ស្គា​ល់​​ហើ​យ​​ស​ន្យា​​ស្នេ​ហា​​




សន្យា​មួយ ដែល​ដេក​ដួល​លើដី ហាក់ដូចជា​ផ្ទាំង​សំណាត់​នៅលើ​ជលសា ដែល​រេរង់​គ្មាន​ទីដៅ​ពិតប្រាកដ ត្រូវបាន​អូន​បំផ្លាញ់​ទាំង​បំពាន់ ឲ្យស្លាប់​គ្មាន​ថ្ងៃ​រស់​។ ត្រី​ក្រឹម​មួយ​គួរ​ដែល​ធ្លាប់​រស់នៅ​ក្នុង​ថូ ហែល​ជាមួយគ្នា ត្រូវ​អូន​ចាប់​បំបែក ផ្កា​មួយទង​ដែល​កំពុង​ទទួល​សន្សើម និង​ទឹក​រីក​ស្គុះស្គាយ​ត្រូវ​អូន​បង្អាក់ ដោយ​បាំង និង​លែង​ស្រោច​ទឹក​ត្រូវ​ដេក​ដួល​បាក់ក លើ​ថូ ដែល​គ្មាន​សន្សើម​នោះ​។​


ស្គា​ល់​​ហើ​យ​​ស​ន្យា​​ស្នេ​ហា​​
ស្គា​ល់​​ហើ​យ​​ស​ន្យា​​ស្នេ​ហា​​

​ខ្ញុំបាទ ម៉ានិត ថ្ងៃនេះ ដាច់ចិត្ត​រ៉ាយរ៉ាប់​បង្ហាញ​ឃ្លា​ទុក្ខសោក​លើ​គេហទំព័រ​ដំណឹង ចំពោះ​សន្យា​ខ្លី​មួយ​ដែល ថា​និង​សាង​ស្នេហ៍​រួម​រស់នៅ​ជាមួយ​នឹង​គ្នា លុះ​គ្រា​អ​វសា​ន្ត រវាង​នារី​ម្នាក់​ឈ្មោះ ធា​រី វ័យ ២៣ ឆ្នាំ ទើបតែ​ស្គាល់គ្នា បាន កន្លះ​ឆ្នាំ ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​មិត្តភក្តិ​ខ្ញុំ តែ​ចំណង​ស្នេហ៍​នេះ​ត្រូវ​បាន​នាង​ដកហូត​វិញ ដូច​ដក​ស្ពៅ​ទាំង​គល់ ចឹង តើ​បុរស​ណា​ទ្រាំ​បាន​ទៅ​ចំ​ពោះ​រឿងនេះ​? ពេលវេលា​ដ៏​ខ្លី​ត្រូវបាន​នាង​បង្ខំ ចិត្ត​បុរស​ម្នាក់​ឲ្យ​ឈប់​ស្រលាញ់​នាង ព្រោះតែ​នាង​មាន​ថ្មី ដែល​ល្អ​ជាង​ខ្លួន ព្រោះ​ថា​គេ​ម្នាក់​នោះ​អ្វីៗ​ក៏មាន តាម​តម្រូវការ​ដែល​នាង​ចង់​បាន សួរ​ថា​នេះ​ឬ​ជា​ស្នេហា​?
​អ្វី​ជា​ស្នេហា​? ពាក្យ​នេះ​ខ្ញុំ​តែងតែ​សួរ​គេ​ជារឿយៗ អ្នកខ្លះ​ឆ្លើយថា ជា​ចំណង​ស្នេហា​រវាង​បុរស​និង ស្ត្រី​និង ឳ​ពុក​ម្តាយ​និង​កូន ។ អ្នកខ្លះ​ឆ្លើយថា ស្នេហា គឺ​ភាពសប្បាយ​រីករាយ និង ជូរ​ចត់ ម្តង​ផ្អែម ម្តង​ប្រៃ ។ ពាក្យ​ដែល​មនុស្ស​ទាំង តូច ទាំង ធំ​តែងតែ​ស្គាល់ ហើយក៏​ជា​ពាក្យ​ដែល​មាន​ប្រជាប្រិយភាព​នេះ ត្រូវ​បាន​ធ្លាក់​មក​ខ្លួន​ខ្ញុំ ដែល​ជា​មនុស្ស​មិន​ចង់​ជួប​រឿង​ជូរចត់​នោះ ។ ទំព័រ ជូរចត់​នេះ វា​បាន​ក្លាយទៅជា​ប្រធានបទ​ដ៏​ក្តៅគគុក​សម្រាប់​ជីវិត​ខ្ញុំ​ទៅ​វិញ​។​អូន​បាន​ដឹង​ទេ​អូន ជា​នារី​ដែល​បង​សង្ឈឹមថា​រួមរស់​ជាមួយ​នឹង​គ្នា​លុះ​សាន្តត្រាណ​នៃ​ជីវិត មិនគួរណា​អូន​មាន​អ្នកថ្មី មក​បំផ្លាញ​ជីវិត​ដែល​កំពុង​រីករាយ​នេះ​សោះឡើយ ។​បង​គ្រាន់តែ​ចង់​សាង​សុភមង្គល​សាមញ្ញ​មួយ ស្នេហា​សាមញ្ញា​មួយ ដែល​ជា​ស្នេហ៍​ពិត ដែល​ជា​រឿង​សង្ឈឹម​បំផុត​ក្នុងជីវិត​បង អូន​ជា​ទ្រព្យ​ចុងក្រោយ​នៃ​ជីវិត​បងហើយ ផែនដី​អើយ​!​វិល​ថយ​ក្រោយ​វិញ​មក ដើម្បី​បញ្ចប់​ចិត្ត​លោភលន់​របស់​នាង ។​បង​មិន​ចង់​រំឭក​នោះទេ ចំពោះ​សន្យា​ដែល​អូន​ថា និង​ជីវិត​ស្នេហ​រួមគ្នា តើ​អូន​ចាំ​បាន​ទេ ? វា​មិន​សាក​សម​ចំពោះ​មនុស្ស​ស្មោះ​ស្នេហ៍​ដូច​បង​សោះឡើយ ដែល​ត្រូវ​មក​ធានា​ទុក្ខសោក​ដាក់​ក្នុង​ទ្រូង​យ៉ាងនេះ​។ សន្យា​មួយ​ដែល​បង​ចាំ​មិន​ភ្លេច​នោះ​គឺជា​សន្យា ដែល​ចេញពី​បបូរមាត់​អូន ដែល​បង​ត្រង់​ស្តាប់​មិន​ដាក់​ត្រចៀក ។​
​ណ្ហើយ​!​បង​ដឹងថា​អូន​មិន​អាច​បក​ក្រោយ​ទេ តែ​ទោះជា​យ៉ាងណា​បុរស​ម្នាក់​នេះ​នៅចាំ​សន្យា​ជានិច្ច ហើយ​ក៏​ជូនពរ​អូន ឲ្យមាន​សុភមង្គល ជាមួយ​នឹង​គេ​លុះ​គ្រា​អ​វសា​ន្ត​អើយ កុំឲ្យ​ដូច​រូប​បង​ដែល​ជួប​រឿង​មិន​ពិត​ក្នុង​ជីវិត​យ៉ាង​នេះ ស្គាល់​ហើយ សន្យា​ស្នេហា ។​ម្យ៉ាងវិញទៀត ជាទី​បញ្ចប់​ក៏​សូម​អរគុណ​អូន​ដែល​បង្រៀន​មេរៀន ហើយក៏​ជា​ទំព័រ ថ្មី​ដ៏​ជូរចត់​បំផុត​ក្នុង​ជីវិត​បង អរគុណ​ច្រើនណាស់ ធា​រី អូន​…..៕
​ដកស្រង់ចេញពីDomneng.com