សារៈប្រយោជន៍​ច្រើនយ៉ាង​ជាមួយនឹង​ខ្ទឹមស​


​ខ្ទឹមស​គឺជា​ផ្នែក​មួយ​នៃ​គ្រឿងទេស ដែល​បាន​ប្រើ​នៅ​ក្នុង​ម្ហូមអាហារ ប្រចាំថ្ងៃ ខ្ទឹមស​ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រភេទ​រុក្ខជាតិ​សម្រាប់​ធ្វើជា​ថ្នាំ​ព្យាបាល់​ជំងឺ​ច្រើន​ប្រភេទ​ផងដែរ​។​
​បើទោះបីជា​វា​មាន​ផលប្រយោជន៍​យ៉ាងនេះក្តី ក៏​ប៉ុន្តែ​វា​ក៏​មាន​ផលប៉ះពាល់ និង​មាន​គ្រោះថ្នាក់​ផង​ដែរ បើសិនជា​យើង​ញ៉ាំ​វា​ខុស​ពេល ។​
​នៅពេល​ដែល​ជំងឺរាគ​រុស ជ្រាបចូល​ក្នុង​ពោះវៀន​នោះ ខ្ទឹម​ស បាន​ជួយ​សម្រួល ការកកស្ទះ​ដំណើរការ​រំលាយ​អាហារ និង​បំបាត់​ជំងឺរាគ​រុស​។ ជាមួយនឹង​គ្នា​នេះ​ដែរ​សម្រាប់​អ្នក​ដែល​មាន​រាងកាយ និង​សម្ពាធ​ឈាម​ខ្សោយ​មិនគួរ ញ៉ាំ​ខ្ទឹមស នោះឡើយ​។ លើសពីនេះទៅទៀត សម្រាប់​អ្នកជំងឺ​ដែល​មាន​បញ្ហា​ជំងឺ​រលាក​ថ្លើម ខ្ទឹម​មិនគួរ​បរិភោគ​ខ្ទឹមស​នោះឡើយ ដែល​វា​បង្ក​ឲ្យ​រាំងស្ទះ​ក្នុង​ការព្យាបាល​ជំងឺ​រលាក​ថ្លើម​៕​

ប្រភព៖domneng.com