អាហារពេលព្រឹកគឺល្អណាស់សម្រាប់សុខភាព។ ប៉ុន្តែបើយើងក្រោកយឺតហើយ ៣ ម៉ោងក្រោយទើបបានហូបអាហារពេលព្រឹកនោះ តើនៅមានប្រសិទ្ធភាពទៀតទេ? ឬ បើល្អជាងនេះ យើងហូបអ្វីបន្តិចនៅពេលក្រោកពីដំណេក?
ដំណោះស្រាយ៖
អាហារពេលព្រឹក គឺសំខាន់ណាស់សម្រាប់ខួរក្បាល និងរាងកាយ។ អាហារពេលព្រឹកមួយពេលដែលគ្រប់គ្រាន់ នឹងផ្ដល់ថាមពលដល់ខួរក្បាលអាចជួយឲ្យយើងបានឆ្លាតវៃជាង។ ទទួលទានអាហារពេលព្រឹក គឺជួយឲ្យកូឡេស្តេរ៉ូលមានចំនួនល្អ ព្រមទាំងជួយសម្រួលបរិមាណអាហារដែលនឹងផ្គត់ផ្គង់សម្រាប់មួយថ្ងៃពេញ។ មនុស្សដែលមិនហូបអាហារពេលព្រឹក នឹងមានឱកាសច្រើនក្នុងការឡើងទម្ងន់ ឬ ធាត់ខ្លាំង។
អាហារពេលព្រឹកគឺជាអាហារដែលអ្នកទទួលទានដំបូងបំផុតក្នុងមួយថ្ងៃ បើទោះជាយើងហូបអាហារពេលល្ងាចមុននេះ ៨ ឬ១៥ម៉ោងក៏ដោយ។
មូលហេតុមួយដែលធ្វើឲ្យយើងអាចចលនា ឬ ធ្វើការបាន ១២ម៉ោង ឬ ច្រើនជាងនេះ នៅពេលយប់មិនបានហូបអ្វីទាំងអស់នោះ គឺដោយសាររាងកាយយើងកំពុងប្រើប្រាស់ថាមពលតិច ដោយដេក ឬអនុវត្តការងារដែលត្រូវអង្គុយធ្វើ។ កោសិកាទាំងឡាយតែងធ្វើការ ទោះជាកំពុងដេកលក់ស្កប់ក៏ដោយ ដូច្នេះរាងកាយនៅតែប្រើប្រាស់ថាមពល។ ប៉ុន្តែពេលនេះរាងកាយអាចប្រើប្រាស់នូវចំនួនជាតិធាត់ដែលបានស្តុកទុក ព្រមទាំងជាតិក្លីកូហ្សែន (Glycogen) ដែលមានក្នុងថ្លើមផងដែរ។ នៅពេលព្រឹក បន្ទាប់ពីមិនបានហូបអ្វីមួយយប់នោះ ជាតិក្លីកូហ្សែនក្នុងថ្លើម នឹងនៅសល់ជាតិជាងធម្មតា។ ទទួលទានអាហារពេលព្រឹកវានឹងបង្កើតឡើងវិញនូវសារជាតិទាំងនេះ។
មនុស្សមួយចំនួនមិនហូបអាហារពេលព្រឹក តែមានអារម្មណ៍ហេវ។ ប៉ុន្តែបែបនេះវានឹងប្រើប្រាស់ជាតិក្លីកូហ្សែនក្នុងថ្លើម ហើយបើជាតិក្លីកូហ្សែនអស់នោះ វាងាយនឹងបណ្ដាលឲ្យកើតអាការហេវហត់បណ្ដាលឲ្យរាងកាយត្រូវទាមទារការផ្គត់ផ្គង់ថាមពលឆាប់ជាងធម្មតាដើម្បីឲ្យបាត់ឃ្លាន។ ពេលយើងកំពុងឃ្លានល្អបំផុតគឺត្រូវរកអាហារមកទទួលទាន។ យើងមានអារម្មណ៍ថាមិនឃ្លាន ប៉ុន្តែមិនមែនមានន័យថាមិនត្រូវការអាហារពេលព្រឹកទេ ឬថាការហូបអាហារពេលព្រឹក គឺមិនមានប្រយោជន៍នោះក៏មិនចង់ដែរ។
យើងអាចប្រើកម្លាំងបានរយៈពេលប៉ុនណា គឺអាស្រ័យលើពេលវេលាដែលយើងហូបលើកចុងក្រោយ និងចំនួនអាហារដែលបានទទួលទាន ព្រមទាំងការបញ្ចេញកម្លាំងដល់កម្រិតណា។ ចំពោះមូលដ្ឋានពេលល្ងាចរបស់យើងកាន់តែវែង ឬយើងប្រើកម្លាំងកាន់តែច្រើននោះ រាងកាយនឹងត្រូវការថាមពលកាឡូរីកាន់តែឆាប់។
អាហារស្រាលៗដែលមានផ្លែឈើ ទឹកដោះគោជូរ ទឹកផ្លែឈើ នឹងល្អបំផុតសម្រាប់ការចាប់ផ្ដើមថ្មី។ បើយើងមិនមានពេលដើម្បីរៀបចំអាហារពេលព្រឹក ឬអាហារលឿនដូចនំប៊័រសណ្ដែកអាំងជាដើមនោះយើងអាចយកអាហារ (ហូបភ្លាមៗបាន) ដាក់ហូបតិចៗពេលជិះរថយន្តជាដើម៕
ដកស្រង់ចេញពីdomneng.com