ពូជពោត ‘លឿងមង្គល’ គឺជាពូជពោតដែលបានធ្វើការរំដោះ និងផ្សព្វផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នាចុងឆ្នាំ ២០០៦ ។ បន្ទាប់ពីបានធ្វើការពិសោធន៍អស់រយៈពេលប្រាំមួយរដូវ (បីឆ្នាំ) កន្លងមក ។ បច្ចុប្បន្ន ពូជពោត ‘លឿងមង្គល’បាននឹងកំពុងពេញនិយមក្នុងចំណោមប្រជាកសិករ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
លក្ខណៈពិសេសរបស់ពូជពោត ‘លឿងមង្គល’
លក្ខណៈរូបសាស្ត្រ
ពូជពោត ‘លឿងមង្គល’ មានលក្ខណៈដើមដងរឹងមាំ ស្លឹកមានពណ៌ខៀវចាស់ ហើយដុះលូតលាស់យ៉ាងលឿនបន្ទាប់ពីដាំបាន ១៥-២០ ថ្ងៃ ។ ប្រព័ន្ធឫសមានការដុះលូតលាស់យ៉ាងខ្លាំង មានតួនាទីទប់ដើមមិនឲ្យដួលរលំដោយសារខ្យល់ និងនៅពេលដើមចាប់ផ្តើមស្ងួត ឬងាប់ ។ ដើមមានកម្ពស់ពី ២ ទៅ ២.៥ ម៉ែត្រ ។ កម្ពស់ផ្លែពីដី ៨៥ សង់ទីម៉ែត្រ ទៅ ១ម៉ែត្រ ។ ផ្លែមានរាងទ្រវែងប្រវែងពី ១៥ សង់ទីម៉ែត្រ រហូតដល់ ៣០ សង់ទីម៉ែត្រ ។ គ្រាប់មានពណ៌លឿងចាស់ រាងដូចធ្មេញកោងរលោងផ្នែកខាងខ្នង ចំនួនជួររបស់គ្រាប់ក្នុងមួយផ្លែមានពី ១២-១៦ ជួរ និងទម្ងន់ ១០០០ គ្រាប់ស្មើ នឹង ៣០០ ក្រាម ។ ពូជពោត ‘លឿងមង្គល’ អាចផ្តល់ទិន្នផលជាមធ្យមគឺពី៤.០ តោន ក្នុងមួយហិកតា ហើយបើក្នុងលក្ខខណ្ឌល្អអាចផ្តល់ផលរហូតដល់ ១០ តោន ក្នុងមួយហិកតា ។ ការដាំដុះពូជពោត ‘លឿងមង្គល’ លើផ្ទៃដីមួយហិកតា ត្រូវការពូជពី ៣០ ទៅ ៣៥ គីឡូក្រាម (ដាំ ២-៣ គ្រាប់ ក្នុងមួយគុម្ព) ។
វិធីសាស្ត្រដាំដុះ ៖
ចន្លោះជួរ (ស.ម)
|
ចន្លោះគុម្ព (ស.ម)
| |
ដើម/គុម្ព
| ដើម/គុម្ព | |
៦៥
|
៣០
|
៦០
|
៧០-៨០
|
២៥
|
៥៥
|
៨៥-៩៥
|
២០
|
៤០
|
គេអាចធ្វើការដាំដុះដំណាំពោតបាន ពេញមួយឆ្នាំ ដោយការបុកដាំ ការដាំជាជួរ ឬដាំតាមចង្អូរដូចតារាងខាងក្រោម ។ មុនពេលដាំត្រូវយកគ្រាប់ពូជមកត្រាំទឹកឲ្យបានពី ៤-៦ ម៉ោង ដើម្បីឲ្យគ្រាប់រីកឆាប់ដុះ (តំបន់ដែលមានទឹកគ្រប់គ្រាន់) ដោយដាក់គ្រាប់ក្នុងមួយរណ្តៅពី ២-៣ គ្រាប់ និងជម្រៅពី ២-៤ ស.ម ។ ត្រូវធ្វើការស្រោចស្រពដីឲ្យបានជោគក្រោយពេលដៅ (នៅរដូវប្រាំង) ។ ចំពោះតំបន់ដាំដុះដែលរំពឹងទឹកភ្លៀង គឺយើងត្រូវដាក់ដាំគ្រាប់ផ្ទាល់តែម្តង ដោយមិនបាច់ត្រាំទឹកទេ ។ ការកាត់រំលោះដើម គឺអាចធ្វើនៅពេលកូនដំណាំមានអាយុបាន ១០ ទៅ ១៥ ថ្ងៃ ដោយទុកតែមួយដើមក្នុងមួយគុម្ព និងធ្វើការសម្អាតសៅ្មឲ្យស្អាត ចៀសវាងការប្រជែងស្រូបយកជីជាតិពីដំណាំ ដែលធ្វើឲ្យដំណាំក្រិនមិនសូវលូតលាស់ និងផ្តល់ផលតិច ។
ការដុះលូតលាស់
ការធ្វើដីបានផុសល្អ ដីមានជីជាតិ សំណើមគ្រប់គ្រាន់ និងធាតុអាកាសអំណោយផលនោះក្រោយពីដាំបានចំនួន ៥-៦ ថ្ងៃ គ្រាប់ចាប់ផ្តើមដុះពន្លកទួលដើមខាងលើ និងក្រោយពីដាំបានចំនួន ១៥-២០ ថ្ងៃ ការដុះលូតលាស់របស់ពូជនេះប្រព្រឹត្តទៅយ៉ាងលឿន និងមានកម្ពស់ពី ៥០-៧០ សង់ទីម៉ែត្រ ដើមថ្លោស ស្លឹកឡើងពណ៌បៃតងស្រងាត់ ។ ពូជនេះចាប់ផ្តើមចេញផ្កាឈ្មោល នៅពេលបានអាយុកាល ៥០-៥៣ ថ្ងៃ ក្រោយពីដាំ និងចេញផ្កាញីនៅពេលបានអាយុកាល ៥៣-៥៥ ថ្ងៃ ក្រោយពីដាំ និងចាប់ផ្តើមទុំនៅរយៈពេល ៥៥-៦០ ថ្ងៃ ក្រោយពីចេញផ្កាញី ។
ជី
|
កម្រិតជីទៅតាមប្រភេទដី (គ.ក/ហ.ត)
| |||
ដីខ្សាច់(ព្រៃខ្មែរប្រទះឡាង)
|
ដីឥដ្ឋ(កំពង់សៀមឡាបានសៀក)
|
ដីកណ្តោង(ទួលសំរោង)
|
ដីល្បាប់(កៀនស្វាយ)
| |
អ៊ុយរ៉េ
|
១២៤
|
១៧៤
|
១៧៤
|
១៥០
|
ដេ អា ប៉េ
|
៩៥
|
១០៧
|
១០៧
|
៨៥
|
ប៉ូតាស្យូម
|
៣៧
|
៤៥
|
៣៧
|
៥៤
|
ការប្រើប្រាស់ជី
ការប្រើប្រាស់ជីតាមបច្ចេកទេស និងត្រឹមត្រូវតាមពេលវេលាធ្វើដំណាំដុះលូតលាស់ល្អ ទទួលបានទិន្នផលខ្ពស់ ។ ជីដែលអាចប្រើប្រាស់ គឺអាសូត ផូស្វ័រ និងប៉ូតាស្យូម (N : P2O5 : K2O) ។ កម្រិតនៃការប្រើប្រាស់ជីអាចប្រែប្រួលទៅតាមប្រភេទដី ។ ការប្រើប្រាស់ជីចែកចេញជាបីដំណាក់កាល គឺដាក់ទ្រាប់បាតមុនពេលដាំ ដើយប្រើប្រាស់ជីអាសូត (៥០ភាគរយ) ផូស្វ័រ និងប៉ូតាស្យូម (១០០ ភាគរយ) ចំណែកអាសូតនៅសល់ (៥០ ភាគរយ) ប្រើសម្រាប់ដាក់បំប៉នចំនួនពីរលើកទៀត គឺលើកទី ១ (២៥ ភាគរយ) ក្រោយពីដាំបាន ២០-២៥ ថ្ងៃ និងបំប៉នលើកទី ២ (២៥ ភាគរយ) ក្រោយពីដាំបាន ៤០-៤៥ ថ្ងៃ ។ ការដាក់ជី គឺយើងត្រូវដាក់ឲ្យឆ្ងាយពីគល់ពី ១០-១៥ ស.ម រួចពូនដីលប់ឲ្យជិត ដើម្បីទប់គល់ពោតផង និងការពារជីមិនឲ្យបាត់បង់តាមរយៈការហើរទៅក្នុងបរិយាកាស និងការហូរច្រោះដោយសារទឹក ។
ការប្រមូលផល
គេអាចប្រមូលផលពោត នៅពេលដើមពោតចាប់ផ្តើមប្រែពណ៌ពីសំបកក្តាមទៅលឿងស្ងួត ឬងាប់ដើម សម្បកផ្លែមានពណ៌លឿង ហើយស្រួយសក់ពោតឡើងស្ងួត ឬសម្គាល់មួយផ្នែកទៀតនៅលើគល់របស់គ្រាប់ឡើងពណ៌ប្រផេះ គឺនៅពេលពោតបានអាយុកាលពី ១០-១១២ ថ្ងៃ បន្ទាប់ពីដាំ ។ ការយឺតយ៉ាវក្នុងការប្រមូលផលនៅរដូវភ្លៀងធ្លាក់ជោគជាំ អាចធ្វើឲ្យផលនៅគ្រាប់ពោតធ្លាក់ចុះ និងបាត់បង់គុណភាពដោយសារទឹកភ្លៀងជ្រាបចូលក្នុងផ្លែបណ្តាលឲ្យគ្រាប់ ដុះ ឬកើតជំងឺផ្សិតលើគ្រាប់។
ការទុកដាក់ក្រោយពេលប្រមូលផល និងការរក្សាទុកគ្រាប់ពូជ
ជាមធ្យមចំណើមគ្រាប់ក្រោយពេលប្រមូល ផលគឺពី ១៨-២០ ភាគរយ ដូច្នេះតម្រូវឲ្យយើងធ្វើការហាលសម្ងួតបន្ថែមទៀតដោយកម្តៅថ្ងៃ ។ ត្រូវឧស្សាហ៍ប្រែត្រឡប់គ្រាប់ ខណៈកំពុងហាលដើម្បីឲ្យគ្រាប់ឆាប់ស្ងួតល្អ ។ ការយឺតយ៉ាវក្នុងការហាលសម្ងួត និងទុកដាក់គ្រាប់ពោតមិនបានល្អក្រោយពេលប្រមូលផល អាចធ្វើឲ្យកកើតសត្វល្អិតចង្រៃ ដូចជាខ្មូតជាដើម ដែលវាស៊ីបំផ្លាញគ្រាប់ពោតតាំងពីនៅលើដើមរហូតដល់គ្រាប់នៅក្នុង កន្លែងរក្សាទុកគ្រាប់ពូជ ។ មិនតែប៉ុណ្ណោះអាចធ្វើឲ្យបាត់បង់គុណភាពដូចជាគ្រាប់កើតជំងឺផ្សិត ធ្យូង គ្រាប់ឡើងផ្អួរដែលជាហេតុធ្វើឲ្យតម្លៃគ្រាប់ពោតធ្លាក់ចុះ ។ ពូជពោត ‘សជ័យ’ ជាពូជដែលដែលអៈចរក្សាគ្រាប់ពូជទុកដាំដុះនៅរដូវបន្ទាប់ទៀតបាន មិនដូចពូជពោតអ៊ីប្រ៊ីដទេ ប្រសិនបើយើងដាំដុះវានៅដាច់តែឯង គ្មានពូជពោតផ្សេងនៅក្បែរ ។ ការរក្សាគ្រាប់ពូជទុកសម្រាប់ប្រើនៅរដូវបន្ទាប់ត្រូវមានសំណើមពី ១៣-១៥ ភាគរយ គឺទុកនៅកន្លែងស្ងួតល្អ ឬរក្សាទុកក្នុងធុងបិទជិត ឬអាចទុកដាក់ដោយប្រើប្រាស់ថ្នាំការពារសត្វល្អិត។
(អត្ថបទដកស្រង់ចេញពី វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា) ITCambo.com