បង្កើតកែឆ្នៃ-EX-M បំប៉ន​ដើម ការពារ​រុក្ខជាតិ


១- សេចក្ដី​ផ្ដើម​
ក្រោយពី​បាន​សិក្សា​ជីធម្មជាតិ EX-M រួចហើយទើប​យើង​បាន​យល់ឃើញថា​អ្វីៗ​ដែល​ជា​រុក្ខជាតិ​មាន​ពណ៌​បៃតង​នៅ​ជុំវិញ ​ខ្លួន​យើង​សព្វថ្ងៃនេះសុទ្ធតែ​ជា​ប្រភេទ​ជី​ដ៏​ល្អ​ប្រណិត​សូម្បី ​តែ​ជីគីមី​ក៏​មិន​អាច​ប្រៀបផ្ទឹម​បាន​ទាំង​ផល​ទាំង​គុណភាព ទាំង​តំលៃ និង​ថែម​ទាំង​មាន​ប្រសិទ្ធិភាព​ខ្ពស់​ទៀតផង។ រុក្ខជាតិ​មាន​សុខភាព​ល្អទិន្នផល​បាន​ខ្ពស់ ហើយ​ផ្លែ​មាន​ទំងន់​ធ្ងន់ ធន់​នឹង​ភាពស្វិត​ស្រពោន​បាន។  ការ​ប្រើប្រាស់​វិញ​ពុំ​មាន​ផលប៉ះពាល់​ដល់​ខុស​ភាព​របស់​យើង​ទេ ។ ការបរិភោគ​បន្លែផ្លែឈើដែល​បានមកពី​ធម្មជាតិ​ពិតៗ​ធ្វើឲ្យ​លោក​អ្នកមាន​អាយុ​ យឺនយូរ​ជៀសផុត​ពី​ជំងឺលើសឈាមទឹកនោម​ផ្អែមឬ​ប្រៃពិសេស​គឺ​ជំងឺ​ស្លាប់​មួយ​ ចំហៀង​ខ្លួន ។ បច្ចុប្បន្ន​នេះ​នៅ​ប្រទេស​យើង​មាន​ក្រុមហ៊ុន​តែមួយគត់​ដែល​មាន​ច្បាប់​ អនុញ្ញាតិ​ត្រឹមត្រូវ​គឺ​ក្រុមហ៊ុន EX -M ដែល​មាន​អ្នកជំនាញ​ទាំង​បរទេសនិង​ក្នុង​ស្រុក មក​បង្ហាត់បង្ហាញ​ពី​វិធី​ចំរាញ់​យក​ជា​ជីធម្មជាតិ​ពី​រុក្ខជាតិ​ទាំងនោះ។​​ ​ខាងក្រោម​នេះ​ជាការ​បង្ហាញ​អំពី​ការធ្វើ​ជី​ទឹក​ចំរាញ់​ចេញពី​រុក្ខជាតិ​ បៃតង​ពិតៗ ដោយ​ក្រុម​អ្នកបច្ចេកទេស​បរទេស​មួយ​ក្រុម​មក​ពី​ប្រទេស​ថៃ។​
២- សំភារៈ​ត្រៀម​
  • ធុង ឬ​ប៉ោត​ផ្កាឈូក ដែល​ដាក់​បាន​ទឹក​ចំណុះ ១០ លីត្រ ចំនួន ១ ។​
  • គំរប​ដប​ទឹក​សុទ្ធ​មាន​ចំណុះ ៥ មី​លី​លីត្រ ឬ ៥ សេ​សេ ។​
  • ម៉ាស៊ីន​កាត់​ចិញ្ច្រាំ ឬ កាំបិត​មុត និង​ត្បាល់បុក ដើម្បី​ចិញ្ច្រាំ​រុក្ខជាតិ​ឲ្យ​ម៉ត់ ។​
  • ធុង​ធំ​មាន​គំរប​បិទ​ជិត​ផ្ទុក​បាន​ចំណុះ ៤០ លីត្រ ភ្ជាប់​ក្បាល​រ៉ូម​ប៊ីនេ​សំរាប់​បង្ហូរជី​ផ្អាប់ ។​
  • ស្បៃ​កា​រ៉ុង​សំរាប់​ច្រក​រុក្ខជាតិ​ចិញ្ច្រាំ ។ រាល់​សំភារៈ​ធ្វើ​ជី​មាន​លក់​នៅ​ក្រុមហ៊ុន ។​
៣- តារាង​ធាតុ​ផ្សំ​ជី​
០១​រុក្ខជាតិ​បៃតងខ្ចី​ចិញ្ច្រាំ​ម៉ត់
(​កាត់​ពេល​ព្រលឹម​ស្រាងៗ​) ​
១០ គីឡូក្រាម (​កាន់តែ​ម៉ត់ កាន់តែ​ល្អ​)
០២​ឆ្អឹង​ឆៅ បំបែក​ម៉ត់ (​បង្កើន​ប្រព័ន្ធ​ឫស​)​០.៣ គីឡូក្រាម
០៣មេ EX-M (​អ៊ី អ៊ិក្ស អិម​)​០.៥ លីត្រ ១ ដប​ទឹកបរិសុទ្ធ​ថ្លា​កន្លះ​លីត្រ​
០៤កា​កស្ករ​០.៥ លីត្រ ស្មើនឹង ១ ដប​ទឹកបរិសុទ្ធ​ថ្លា​កន្លះ​លីត្រ​
០៥​ទឹកស្អាត (​ទឹកភ្លៀង ត្រពាំង ស្រះ អណ្ដូង​)​ ​១០ លីត្រ (​ទឹកភ្លៀង ទឹក​គ្មាន​ជាតិគីមី មេរោគ​)
​​លក្ខណៈ​ពិសេស​នៃ​ធាតុ​ផ្សំ​
រុក្ខជាតិ​បៃតងខ្ចី​ចិញ្ច្រាំ​ម៉ត់​មាន : ស្មៅ​ស្រស់ ស្លឹក​កន្ទ្រាំ​ង​ខែ​ត ស្លឹក​កន្ធំ​ថេត ស្លឹក​រលួស ស្លឹក​ផ្ទី ត្រកួន ត្រួយ​អំពិល​ទឹក​ខ្ចី ស្លឹក​អង្គារ​ដីនិង​ស្លឹក​រុក្ខជាតិ​ផ្សេងៗ​ទៀត ពិសេស​កំទេចកំទី​បន្លែ​ដែល​គេបោះបង់​ចោល គ្រប់​ប្រភេទ (​ស្លឹក​បន្លែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ជាងគេ​)បើ​គ្មាន​ច្រើន​មុខ​តែមួយ​មុខ ​ក៏​បាន​ដែរ ។ រុក្ខជាតិ​ពណ៌​បៃតង​ដែល​យក​មក​ធ្វើ​បេះ ឬ​កាច់​នៅពេល​ព្រលឹម​ស្រា​ងៗ​មុន​ពេល​ថ្ងៃ​រះព្រោះ​នោះ​ជា​ពេល​ដែល​ រុក្ខជាតិ​មិនទាន់​ធ្វើ​រស្មី​សំយោគ​ស្លឹក​មាន​គុណភាព​ខ្ពស់ ។ ពេលយប់​ជា​ពេល​ដែល​រុក្ខជាតិ​ស៊ី​អាហារ​ឆ្អែត ហើយ​ពេល​ថ្ងៃ​ជា​ពេល​ចាប់ផ្ដើម​រំលាយ​អាហារ ។ ហេតុនេះ​ហើយ​ដើម្បី​ឲ្យ​រុក្ខជាតិ​ដែល​យើង​កាច់​មក​ផលិត​ជី​បាន​ល្អ ចាំបាច់​ត្រូវ​កាច់​ពី​ពេល​ព្រឹក​ព្រលឹម​មុនពេល​ថ្ងៃ​រះ ព្រោះ​ពេល​នេះ​វា​មិន​ទាន់​បំប្លែង​ជា​សារធាតុចិញ្ចឹម​ផ្សេងៗ ​ទេ ។ នោះ​មានន័យ​ថា​យើង​យក​រុក្ខជាតិ​ដែល​មិនបានការ ជួយ​ស្រូប​ប្រមូល​សារជាតិ​បំរុងឬ​បំប៉ន​សំរាប់​ផ្ដល់​ឲ្យ​រុក្ខជាតិ​រស់​យើង តែ​ចំពោះ​រុក្ខជាតិ​ប្រភេទ​សំបូរ​ជ័រ​មិនសូវ​មាន​ប្រសិទ្ធិភាព​ទេគួរតែ​កុំ​ យកមកប្រើ ។ បើ​ប្រើ​ទៅ​លើ​ដើម​រុក្ខជាតិ​អ្វី​គួរតែ​មាន​ស្លឹក​រុក្ខជាតិ​នោះ​ចូលរួម​ ក្នុង​ជី​នេះដែរ ។ ស្លឹក​រុក្ខជាតិ​ទាំងឡាយណា​ដែល​មាន​ពណ៌​ខៀវក្រ​ម៉ៅ​ក្រាស់​វា​ត្រូវការ​ជាតិ ​អាសូត​ច្រើន និង​សំបូរ ជាតិ​អាសូត​ណាស់ (​ផ្ទី​ថ្ម ស្មៅ​ដែលមាន​ស្លឹក​ក្រាស់​) ។ មាន​ស្លឹក​រុក្ខជាតិ​មាន​ក្លិនឈួល ហិ​រ ក្រ​ពុល ដូច​ជា​ផ្លែ​ម្ទេស ខ្ញី ម្ដេង ម្រះព្រៅ គ្រាប់​ស្លែង ស្លឹក​ថ្នាំជក់ ឬ​ថ្នាំខ្លាំង វល្លិ៍​ក្បៀសដើម​សណ្ដែកខ្មោច ។ បើ​យើង​យកមក​ប្រើប្រាស់ មាន​គុណសម្បត្តិ និង​គុណវិបត្តិ​ខ្លះៗ​តែប៉ុណ្ណោះ ។​
៣​ ​- មេ EX-M
(​អតិសុខុម​ប្រាណ ៥ ប្រភេទ​ត្រូវការ​ខ្យល់ និង ១ ប្រភេទ​ទៀត​មិន​ត្រូវការ​ខ្យល់ (​អុកស៊ីសែន​) ជា​ប្រភេទ​បាក់តេរី​ដែលមាន​អាយុកាល ៤ ពាន់​លាន​ឆ្នាំ មុន​កំនកំនើត​ជីវិត​) ។​
កា​កស្ករ (​ស្ករ​រងូ​) ឬ​ទឹកអំពៅ ឬ​ទឹកដូង យើង​អាច​យក​ទឹកត្នោត​ធម្មជាតិ​ជំនួស​បាន ។
៤- វិធី​ធ្វើ​
ចែកចេញ​ជា ៣ វគ្គ :
​- វគ្គ​ទី ១ : ចិញ្ច្រាំ​រុក្ខជាតិ​ម៉ត់ (​ក​)
យើង​ត្រូវ​យក​រុក្ខជាតិ​ដែល​កាច់​បាន​ទៅ ចិញ្ច្រាំ​និង​បុក​ឲ្យ​ម៉ត់ ឬ​ដាក់​ចូល​ក្នុង​ម៉ាស៊ីន​ចិញ្ច្រាំ (​មាន​លក់​នៅ​ក្រុមហ៊ុន EX-M ) តែ ២០ នាទី​ប៉ុណ្ណោះ​នឹង​រួចជាស្រេច ។ យើង​ច្របល់​​រុក្ខជាតិ​ទាំងនោះ​ជា​ល្បាយ​តែមួយ ហើយ​ច្រកចូល​ក្នុង​ស្បៃ​កា​រ៉ុង ឬ​បាវ​បន្ទាប់​មក​ចង​មាត់​វាឲ្យ​ជិតនិង​យក​វា​ទៅ​ដាក់​ចូល​ក្នុង​ធុង​ធំ​ ចំណុះ ៤០ លីត្រ (​ធុង​សំរាប់​ផ្អាប់​ជី​) ។​
​- វគ្គ​ទី ២ : ល្បាយ​ទឹក​ជី​បំប៉ន (​ខ​)
យើង​វាល់​ទឹកស្អាត​ចំណុះ ១០ លីត្រ ចាក់​ចូលក្នុង​ប៉ោត​ផ្កាឈូក និង​ចាក់​កា​កស្ករ ០.៥ លីត្រ យើង​កូរ​ល្បាយ​ទឹក​ឲ្យ​សព្វ​ទើប​យើង​ចាក់ មេ EX-M មាន​ចំណុះ ០.៥ លី​ត្រដែរ ។ នោះ​បាន​ជា​ល្បាយ​មួយ​ដែល​គេ​ហៅថា ល្បាយ​ទឹក​ជី​បំប៉ន (​ខ​) ។​
​វគ្គ​ទី ៣ : ការ​លាយ​ផ្សំ​ល្បាយ (​គ​)
​បន្ទាប់មក​យើង​ចាក់​ល្បាយ (​ខ​) ចូល​ក្នុង​ធុង​ធំ​ដែល​មាន​ចំណុះ ៤០ លីត្រ ។ បើសិនជា​បរិមាណ​ទឹក​ល្បាយ​ដែល​ចាក់​ចូល​វា​មិន​អាច​ពន្លិច​រុក្ខជាតិ​ ចិញ្ច្រាំ (​ក​) ទេ យើង​ត្រូវ​លាយ​ល្បាយ​ទឹក​ថែម​តែ ១-២ លីត្រ ដើម្បី​ចាក់​បន្ថែម​ល្បាយ​ទឹក​ឲ្យ​លិច (​ក​) ។ បើសិនជា​ល្បាយ​ទឹក​ជី​បំប៉ន (​ខ​) នៅតែ​មិន​អាច​ពន្លិច​រុក្ខជាតិ​ចិញ្ច្រាំ (​ក​) យើង​ត្រូវតែ​យក​រុក្ខជាតិ​នោះ (​ក​) មក​ចិញ្ច្រាំ​ម្ដងទៀត ដើម្បី​ឲ្យ​បរិមាណ​រុក្ខជា​តិ (​ក​) កាន់តែ​រួម​តូច ទើប​យើង​ច្រកចូល​ក្នុង​ស្បៃ​សាជាថ្មី និង​ដាក់​ធុង​ផ្អាប់​ជី​វិញ ។ យើង​ត្រូវ​យក​ដុំថ្ម ឬ​ដុំឥដ្ឋ​សង្កត់ពីលើ​ស្បៃ​កា​រ៉ុង​រុក្ខជាតិ​ចិញ្ច្រាំ (​ក​) ដែល​បាន​ដាក់​ក្នុង​ផ្អាប់ ហើយ​មូល​គំរប​បិទ​ធុង​ផ្អាប់​នោះ​ឲ្យ​ជិត រហូត​ទាល់តែ​ខ្យល់​ចូល​លែង​បាន ។​ ​ ​ការ​ផ្អាប់​ទុក​រយៈពេល​ពី ៧ ទៅ ១៥ ថ្ងៃ នោះ វា​ក្លាយទៅជា​ជី​ទឹក​បំប៉ន ឬ​ជី​ទឹក​ពង្រីក​ដើម​រុក្ខជាតិ (​ជី​ប៉ូវ​) ។​
សំគាល់ :
  • បើ​យើង​បង្ហូរទឹក​នេះ​តាម​ក្បាល​រ៉ូម​ ប៊ីនេ មាន​ក្លិន​ជូរអែម​ក្រពុល​ឆួល មិន​មាន​ក្លិនស្អុយ នោះ​មានន័យ​ថា​ការធ្វើ​របស់​យើង​បាន​ត្រឹមត្រូវ​ហើយ ។ (​ហាម​ផឹក ឬ លិត តែ​ហិតក្លិន​បាន​) ។​
  • ចំពោះ​ក្លិន​នៃ​ល្បាយ (​ក​) មាន​រសជាតិ ជូ អែម​ដូច​ក្លិន​ជ្រក់មមាញ​ដែល​យើង​ធ្លាប់​ហូប ។​
  • ចំពោះ​កាកសំនល់​នេះ​យើង​យក​វា​ទៅ​កប់​ ជុំវិញ​សំយាប​មែក​របស់​រុក្ខជាតិ ឬ​ទ្រាប់​បាត​រណ្ដៅ​ត្រៀម​ដាំ​ដំណាំ​ហូប​ផ្លែឬ​យក​ស្លឹក​ជា​ការល្អប្រសើរ​ បំផុត ។​
  • ជី​បំប៉ន​ដែល​ធ្វើ​បាន​ល្អ​មាន​កំរិត pH = 4.6 តែបើ​មាន​ការប្រែប្រួល​បន្តិចបន្តួច​ក៏​ពុំមាន​បញ្ហា​អ្វី​ដែរ។
៥- វិធី​ប្រើ​
​ក​- ប្រើប្រាស់​ទូទៅ​
យើង​យក​ជី​ទឹក​បំប៉ន​ដើម​រុក្ខជាតិ​នេះ​ ស្មើនឹង ១ លីត្រ លាយ​ទឹក ១០០០ លីត្រ បាញ់ រឺ ស្រោច​លើ​ដំណាំ​ជា​រៀងរាល់ថ្ងៃ ។ បើសិនជា​ទឹក ២០ លីត្រលាយ​ជី​បំប៉ន ៤០ សេ​សេ តែ​បើ​ទឹក ១ លីត្រ វិញ លាយ​ជី​បំប៉ន ២ សេ​សេ ។​
​ខ​- ចំពោះ​ដើមឈើ​ធំ​មាន​ផ្លែ​ហើយ ដូចជា ល្មុត ខ្នុរ ស្វាយ​
ក្រោយ​ពី​ប្រមូល​ផល​ហើយ​ដាក់​ជី​តុបតែង​ មែក ដោយ​យក​ជី​បំប៉ន ១ លីត្រ លាយ​ទឹក ៥០០ លីត្រ បាញ់​ឲ្យ​ត្រូវ​ស្លឹក​ផ្នែក​បាត និង​ខ្នង​ជោគជាំ​តែម្ដង ក្នុង​រៀង​រាល់ ១ ខែ បាញ់ ២ ដង ។ បើសិនជា​ទឹក ២០ លីត្រ លាយ​ជី​បំប៉ន ២០ សេ​សេ តែ​បើ​ទឹក ១ លីត្រ វិញ លាយ​ជី​បំប៉ន ១ សេ​សេ ។​
​គ- ចំពោះ​ដើម​តូច​ទើបតែ​ដាំ​
យក​ជី​បំប៉ន ១ លីត្រ លាយ​ទឹក ៨០០ លីត្រ បាញ់ ឬ​ស្រោច​ឲ្យ​ជោគ​លើ​កូន​ដំណាំ​នោះ ។ ក្នុង ១ សប្ដាហ៍ ២ ដង បើសិនជា​គ្មាន​ពេល​ទេ​សូមមេត្តា ១ សប្ដាហ៍ ១ ដង​យ៉ាងតិច (​ទឹកស្អាត ១ លីត្រ លាយ​ជី​បំប៉ន ១ សេ​សេ​) ។​
​ឃ​- ចំពោះ​ដំណាំ​វ​ល្លិ៍​
យក​ជី​បំប៉ន ១ លីត្រ លាយ​ទឹក ៨០០ លីត្រ បាញ់​ផ្នែក​ខ្នង​នៃ​ស្លឹក​រុក្ខជាតិ​ឲ្យ​ជោគជាំ ។ ក្នុង ១ សប្ដាហ៍ ៣ ដង ។ ស្លឹក​រុក្ខជាតិ​ធំៗ មាន​មាត់តិច​តែ​ស្លឹក​តូចៗ វិញ​មាន​មាត់ច្រើន ​ត្រូវការ​ស៊ីជី​ច្រើន។ នោះ​ជា​លក្ខណៈ​អាថ៌កំបាំង​របស់​រុក្ខជាតិ​សូម​អ្នក​ដាំ​មេត្តា​សង្កេតមើល (​ទឹកស្អាត ១ លីត្រ លាយ​ជី​បំប៉ន ១ សេ​សេ​) ។​
ង​- ចំពោះ​ដំណាំ​យក​ស្លឹក (​ស្ពៃ សាឡា​ត់ ខាត់​ណា​)
យក​ជី​បំប៉ន ១ លីត្រ លាយ​ទឹក ៨០០ លីត្រ ស្រោច​លើ​ដំណាំ​នោះ​រៀងរាល់ថ្ងៃ ពីព្រោះ​ដំណាំ​ប្រភេទ​នេះ​ត្រូវការ​ស៊ីជី​ច្រើនណាស់ ។ សារជាតិ​ដែល​បាន​ផ្ទុក​មាន​នៅ​លើ​ដើម ធាង និង​ស្លឹក (​ទឹកស្អាត ១ លីត្រ លាយ​ជី​បំប៉ន ១ សេ​សេ​) ។​
៦- ផលប្រយោជន៍​
  • ជី​នេះ​ជួយ​បង្ខំ​ឲ្យ​រុក្ខជា​តិមាន​ ផ្លែ និង​ស្លឹក​រីក​ធំធាត់​ល្អ មាន​ស្លឹក​ពណ៌​ខៀវខ្ចី​ល្អ ធន់​នឹង​កំដៅ​បរិយាកាស (​រុក្ខជាតិ​មិន​ងាយ​ងាប់​) ។​
  • ចំពោះ​រុក្ខជាតិ​ផ្ដល់​ផល​ជា​ផ្លែ វា​មាន​ទំងន់​ធ្ងន់​មិន​ងាយ​ជាំ និង​មិន​រហ័ស​អន់​ពណ៌ ។ ចំពោះ​បន្លែ​ស្លឹក​ពណ៌​បៃតង​ក្រាស់ៗ ខ្ចី​ស្រួយ​មិន​ងាយ​ស្រពោន​ទេ ។​
  • ផល្លានុផល​ដែល​ប្រើ​ដោយ​ជី​នេះ​មិន​ងាយ​រលួយ អាច​រក្សាទុក​បានយូរ និង​ធន់​នឹង​ការដឹកជញ្ជូន​ផ្លូវ​ឆ្ងាយ ។​
  • មាន​រសជាតិ​ឆ្ងាយ់​ខុស​ពី​រុក្ខជាតិ​ដែល​បាន​ផល​តាមរយៈ​ជីគីមី ឬ​ជីគីមី​ពុល ។​
  • ជួយ​បណ្ដេញ​សត្វល្អិត​ចង្រៃ​គ្រប់​ប្រភេទ​បាន​មួយផ្នែកធំ ។
៧- ការ​រក្សាទុក​
  • ក្រោយពេល​ធ្វើ​រួចហើយ យើង​អាច​រក្សា​ទុក​រយៈពេល​បាន​ចាប់​ពី ៣ ទៅ ៦ ខែ ។ នៅ​កន្លែង​ណា​ដែល​មាន​ម្លប់​ងងឹត និង​មាន​សីតុណ្ហភាព​ធម្មតា​ជៀសវាង​ជី​នេះ​ធ្វើ​រស្មី​សំយោគ​បណ្ដាល​ឲ្យ​អន់ ។ ពេល​យើង​ធ្វើ​បាន​គួរតែ​ច្រក​ជី​នេះ​ទុក​ក្នុង​ដប​តូចៗ​ដែល​មាន​ចំណុះ​កន្លះ ឬ ១ លីត្រ ដើម្បី​ងាយស្រួល​យក​មក​ប្រើប្រាស់ និង​ជៀសផុត​ពី​កំហូច​ជី​ទាំងស្រុង​ពេល​យើង​មិន​បាន​ប្រើ​ហើយ​ទុក​យូរ ។​
  • ចំពោះ​កំហូច​គុណភាព​ជី​យើង​ពិនិត្យ​លើ​ ពណ៌ និង ក្លិន បើសិនជា​វា​នៅ​រក្សា​ដដែល​មិន​ប្រែប្រួល គឺ​យើង​យកមកប្រើ​ធម្មតា ។ ប្រសិទ្ធិភាព​ជី​នេះ​ខ្ពស់បំផុត ១ ខែ ចាប់ពី​ពេល​ដែល​បាន​ធ្វើ​ហើយ ។​
៨- ការចំណាយ​
បើ​យើង​មិន​គិត​ពី​សំភារៈ​ធ្វើ​ទេ បរិមាណ​ជី​ទឹក ៤០ លីត្រ​នេះ ការចំណាយ​លើ​ការធ្វើ អស់​យ៉ាងច្រើន​បំផុត​ត្រឹមតែ ៣ ទៅ ៤ ម៉ឺន​រៀល​ប៉ុណ្ណោះ ។ តំលៃ​លក់​នៅ​ក្រុមហ៊ុន ១ លីត្រ ៥០០០ រៀល ។​
ចំណាំ :
​ចំពោះ​រុក្ខជាតិ​ដែល​យើង​យកមក​ធ្វើ​ជី​ បំប៉ន​ខាងលើ យើង​ក៏​អាច​ជ្រើសរើស​យក​រុក្ខជាតិ​ណា​ដែល​មាន​ក្លិន​ឆួល ក្រ​ពុល ហិ​រ ដូចជា​ម្ទេស ម្រះព្រៅ ម្ដេង ថ្នាំជក់ ស្លឹក​ស្ដៅ ស្លឹក​ប្រេងខ្យល់​លាយ​ចូលគ្នា ផ្អាប់​ដូចខាងលើ ។​យើង​ធ្វើ​បែប​នេះ​មាន​គុណសម្បត្តិ និង​គុណវិបត្តិ​ដូចខាងក្រោម :
​ក . គុណសម្បត្តិ​
វា​ដើរតួនាទី​ជា​អាវុធ​មុខ​បី គឺ បំប៉ន​ផង ការពារ និង​បណ្តេញ​ផង ។ ចំពោះ​រុក្ខជាតិ​ដាំ​យក​ផ្លែ​គួរតែ​អនុវត្ត​វិធី​នេះ ជា​ការ​ប្រសើរ​បំផុត ។​
​របៀប​ធ្វើ​ជី​បែបនេះ សំរាប់​ប្រើ​តាម​ប្រព័ន្ធ​បច្ចេកទេស អ៊ី អ៊ិក្ស អិម ពុំ​មាន​សត្វល្អិត​ចង្រៃ ។ យើង​ធ្វើ​បែប​នេះ​ជា​ការការពារ​ទុកជាមុន ។​
​ខ . គុណវិបត្តិ​
កាលណា​យើង​ប្រើប្រាស់​យូរ​ទៅ នៅពេល​ណា​មួយ​មាន​សត្វល្អិត​មក​យាយី​ដាំ​ដំណាំ​យើងការប្រើ​ថ្នាំ​បណ្ដេញ​ សត្វ​ទៅ​លើ​វាសត្វល្អិត​បាន​ផ្ស៊ាំ​ទៅ​នឹង​ក្លិន​រុក្ខជាតិ​ទាំងនេះហើយ នោះ​ជា​ហេតុ​បង្ក​ការលំបាក​ដល់​ការស្វែងរក​រុក្ខជាតិ​ថ្មី​សំរាប់​ចំរាស់​ ថែម​ទៀត ។​
  • ចំពោះ​រុក្ខជាតិ​យក​ស្លឹក​ដូច​ជា​បន្លែ ​ជាដើម មិន​គួរ​យក​ស្លឹក​រុក្ខជាតិ​មាន​ក្លិន​ឆួល ក្រ​ពុល ហិ​រ ល្វីង​មក​ផ្សំ​ធ្វើ​ជី​នេះ​ទេ ពីព្រោះ​យើង​ធ្វើ​ពិសោធន៍សំគាល់​ឃើញថា ស្លឹក​ប្រើ​ដោយ ​រុក្ខជាតិ​មិន​មាន​ក្លិន​ឆួល ក្រាស់ ខៀវ ស្រួយ​ជាង​រុក្ខជាតិ​មាន​ក្លិន​ឆួល ។ តែបើ​ប្រើ​លើ​ដំណាំ​ហូប​ផ្លែ​វិញ ដូចជា​ស្វាយ ល្មុត ធូ​នេ ការ​លាយ​ជាមួយ​ជាតិ​ហិរ ឆួល ល្អប្រសើរ​ជាង ។ ដូចនេះ ចំពោះ​រុក្ខជាតិ​យក​ផ្លែ​ត្រូវតែ​ដាក់ ឯ​រុក្ខជាតិ​យក​ស្លឹក​មិនចាំបាច់​ដាក់​ក៏​បាន​ដែរ ។​
  • ពេល​ផ្សំ​គួរតែ​ប្រើ​ទឹកដោះគោឆៅ ឬ​ពងមាន់ ២-៣ ជំនួយ​បន្ថែម​ដើម្បី​បង្កើន​គុណភាព​ជី ។​
សំគាល់ :
ដើម្បី​បង្កើន​គុណភាព​ជី ឲ្យបាន​ធ្វេដ​ង យើង​គួរតែ​ប្រើ​សារធាតុ​ដែល​មាន​កំរិត​ប្រូតេអ៊ីន​ខ្ពស់​ដូច​ជា : ស៊ុត (​មាន់​, ទា​) ពិសេស​គឺ​ពងមាន់​ស្រែនិង​ទឹកដោះគោឆៅ​មួយ​កំប៉ុង សំរាប់​រុក្ខជាតិ ១០ គីឡូក្រាម៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍) ITCambo.com