ការចិញ្ចឹមសត្វ-បង្កាត់​​ទាកាប៉ា​ជាមួយ​ទាសា​ច់​

បង្កាត់​ពូជ​ទាកាប៉ា​ជាមួយ​ទាសា​ច់​
1
ពូជ ​ទា​បង្កាត់​រវាង​ទាកាប៉ា​ជាមួយ​ទាសា​ច់ មាន​អត្ថប្រយោជន៍​ច្រើន ព្រោះ​វា​បាន​បង្កើត​ពូជ​ទា​មួយ​ថ្មី ដែលមាន​លក្ខណៈពិសេស​ដូចខាងក្រោម​នេះ :
  • ​វា​ធំ​លូតលាស់​លឿន​ជាង​ទាកាប៉ា​ពូជ​សុទ្ធ ឬ​ពូជ​ទា​ធម្មតា ប្រើពេល​ចិញ្ចឹម​ខ្លី ឆាប់​បាន​លក់​
  • ​វា​មាន​សាច់​ឆ្ងាញ់​ជាង​ទាកាប៉ា និង​ទា​សាច់​ធម្មតា មាន​ខ្លាញ់​តិចជាង​
  • ​ទម្ងន់​រវាង​ទា​ឈ្មោល និង​ទា​ញី​ខុសគ្នា​តិចតួច​
  • ​ទាំង​ទា​ឈ្មោល និង​ទា​ញី អាច​យកមក​បំប៉ន​ឲ្យ​ឆាប់​ធាត់ ដើម្បី​បង្កើន​ចំណូល​ឲ្យ​បាន​ច្រើនជាង​ធម្មតា​
១- ការ​បង្កាត់​ពូជ​តាមបែប​ធម្មតា​
​បើ​យើង​ប្រើ​ ពូជ​ទាកាប៉ា​ឈ្មោល​មក​បង្កាត់​ជាមួយ​ទាសា​ច់​ញី យើង​អាច​បង្កាត់​ក្នុង​ម្តង​បានតែ​ចំនួន​បួន​ទៅ​ប្រាំ​ក្បាល​តែប៉ុណ្ណោះ ​នេះបើ​យើង​បង្កាត់​វា​តាមបែប​ធម្មជាតិ ដោយ​ឲ្យ​ទាកាប៉ា​ឈ្មោល​ជាន់​ទាសា​ច់​ញី (​ទាស​)
២- ការ​បង្កាត់​តាមបែប​សិប្ប​និមិត្ត​
​ការប្រើ​ ទឹកកាម​របស់​ទាកាប៉ា​ឈ្មោល​មក​បង្កាត់​ឲ្យ​ទា​ញី (​ទាស​) តាមបែប​សិប្ប​និមិត្ត អាច​ឲ្យ​យើង​បង្កាត់​បាន​រហូតដល់​២០ ទៅ​២៥​មេ ក្នុងករណី​ពិសេស​ខ្លះ អាច​បង្កាត់​បាន​រហូត​៤០ ទៅ​៥០​ក្បាល​ទា​ញី​ក៏បាន​។ ភាគរយ​នៃ​អត្រា​បង្ក​កំណើត​មាន​រហូតដល់​៩៥​ភាគរយ ឯ​អត្រា​ញាស់​វិញ​អាច​ទទួលបាន​រហូតដល់​៨៥​ភាគរយ​។​
៣- របៀប​ទទួលយក​ទឹកកាម​ពី​ទាកាប៉ា​ឈ្មោល
​ជ្រើស​រើសយក​ ទាកាប៉ា​ឈ្មោល មាន​អាយុ​ពី​២៦ ទៅ​២៨​សប្តាហ៍​មាន​រូបរាង​ល្អ​មិន​ពិការ​ផ្នែក​ណាមួយ មាន​សុខ​ភាពល្អ​ពេញវ័យ​សម្រាប់​បន្ត​ពូជ បន្ទាប់មក​យើង​រៀបចំ​ទ្រុង​មួយ​បួន​ជ្រុង ដើម្បី​បង្ខាំង​ទាកាប៉ា​ឈ្មោល​នោះ អាចធ្វើ​ពី​ឫស្សី ឬ​ធ្វើ​ពី​ដែក​ក៏បាន ទ្រុង​អាចមាន​កំពស់ ៦០​ស​.​ម ទទឹង ៦០​ស​.​ម និង​បណ្តោយ ៦០​ស​.​ម ត្រូវធ្វើ​វា​ឲ្យ​មាន​ទ្វារ​ពី​ខាងលើ​សម្រាប់​ដាក់​ស្នូក​ទឹក ស្នូក​ចំណី ដើម្បី​ឲ្យ​ងាយស្រួល​ដាក់​ទឹក និង​ចំណី និង​ងាយស្រួល​សម្រាប់​ការថែទាំ​វា​ផង​។ ជញ្ជាំង​របស់​ទ្រុង គួរ​ធ្វើ​ពី​សំណាញ់​បន្ទះ​រនាបឫស្សី លៃ​យ៉ាងណា​ឲ្យ​មាន​ប្រហោង​អាច​ឲ្យ​មាន​ខ្យល់​ចេញចូល​បានល្អ និង​ឲ្យ​ទា​អាច​មើល​ចេញមក​ខាងក្រៅ​បាន​។​
1ត្រូវ​រក​ ទាកាប៉ា​ញី​ចំនួន​មួយ ឬ​ពីរ​ក្បាល​ដាក់​ក្នុង​ទ្រុង​មួ​យមក​រៀប​ដាក់​នៅជាប់​គ្នា​ជាមួយ​ទ្រុង​ របស់​ទាកាប៉ា​ឈ្មោល​នោះ​។ ទាកាប៉ា​ញី​ត្រូវ​រើសយក​ទា​ដែល​ពេញវ័យ​បន្ត​ពូជ ធ្វើបែបនេះ ដើម្បី​ជួយ​រំញោច​ឲ្យ​ទាកាប៉ា​ឈ្មោល​មាន​អារម្មណ៍​ចង់​បន្ត​ពូជ​។​
​អ្នកថែរក្សា​ ទា​ឈ្មោល​នេះ ត្រូវធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ជន្ល​វា​ជាមួយ​ទាកាប៉ា​ញី ដើម្បី​ឲ្យ​វា​កញ្ជ្រោល​ចង់​រួមភេទ​ជាមួយ​ទាកាប៉ា​ញី​ដែល​នៅក្បែរនោះ​។ វិធី​ជន្ល​អាចធ្វើ​ដោយ​របៀប​ច្រើនយ៉ាង និង​ត្រូវធ្វើ​ដោយ​សន្សឹមៗ​ជា​រៀងរាល់ថ្ងៃ​។ ចំណី​សម្រាប់​បំប៉ន​ទា​ឈ្មោល និង​ការថែទាំង​ត្រូវធ្វើ​ឲ្យ​បាន​ទៀងទាត់​និង​ត្រឹមត្រូវ មិនត្រូវ​ធ្វេសប្រហែស​ឡើយ​។​
​ការ​រំញោច​ អារម្មណ៍​ទាកាប៉ា​ឈ្មោល​ឲ្យ​ចង់​រួមភេទ​នេះ គឺ​ប្រយោជន៍​ដើម្បី​យក​ទឹកកាម​របស់​វា ដូច្នេះ​ពេលវេលា​សម្រាប់​រំញោច​អារម្មណ៍​របស់​វា អាច​ប្រើពេល​ពីរ​-​បី​សប្តាហ៍​ដល់​បួន​សប្តាហ៍ ទើប​យើង​អាច​យក​ទឹកកាម​ពី​ទា​ឈ្មោល​នោះបាន​។​
​ដើម្បី​យក​ទឹកកាម​ពី​ទាកាប៉ា​ឈ្មោល​នេះ ត្រូវធ្វើ​នៅ​ម៉ោង​៦ ទៅ​ម៉ោង​៩​ព្រឹក មិនត្រូវ​ធ្វើ​នៅពេល​វេលា​ខុសពី​នេះឡើយ​។​
​សម្ភារៈ​ដែល​ត្រូវការ​ចាំបាច់​សម្រាប់​យក​ទឹកកាម​ពី​ទា​ឈ្មោល​នេះ​មាន :
  • ​កែវ​សម្រាប់​ដាក់​ទឹកកាម​ស្អាត អា​ចរក​ទិញ​នៅ​កន្លែង​លក់​សម្ភារៈ​ពេទ្យ​នៅក្បែ​វត្ត​មហាមន្ត្រី (អូឡាំពិក​)
  • ​គ្រឿង​ជាវ​ត្ថុ​រាវ​សម្រាប់​លាយ​ពង្រា​វ​ទឹកកាម​
  • ​បំពង់​បូ​ប និង​បំពង់​លាយ​ទឹកកាម​
  • ​គ្រឿង​សម្រាប់​បាញ់​ទឹកកាម​ទៅតាម​ទ្វារ​របស់​ទា​ញី​
៤- របៀប​យក​ទឹកកាម​ពី​ទាកាប៉ា​ឈ្មោល
​យក​ទាកាប៉ា​ ញី ដែល​បាន​យកមក​បង្ខាំង​ក្បែរ​ទាកាប៉ា​ឈ្មោល​ដាក់ចូល​ទៅក្នុង​ទ្រុង​របស់​ ទាកាប៉ា​ឈ្មោល​។ ដាក់​កន្ទុយ​ទាកាប៉ា​ឲ្យ​បែរ​ទៅខាង​អ្នក​ចាំ​យក​ទឹកកាម​។ ពេលនោះ ទាកាប៉ា​ឈ្មោល​វា​និង​ព្យាយាម​ឡើង​ជាន់​ទាកាប៉ា​ញី អ្នកយក​ទឹកកាម​ត្រូវ​ត្រៀមខ្លួន​ឲ្យ​បានល្អ ព្រមជាមួយ​បំពង់​សម្រាប់​ត្រង​យក​ទឹកកាម​នៅក្នុង​ដៃ​ឲ្យ​ហើយ​ស្រេច នៅពេល​ទាកាប៉ា​ឈ្មោល​ដក​ពន្លៀន​ប្រដាប់បន្តពូជ​របស់​វា​មក​ខាងក្រៅ ដើម្បី​ស៊ក​ចូល​ទ្វារ​របស់​ទាកាប៉ា​ញី ត្រូវ​ប្រញាប់​យក​បំពង់​ដែល​បាន​ត្រៀម​ស៊ក​ប្រដាប់បន្តពូជ​ទៅក្នុង​បំពង់​ នោះ​ភ្លាម ដើម្បី​កុំ​ឲ្យ​ទឹកកាម​នោះ​ត្រូវបាន​បាញ់​បញ្ចូល​ទៅក្នុង​ទ្វារ​របស់​ ទាកាប៉ា​ញី បាន​ទឹកកាម​របស់​ទាកាប៉ា​ឈ្មោល​មាន​ចំណុះ​ត្រឹមតែ​ប្រហែល​ជាមួយ​ទៅ​ពីរ​មី​ ល្លី​ម៉ែត្រ​តែប៉ុណ្ណោះ ភ្លាមៗ​នោះ​ត្រូវ​ចាក់​វត្ថុ​រាវ​សម្រាប់​ពង្រា​វ​ទឹកកាម​ចូលក្នុង​បំពង់​ ត្រងទឹក​កាម​នោះ​ភ្លាមៗ ដោយ​ប្រើ​តាម​អត្រា​ទឹកកាម​បី​លាយ​ជាមួយ​វត្ថុ​រាវ​មួយ​អំពូល​។ បន្ទាប់ពី​បាន​លាយ​ពង្រា​វ​ទឹកកាម​រួចហើយ​ត្រូវ​បូម​វា​បញ្ចូល​ក្នុង​បំពង់​ ផ្ទុក​ទឹកកាម​សម្រាប់​ប្រើការ ក្នុង​បំពង់​ផ្ទុក​ទឹកកាម​មួយៗ អាច​យកទៅ​បង្ក​កំណើត​ឲ្យ​ទា​ញី (​ទាស​) បាន​ចំនួន ២៥​ក្បាល​។​
៥- របៀប​បង្ក​កំណើត​ឲ្យ​ទា​ញី (​ប្រភេទ​ទាស​)
​ត្រូវ​ជ្រើស​ យក​ទា​ញី​ដែលមាន​រូបរាង​ល្អ មាន​សុខ​ភាពល្អ មាន​មាឌធំ​ជាង​ទា​ដទៃ​នៅក្នុង​ហ្វូង និង​ជា​ទា​ញី​មាន​វ័យ​ត្រូវ​បន្ត​ពូជ​បាន​សម្រាប់​យកមក​បង្កា​ត់​។​
​ដាក់​ទា​ញី​ ឲ្យ​ឱនក្បាល​ចុះ ប្រើ​ភ្លៅ និង​ក្បាលជង្គង់​កៀប​ខ្លួន​ទា​ញី​ឲ្យ​ជាប់ បន្ទាប់មក​ប្រើ​ដៃ​ទាំងពីរ ដើម្បី​សង្កត់​រន្ធ​សម្ងាត់​របស់​ទា​ញី​រហូត​អាច​មើលឃើញ​ប្រដាប់បន្តពូជ​ របស់​ទា​ញី​លៀន​ចេញមក ឃើញច្បាស់​ប្រើ​ប្រដាប់​បាញ់​ទឹកកាម​បាញ់​ទឹកកាម​បញ្ចូល​ទៅក្នុង​ ប្រដាប់បន្តពូជ​របស់​ទា​ញី រាល់ពេល​បាន​បាញ់​ទឹកកាម​ឲ្យ​ទា​ញី​រួច ហើយ​ត្រូវ​ពិនិត្យមើល​កម្រិត​ទឹកកាម​ដែលមាន​សល់​នៅក្នុង​បំពង់​ជា​រៀងរាល់​ លើក ដើម្បី​ធានា​ឲ្យ​បាន​ថា ចំនួន​ទឹកកាម​មាន​គ្រប់គ្រាន់​សម្រាប់​ទា​ចំនួន ២៥​ក្បាល​។​
​ត្រូវធ្វើ​បែបនេះ​ជាថ្មី ក្រោយមក​ចំនួន​៤​ថ្ងៃក្រោយ ដើម្បី​ធានា​ពី​ការ​អាច​ឲ្យ​ទឹកកាម​បង្ក​ជា​កំណើត​ឲ្យ​ពង​របស់​ទា​ញី​បាន​។
៦- របៀប​ភ្ញាស់ពងទា​កូនកាត់​
  • ​ការ​ភ្ញាស់ពងទា ពូជ​បង្កាត់​នេះ គឺ​មិនមាន​អ្វី​ខុសគ្នា​ពី​ការ​ភ្ញាស់ពងទា​ធម្មតា​នោះដែរ​។​
  • ​ពេលវេលា​នៃ​ ការ​ញាស់​របស់​ទា​ពូជ​កាត់​នេះ គឺមាន​វេលា ៣២​ថ្ងៃ អាស្រ័យហេតុនេះ បន្ទាប់ពី​យើង​បានដាក់​ភ្ញាស់​ទា​ក្នុង​ទូ​ភ្ញាស់​បាន ២៨​ថ្ងៃ ដល់ ២៩​ថ្ងៃ ហើយ​ពង​ចាំបាច់​ត្រូវបញ្ជូន​ចូល​ម៉ាស៊ីន​ញាស់​មួយ​ផ្សេងទៀត។​
  • ​កូន​ទា​កាត់ ​ពូជ​នេះ ពេល​ញាស់​ចេញមក មាន​សម្បុរ​រោម​បីយ៉ាង : ពណ៌​លឿង​ក្រូចឆ្មា មាន​ស្នាម​អុជៗ​នៅត្រង់​ក្បាល អាចមាន​ចំនួន ២០​ភាគរយ​។ ពណ៌​លឿង​ក្រូចឆ្មា មាន​ស្នាម​អុជៗ​នៅ​ក្បាល និង​នៅ​ខ្នង មាន​ប្រមាណ​ជា​៦០​ភាគរយ​។ ពណ៌​ប្រផេះ​មាន​លាយ​លឿង មាន​ប្រមាណ​ជា ២០​ភាគរយ​។​
1
​កូន​ទា​ បង្កាត់​ពូជ​នេះ ការលូតលាស់​របស់​វា​លឿន តែ​ពូជ​បង្កាត់​នេះ ទោះបី​មាន​ឈ្មោល មាន​ញី ប៉ុន្តែ​ការបន្ត​ពូជ​របស់​ពួកវា មិនអាច​ធ្វើទៅ​បានឡើយ ឯការ​បង្កាត់​នេះ​ទៀតសោត គឺ​ធ្វើ​ដើម្បី​តែ​សម្រាប់​លក់​ជា​សាច់​ប៉ុណ្ណោះ មិនមែន​សម្រាប់​យកមក​បង្កើត​ពូជ​ថ្មី​ឲ្យ​វា​បន្ត​ពូជ​បានឡើយ​។​

​ចំពោះ​ ការចិញ្ចឹម​វារ​ហូត​ធំ​នោះ​វិញ គឺ​ធ្វើ​ដូចគ្នា​ទៅ​និង​ការចិញ្ចឹម​ទា​បែប​ដទៃ​ដែរ តែ​ប្រើពេល​ខ្លី​ជាង និង​ប្រើ​ចំណី​តិចជាង​។ ពូជ​ទា​ថ្មី​នេះ វា​មាន​សក្តានុពល​ផ្នែក​ពាណិជ្ជកម្ម​ច្រើនជាង ព្រោះ​សាច់​វា​ឆ្ងាញ់​ជាង​ទា​ដទៃ​៕
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)ITCambo