ការណែនាំសំខាន់ៗដើម្បីអោយការចិញ្ចឹមមាន់សាច់ទទួលបានជោគជ័យ
(GUIDELINES FOR SUCCESSFUL POULTRY MEAT PRODUCTION)
ធ្វើការស្ទាបស្ទង់ទីផ្សារ និងរៀបចំគំរោងចិញ្ចឹម និងថវិការ
ទិញពូជមាន់កាត់ដែលផ្តល់សាច់កំរិតខ្ពស់ សំរាប់ការចិញ្ចឹមមាន់យកសាច់ ។
សាងសង់ទ្រុងអោយបានល្អ, នៅកន្លែងដែលស្ងួតល្អ, ដោយមានកំរាលអង្កាម, មានខ្យល់ចេញចូលល្អ និងដំបូលត្រជាក់ ។
ចិញ្ចឹម មាន់ដាក់ទ្រុងដោយអនុវត្តន៍លក់ចេញ ទិញចូលក្នុងវគ្គៗ មាន ១០ សប្តាហ៍ គឺថា ត្រូវទិញហ្វូងមាន់ថ្មីចូលជារៀងរាល់ ១០សប្តាហ៍ម្តង (៥ក្រុមក្នុង ១ឆ្នាំ) ។
ផ្តល់នូវទំហំផ្ទៃកំរាលគ្រប់គ្រាន់ដើម្បីជៀសវាងកំរាលសើម រឺ ការដាក់មាន់ច្រើនពេក ។
ផ្តល់ ស្នូកទឹក និងស្នូកចំណីអោយបានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការប្រកួតប្រជែង និង ភាពប្រែប្រួលនៃអត្រាលូតលាស់របស់មាន់ ។
ផ្តល់នូវអាហារដែលមានតុល្យភាពល្អ, កំរិតប្រូតេអ៊ីនខ្ពស់, របបអាហារជាមូលដ្ឋាន ដោយមានសារធាតុប្រេម៉ិចល្អ (premix) ។
ផ្តល់ ចំណីអាហារដល់មាន់ដែលកំពុងលូតលាស់អោយបានច្រើនតាមដែលវា ត្រូវការ ប៉ុន្តែត្រូវដាក់ស្នូកទឹក និងស្នូកចំណី ដោយចងព្យួរតម្រូវទៅតាមកំពស់ ដែលមាន់អាចស៊ីបាន ដើម្បីលប់បំបាត់នូវការកំពប់ ។
ត្រូវធានាអះអាងថា គ្រប់មាន់ទាំងអស់ត្រូវផឹកទឹកស្អាតគ្រប់ពេលវេលា ។
ចាក់ថ្នាំការពារគ្រប់មាន់ទាំងអស់ អាស្រ័យទៅតាមកម្មវិធីចាក់ថ្នាំការពារ ។
ធ្វើការទំលាក់ប៉ារ៉ាស៊ីតខាងក្នុង និងខាងក្រៅប្រសិនបើចាំបាច់ ។
អង្កេតតាមដានសុខភាព និងចរិកលក្ខណៈរបស់សត្វទាំងអស់ជារៀងរាល់ថ្ងៃ និងកត់ត្រាអំពីសត្វងាប់។
ថ្លឹង និង កត់ត្រាទំងន់សត្វ, ការប្រើប្រាស់ចំណីអាហាររបស់មាន់សាច់ ជារៀងរាល់ខែ, គណនាកំណើនទំងន់សត្វ និងចំណីអាហារដែលប្រើប្រាស់ ។
ការលក់មាន់សាច់ គឺនៅអាយុពី ៦ ទៅ ៨សប្តាហ៍ ដោយមានទំងន់ពី ១,៥ ទៅ ២គ.ក្រ នៃទំងន់រស់។
សំអាតទ្រុងមាន់ និង ជំនួសកំរាលថ្មីចូលរៀងរាល់ការចិញ្ចឹមមួយលើកៗ។
ប្រើប្រាស់ រឺ លក់កំរាលអង្កាមដើម្បីធ្វើជាជី សរីរាង្គ (organic fertiliser) រឺ សំរាប់ធ្វើជីកំប៉ុស្ត (Compost ) រឺ ជីវឧស្ម័ន (biogas)។
គណនាប្រាក់ចំណេញដោយដករាល់ការចំណាយផ្សេងៗពីចំណូលនៃការលក់មាន់។
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)ITCambo