយជាមួយអូសាវែលនេះមកជូតផ្លែស្វាយ ដើម្បីសម្លាប់មេរោគនៅលើ សំបកស្វាយដោយយកក្រណាត់ជ្រលក់ទឹកល្បាយនេះមកជូត ផ្លែស្វាយឲ្យស្អាតមុនពេលដាក់វាបន្ទំ ឬលាងវាជាមួយទឹកក្តៅអ៊ុន (៣៨ដឺក្រេ) ជាជំនួសក៏បាន។
មិនមានការពន្យល់ណាមួយឲ្យបានច្បាស់លាស់ថា ហេតុអ្វីយើងអាចប្រើអូសាវែលសម្រាប់កំចាត់រោគ របស់ស្វាយនេះនៅឡើយទេ តែគេបានសាកល្បងប្រើជាច្រើនលើករួចមកហើយ ឃើញថាវាអាចជួយដោះស្រាយបញ្ហាជំងឺស្វាយនេះបានយ៉ាងពិតប្រាកដ។
ចូរព្យាយាម សង្កេតមើលមែកស្វាយណាដែលសង្ស័យថាមានបញ្ហា ដូចជាមានអុជខ្មៅលើស្លឹក ត្រួយរបស់វាប្រែជាលឿង ត្រួយរបស់វាក្រៀមរួចស្វិតហើយជ្រុះស្លឹក ឬមានភាពក្រិន ស្លឹកវារួញក្តោបរួចជ្រុះ ទាំងអស់នេះគឺជាសញ្ញាបង្ហាញថា ស្វាយនោះកំពុងឆ្លងជំងឺ ឬមានសត្វល្អិតយាយីវា។

បើសិនជា មានការខូចខាតខ្លាំងទៅលើការលូតលាស់របស់ស្វាយ គេគួរតែកាត់មែកស្វាយចោលខ្លះ ជាពិសេសមែកណាដែលមានបញ្ហាធ្ងន់ធ្ងរដើម្បីឲ្យវាលាស់ត្រួយថ្មីជា ជំនួសវិញ។
ផ្លែស្វាយ ដែលបានបេះរួចហើយ បើសិនជាមិនអាចលាងជាមួយទឹកក្តៅយើងអាចប្រើទឹកអូសាវែលលាយជាមួយ ទឹកស្អាត អូសាវែល ១០សេសេលាយជាមួយទឹកស្អាត៥០លីត្រ បន្ទាប់មកស្រង់យកមកលាង ទឹកស្អាតធម្មតាទើបជូតឲ្យស្ងួត យកមកដាក់បន្ទំដើម្បីកាត់បន្ថយពេលវាទុំស្អុយក្បាលឬរលួយក្នុង៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍) ITcambo