តើ​គួរ​ប្ដូរ​ខ្នើយ​គេង​នៅ​ពេល​ណា?​



តើលោកអ្នកមានដឹងទេថា ខ្នើយដែលលោកអ្នកប្រើប្រាស់សព្វថ្ងៃគួរប្ដូរថ្មីនៅពេលណា? ចុះចាំបាច់ប្ដូរថ្មីធ្វើអ្វី?
ជាធម្មតាសម្រាប់ស្រ្ដីមេផ្ទះមួយចំនួនគាត់តែងតែធ្វើការផ្លាស់ប្ដូរនូវខ្នើយគេងរបស់គាត់នៅពេលដែលវាមានសភាព ចាស់អ្នកខ្លះទៀតប្ដូរចេញនៅពេលដែលនឹកឃើញចង់បានខ្នើយថ្មី។
យោងតាមសម្ដីរបស់វេជ្ជបណ្ឌិតដែលមានជំនាញខាងផ្នែកសុខភាព និងដំណេកបានឲ្យដឹងថា ស្ដ្រីមេផ្ទះទាំង ឡាយគួរតែធ្វើការផ្លាស់ប្ដូរនៅខ្នើយនៅពេលដែលប្រើប្រាស់បានក្នុងរយៈពេល ២ទៅ៣ឆ្នាំ ព្រោះថា ប្រសិនបើ អ្នកនៅតែបន្ដប្រើប្រាស់វាទៀតនោះ វាអាចនឹងនាំឲ្យប៉ះពាល់ដល់សុខភាព ហើយជាពិសេសវាក៏ខូចទ្រង់ទ្រាយ ម្យ៉ាងទៀតវាក៏បានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ដំណេកអ្នកផងដែរ។
មួយវិញទៀត ស្រ្ដីមេផ្ទះគ្រប់រូបអាចធ្វើការសង្កេតទៅលើខ្នើយគេរបស់អ្នកបានដោយផ្ទាល់ ព្រោះថា វាជា ចំណែកមួយដែលសំខាន់ក្នុងការធ្វើឲ្យដំណេករបស់អ្នកដេកលក់ស្រួល និងមិនប៉ះពាល់ដល់សុខភាព។
ប្រសិនបើអ្នកប្រើប្រាស់វាក្នុងរយៈពេលយូរ ខ្នើយនឹងចាប់ផ្តើមផ្លាស់ប្ដូរពណ៌ ព្រមទាំងមានស្នាមក្អែល និងមាន មេរោគ ដែលជាពពួកមេរោគដុះផ្សិត ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវដង្ហើម ដូចជាច្រមុះ និងបំពងក ដែលជាហេតុ ធ្វើឲ្យអ្នកមានជំងឺ៕
(form domneng.com)