ដំណាំហូបផ្លែ-ពូជ​ពោត ‘​ស​ជ័យ​’


ពូជ​ពោត ‘​ស​ជ័យ​’ គឺជា​ពូជ​ពោត​ដែល​បាន​ធ្វើ​ការរំដោះ និង​ផ្សព្វផ្សាយ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា នា​ចុងឆ្នាំ ២០០៦ ។ បន្ទាប់​ពី​បាន​ធ្វើ​ការពិសោធន៍​អស់​រយៈពេល​ប្រាំមួយ​រដូវ (​បី​ឆ្នាំ​) កន្លងមក ។ បច្ចុប្បន្ន ពូជ​ពោត ‘ស​ជ័យ​’​បាន​នឹង​កំពុង​ពេញនិយម​ក្នុងចំណោម​ប្រជាកសិករ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​
​លក្ខណៈពិសេស​របស់​ពូជ​ពោត ‘​ស​ជ័យ​’
ពូជ​ពោត ‘​ស​ជ័យ​’ មាន​លក្ខណៈ​ដើមដង​រឹងមាំ ស្លឹក​មាន​ពណ៌​ខៀវចាស់ ហើយ​ដុះ​លូតលាស់​យ៉ាង​លឿន​បន្ទាប់​ពី​ដាំ​បាន ១៥-២០ ថ្ងៃ ។ ប្រព័ន្ធ​ឫស​មានការ​ដុះ​លូតលាស់​យ៉ាងខ្លាំង មាន​តួនាទី​ទប់​ដើម​មិន​ឲ្យ​ដួល​រលំ​ដោយសារ​ខ្យល់ និង​នៅ​ពេល​ដើម​ចាប់ផ្តើម​ស្ងួត ឬ​ងាប់ ។ ដើម​មាន​កម្ពស់​ពី ១.៥០-២.៣០ ម៉ែត្រ ។ កម្ពស់​ផ្លែ​ពី​ដី គឺ​ពី ០.៧០-១.២០ ម៉ែត្រ ។ ផ្លែ​មាន​រាង​ទ្រវែង​ប្រវែង​ពី ១៥-២៥ ស​.​ម ។ គ្រាប់​មាន​ពណ៌​ស រាង​ដូច​ធ្មេញ​កោង​រលោង​ផ្នែក​ខាង​ខ្នង ចំនួន​ជួរ​របស់​គ្រាប់​ក្នុង​មួយ​ផ្លែ​មាន​ពី ១៤-១៨ ជួរ និង​ទម្ងន់ ១០០០ គ្រាប់​ស្មើ នឹង ២៦៦ ក្រាម ។ ពូជ​ពោត ‘​ស​ជ័យ​’ អាច​ផ្តល់​ទិន្នផល​ជា​មធ្យម​គឺ​ពី​៤.១ តោន ក្នុង​មួយ​ហិកតា ហើយ​បើ​ក្នុង​លក្ខខណ្ឌ​ល្អ​អាច​ផ្តល់​ផល​រហូតដល់ ៨.៧ តោន ក្នុង​មួយ​ហិកតា ។ ការដាំដុះ​ពូជ​ពោត ‘​ស​ជ័យ​’ លើ​ផ្ទៃដី​មួយ​ហិកតា ត្រូវការ​ពូជ​ពី ៣០ ទៅ ៣៥ គីឡូក្រាម (​ដាំ ២-៣ គ្រាប់ ក្នុង​មួយ​គុម្ព​) ។​
​វិធីសាស្ត្រ​ដាំ​ដុះ​
​ចន្លោះ​ជួរ (​ស​.​ម​)​
ចន្លោះ​គុម្ព (​ស​.​ម​)
ដើម​/​គុម្ព​
ដើម​/​គុម្ព
៦៥​
៣០​
៦០
​៧០-៨០
២៥​
​៥៥
​៨៥-៩៥​
​២០​
៤០
គេ​អាច​ធ្វើ​ ការដាំដុះ​ដំណាំ​ពោត​បាន​ពេញ​មួយឆ្នាំ ដោយ​ការ​បុក​ដាំ ការដាំ​ជា​ជួរ ឬ​ដាំ​តាម​ចង្អូរ​ដូច​តារាង​ខាងក្រោម ។ មុន​ពេល​ដាំ​ត្រូវ​យក​គ្រាប់​ពូជ​មក​ត្រាំ​ទឹក​ឲ្យបាន​ពី ៤-៦ ម៉ោង ដើម្បី​ឲ្យ​គ្រាប់រីក​ឆាប់​ដុះ (​តំបន់​ដែល​មាន​ទឹក​គ្រប់គ្រាន់​) ដោយ​ដាក់​គ្រាប់​ក្នុង​មួយ​រណ្តៅ​ពី ២-៣ គ្រាប់ និង​ជម្រៅ​ពី ២-៤ ស​.​ម ។ ត្រូវ​ធ្វើការ​ស្រោចស្រព​ដី​ឲ្យបាន​ជោគ​ក្រោយពេល​ដៅ (​នៅ​រដូវប្រាំង​) ។ ចំពោះ​តំបន់​ដាំ​ដុះ​ដែល​រំពឹង​ទឹកភ្លៀង គឺ​យើង​ត្រូវដាក់​ដាំ​គ្រាប់​ផ្ទាល់​តែម្តង ដោយ​មិនបាច់​ត្រាំ​ទឹក​ទេ ។ ការ​កាត់​រំ​លោះ​ដើម គឺ​អាច​ធ្វើ​នៅ​ពេល​កូន​ដំណាំ​មាន​អាយុ​បាន ១០ ទៅ ១៥ ថ្ងៃ ដោយ​ទុក​តែ​មួយ​ដើម​ក្នុង​មួយ​គុម្ព និង​ធ្វើ​ការសម្អាត​សៅ្ម​ឲ្យ​ស្អាត ចៀសវាង​ការ​ប្រជែង​ស្រូបយក​ជីជាតិ​ពី​ដំណាំ ដែល​ធ្វើឲ្យ​ដំណាំ​ក្រិ​ន​មិនសូវ​លូតលាស់ និង​ផ្តល់​ផល​តិច ។
​ការ​ដុះ​លូតលាស់​
ការ​ធ្វើ​ដី​បាន​ផុស​ល្អ ដី​មាន​ជីជាតិ សំណើម​គ្រប់គ្រាន់ និង​ធាតុអាកាស​អំណោយផល​នោះ​ក្រោយពី​ដាំ​បាន​ចំនួន ៥-៦ ថ្ងៃ គ្រាប់​ចាប់ផ្តើម​ដុះ​ពន្លក​ទួល​ដើម​ខាងលើ និង​ក្រោយ​ពី​ដាំ​បាន​ចំនួន ១៥-២០ ថ្ងៃ ការ​ដុះ​លូតលាស់​របស់​ពូជ​នេះ​ប្រព្រឹត្តទៅ​យ៉ាង​លឿន និង​មាន​កម្ពស់​ពី ៥០-៧០ សង់ទីម៉ែត្រ ដើម​ថ្លោស ស្លឹក​ឡើង​ពណ៌​បៃតង​ស្រងាត់ ។ ពូជ​នេះ​ចាប់ផ្តើម​ចេញ​ផ្កា​ឈ្មោល នៅពេល​បាន​អាយុកាល ៥០-៥៣ ថ្ងៃ ក្រោយ​ពី​ដាំ និង​ចេញ​ផ្កា​ញី​នៅពេល​បាន​អាយុកាល ៥៣-៥៥ ថ្ងៃ ក្រោយ​ពី​ដាំ និង​ចាប់ផ្តើម​ទុំ​នៅ​រយៈពេល ៥៥-៦០ ថ្ងៃ ក្រោយ​ពី​ចេញ​ផ្កា​ញី ។​
​ជី
 កម្រិត​ជី​ទៅ​តាម​ប្រភេទ​ដី (​គ​.​ក​/​ហ​.​ត​)
​ដីខ្សាច់​​(​ព្រៃ​ខ្មែរ​ប្រទះឡាង)
​ដី​ឥដ្ឋ​​(កំពង់សៀម​ឡាបានសៀក)​
ដីកណ្តោង​
(ទួលសំរោង)​
​ដី​ល្បាប់​​(កៀនស្វាយ)
អ៊ុយ​រ៉េ​
​១២៤​
១៧៤​
​១៧៤​
​១៥០
ដេ អា ប៉េ
៩៥​
១០៧
១០៧
៨៥
ប៉ូ​តា​ស្យូម
៣៧​
​៤៥​
​៣៧
​៥៤
​ការប្រើប្រាស់​ជី​
ការប្រើប្រាស់​ជី​តាម​បច្ចេកទេស និង​ត្រឹមត្រូវ​តាម​ពេលវេលា​ធ្វើ​ដំណាំ​ដុះ​លូតលាស់​ល្អ ទទួល​បាន​ទិន្នផល​ខ្ពស់ ។ ជី​ដែល​អាច​ប្រើប្រាស់ គឺ​អាសូត ផូស្វ័​រ និង​ប៉ូ​តា​ស្យូម (N : P2O5 : K2O) ។ កម្រិត​នៃ​ការប្រើប្រាស់​ជី​អាច​ប្រែប្រួល​ទៅ​តាម​ប្រភេទ​ដី ។ ការប្រើប្រាស់​ជី​ចែកចេញជា​បី​ដំណាក់កាល គឺ​ដាក់​ទ្រាប់​បាត​មុន​ពេល​ដាំ ដើយ​ប្រើប្រាស់​ជី​អាសូត (៥០​ភាគរយ​) ផូស្វ័​រ និង​ប៉ូ​តា​ស្យូម (១០០ ភាគរយ​) ចំណែក​អាសូត​នៅសល់ (៥០ ភាគរយ​) ប្រើ​សម្រាប់​ដាក់​បំប៉ន​ចំនួន​ពីរ​លើក​ទៀត គឺ​លើក​ទី ១ (២៥ ភាគរយ​) ក្រោយ​ពី​ដាំ​បាន ២០-២៥ ថ្ងៃ និង​បំប៉ន​លើក​ទី ២ (២៥ ភាគរយ​) ក្រោយ​ពី​ដាំ​បាន ៤០-៤៥ ថ្ងៃ ។ ការដាក់​ជី គឺ​យើង​ត្រូវដាក់​ឲ្យ​ឆ្ងាយ​ពី​គ​ល់ពី ១០-១៥ ស​.​ម រួច​ពូនដី​លប់​ឲ្យ​ជិត ដើម្បី​ទប់​គល់​ពោត​ផង និង​ការពារ​ជី​មិនឲ្យ​បាត់បង់​តាមរយៈ​ការហើរ​ទៅក្នុ​ង​បរិយាកាស និង​ការហូរ​ច្រោះ​ដោយសារ​ទឹក ។​
​ការប្រមូល​ផល​
គេ​អាច​ប្រមូល​ផល​ពោត នៅពេល​ដើម​ពោត​ចាប់ផ្តើម​ប្រែ​ពណ៌​ពី​សំបក​ក្តាម​ទៅ​លឿង​ស្ងួត ឬ​ងាប់​ដើម សម្បក​ផ្លែ​មាន​ពណ៌​លឿង ហើយ​ស្រួយ​សក់ពោត​ឡើង​ស្ងួត ឬ​សម្គាល់​មួយ​ផ្នែក​ទៀត​នៅលើ​គល់​របស់​គ្រាប់​ឡើង​ពណ៌​ប្រផេះ គឺ​នៅ​ពេល​ពោត​បាន​អាយុ​កាលពី ១០-១១២ ថ្ងៃ បន្ទាប់​ពី​ដាំ ។ ការយឺតយ៉ាវ​ក្នុង​ការប្រមូល​ផល​នៅ​រដូវភ្លៀង​ធ្លាក់​ជោគជាំ អាច​ធ្វើឲ្យ​ផល​នៅគ្រាប់ពោត​ធ្លាក់ចុះ និង​បាត់បង់​គុណភាព​ដោយសារ​ទឹកភ្លៀង​ជ្រាបចូល​ក្នុង​ផ្លែ​បណ្តាលឲ្យ​គ្រាប់​ ដុះ ឬ​កើត​ជំងឺផ្សិត​លើ​គ្រាប់។
​ការ​ទុកដាក់​ក្រោយពេល​ប្រមូល​ផល និង​ការរក្សា​ទុក​គ្រាប់ពូជ​
ជា​មធ្យម​ចំណើម​គ្រាប់​ក្រោយពេល​ប្រមូល​ ផលគឺ​ពី ១៨-២០ ភាគរយ ដូច្នេះ​តម្រូវ​ឲ្យ​យើង​ធ្វើការ​ហាល​សម្ងួត​បន្ថែមទៀត​ដោយ​កម្តៅថ្ងៃ ។ ត្រូវ​ឧស្សាហ៍​ប្រែ​ត្រឡប់​គ្រាប់ ខណៈ​កំពុង​ហាល​ដើម្បី​ឲ្យ​គ្រាប់​ឆាប់​ស្ងួត​ល្អ ។ ការយឺតយ៉ាវ​ក្នុងការ​ហាល​សម្ងួ​ត និង​ទុកដាក់​គ្រាប់ពោត​មិនបាន​ល្អ​ក្រោយពេល​ប្រមូល​ផល អាច​ធ្វើឲ្យ​កកើត​សត្វល្អិត​ចង្រៃ ដូចជា​ខ្មូត​ជាដើម ដែល​វា​ស៊ី​បំផ្លាញ​គ្រាប់ពោត​តាំងពី​នៅ​លើ​ដើម​រហូត​ដល់​គ្រាប់​នៅ​ក្នុង​ កន្លែង​រក្សាទុក​គ្រាប់ពូជ ។ មិនតែប៉ុណ្ណោះ​អាច​ធ្វើឲ្យ​បាត់បង់​គុណភាព​ដូច​ជា​គ្រាប់​កើត​ជំងឺផ្សិត​ ធ្យូង គ្រាប់​ឡើង​ផ្អួរ​ដែល​ជា​ហេតុ​ធ្វើឲ្យ​តម្លៃ​គ្រាប់​ពោត​ធ្លាក់ចុះ ។ ពូជ​ពោត ‘ស​ជ័យ​’ ជា​ពូជ​ដែល​ដែលអៈ​ច​រក្សា​គ្រាប់ពូជ​ទុក​ដាំ​ដុះ​នៅ​រដូវ​បន្ទាប់​ទៀត​បាន មិន​ដូច​ពូជ​ពោត​អ៊ីប្រ៊ីដ​ទេ ប្រសិនបើ​យើង​ដាំ​ដុះ​វា​នៅ​ដាច់​តែ​ឯង គ្មាន​ពូជ​ពោត​ផ្សេង​នៅក្បែរ ។ ការរក្សា​គ្រាប់ពូជ​ទុក​សម្រាប់​ប្រើ​នៅ​រដូវ​បន្ទាប់​ត្រូវ​មាន​សំណើម​ពី ១៣-១៥ ភាគរយ គឺ​ទុក​នៅ​កន្លែង​ស្ងួត​ល្អ ឬ​រក្សាទុក​ក្នុង​ធុង​បិទ​ជិត ឬ​អាច​ទុកដាក់​ដោយ​ប្រើប្រាស់​ថ្នាំ​ការពារ​សត្វល្អិត។​
(អត្ថបទដកស្រង់ចេញពី វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា) ITCambo.com