មានមនុស្សច្រើនណាស់ដែល តែងតែឆ្ងល់ និងអ្នកខ្លះទៀតគិតថា ការរួមដំណេកលើកដំបូងអាចបណ្តាលឲ្យមានកូនដែរឬទេ?
រឿងនេះដែរតាមពិតទៅវាមិនអាចអាស្រ័យ ដំបូង ឬមិនដំបូងនោះទេ គឺអាស្រ័យលើដំណើរនៃមេជីវិត ឈ្មោល ប៉ះនិងមេជីវិតញី ហើយសម្រាប់សំនួរដែរសួរខាងលើ និងបរិយាយដូចខាងក្រោមនេះ៖
ការរួមភេទលើកដំបូងអាចបណ្ដាលឱ្យមានផ្ទៃពោះ គឺជាការដែលអាចកើតមាន។ មានស្ដ្រីច្រើនមកហើយ ដែលមានផ្ទៃពោះដោយសារតែការរួមភេទលើកដំបូង។ ដូច្នេះបើមានការរួមភេទដំបូងក្ដី ទីប៉ុន្មានក្ដី ដែលមិនចង់បានកូន ត្រូវប្រើស្រោមអនាម័យ ឬរកវិធីពន្យារកំណើតផ្សេងទៀតទៅតាមវិជ្ជាបញ្ជាដែលបានណែនាំ ។
ការរួមភេទមិនត្រឹមតែបង្កការតាំងគភ៌ដែល មិនចង់បានតែប៉ុណ្ណោះទេ ថែមទាំងបង្កការឆ្លងជម្ងឺកាមរោគ ដូចជាមេរោគអេដស៍ វីរុសរលាកថ្លើម ស្វាយប្រមេះជាដើម។ ការរួមភេទមិនបានគិតគូរជាមុន វាអាចនឹងបំផ្លាញសុខភាពរបស់លោកអ្នកបាន៕
(from domneng.com)