ការចិញ្ចឹមសត្វ-​ជ្រូកតាម​បបែបធម្មជាតិ​

ការចិញ្ចឹម​ជ្រូក​​ តាម​បច្ចេកទេស​បែប​វិទ្យាសាស្ត្រ​ធម្មជាតិ​
1- ១- ការចិញ្ចឹម​មេ​ជ្រូក​ Click to collapse
​ត្រូវ​យកចិត្តទុកដាក់​ដល់​កត្តា ៣​ជា​អត្ថិភាព​គឺ :
  • កត្តា​ទី ១​គឺ​ពូជ : ពូជ​លូតលាស់​លឿន ធន់​ជំងឺ ផលិតផល​កូន និង​សាច់​ខ្ពស់​មិន​ជាន់​ឈាម​គ្នា។​
  • កត្តា​ទី ២​គឺ​ចំណី : ចំណី​មាន​គុណភាព​ខ្ពស់ ថាមពល និង​ជីវជាតិ​គ្រប់គ្រាន់ ស៊ី​អាហារ​តិច ធំ​លឿន។​
  • កត្តា​ទី ៣​គឺ​បរិស្ថាន : កន្លែង​ធ្វើ​ទ្រុង​សមស្រប​ល្អ ការថែទាំ​ល្អ គ្មាន​ជំងឺ។​
- ២- ការជ្រើសរើស​ពូជ​ Click to collapse
​ ត្រូវ​ជ្រើសរើស​ពូជ​ណា​ដែល​កូន​ច្រើន​សំបូរ​ទឹក​ដោះ ឆ្អឹង​សមរម្យ​ល្មម និង​ទំងន់​ដងខ្លួន ដោះ​គត់​គូរ មាន​សំបុកពោះ​ជា​ជ្រូក​មេ ជាពិសេស​តំណរ​ពូជ​ចេញពី​មេបា​ដែល​ប្រើ EX-M បាន​មួយ​ជំនាន់​យ៉ាងតិច ។ ជា​ជ្រូក​ដែល​បង្កាត់​មិន​ជាន់​ឈាម​គ្នា ។​
- ៣- ការ​បង្កាត់​ Click to collapse
​ការបង្កាត់មាន​ពីរ​យ៉ាង​គឺ :
  • ការ​បង្កាត់​ដោយ​ធម្មជាតិ
  • ការ​បង្កាត់​ដោយ​សិប្បនិម្មិត​
​ត្រូវ​តាមដាន ​មេ​ជ្រូក​រក​ឈ្មោល​ដូចជា : ប្រដាប់​ភេទ​ប្រែប្រួល ជ្រូក​ឆ្លេឆ្លា​នៅ​មិន​ស្ងៀម ខាំ ភើច​របស់​ផ្សេងៗ មិន​ស៊ី​ចំណី ដេក​ថ្ងូរ ឡើង​ពាក់​ជ្រូក​ផ្សេងៗ​ទៀត និង​មាន​ទឹករំអិល​ធ្លាក់​តាម​ប្រដាប់​ភេទ ។​
​យកដៃ​សង្កត់​នៅ​ចង្កេះ​ជ្រូក បើ​មេ​ជ្រូក​នៅ​ស្ងៀម​លើក​ត្រចៀក​ទាំងពីរ ក្រោយមក ១២​ម៉ោង យើង​អាច​បង្កាត់​បាន ។​
ត្រូវ ​ដឹក​មេ​ជ្រូក​មក​នៅ​លើ​ដី ឬ​ខ្សាច់ ឬ​ក្រាល​បាវ​ក្រចៅ​នៅ​កន្លែង​ដែល​ជ្រូក​ដេក បើ​កន្លែង​នោះ​មាន​ក្រាល​ស៊ីម៉ងតិ៍ ត្រូវ​យក​បាវ​ក្រចៅ​មក​ទ្រាប់​លើ​ខ្នង​មេ ដើម្បី​អោយ​បា​ឡើង​បង្កាត់ ។​
​គប្បី​បង្កាត់​នៅ​ពេល​ព្រឹក ឬ​ពេល​ល្ងាច ។​
ត្រូវ ​បង្កាត់ ២​ដង (​ព្រឹក​-​ល្ងាច​) បើ​អាច​ចូល​បង្កា​ត់បា ២​ផ្សេងគ្នា ក្រោយ​បង្កាត់​យក​មេ​ជ្រូក​ទុក​កន្លែង​ផ្សេង​គ្នា​ស្ងប់ស្ងាត់​ដើម្បី​ តាមដាន ។​
បន្ទាប់​មក​ពី ១៩ ទៅ ២០​ថ្ងៃក្រោយ បើ​ជ្រូក​មិន​រក​ឈ្មោល​ទេ​ទុក​ដូចជា​បានការ ។​
- ៤- ការថែទាំ​មេ​ផើម​ Click to collapse
​ការចិញ្ចឹម​តាម​បច្ចេកទេស​វិទ្យាសាស្ត្រ​ធម្មជាតិ​យើង​ត្រូវ​អនុវត្តន៍​នូវ​ករណី​កិច្ច​សំខាន់ ៣​យ៉ាង​ដូច​ខាងក្រោម :
​ដើម្បី​អោយ​ជ្រូក​មាន​សុខភាព​ល្អ​ជា​រៀងរាល់ថ្ងៃ​យើង​ត្រូវ​ផ្តល់ EX-M តាមរយៈ​លាយ​ទឹក​អោយ​ផឹក​ផង និង​លាយ​ជាមួយ​ចំណី​អោយ​ស៊ី​ផងដែរ ។​
​កំរិត​ប្រើ :
  • ​យក​មេ EX-M ១​លីត្រ លាយ​ទឹក ១០០០០​លីត្រ សំរាប់​ជ្រូក តូច និង​ធំ​ផឹក​ជា​រៀងរាល់ថ្ងៃ (ទឹកស្អាត ១០​លីត្រ លាយ​មេ អ៊ី អ៊ិក្ស អិម ១​សេ​សេ​) ។ ទឹក​ដែល​លាយ​ផឹក​នេះ​មិន​ត្រូវ​ទុក​លើស ២៤​ម៉ោង​ទេ។ បើ​ផឹក​នៅ​សល់​ត្រូវ​យក​ចាក់​លាង​សំអាត​ទ្រុង ហើយ​បន្ត​លាយ​សារជាថ្មី​អោយ​ជ្រូក​ផឹក​ទៀត​រហូតដល់​ជ្រូក​បាន​លក់ ។​
  • យក​មេ EX-M ១​លីត្រ លាយ​ជាមួយ​ចំណី​ផ្សេងៗ​ចំនួន ១០០​ទៅ ២០០​គីឡូក្រាម​អោយ​ជ្រូក​ស៊ី​រៀង​រាល់​ពេល​ជា​ប្រចាំ ។​
  • ឬ​យក​មេ EX-M ៣​សេ​សេ បូក​ទឹក ៣​លីត្រ លាយ​ចំណី ១០​គីឡូក្រាម ដាក់​អោយ​ជ្រូក​ស៊ីសំ​រាប់​មួយ​ពេលៗ​ចំពោះ​ចំណី​ស្ងួត ។​
  • យក EX-M បណ្តេញ ៣​សេ​សេ បូក​មេ EX-M ៣​សេ​សេ បូក​កា​កស្ករ ៣​សេ​សេ និង​ទឹក​ស្អាត ៣​លីត្រ មក​បាញ់​លាង​ទ្រុង​រៀងរាល់ ៧​ថ្ងៃ​ម្តង ។​
  • យក​មេ EX-M ២០​សេ​សេ បូក EX-M បណ្តេញ ២០​សេ​សេ បូក​ទឹក ១០​លីត្រ បាញ់​អោយ​សព្វ​លើ​ខ្លួន​ជ្រូក ទ្រុង​ជ្រូក និង​បរិវេណ​ចិញ្ចឹម​ដើម្បី​កុំឲ្យ​កើត​ជំងឺ​សើ​ស្បែក ។​
  • បាញ់​លាង​សំអាត​ជ្រូក និង​ទ្រុង​រៀងរាល់ថ្ងៃ និង​ប្រយ័ត្ន​កុំអោយ​មេ​ផើម​លោត​លេង ឬ​ពាក់​លើ​គ្នា ។
  • មុន​កើត ១​សប្តាហ៍ ត្រូវ​ដឹក​ជ្រូក​ផើម​ទៅ​កន្លែង​កើត ។​
  • លាយ​ព្រី​ម៉ិច ឬ​បាស់​ស្មិច ក្នុង​ចំណី​អោយ​ជ្រូក​ស៊ី​តាម​រូបមន្ត​ដែល​បាន​ណែនាំ ។​
  • ១​សេ​សេ សំរាប់​ទំងន់​ជ្រូក ១០​គីឡូក្រាម ចាក់​សាច់ដុំ​
  • យក​ម្សៅ​សំរិទ្ធ ១​កញ្ចប់​តូច លាយ​ជាមួយ​ចំណី​មាន់ ៥​គីឡូក្រាម ក្នុង​មួយ​សប្តាហ៍​អោយមាន់​ស៊ី ១ ឬ ២​ដង។​
  • យក​ម្សៅ​សំរិទ្ធ ១​កញ្ចប់​តូច លាយ​ជាមួយ​ទឹកស្អាត ៥​លីត្រ អោយមាន់​ផឹក​មួយ​សប្តាហ៍ ២​ដង ។​
  • ​កំរិត​ប្រើ​
  • ខ​ប​ភូ​លីន​ចាក់​សាច់ដុំ ២​សេ​សេ ក្នុង​ជ្រូក ១​ក្បាល ចាក់​តែ​ម្តង​គត់ ។​
  • អាដេ​បី​អឺ​ចាក់​សាច់ដុំ ៨​សេ​សេ ក្នុង​១​ក្បាល ។​
  • ឌី​ណូ​លីទីក ចាក់​សាច់ដុំ ២​សេ​សេ ក្នុង​១​ក្បាល ។​
  • អា​ម៉ុក​ស៊ី​វ៉ាល់ លាយ​អោយ​ស៊ី​ក្នុង​ចំណី ៣​ថ្ងៃ ជាប់​គ្នា ១០០​ក្រាម ក្នុង​ចំណី ២៥​គីឡូក្រាម ។​
  • បើ​ជ្រូក​កើតកូន​រួច​មិន​ធ្លាក់​សុក ឬ​មាន​កាកសំណល់​នៅក្នុង​ស្បូន ត្រូវ​ចាក់​ថ្នាំ ស៊ុប​ព្រូស និង​អា​ម៉ុក​ស៊ី​វ៉ា​ល់ ។​
  • ស៊ុប​ព្រូស ចាក់​សាចដុំ ២​សេ​សេ ក្នុង​ជ្រូក ១​ក្បាល តែ​ម្តង​គត់ ។​
- ៥- ការថែរក្សា​មេ​ជ្រូក​កើតកូន​ Click to collapse
  • ​មុន​កើត​ ត្រូវ​រៀបចំ​កន្លែង​អោយបាន​ត្រឹមត្រូវ​សំរាប់​បង្កើត​កូន​អោយ​ជ្រូក ហើយ​សំភារៈ​ដែល​ចាំបាច់​ត្រូវ​ត្រៀម​ទុក​មានដូចជា​កន្ត្រៃ ឡា​ម ជេស ក្រណាត់​ស្ងួត ទ្រុង​សំរាប់​ដាក់​កូនជ្រូក និង​មេ EX-M ។ មិនគួរ​ចាក់ទឹក​លើ​មេ​ជ្រូក​កំពុង​ដង្ហក់​ទេ (​ពេល​មេ​ជ្រូក​ឈឺពោះ​កើតកូន​) ។​
  • ត្រូវ​លាងដៃ និង​សំភារៈ​ប្រើប្រាស់​ជាមួយ​មេ អ៊ី អ៊ិក្ស អិម ជាមុនសិន មុន​នឹង​បង្កើត​ជ្រូក ។​
  • ពេល ​កូន​កើត​ត្រូវ​ចាប់ជើង​ក្រោយ​ទាំង​ពីរ​យួរ​សំយុងក្បាល​ចុះក្រោម ដោយរ​លាក់​ថ្ម​មៗ និង​យក​ក្រណាត់​ស្ងួត​ចាំ​ជូត​ខ្លួន និង​ទឹកព្រៃ​ក្នុង​មាត់ ។​
  • ករណី ​កូន​ខ្សោយ កើត​មក​សន្លប់ ត្រូវ​ផ្លុំ​ខ្យល់​ចូល​ត្រចៀក​អោយ​កូនជ្រូក ឬ​កូនជ្រូក​ឈ្លក់ទឹក​ព្រៃ​ត្រូវយក​មាត់​បឺត​ទឹក​ចេញ​ពី​ច្រមុះ​វា ។​
  • យក​កូន​ទើប​កើត​ទុក​ក្នុង​ទ្រុង ដែល​រៀបចំ​រួច​ទុក​មួយ​អន្លើ​សិន ។​
  • ពេល ​កើត​មក​ភ្លាម យើង​ត្រូវ​កាត់​ផ្សិត ហើយ​ការ​កាត់​កន្ទុយ​ត្រូវ​លាប​មេ អ៊ី អ៊ិក្ស អិម ដូច​គ្នា​នៅ​ចុងបញ្ចប់​ទើប​កាត់​ធ្មេញ​ចង្កូម​លើ​ក្រោម​របស់​វា ។​
  • ម្យ៉ាង ​ទៀត​មិន​បាច់​ចង ឬ​កាត់​ផ្ចិត​ក៏បាន យើង​ត្រូវ​យក​ផ្ចិត​មក​ជ្រលក់​មេ អ៊ី អ៊ិក្ស អិម អោយបាន ៣-៥​វិនាទី រួច​ទុក​វា​មួយកន្លែង ។​
  • ក្រោយ ​បង្កើត​អស់ហើយ ត្រូវ​យក​មេ អ៊ី អ៊ិក្ស អិម ជ្រលក់​សំឡី​ជូត​ក្បាលដោះ​មេ​ជ្រូក ទើប​ចាប់​កូនជ្រូក​ដាក់​អោយ​បៅ មិនអោយ​លើស​ពី ៤ ទៅ ៨​ម៉ោង (​ក្រោយ​កូន​កើត​) ។​
  • កន្លែង ​កូនជ្រូក​ដេក​ត្រូវ​ស្ងួត និង​កក់ក្តៅ ក្រោយមក​នៅ​ថ្ងៃ​ទី ៣ យើង​ត្រូវ​ចាក់​ថ្នាំ​ហ្វែ​រី​ដិ​ច អោយ​កូនជ្រូក ២​សេ​សេ ចាក់​សាច់ដុំ​តែ​ម្តង​គត់ ។​
  • ត្រូវ​បង្ហាត់​ចំណី​ដល់​កូនជ្រូក​នៅពេល​មាន​អាយុ ៧​ថ្ងៃ ។​
  • គប្បី​គ្រៀវជ្រូក​ឈ្មោល​នៅពេល​ជ្រូក​មាន​អាយុ ២​សប្តាហ៍ បន្ទាប់​ពីគ្រៀ​វហើយ ត្រូវ​លាប​មេ អ៊ី អ៊ិក្ស អិម អោយបាន​ញឹកញាប់ ។​
  • នៅពេល​កូនជ្រូក​មាន​អាយុ ២៥ ទៅ ២៨​ថ្ងៃ ត្រូវ​ផ្តាច់ដោះ ហើយ​បញ្ច្រក​មេ អ៊ី អ៊ិក្ស អិម ២​សេ​សេ អោយ​កូនជ្រូក​ក្នុង ១​ក្បាល ។​
* ចំណាំ​
​ ក្នុង​កំឡុង​ពេល​កើត​ភ្លាម​មេ​ជ្រូក បាក់​កំលាំង​ខ្សោយ​មិនសូវ​សំបូរ​ទឹកដោះ​ត្រូវ​ចាក់​ថ្នាំ អុក​ស៊ី​តុកស៊ីន​តាម​សរសៃ​វ៉ែន (​ស្លឹកត្រចៀក​) កន្លះ​សេ​សេ ព្រឹក​-​ល្ងាច និង​ចាក់​ថ្នាំ​ខា​រ៉ាស៊ី​ល (Carasil) ដើម្បី​បង្កើន​កំលាំង​ធ្វើ​អោយ​សំបូរ​ទឹកដោះ និង​ធ្វើអោយ​ជ្រូក​ឃ្លាន​ចំណី ។​
​កំរិត​ប្រើ :
  • ​ខា​រ៉ាស៊ី​ល ១ ទៅ ២​សេ​សេ ក្នុង ១​ក្បាល សំរាប់​កូនជ្រូក ។
  • ១០​សេ​សេ ក្នុង ១​ក្បាល សំរាប់​មេ​ជ្រូក (​ចាក់​សាច់ដុំ​) ។​
  • ករណី ​កូន​កំពុង​បៅ​មាន​ជំងឺរាគ​ត្រូវ​យក​មេ អ៊ី អ៊ិក្ស អិម ២-៣​សេ​សេ បញ្ច្រក​កូន​ជ្រូក​នោះ (​ព្រឹក​-​ល្ងាច​) ២ ទៅ ៣​ថ្ងៃ​ជាប់​គ្នា ។​
- ៦- ការចិញ្ចឹម​ជ្រូក​សាច់​ Click to collapse
​ការរៀបចំ​ ទ្រុង​ត្រូវយក អ៊ី អ៊ិក្ស អិម បណ្តេញ ២០​សេ​សេ បូក​មេ EX-M ២០​សេ​សេ បូក​ទឹក ១០​លីត្រ បាញ់​លាង​ទ្រុង ៣​ថ្ងៃ ជាប់​គ្នា​រួច​ទុកចោល​រយៈពេល ៥​ថ្ងៃ ។ ដុសលាង ​សំអាត​ឧបករណ៍ ធុង​ទឹក ស្នូក​ចំណី និង​វិធី​ប្រើប្រាស់​ដូចខាងលើ ហើយ​ត្រូវមាន​បំរុង​មេ EX-M និង​កាក​ស្ករ​សំរាប់​អោយ​មេ​ជ្រូក​ផឹក ស៊ី ។​
ត្រូវ​បញ្ចូល​ជ្រូក​ក្នុង​ទ្រុង បន្ទាប់ពី​ដាក់​ជ្រូក​ចូល​ទ្រុង​ហើយ​ត្រូវ​ពិនិត្យមើល :
  • បើ​មាន​ជ្រូក​ណា​មិន​ស្រួល​ត្រូវ​ដក​ទុក​កន្លែង​ផ្សេង​ដើម្បី​ព្យាបាល ។​
  • បន្ត​លាយ​ទឹក និង​មេ EX-M តាម​ក្បួនខ្នាត​អោយ​ជ្រូក​ផឹក​ជានិច្ច ។​
  • អនុវត្តន៍​បែបនេះ សំរាប់​ជ្រូក​ដែល​ចេញពី​ទ្រុង ចិញ្ចឹម​តាម​បច្ចេកទេស​វិទ្យាសាស្ត្រ​ធម្មជាតិ ។
ការថែរក្សា បោស បាញ់ លាង​សំអាត​ទ្រុង :
  • លាយ EX-M សន្សំសំចៃ​នៅក្នុង​អាងទឹក​ជ្រូក​ដេក​រៀងរាល់ ២៤​ម៉ោង​ម្តង។​
  • លាយ​មេ EX-M អោយ​ជ្រូក​ផឹក​ជា​រៀងរាល់ ២៤​ម៉ោង​ម្តង។​
  • លាយ​មេ EX-M បូក​កា​កស្ករ បូក​ទឹក បូក​ជាមួយ​ចំណី អោយ​ជ្រូក​ស៊ី​រៀង​រាល់​ពេល ធ្វើ ១​ពេល​សំរាប់ ១​ពេល(​ហាម​ធ្វើ​លាយ​ផ្អាប់​ទុក​) ។​
  • យក EX-M បណ្តេញ បូក​មេ EX-M បូក​ទឹក បាញ់​លាង​ទ្រុង និង​បាញ់​លើ​ជ្រូក​រៀង​រាល់​ពី ៥ ទៅ ៧​ថ្ងៃ​ម្តង​
  • ត្រូវ​ចាក់​វីតាមីន ស្ត្រេ​ស​វី​តា ក្នុង​១​ខែម្តង ។​
* ចំណាំ​​ ពិសេស​អនុវត្តន៍​តាម​ការណែនាំ​ខាងលើ ជ្រូក​មាន​សុខភាព​រឹងមាំ​ល្អ មិន​ឈឺ ឆាប់​ធំធាត់ សាច់​ច្រើន គ្មាន​ជាតិគីមី សាច់មាន​ជីវជាតិ​ឆ្ងាញ់ ចំណេញ​ច្រើន​ក្នុង​ការចិញ្ចឹម ។​
​ថ្នាំ​សំរាប់​ព្យាបាល​មេ​ជ្រូក​  ​ព្យាបាល​រលាក​សួត រាគ ផ្សះ​ស្បូន លា​សដោះ និង​ផ្តាស​សាយ​កូនជ្រូក ថ្នាំ​ស៊ុល​ហ្វា​៣៣ (SULFA33)
​កំរិត​ប្រើ :
  • ​​ចាក់​សាច់ដុំ​ជ្រូក​ធំ ១-៥​មី​លី​លីត្រ ក្នុង​ទំងន់ ១០​គីឡូក្រាម​
  • ជ្រូក​ផ្តាច់ដោះ​រហូតដល់ ៥០​គីឡូក្រាម ៥-៨​មី​លី​លីត្រ​
  • កូនជ្រូក ១-២​មី​លី​លីត្រ ក្នុង​១​ក្បាល​
​កំរិត​ប្រើ : លាយ​ក្នុង​ចំណី​អោយ​ស៊ី ១​គីឡូក្រាម ក្នុង ១០០​គីឡូក្រាម ចំណី​អោយ​ស៊ី​រយៈពេល ៧​ថ្ងៃ​
វិធី​ផ្សំ​អាហារ​ជ្រូក​
​វិធី​ផ្សំ​ទី ១
វត្ថុ​ផ្សំ
ផ្តាច់​ដោះ​-២០
គ.ក
២០-៤០
គ​.​ក
៤០​-​លក់
គ.ក
មេ​ផើម និង
មេចញ្ចឹមកូន(គ.ក)
ចុង​អង្ករ
៥០
៦០
៤០
៨០
ពោត
៤០
១៦០
កន្ទក់
១៨
៤៨
៧២
៦០
សណ្តែកសៀងលីង
១៥
៤០
៧២
២០
សណ្តែកដី​លីង
២៥
ត្រី​ម៉ត់
១៤
៣.៥
ម្សៅ​ខ្យង
អំបិល
០.៣
០.៦
១.៦
០.៥
ព្រី​មិច ឬ បា​ស្មិច
០.៥
ខ្លាញ់
០.៣៥
មេ​អាហារ​សត្វ
​ ២
សរុប
៩៥.៨
២០១.៦
៣៦៨.៦
១៧០.៣៥
ប្រូ​ទីន
២០%
១៨%
១៦%
១៨%
* ព្យាបាល​រាគ​ប្រផេះ និង រាគ​ឈាម ដំបៅ​ក្រចក ជំងឺសារ​ទឹក ដោយ​ទី​ឡូ​ស៊ីន (TYLOSIN) ២០០ (២០%)
​កំរិត​ប្រើ :
  • ចាក់​សាច់ដុំ​ជ្រូក ចាក់ ១​សេ​សេ សំរាប់ ២០​គីឡូក្រាម ។​
  • គោ​ចាក់ ១​សេ​សេ សំរាប់ ២៥​គីឡូក្រាម ។​
  • ចាក់ ១​ថ្ងៃ​ម្តង ព្យាបាល​រយៈពេល ៣-៥​ថ្ងៃ ។​
* ព្យាបាល​មេ​ជ្រូក​ដែល​រក​ឈ្មោល​មិន​ទៀងទាត់ ឬ​ដាក់​បា​មិន​ជាប់ ប្រើ​នៅ​ពេល​បង្កាត់ និង​ព្យាបាល​ហូរ​ខ្ទុះ​ក្រោយ​ពេល​ដាក់​បា ។ ព្យាបាល​កូនជ្រូក​ប្រកាច់​ដោយ​ស្ត្រិប​តូកុក ចំពោះ​កូនជ្រូក​ផ្តាច់​ដោះ ។​
​កំរិត​ប្រើ : លាយ​ក្នុង​ចំណី​អោយ​ស៊ី ១​គីឡូក្រាម ក្នុង ១០០​គីឡូក្រាម ចំណី​អោយ​ស៊ី​រយៈពេល ៧​ថ្ងៃ​
​វិធី​ផ្សំ​ទី ២
វត្ថុ​ផ្សំ
១៥-៣០
គ​.​ក
៣០-៦០
គ​.​ក
៦០​-​លក់
គ.ក
មេ​ផើម
គ.ក
មេចិញ្ចឹមកូន
គ.ក
ពោត
៥០
៤៨
៣៨
៤៥
៤០
ដំឡូង​មី
១០
១៤.៥
កន្ទក់
១០
១០
១០
កន្ទក់​សាឡី
៤.៣
១០
១៣.៥
៣៥
២៣
សណ្តែកសៀងលីង
១៩
១៨
១៨
១០
១៥
ម្សៅ​ត្រី
៧.៣
៦.៧
២.៣
១.២
ដេ​សេ​ប៉េ
០.១៥
០.២
០.២៥
១.១៥
សំបក​ងាវ
១.៦៥
១.៥
អំបិល
០.៤
០.៥
០.៥
០.៥៥
០.៣៥
បា​ស្មិច
មេ​អាហារ​សត្វ
​វិធី​ផ្សំ​ទី ៣
វត្ថុ​ផ្សំ
១៥-៣០
គ​.​ក
៣០-៦០
គ​.​ក
៦០-លក់
គ.ក
មេ​ផើម
គ.ក
មេចិញ្ចឹមកូន​គ.ក
ស្រូវ​កិន
៦០
៦៥
៦០
៦០
៥៥
កន្ទក់
១១
១៥
២០
៣០
២៥
សណ្តែកសៀងលីង
១៥
១៣
១៣
១០
ត្រី​ម៉ត់
១.៥
ដេ​សេ​ប៉េ​
០.១៥
០.២
០.២៥
១.១៥
សំបក​ងាវ
១.៧
១.៥
អំបិល
​ ​០.៤
០.៥
០.៥
០.៥៥
០.៣៥
បា​ស្មិច
មេ​អាហារ​សត្វ
​ថ្នាំ​សំរាប់​ព្យាបាល​ជ្រូក​សាច់ ឬ​កូនជ្រូក​គ្រុ​នក្តៅ បញ្ចុះ​កំដៅ និង​បំបាត់​ការ​ស្ពឹក​ស្រ​ពន់​
​កំរិត​ប្រើ :
  • ​កូនជ្រូក : ចាក់ ១-២​សេ​សេ ក្នុង​១​ក្បាល សំរាប់ ១​ថ្ងៃ​ចាក់ ២​ដង ។​
  • ជ្រូក​សាច់ : ចាក់ ១-២​សេ​សេ ក្នុង​១​ក្បាល សំរាប់ ១​ថ្ងៃ​ចាក់ ២​ដង ។​
  • មេ​ជ្រូក : ចាក់ ១-២​សេ​សេ ក្នុង​១​ក្បាល សំរាប់ ១​ថ្ងៃ​ចាក់ ២​ដង ។​
    ​​(​ហាម​ប្រើពេល​មេ​ជ្រូក​ជិត​កើត និង​ក្រោយពេល​កើតកូន​)
​ការពារ​ ជំងឺឆ្លង​ផ្សេងៗ (​ពេល​ផ្លាស់ប្តូរ​កន្លែង​) ការពារ​ជំងឺ​ក្អក និង​រាគ​ដែល​មាន​លាមក​ពណ៌​ប្រផេះ និង​លាមក​មាន​ឈាម ចំពោះ​ជ្រូក​សាច់​ត្រូវ​ប្រើ​ថ្នាំ Tylocycline ។​
​កំរិត​ប្រើ : Tylocycline ៥​គីឡូក្រាម ក្នុង​ចំណី ១​តោន អោយ​ស៊ី​រយៈពេល ៥​ថ្ងៃ ។
(ដកស្រង់ចេញពី ព្រុំ សុភាព ប្លុក)ITCambo