គេមិនដឹងពីថ្ងៃខែកំណើត របស់អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ទេ ប៉ុន្តែឯកសារបានអះអាងថា លោកប្រសូត នៅឆ្នាំ១៨៦៥ ត្រូវនឹងពុទ្ធសករាជ ២៤០៨ នៅភូមិព្រៃអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ (បច្ចុប្បន្នស្រុកអង្គស្នួល) ខេត្តកណ្ដាល ។ ហើយលោកមានឈ្មោះពីកំណើតគឺ អ៊ុក អ៊ូ ហៅង៉ុយ ។ ឯកសារដែលអាចប្រមូលបានឥឡូវនេះ មិនបានបញ្ជាក់ទេថា លោកមានបងប្អូនប៉ុន្មាននាក់ គឺគ្រាន់តែនិយាយថាលោកជាកូនទី២ក្នុងគ្រួសារប៉ុណ្ណោះ ។ បិតារបស់លោក គឺចៅពញាធម្មធារា មេឃុំកំបូល នាមអ៊ុក ។ រីឯមាតា នាម អៀង ជាបុត្រីរបស់ចៅពញាម៉ុក មេឃុំស្ពានថ្ម ស្រុកខេត្តជាមួយគ្នា ។ មាតាបិតា លោកត្រូវជាបងប្អូនជីទួតមួយនឹងគ្នា ។ ជីវិតស្នេហារបស់កវីប្រជាប្រិយយើង ពុំទាន់មានឯកសារណារៀបរាប់ទេ យើងគ្រាន់តែដឹងថា ក្រោយពីបានចាក់សិក្ខាបទមកជាគ្រហស្ត លោកមានភរិយា ឈ្មោះ អ៊ិន និងមានកូនសុទ្ធតែប្រុសចំនួន៦រូប,រួមមានឈ្មោះ ដួង,ចេង ,ចា,ចិន,ចុង,ចេវ ។
តាមការបញ្ជាក់របស់លោក យី ធន់ ក្នុងចំណោមកូនលោកទាំង៦រូប មានកូនទី៥ ដែលមានទេព្យកោសល្យខាងសំនួនវោហារ ហើយក៏ល្បីល្បាញផងដែរក្នុងឈ្មោះថា"អាចារ្យចុង" ។ តាមពត៌មានខ្លះទៀតនិយាយថា លោកអ៊ុក អ៊ូ មានចៅម្នាក់ទៀតដែរ ដែលមានវោហារល្បីខាងច្រៀងអាយ៉ៃ ហើយមានរូបរាងស្គមស្ដើងដែលគេធ្លាប់ឮឈ្មោះថានាយស្លឹក ។ នៅពេលច្រៀងអាយ៉ៃ នាយស្លឹកតែងឧទ្ទេសនាមខ្លួនគាត់ថា"ស្រុកខ្ញុំនៅខាងលិច ពោធិចិនតុង កូនអាចារ្យចុង ចៅអាចារ្យង៉ុយ" ។ អាចារ្យ ចុង បានទទួលអនិកម្មក្នុងគុកនយោបាយនៅឆ្នាំ ១៩៥៥ ពេញបោះឆ្នោតគណៈបក្សប្រជាធិតេយ្យ ប្រកួតប្រជែង និងបក្សសង្គមរាស្ត្រនិយម។
ក្នុងការរស់នៅជាកសិករ តាង៉ុយមានប្រជាប្រិយភាពខ្លាំងខាងវោហារ និងល្បិចលើកកំណាព្យភ្លាមៗ ច្រៀង ឡើង និងសំនៀងសាដៀវយ៉ាងពិរោះ ព្រមទាំងចំណេះខាងធម៏អាថ៍យ៉ាងខ្ពង់ខ្ពស់ ដែលធ្វើឧ្យកសិករឯទៀតរាប់អាន ស្រឡាញ់ទុកលោកជាអ្នកប្រាជ្ញក្នុងភូមិស្រុក ហើយអ្នកស្រុកហៅលោកថា ភិរម្យ ង៉ុយ។ បន្ទាប់មករដ្ឋអំណាច បានតាំងលោកជា ( ក្រម ) គឺជាភារៈជន ដែលធ្វើទំនាក់ទំនងទាក់ទងរវាងរដ្ឋបាល និងប្រជាជនក្នុងឃុំ។
ពេលរដូវរំហើយ ក្រោយពីកិច្ចការច្រូតកាត់អ្នកប្រាអក្សរសាស្ត្រខ្មែរក្រមង៉ុយ តែងតែទេរសនាប្រៀនប្រដៅ ច្រៀងកំណាព្យបន្ទដោយសំនៀងសាដៀវដ៏ក្រលួចពីភូមិមួយ ដោយយំស្រណោះអាណិតខ្មែរគ្នាឯង ពីភាព ខ្សត់ខ្សោយ ក្រីក្រ ល្ងងខ្លៅ ឈ្លោះគ្នាឯងបែកបាក់សាម្គី។ ល ។ ផ្ទុយនឹងទម្ងន់ពន្ឋដារនៃរដ្ឋអំណាចបារាំង ភាពរហ័សរហួនឆ្លាតការកេងបន្លំជនបរ ទេស មានចិន យួន ជាដើម។ សំនូរល្បីល្បាញពីកវីសិល្បករនេះ លេចឮដល់ទីក្រុង ហើយសម្តេចចក្រីបានហៅឧ្យ ទៅច្រៀងថ្វាយស្តេចស៊ីសុវត្តិពេញព្រះទ័យបានឧ្យរង្វាន់ជា ប្រាក់កាស និងគោរម្យងារជា ព្រះភិរម្យភាសា។
អ្នកភិរម្យភាសាអ៊ូហៅង៉ុយ (ក្រមង៉ុយ) គឺជាគោរមងារមួយដែលហ្លួង ស៊ីសុវត្ថិ ប្រទានឲ្យកវី អ៊ុក អ៊ូ ហៅង៉ុយ អ្នកដែលបានធ្វើឲ្យកូនខ្មែរបានរស់នៅក្នុងការប្រៀនប្រដៅបែបប្រជាប្រិយដោយការរួមបញ្ចូលរវាងពុទ្ធោវាទ ជាមួយ បរិស្ថានសង្គមកិច្ចកម្ពុជានាសម័យកាលថ្មីមួយ : ប្រជាជនកម្ពុជាបាត់បង់សេរីភាព និងឥស្សរភាពជាម្ចាស់ប្រទេស ដោយពួកអាណានិគមបារាំងបានចាប់បង្ខំដាក់នឹមត្រួតត្រា។ ជាមួយនឹងគោរមងារនេះ អ្នកមុខអ្នកការទាំងឡាយតែងហៅលោកថាអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ព្រោះដើម្បីកុំឲ្យច្រឡំនឹងនាយក្រុមវាំងម្នាក់នាសម័យនោះដែល មានឈ្មោះ អ៊ូ ដែរ ។ ក៏ប៉ុន្តែ ឈ្មោះខ្លី ដែលអ្នកស្រុកចូលចិត្តហៅហើយដែលបន្តស្ថិតស្ថេរមកទល់ពេលនេះ គឺឈ្មោះ ក្រមង៉ុយ ។
អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្ម នៅថ្ងៃសុក្រ ៦កើត ខែមិគសិរ ព.ស ២៤៧៩ គ.ស ១៩៣៦ ក្នុងជន្មាយុ៧១ឆ្នាំ ដោយជំងឺទល់លាមក ។
ព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ
| |||||
| ១ - | នេះគឺច្បាប់ក្រម | ប្រសើរឧត្ដម | ទូន្មានអ្នកផង | ||
| ប្រើឱនលំទោន | កុំបីមានឆ្គង | ប្រាជ្ញាបុណ្យផង | |||
| កើតដោយប្រណិប័តន៍។ | |||||
| នរូអ្នកណា | ទោះយកអាត្មា | ចូលសាសន៍ពុទ្ធរដ្ន | |||
| ចូរធ្វើឲ្យត្រង់ | ដោយនូវបន្ទាត់ | ហៅស្វែងសម្បត្ដិ | |||
| យកផ្លូវនិព្វាន។ | |||||
| នរូអ្នកផង | ទោះដឹងយល់ហោង | ចិត្ដនោះឲ្យហ៊ាន | |||
| បំពេញព្រះផ្នួស | ដោយព្រះទូន្មាន | កុំធ្វើលឹកលាន | |||
| ដោយចិត្ដអន្ធពាល។ | |||||
| ម្ដាយឪពុកសោតណា | ស្រលាញ់ស្ងួនភ្ងា | ហៅកូនសង្សារ | |||
| អាចមកបំបួស | ហេតុចង់សម្ភារ | ប្រើបង់អន្ធពាល | |||
| ៥ - | រៀនដោយក្រមច្បាប់។ | ||||
| សង្វាតសរសេរ | អស់អញកុំខ្ជិល | ទើបបានជាគាប់ | |||
| សង្វាតសូត្ររៀន | ដោយគ្រូប្រញ័ប្ដិ | កុំធ្វើលេលាប់ | |||
| ដោយចិត្ដមាក់ងាយ។ | |||||
| ហៃអស់សាមណេរ | ម្ដាយមកបង្វែរ | អ្នកជាបាធ្យាយ | |||
| សង្វាតសូត្ររៀន | ដូចលោកទាំងឡាយ | កុំធ្វើពាយងាយ | |||
| ដូចនៅគ្រហស្ថ។ | |||||
| កុំធ្វើរាយមាយ | និងគ្រូបាធ្យាយ | ទុកស្មើអម្ចាស់ | |||
| សង្វាតសរសេរ | សូត្ររៀនឲ្យណាស់ | ប្រាជ្ញាយល់ច្បាស់ | |||
| នាំញាតិទាំងឡាយ។ | |||||
| អាសូរមេបា | ចិញ្ចឹមរក្សា | កុំឲ្យអន្តរាយ | |||
| អាចយកមកផ្ញើ | នឹងគ្រូបាធ្យាយ | ហេតុចង់ពណ្ណរាយ | |||
| ប្រយោជន៍ទាំងបី។ | |||||
| មួយចង់ក្ដីច្បាប់ | ឲ្យខ្លួនបានគាប់ | នៅនាលោកិយ | |||
| មួយចង់ប្រាជ្ញា | មិនឲ្យអប្រិយ | មួយចង់បារមី | |||
| ១០ - | នាំញាតិទាំងឡាយ។ | ||||
| ហៃអស់សាមណេរ | កុំធ្វើដែលដែរ | ត្រង់ក្ដីពាយងាយ | |||
| លំអុតបំរើ | អ្នកជាបាធ្យាយ | ជូនបុណ្យទៅម្ដាយ | |||
| ឪពុកទីទៃ។ | |||||
| សង្វាតសូត្ររៀន | កុំធ្វើអៀនប្រៀន | ក្នុងចិត្ដសព្វថ្ងៃ | |||
| លំអុតបំរើ | ផ្គាប់ដោយហរិទ័យ | បារម្ភមៃៗ | |||
| ក្ដីច្បាប់កុំបង់។ | |||||
| ច្បាប់នេះសោតណា | ទូន្មានអាត្មា | ដោយនូវក្រិត្យសង្ឃ | |||
| ត្រង់ណាហៅច្បាប់ | កាន់ខ្ជាប់កុំបង់ | ចំណេរទៅលង់ | |||
| ខ្លួនបានជាធំ។ | |||||
| សព្វថ្ងៃសោតណា | ទូន្មានអាត្មា | ដោយនូវក្រឹត្យក្រម | |||
| បំរើបាធ្យាយ | ឲ្យមានបារម្ភ | ទើបខ្លួនជាធំ | |||
| ទៅដល់មហាក្សត្រិយ៍។ | |||||
| ច្បាប់នេះសោតណា | ទូន្មានអាត្មា | ថេរនៅពុំបាត់ | |||
| ទោះខ្លួនឥតបុណ្យ | បំរើមហាក្សត្រិយ៍ | គោរពប្រតិបត្ដិ | |||
| យសនោះពុំលែង។ | |||||
| ១៥ - | ហេតុបានដឹងច្បាប់ | បានដូចបង្គាប់ | ចិត្ដគ្រូយល់ស្ដែង | ||
| ទោះទៅបំរើ | ស្ដេចជាគំដែង | យសនោះពុំលែង | |||
| ប្រាកដពណ្ណរាយ។ | |||||
| ក្ដីនេះជាច្បាប់ | ឲ្យសាមណេរត្រាប់ | សព្វសរិលទាំងឡាយ | |||
| កុំសើចតិះដៀល | អ្នកជាបាធ្យាយ | អ្នកហោងស្មើម្ដាយ | |||
| បង្កើតក្ដីច្បាប់។ | |||||
| សាមណេរណាៗ | ទោះមានប្រាជ្ញា | នឹងចង់រៀនច្បាប់ | |||
| ឲ្យយកត្រចៀក | នោះឲ្យចូលស្ដាប់ | ធ្វើដោយក្រមច្បាប់ | |||
| នៃគ្រូបាធ្យាយ។ | |||||
| សាមណេរណាសោត | ចិត្ដនោះក្រេវក្រោធ | ឲ្យចៀសចេញឆ្ងាយ | |||
| ច្បាប់នេះមិនខំ | សាមណេរទាំងឡាយ | តាមចិត្ដសប្បាយ | |||
| អាត្មាទីទៃ។ | |||||
| នរូអ្នកណា | នឹងស្វែងប្រាជ្ញា | ឲ្យបានខ្លួនថ្លៃ | |||
| ចូរដឹងខុសគាប់ | ដោយអធ្យាស្រ័យ | ផ្គាប់ដោយហរិទ័យ | |||
| អ្នកជាបាធ្យាយ។ | |||||
| ២០ - | ទោះនឹងស្វែងធម៌ | ឲ្យមានសំគាល់ | កុំធ្វើរាយមាយ | ||
| ទោះនឹងស្វែងច្បាប់ | កាន់ខ្ជាប់កុំណាយ | កុំឲ្យអន្ដរាយ | |||
| នូវច្បាប់ក្រមផង។ | |||||
| រីគ្រូបាធ្យាយ | ប្រដូចនូវម្ដាយ | ឪពុកយើងផង | |||
| ហ្វឹកហ្វឺនប្រដៅ | មិនឲ្យមានឆ្គង | តាមដោយគន្លង | |||
| ព្រេងព្រឹទ្ធបុរាណ។ | |||||
| នរូអ្នកណា | នឹងស្វែងប្រាជ្ញា | ជារស្មីប្រាណ | |||
| ឲ្យគិតជញ្ជឹង | រំពឹងលែងបាន | កុំធ្វើបំពាន | |||
| ប្រទូស្តវឹងស្នង។ | |||||
| នាបីហៅគ្រូ | ដូចអ្នកនាំផ្លូវ | ដើរដោយគន្លង | |||
| ទោះនឹងឆ្ពោះទៅ | ស្រុកតូចធំផង | សឹងដូចបំណង | |||
| នៃចិត្ដចិន្ដា។ | |||||
| រីនឹងចេះឯង | ដូចអ្នកវង្វេង | កណ្ដាលអធ្វា | |||
| ពុំនោះដូចខ្វាក់ | តែម្នាក់អាត្មា | ចរចេញយាត្រា | |||
| ឥតអ្នកដឹកដៃ។ | |||||
| ២៥ - | សូម្បីរកផ្លូវ | ពុំដែលនឹងត្រូវ | សឹងពានឯព្រៃ | ||
| ហេតុត្បិតចេះឯង | ឥតអ្នកដឹកដៃ | ចិត្ដនោះសង្ស័យ | |||
| ដូចយល់ពុំដល់។ | |||||
| នេះដូចអ្នកផង | ពុំដោយគន្លង | នៃលោកណាយល់ | |||
| សឹងធ្វើមោហោ | ទោះសោកំហល់ | ពុំអាចទប់ទល់ | |||
| នាធ្ងន់នាស្រាល។ | |||||
| ប្រដៅក្ដីច្បាប់ | សឹងថាពុំគាប់ | ហេតុចិត្ដអន្ធពាល | |||
| ក្ដីច្បាប់ទំងន់ | សឹងថាជាស្រាល | ហេតុចិត្ដអន្ធពាល | |||
| ចង់តែសប្បាយ។ | |||||
| ពុំដឹងដើមគ្រូ | បង្កើតអភិរូហ៍ | ប្រដូចនូវម្ដាយ | |||
| ក្លឺពីមនុស្សលោក | រួចដល់ស្ួគ៌នាយ | ចៀសចតុរាបាយ | |||
| នរកទាំងបួន។ | |||||
| នាបីហៅគ្រូ | កុំធ្វើមូទូ | ចិត្ដនោះឲ្យស្ងួន | |||
| កុំធ្វើតំកើង | ចង់ធំតែខ្លួន | ក្រែងបាបមកចួន | |||
| នៅនាលោកិយ។ | |||||
| ៣០ - | រីគ្រូបាធ្យាយ | អាចឲ្យពណ្ណរាយ | មានរូបរស្មី | ||
| ហើយឲ្យរុងរឿង | អស់បញ្ចិន្រ្ទិយ | ស្មើព្រះជននី | |||
| ជនកសោតហោង។ | |||||
| ព្រះជនកសោតណា | បង្កើតអាត្មា | ឲ្យមានសរិលផង | |||
| រក្សាពីតូច | មិនឲ្យមានហ្មង | អស់សុខទុក្ខផង | |||
| ពុំដែលនឹងឆ្អន់។ | |||||
| ព្រះជនកព្រះជនី | បើនឹងស្រដី | ប្រសើរពេកពន់ | |||
| ថាភ្នំព្រះសុមេរុ៍ | នោះហោងមហាធ្ងន់ | ថាបើនឹងគណន៍ | |||
| ពុំអាចកន្លង។ | |||||
| រីគ្រូបាធ្យាយ | ប្រដូចនូវម្ដាយ | ឪពុកឯងហោង | |||
| អាចឲ្យក្ដីច្បាប់ | ប្រដៅធម៌ផង | ដោយនូវគន្លង | |||
| ព្រះពុទ្ធទាំងឡាយ។ | |||||
| នរូអ្នកណា | ទោះមានប្រាជ្ញា | ឲ្យគិតវែងឆ្ងាយ | |||
| គុណនោះទាំងបី | ហៅមហាទូលាយ | កុំឲ្យអន្ដរាយ | |||
| ក្ដីពីព្យាយាម។ | |||||
| ៣៥ - | រីបុណ្យនិងបាប | អំពើសភាព | នោះវាតែងតាម | ||
| ប្រដូចស្រមោល | អន្ទោលតាមប្រាណ | ពុំដែលចៀសបាន | |||
| ត្រង់ក្ដីសល់វ៉ល់។ | |||||
| ឲ្យគិតជញ្ជឹង | ហើយឲ្យរំពឹង | ប្រាជ្ញាឲ្យយល់ | |||
| ឲ្យមានវិរិយំ | សច្ចំកុសល | កុំធ្វើសល់វ៉ល់ | |||
| និងក្ដីទុក្ខសោក។ | |||||
| នរូអ្នកណា | នឹងនាំអាត្មា | ឧស្សាហ៍អធ្យោគ | |||
| ស្វែងធម៌ជាផ្លូវ | ទៅកាន់បរលោក | ចូលមហាបថមោក្ខ | |||
| គឺនិព្វានហោង។ ដកស្រង់ពីគេហទំព័រ ស្នាដៃកូនខ្មែរ | |||||

