ដំណាំហូបផ្លែ-ដំណាំ​ស្វាយ​


ស្វាយ ​គឺជា​ដំណាំ​មួយ​ប្រភេទ មាន​ដាំ​ច្រើនជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​យើង ប៉ុន្តែ​យើង​នៅ​មិនទាន់​មានពូជ​ស្វាយ​ដែល​អាច​នាំចេញ​យកទៅលក់​នៅក្រៅ​ប្រទេស ​បាន​នៅឡើយ​ទេ គឺមាន​ត្រឹមតែ​ស្វាយ​ប្រភេទ​បែប​ធម្មតា​ជា​ពូជ​ក្នុងស្រុក​ដែល​បាន​ដាំ​តៗ​ គ្មា​ជា​រហូតមក​។ ទោះបីជា​យ៉ាងណាក៏ដោយ ស្វាយ​ដែលមាន​និង​ផល​ដែល​ទទួលបាន​គឺ​ល្មម​គ្រប់គ្រាន់​សម្រាប់​បំពេញ​ សេចក្តីត្រូវការ​នៅក្នុង​ស្រុក​តែប៉ុណ្ណោះ​។ តែ​សម្រាប់​ប្រទេស​ដទៃ​ដូចជា​តៃវ៉ាន់ ហ្វីលីពីន ថៃ ម៉ិចស៊ីកូ​វិញ គេ​មានពូជ​ស្វាយ​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​អាច​នាំចេញ​យកទៅលក់​ នៅ​ក្រៅប្រទេស​បាន​ប្រាក់កម្រៃ​ច្រើនជាង​ការលក់​នៅក្នុង​ស្រុក​។​
ក្នុងចំណោម ​ពូជ​ស្វាយ​ទាំងអស់​ដែល​ចរាចរ​នៅលើ​ទីផ្សារ​អន្តរជាតិ​មានតែ​ពូជ​ស្វាយ​ តៃវ៉ាន់​ឈ្មោះថា “IRWIN” មួយ​ប៉ុណ្ណោះ​ត្រូវបាន​ក្រុម​ជន​អ្នក​ទេសចរណ៍​សរសើរ​ថា មាន​រសជាតិ និង គុណភាព​ល្អ​ជាង​ស្វាយ​ណាៗ​ទាំងអស់ បន្ទាប់មក​គឺ​ស្វាយ​ឈ្មោះ “Carabao” មកពី​ប្រទេស​ហ្វីលីពីន​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ស្វាយ​ពូជ​ល្អ​បំផុត​ផងដែរ ​។
ក្រៅពី​ស្វាយ​ទាំងពីរ​ពូជ​ខាងលើ​នៅមាន​ពូជ​ស្វាយ​មួយទៀត​ដែលមាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​គឺ​ពូជ​ស្វាយ “Kesar” (​កេសរ​) ស្វាយ​ប្រភេទ​នេះ​ត្រូវបាន​គេ​យកទៅ​ដាំ​នៅ​ច្រើន​ប្រទេស​, ប៉ុន្តែ​ឥណ្ឌា​នៅ​រក្សា​បានជា​ប្រទេស​នាំ​ស្វាយ​នេះ​ចេញ​ធំជាងគេ​ដដែល​។ ក្នុងពេល​ថ្មីៗ​នេះ​ពូជ​ស្វាយ​ប្រភេទ “​កេសរ​” នេះ​ត្រូវបាន​នាំយកទៅ​ឡង់សេ​នៅ​ប្រទេស​អាមេរិក​ទទួល​បានកា​រ​ចាប់អារម្មណ៍​ ច្រើន​ពី​សំណាក់​អូ​តែ​ល រី​ស្សត និង ភោជនីយដ្ឋាន​ធំៗ ធ្វើ​ឲ្យ​ឥណ្ឌា​រីកមុខ​ប៉ុន​គ្រាប់​ជី​។​
ដី​នៅ​ប្រទេស​កម្ពុជា​យើង អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​វា​អំណោយផល​ល្អ​ណាស់​សំរាប់​ដំណាំ ​ស្វាយ ប៉ុន្តែ​អ្វីដែល​យើង​ខ្វះ​នោះ​គឺ​ពូជ​ស្វាយ​មួយ​ល្អ​និង​បច្ចេកទេស​នៃ​ ការដាំ​វា ចំពោះ​ទីផ្សារ​វិញ​គឺ​មិន​ខ្វះ​ទេ​ឲ្យ​តែ​យើង​មានពូជ​ស្វាយ​មួយ​ដែល​ទីផ្សារ ​អន្តរជាតិ​គេ​ស្គាល់​រួចហើយ​, តែ​ចំពោះ​ស្វាយ​ដែល​យើង​មាន​ក្នុងប្រទេស​យើង​រួចហើយ​ដូចជា កែវ​ចិន កែវ​សារី កែវ​រមៀត វា​មិនមាន​ទីផ្សារ​នៅ​ខាងក្រៅ​ទេ​។​
តួយ៉ាង ​ស្វាយ “​កែវ​ចិន​” ដែលជា​ប្រភេទ​ស្វាយ​លេខ​មួយ​ក្នុងស្រុក​យើង នាពេល​ខ្លះ​តម្លៃ​របស់​វា​ឡើងដល់ ៤០០០០ ទៅ ៨០០០០​រៀល សម្រាប់​ផ្លែ​មួយ​ឡូ (១២​ផ្លែ​) នៅ​មិនទាន់បាន​យកទៅ​ប្រៀបធៀប​ជាមួយ​ស្វាយ​របស់​ស្រុក​គេ​នៅឡើយ​ថា​តើ ស្វាយកែវចិន​នេះ​មាន​ចំណាត់ថ្នាក់​សម្រាប់​នាំចេញ​បានដែរ​ឬទេ​?
​ ​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​ជាងគេ​នោះ​គឺ​ភាគច្រើន​អ្នក​ដាំ​ស្វាយ​និយម​ ចូលចិត្ត​នាំគ្នា​ដាំ​ស្វាយ​ពូជ​កែវ​រមៀត​ច្រើនជាងគេ ព្រោះ​វា​ប្រើពេល​ត្រឹមតែ ៣​ឆ្នាំ​អាច​ទទួលបាន​ផល តែ​តម្លៃ​របស់​វា​ថោក​ពិបាក​លក់​ចេញ និង​ជួបប្រទះ​បញ្ហា​ដួង​ស៊ី​ដើម​ច្រើន ធ្វើ​ឲ្យ​អ្នក​ដាំ​ស្វាយ​ប្រភេទ​នេះ​ខកចិត្ត​ច្រើន​គ្នា​ណាស់។
ដើម្បី ​ទទួលបាន​កម្រៃ​ខ្លះ​ពី​ការដាំ​យើង​គួរ​នាំគ្នា​រើស​ពូជ​ស្វាយ​ដែលមាន​ គុណភាព​ល្អ​មក​ដាំ ដូចជា​ស្វាយកែវចិន ស្វាយទុរេន ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់​មានតម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ​និង​ងាយ​លក់​ចេញ​ ក្នុង​ទីផ្សារ​។
1
កន្លងមកនេះ​ក្រុមហ៊ុន​ម៉ុង​ឫទ្ធី​ក្រុប​ទើបបាន​នាំចូល​ពូជ​ស្វាយ “​ហៃ​វ៉ាន់​” គឺ​ពូជ​ស្វាយ “IRWIN” មក​ដាំ​នៅ ​ដីចំការ​របស់​ក្រុមហ៊ុន​នៅ​កែវ​ផុស និង​បាន​ប្រាប់​ឲ្យ​ដឹងថា​ស្វាយ​ពូជ​ហៃ​វ៉ាន់​នេះ​មានតម្លៃ​ខ្ពស់​ណាស់​នៅ​ ទីផ្សារ​ប្រទេស​កូរ៉េ ជប៉ុន និង ហុងកុង​។ ក្នុង​ស្វាយ​មួយ​ដើម​អាច​ផ្តល់​កម្រៃ​ជា​ចំណូល​បាន​រហូតដល់ ៥០០​ដុល្លារ​ក្នុង​១​ឆ្នាំ ប្រើពេល​ត្រឹមតែ​ប្រាំបី​ខែ​ប៉ុណ្ណោះ​នឹង​ទទួលបាន​ផល​ពី​វា ដើម​វា​ត្រូវបាន​តម្រឹម​ឲ្យ​នៅ​ទាបៗ ងាយស្រួល​គ្រប់គ្រង​និង​ថែរក្សា​។ តាម​ព័ត៌មាន​មួយចំនួន​ដែល​យើង​ទទួលបាន​តាមរយៈ​ទូរស័ព្ទ​ទៅ​សាកសួរ​ផ្ទាល់ ជាពិសេស​គឺ​អ្នក​ដាំ​ផ្ទាល់​របស់​ក្រុមហ៊ុន​ម៉ុង​ឫទ្ធី​នៅ​ចំការ​ឯ​កែវ​ផុស​ បាន​ឲ្យ​ដឹងថា អ្នក​ដែលមាន​បំណង​ចង់​ដាំ​អាចទាក់ទង​ទៅ​ផ្នែក​ដាំ​ស្វាយ​នេះ​នៅឯ​ចំការ​កែវ​ ផុស ប៉ុន្តែ​មានការ​តម្រូវ​មួយ​គឺ​អ្នក​ចង់បាន​ពូជ​ស្វាយ​នេះ​ទៅ​ដាំ ត្រូវ​ដាំ​ស្វាយ​ណាមួយ​នៅ​លើដី​ត្រូវ​ដាំ​ឲ្យ​ហើយ​ជាស្រេច​រហូត​វា​ដុះ​បាន​ ទំហំ​ដើម​ប៉ុន​មេដៃ មេជើង​សិន​ទើប​ខាង​ក្រុមហ៊ុន​អាច​បង្កាត់​ពូជ​ស្វាយ​ហៃណាំ​នេះ​ឲ្យ​, បុគ្គលិក​បច្ចេកទេសរ​បស់​ក្រុមហ៊ុន​នឹង​ទៅ​បង្កាត់​ឲ្យ​ដល់ទី​កន្លែង​តែម្តង បើសិនជា​ប្រធាន​គ្រប់គ្រង​អនុញ្ញាត​ឲ្យ​ទៅ​? យើងខ្ញុំ​បាន​សាកសួរ​ដើម្បី​ទិញ​មែក​ផ្សាំ​ឬ​កូន​ភ្ជុ​ល​ដែរ តែ​តំណាង​ខាង​ផ្នែក​ដាំ​ថា​មិនមាន​, យើងខ្ញុំ​បាន​សួរ​ពី​តម្លៃ​នៃ​ការ​បង្កាត់​នោះ​ក៏​មិន​បានទទួល​ចម្លើយ​តប​ វិញ​។ បើ​យោងតាម​ការអំពាវនាវ​របស់លោក​ឧកញ៉ា ម៉ុង​ឫទ្ធី កាលពីដើមឆ្នាំ​កន្លងទៅនេះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា លោក​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​ដាំ​ពូជ​ស្វាយ​ហៃណាំ​នេះ​ឲ្យ​បាន​ ច្រើន លោក​ធានា​ទទួល​ទិញយក​ទាំងអស់​ដើម្បី​នាំ​ចេញទៅ​ប្រទេស​កូរ៉េ​, លោក​ឧកញ៉ា​ម៉ុង​ឫទ្ធី​ថែមទាំង​បានបញ្ជាក់​ទៀតថា បញ្ហា​ពូជ​និង​បច្ចេកទេស គឺ​ខាង​លោក​ជា​អ្នកផ្តល់​ឲ្យ ត្រង់នេះ​វា​ហាក់ដូច​ជាមាន​ភាពស្មុគស្មាញ​បន្តិច ព្រោះ​វា​ជា​រឿង​ពិបាក​សម្រាប់​អ្នក​ចង់​ដាំ​ដោយហេតុថា អ្នក​នោះឯង​ត្រូវ​មានកូន​ស្វាយ​ដាំ​រួច​ជាមុនសិន មិនអាច​ទិញ​ពូជ​ស្វាយ​នោះ​ស្រាប់ៗ​មក​ដាំ​បាន ឯ​តម្លៃ​នោះ​ទៀតសោត​ក៏​មិនដឹង​។​
1
តែ ​ទោះជា​យ៉ាងណា​ក៏ដោយចុះ ចាត់ទុកថា​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ក្រុមហ៊ុន​បាន​នាំចូល​ពូជ​ស្វាយ​លេខ​មួយ ​ក្នុង​ទីផ្សារ​អន្តរជាតិ​មក​ដាំ​នៅក្នុង​ស្រុក និង​មានបំណង​ចែកចាយ​ឲ្យ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ផ្សេងទៀត​បាន​ដាំ​ដែរ​។​
​សម្រាប់​អ្នក​ដែលមាន​បំណង​ចង់​ដាំ​ពូជ​ស្វាយ “​ហៃ​វ៉ាន់​” នេះ​អាចទាក់ទង​ទៅ​ក្រុមហ៊ុន​ម៉ុង​ឫទ្ធី​ដោយផ្ទាល់​គឺ​ទាក់ទង​ប្រធាន​ផ្នែក​ ចំការ​ស្វាយ​នោះ​តែម្តង និង​អ្នកបច្ចេកទេស​ខាង​ផ្នែក​ដាំ​ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​ស្តីពី​ពូជ ​ស្វាយ​នេះ​តាមរយៈ​លេខ​ទូរស័ព្ទ​: ០១៦ ៣០០ ០៩៧ និង ០១៦ ៦០៧ ២៧៩​។​
ដើម្បី​ឲ្យ​ស្វាយ​ចេញ​ផ្លែ​បាន​ច្រើន អ្នក​ដាំ​ចាំបាច់​ណាស់​ត្រូវ​កាត់​តម្រឹម​មែក​របស់​វា​ឲ្យ​នៅ​តិច​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​។​
1
តែ ​ទោះជា​យ៉ាងណា​ក៏ដោយចុះ ចាត់ទុកថា​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ក្រុមហ៊ុន​បាន​នាំចូល​ពូជ​ស្វាយ​លេខ​មួយ ​ក្នុង​ទីផ្សារ​អន្តរជាតិ​មក​ដាំ​នៅក្នុង​ស្រុក និង​មានបំណង​ចែកចាយ​ឲ្យ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ផ្សេងទៀត​បាន​ដាំ​ដែរ​។​
​សម្រាប់​អ្នក​ដែលមាន​បំណង​ចង់​ដាំ​ពូជ​ស្វាយ “​ហៃ​វ៉ាន់​” នេះ​អាចទាក់ទង​ទៅ​ក្រុមហ៊ុន​ម៉ុង​ឫទ្ធី​ដោយផ្ទាល់​គឺ​ទាក់ទង​ប្រធាន​ផ្នែក​ ចំការ​ស្វាយ​នោះ​តែម្តង និង​អ្នកបច្ចេកទេស​ខាង​ផ្នែក​ដាំ​ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​ស្តីពី​ពូជ ​ស្វាយ​នេះ​តាមរយៈ​លេខ​ទូរស័ព្ទ​: ០១៦ ៣០០ ០៩៧ និង ០១៦ ៦០៧ ២៧៩​។​
ដើម្បី​ឲ្យ​ស្វាយ​ចេញ​ផ្លែ​បាន​ច្រើន អ្នក​ដាំ​ចាំបាច់​ណាស់​ត្រូវ​កាត់​តម្រឹម​មែក​របស់​វា​ឲ្យ​នៅ​តិច​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​។​
ការរក្សា​កម្ពស់​ស្វាយ​ឲ្យ​នៅ​ទាប​ត្រឹមតែ ២​ម៉ែត្រ គឺជា​ការចាំបាច់​ណាស់​ដើម្បី​ឲ្យ​យើង​ងាយស្រួល​
គ្រប់គ្រង​ទៅលើ​ការលូតលាស់​របស់​វា​, មួយវិញទៀត​នោះ​គឺ​ផ្តល់​លទ្ធភាព​ឲ្យ​ផ្លែ​របស់​វា​មាន​ទំហំ​ល្អ ព្រោះ​ដើម​របស់​វា​ត្រូវ​ក្រិន ម្ល៉ោះហើយ​សារធាតុចិញ្ចឹម​ភាគច្រើន​និង​ផ្តល់​ទៅ​ឲ្យ​ផ្លែ​ជាជាង​ផ្តល់​ឲ្យ​ ស្លឹក​និង​បំពង់​ខ្ចីៗ​។ នៅ​ចំការ​ស្វាយ​ធំៗ​គេ​ប្រើ​ម៉ាស៊ីន​ធំៗ កាត់​តម្រឹម​មែក​ស្វាយ​ទាំងសងខាង​និង​មែក​ដែល​ដុះ​បែក​ទៅលើ​ឲ្យ​នៅត្រឹម​ កម្ពស់​មួយ​ដែល​គេ​ចង់បាន​។​
1
នៅ ​ប្រទេស​កម្ពុជា​យើង​កម្រ​មាន​អ្នក​កាត់​តម្រឹម​មែក​ស្វាយ​ឲ្យ​នៅ​ទាប​ណាស់​ គឺ​គេ​ទុក​បណ្តោយ​ឲ្យ​វា​ដុះ​តាម​អំពើ​ចិត្ត រហូត​មាន​ដើម​ធំៗ​លែង​អាច​គ្រប់គ្រង​បាន​។​
​ ដើម្បី​ទទួល​ប្រាក់ចំណូល​បាន​ច្រើន អ្នក​ដាំ​ស្វាយ​គួរ​ងាក​មក​ជ្រើសរើស​ពូជ​ស្វាយ​ដែលមាន​គុណភាព​ល្អ មានតម្លៃ​ក្នុង​ទីផ្សារ បើជា​ពូជ​ស្វាយ​ដែល​អាច​នាំចេញ​បាន​ផង​នោះ​រឹតតែ​ប្រសើរ ចៀសវាង​ដាំ​ស្វាយ​ដែល​ទទួលបាន​ផល​ហើយ​តែ​មិនអាច​លក់​ចេញ​បាន​ឬ​លក់បាន​ដែរ​ តែ​បាន​ចំណូល​តិចតួច​មិន​សមល្មម​សម្រាប់​ធៀប​ជាមួយ​ការចំណាយ​។​
ITcambo.com