គួរយល់ដឹងពីវិធីពេលត្រូវលាបថ្នាំពណ៌ផ្ទះ



រឿងការតុបតែងផ្ទះសំបែងនេះមិនចេះមានថ្ងៃចប់សព្វគ្រប់នោះ ឡើយក្នុង នោះមិនថាការជួសជុល​បំពេញបន្ថែមឬការលាបថ្នាំផ្ទះក៏សុទ្ធ សឹងជាការ សាងឡើងនូវសេចក្តីសុចនៅក្នុងចិត្តដល់អ្នករស់នៅ​ក្នុងផ្ទះនេះមិនអន់ប៉ុន្មាន ឡើយទើបពេលនេះយើងនាំយកវិធីល្អៗដើម្បីលាបថ្នាំផ្ទះមកជំរាបជូនដូច ខាងក្រោមនេះ៖

- ការលាបថ្នាំពណ៌នៅលើជញ្ជាំងតោងទុកឲ្យជញ្ជាំងស៊ីម៉ង់ត៍ស្ងួតស្រួលបួលសិនទើបចាប់ ផ្តើមលាបពណ៌ទ្រាប់ បាតក្រោមរួចទើបលាបពណ៌ពិត ប្រាកដតាមក្រាយ។
- ជញ្ជាំងផ្ទះឡើងផ្សិតអ្នកតោងសង្កេតថា វាមានលក្ខណៈជាស្នាមខ្មៅៗគួរដំណើរការងារខាត់ ស្នាមខ្មៅទាំងនោះ ចេញឲ្យអស់រួចទុកចោលឲ្យស្ងួតទើបចាប់ផ្តើមលាបពណ៌ជាថ្មី។
- ពណ៌ហើមប៉ោងបញ្ជាក់ថា អាចមានសំណើមឡើងនៅខាងក្រោមពណ៌លាបដូច្នេះអ្នកគួរ ពិនិត្យរកមើលមូល ហេតុមុននឹងធ្វើការកែសំរួលឲ្យបានរួចរាល់ទើបលាបពណ៌សាជាតិថ្មី បើពុំនោះ ទេបញ្ហានឹងនៅកើតមានម្តងទៀត។
- ការលាបពណ៌នៅលើជញ្ជាំងផ្ទះចាស់អ្នកអាចពិនិត្យជាមុនថា ពណ៌ចាស់នោះវាអស់ប្រសិទ្ធ ភាពហើយឬនៅ ព្រោះប្រសិនថាពណ៌អស់ប្រសិទ្ធភាពហើយបើយើងលាបពណ៌ពីលើបន្ថែមទៀត វានឹងធ្វើឲ្យពណ៌របកចេញជា ផ្ទាំងបាន។ អ្នកពិនិត្យសភាពជាមុនប្រសិនបើពណ៌អស់គុណភាព ហើយ តោងខាត់វាចេញឲ្យអស់ឲ្យបានរៀបស្មើទើបចាប់ ផ្តើមលាបពណ៌សារជាថ្មី៕

មជ្ឈមណ្ឌលចែករំលែក
ដោយ៖មុនីរិទ្ធ

ការតុបតែងលំអដើមឈើក្នុងគេហដ្ឋានលោកអ្នកថ្វើឲ្យមានសោភ័ណភាព ដល់ជីវិតរស់នៅនិងសុខភាព



ការកាត់តុបតែងដើមឈើ គឺកាត់ផ្នែក ដែលមិនមែន​ជាតម្រូវការ ចេញធ្វើយ៉ាង ណាឲ្យមានរូបរាងទៅតាម​សេចក្តីត្រូវការ ហើយ ការកាត់លំអដើមឈើភាគ ច្រើនគឈជាឈើ មានលក្ខណៈ​ជាគុម្គ។ អ្វីដែលគួរធ្វើការកាត់ជាលើកដំបូងនៃការតែងលំអរួមមាន មែក ឈើស្ងួត និង ងាប់មែកឈើមានសភាពទោរទន់និងបែករញ៉េរញ៉ៃមែកឈើមានមេរោមែកឈើដែល រីកលូតលាស់ខុសប្រក្រតីនិងមែកឈើ ដែលដុះដោតចូលនៅក្នុងគុម្គជាដើម។

ការកាត់មែកឈើតាំងនេះនឹងធ្វើឲ្យ ដើមឈើមានលក្ខណៈខ្ពស់ស្រឡះមានពន្លឺស្រស់ស្រាយល្អ រីឯខ្យល់ក៏អាចបោក បក់ចូលទៅក្នុងគុម្គបានងាយស្រួលដែរ។ សម្រាប់ករណី ដើមឈើដែលមានលក្ខណៈជាដើមតែមួយការតាក់តែងលំ អរគឺជួយគ្រប់គ្រងការធំធាត់បានល្អជួយបង្កើនបន្ថែមនូវលទ្ធផលជាផ្លែចមណែកឈើដែលមានគុម្គ (ដើមផ្កាលក្ខ ណៈ ជាគុម្គ) នឹងធ្វើឲ្យទ្រង់ទ្រាយនៃដើមឈើគុម្គកាន់តែល្អប្រសើរ។ ការកាត់លំអដើមឈើគុម្គត្រូវចាប់ផ្តើមតាំងពីកាត់ចុង សំរាប់ឲ្យឈើគុម្គដុះបែកខ្ញែកនៅសងខាងកាត់បន្ថយការលូត លាស់ឡើងខ្ពស់។ បន្ទាប់មកអាចមានការកាត់លំអ ស្លឹកនិងត្រួយបែកចេញពីគុម្គ។ ចំពោះករណីទ្រង់ ទ្រាយនៃគុម្គ មានលក្ខណៈប្រជ្រៀតគ្នាគួតែកាត់បែកចេញមួយចំ នួនចេញចំណែកដើមឈើដែលត្រូវការឲ្យដុះឡើងសារជាថ្មី ដោយសារមានអាយុច្រើននោះគឺត្រូវកាត់ ផ្នែកនៃដើមឈើនោះឲ្យនៅសល់ប្រហែល ១ភាគ៣នៃកំពស់ ចាស់(កំពស់មុន) ហើយធ្វើការថែទាំឲ្យរីកលូតលាស់ ជាថ្មី។ ចំពោះការកាត់តែងលំអឈើគុម្គឲ្យមានលក្ខណៈតូចនឹងជួយឲ្យមានការរីកលូតលាស់ ដោយបែកមែកថ្មីធ្វើ ឲ្យឈើ គុម្គនោះចេញផ្កាកាន់តែច្រើន។ការកាត់លំអក្នុងមួយលើកៗ គួរប្រើប្រាស់ឧបករណ៍កាត់ដ៍ស័ក្តិសម ក្នុងការ ងារនោះដោយឧបករណ៍កាត់ត្រូវឲ្យមុត និងប្រើប្រាស់ឲ្យបានត្រឹមត្រូវ។ ក្រៅពីនេះបើសិនជាស្លាកស្នាមនៃការកាត់ លំអមានទំហំធំត្រូវប្រើថ្នាំលាប ស្នាមខាងមុខសំរាប់ការពារមេរោគមិនឲ្យចូលទៅបំផ្លាញបាន។

មជ្ឈមណ្ឌលចែករំលែក
ដោយ៖មុនីរិទ្ធ

៨ វិធី រៀបចំបន្ទប់ឱ្យដេកលក់ស្រួល



បន្ទប់ដេកនេះរាល់ថាជាបន្ទប់ដ៏សំខាន់ចំពោះជីវិតរបស់យើង ខ្លាំងណាស់ គឺព្រោះការ សម្រាកបានគ្រប់គ្រាន់ រមែងបានមកពីអ្នកបាន សម្រាកក្នុងបន្ទប់ដេកដ៏មានផាសុខភាព ​នេះតែម្ដង។ ដូច្នេះដើម្បីឱ្យដេកបានលក់ស្រួល យើងត្រូវចេះរៀបចំបន្ទប់ដេកឱ្យមើល ទៅគួរឱ្យចង់ដេកដូចក្រោម ៖

១- ត្រូវបើកបង្អួចបន្ទប់ដេករាល់ថ្ងៃ ដើម្បីឱ្យខ្យល់ចេញចូល ជាពិសេសនៅរដូវភ្លៀង ។
២- បន្ទប់ដេកគួរតែស្ថិតនៅក្នុងកន្លែងមានអាកាសធាតុស្រឡះ មានខ្យល់ចេញ ចូលស្រួល ។
៣- ត្រូវហាសម្រាលពូករាល់ព្រឹក រួមទាំងឈុតគ្រឿងដេកផ្សេងៗផង ដើម្បី បណ្តេញក្លិន ខ្លួនញើស និង ធូលីដែលជាប់កម្រាល នោះឱ្យចេញអស់ ។
៤-ដូរកម្រាលពូក ស្រោមខ្នើយ ស្រោមខ្នោយឱប រៀងរាល់មួយសប្ដាហ៍ម្ដង ។
- ពេលដូរកម្រាលពូក ត្រូវយកពូក ខ្នើយទាំងនោះដាក់ហាលថ្ងៃដើម្បីសម្លាប់
មេរោគផ្សេងៗ ដែលជាប់នៅ ។
៦- បន្ថយគ្រឿងអគ្គិសនីឱ្យតិច និង ដាក់ គ្រែឱ្យនៅឆ្ងាយពីព្រីភ្លើង ។
៧- បន្ទប់ដេកមិនត្រូវដាក់របស់របរប្រើប្រាស់គ្រឿងសម្អាងច្រើនពេកទេ ដើម្បី ងាយ ស្រួលសម្អាត ។
៨- គួរជ្រើសរើសគ្រែដេកធ្វើពីឈើធម្មជាតិ និង ប្រាសចាកសារធាតុពុល ។ បន្ទប់ដេកជាបន្ទប់ដែលយើងប្រើសម្រាប់ដេក ពួនដូច្នេះគួរតែសម្អាតឱ្យបានស្អាតជានិច្ច ៕

មជ្ឈមណ្ឌលចែករំលែក ដោយ មុនីរិទ្ធ

ស្ត្រី​វ័យ​ចំណាស់​នៅតែ​គិតគូរ​ពី​ចំណង់​ផ្លូវភេទ និង​មិន​ចង់​ឲ្យ​ស្វាមី​មាន​ស្រី​ញី​ខាងក្រៅ​


រាជធានី​ភ្នំពេញ ៖ បុរស​​ភាគ​ច្រើន​​តែង​មាន​​ជំ​នឿ​​ថា នៅ​ពេល​​ស្ត្រី​​ឈាន​ចូល​​ដល់​​វ័យ​​អស់​​រដូវ ស្ត្រី​​នឹង​​ក្លាយ​ជា​​អ្នក​​កាន់​សីល មិន​​ចាប់​អា​រម្មណ៍​​រឿង​​ផ្លូវ​ភេទ ត​ទៅ​ទៀត ទើប​​អ្នក​ខ្លះ​យក​​ហេតុ​ផល​​នេះ ទៅ​​មាន​​ស្រី​​ញី​​ខាង​ក្រៅ​ ប៉ុន្តែ​​​បើ​តាម​​លទ្ធ​ផល​​នៃ​ការសិក្សា របស់លោក​បណ្ឌិត ស៊ូ​សាន ថ្រ​ម​ភី​ធើរ អ្នកស្រាវជ្រាវ នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក បាន​រកឃើញថា ជំនឿ​ទាំងនេះ​គឺ​មិន​ត្រឹមត្រូវ​ទេ ព្រោះថា ទោះបី​អាយុ​ដល់​ទៅ ៨០​ឆ្នាំ ស្ត្រី​ក៏​នៅតែ​ចង់​មាន​ភេទ​សម្ព័ន្ធ ជាមួយ​ដៃគូ​ដដែល​។​
​តាមរយៈ​លទ្ធផល នៃ​ការសាកសួរ​ទៅលើ ស្ត្រី​វ័យ​ចំណាស់​ចំនួន ៨០៦ នាក់ ដែលមាន​អាយុ ៦៧​ឆ្នាំ បាន​រកឃើញថា ក្នុងអំឡុងពេល​៤ សប្តាហ៍ មុន​ការ​នឹង​ឆ្លើយ​សំណួរ​ចំនួន ៥០% នៃ​ស្ត្រី​វ័យ​ចំណាស់​ទាំងនោះ នៅ​មានការ​រួមភេទ​នៅឡើយ​។ លទ្ធផល​នៃ​ការ​ស្ទាបស្ទង់ បាន​ឲ្យ​ដឹង​ទៀតថា ៨៣% នៃ​ស្ត្រី​ទាំងនោះ ដែល​ចាត់​ទុកជា​ក្រុម​អាយុ​តិច មាន​ភាព​ស្ទុះស្ទារ​ក្នុងការ​រួមភេទ​ច្រើនជាង​។
​ចំណែក ១៣% ទៀត ដែល​ស្ថិតក្នុង ក្រុម​អាយុ​ច្រើន ទោះ​ជាមាន​ថាមពល ផ្លូវភេទ តិចជាង​ក្តី ក៏​មិនមែន​មានន័យថា មានការ​ពេញចិត្ត​រឿង​លើ​គ្រែ តិចជាង​ទេ ព្រោះ​​តាមរយៈ​ការសិក្សា បាន​រកឃើញថា ស្ត្រី​ទាំងពីរ​ក្រុម មានការ​ពេញចិត្ត ក្នុងការ​ឈានដល់​ចំណុចកំពូល ក្នុងការ​រួមភេទ មិន​ខុសគ្នា​ប៉ុន្មាន​ទេ​។ នោះ​បាន​សេ​ចក្តីថា ចំនួន​ដង ឬ​ភាព​ញឹកញាប់​នៃ​ការរួម​ភេទ ពុំមាន​ឥទ្ធិពល​ចំពោះ សេចក្តីសុខ​ផ្លូវភេទ របស់​ស្ត្រី​ទាំងពីរ​ក្រុម​នេះ​ទេ​។​
​ក្រៅពីនោះ ស្ត្រី​ក្នុង​ក្រុម​អាយុ​ច្រើន ចំនួន ៤៧% ក៏​មិនបាន​ផ្តល់​សារៈសំខាន់ ចំពោះ​ការរួម​ស្នេហ៍​ប៉ុន្មាន​ដែរ ពួកគេ​អាចមាន​សេចក្តីសុខ ក្នុង​ជីវិត​បាន ទោះជា​ពួកគេ​មាន ឬ​គ្មាន​ភេទ​សម្ព័ន្ធ​ក៏ដោយ ដរាបណា​ពួកគេ នៅតែ​ទទួលបាន​ការស្រឡាញ់ និង​ការយកចិត្តទុកដាក់​ពី​ដៃគូ​។ អ្នកស្រាវជ្រាវ បាន​ឲ្យ​ដឹងថា ស្ត្រី​មានការ​ពេញចិត្ត​ផ្លូវភេទ កើនឡើង​តាម​អាយុ ហើយ​ចំនួន​ពាក់កណ្តាល​នៃ​ស្ត្រី អាយុ​ច្រើនជាង ៨០​ឆ្នាំ មានការ​ពេញចិត្ត នឹង​ការ​រួមភេទ​ជានិច្ច​។
​ចំណែក​អ្នក​ដែល​ពុំមាន ការរួម​ភេទ ពួកគេ​ក៏​អាចមាន​ការពេញចិត្ត​ផ្លូវភេទ​បាន ដោយ​ការប៉ះពាល់​រាងកាយ ការ​បាន​នៅក្បែរ​មនុស្ស​ជាទី​ស្រឡាញ់ ដែល​ជួនកាល​រឿង​បែបនេះ មាន​សារៈសំខាន់​ជាង​ការ ដល់​ចំណុចកំពូល​ទៀតផង​។ សរុបសេចក្តី​មក ឃើញថា ទោះបីជា​ស្ត្រី​អាយុ​ច្រើន​ប៉ុនណា ក៏​នៅមាន​តម្រូវការ ផ្លូវភេទ​ខ្ពស់ គ្រាន់តែ​បន្ថយ​បរិមាណ និង​ទៅ​សង្កត់ធ្ងន់ លើ​គុណភាព​ជាង ដែល​មើលទៅ​ផ្ទុយ​ពី​ភាគី​បុរស  ដែល​អាយុ​កាន់តែច្រើន បែរជា​ព្យាយាម បង្កើន​បរិមាណ​ទៅវិញ​៕
ប្រភព៖http://www.watphnom-news.com

ស្រស់ស្រូប​​អាហារ​​ពេល​ព្រឹក​​ប៉ុន្មាន​​គ្រប់គ្រាន់​?




អាហារ​ពេលព្រឹក​គឺ​ល្អ​ណាស់​សម្រាប់​សុខភាព។ ប៉ុន្តែ​បើ​យើង​ក្រោក​យឺត​ហើយ ៣ ម៉ោង​ក្រោយ​ទើប​បាន​ហូប​អាហារ​ពេលព្រឹក​នោះ តើ​នៅ​មាន​ប្រសិទ្ធភាព​ទៀត​ទេ? ឬ បើ​ល្អ​ជាង​នេះ យើង​ហូប​អ្វី​បន្តិច​នៅ​ពេល​ក្រោក​ពី​ដំណេក?
Why Breakfast Is so Important
ដំណោះស្រាយ៖
អាហារ​ពេលព្រឹក គឺ​សំខាន់​ណាស់​សម្រាប់​ខួរក្បាល និង​រាងកាយ។ អាហារ​ពេលព្រឹក​មួយ​ពេល​ដែល​គ្រប់គ្រាន់ នឹង​ផ្ដល់​ថាមពល​ដល់​ខួរក្បាល​អាច​​ជួយ​ឲ្យ​យើង​បាន​ឆ្លាតវៃ​ជាង។ ទទួលទាន​អាហារ​ពេលព្រឹក គឺ​ជួយ​ឲ្យ​កូឡេស្តេរ៉ូល​មាន​ចំនួន​ល្អ ព្រមទាំង​ជួយ​សម្រួល​បរិមាណ​អាហារ​ដែល​នឹង​ផ្គត់ផ្គង់​សម្រាប់​មួយ​ថ្ងៃ​ពេញ។ មនុស្ស​ដែល​មិន​ហូប​អាហារ​ពេលព្រឹក នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការ​ឡើង​ទម្ងន់​ ឬ ធាត់​ខ្លាំង។
អាហារ​ពេលព្រឹក​គឺ​ជា​អាហារ​ដែល​អ្នក​ទទួលទាន​ដំបូង​បំផុត​ក្នុង​មួយ​ថ្ងៃ បើ​ទោះ​ជា​យើង​ហូប​អាហារ​ពេល​ល្ងាច​មុន​នេះ ៨ ឬ​១៥​ម៉ោង​ក៏ដោយ។
មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​យើង​អាច​ចលនា ឬ ធ្វើ​ការ​បាន ១២​ម៉ោង ឬ ច្រើន​ជាង​នេះ នៅ​ពេល​យប់​មិន​បាន​ហូប​អ្វី​ទាំង​អស់​នោះ គឺ​ដោយសារ​រាង​កាយ​យើង​កំពុង​ប្រើប្រាស់​ថាមពល​តិច ដោយ​ដេក ឬ​​អនុវត្ត​ការងារ​ដែល​ត្រូវ​អង្គុយ​ធ្វើ។ កោសិកា​ទាំងឡាយ​​តែង​ធ្វើការ ទោះ​ជា​កំពុង​ដេកលក់​ស្កប់​​ក៏ដោយ​ ដូច្នេះ​រាងកាយ​នៅ​តែ​ប្រើប្រាស់​ថាមពល។ ប៉ុន្តែ​ពេល​នេះ​រាងកាយ​អាច​ប្រើប្រាស់​នូវ​ចំនួន​ជាតិ​ធាត់​ដែល​បាន​ស្តុក​ទុក ព្រមទាំង​ជាតិ​ក្លីកូហ្សែន (Glycogen) ដែល​មាន​ក្នុង​ថ្លើម​ផង​ដែរ។ នៅ​ពេល​ព្រឹក បន្ទាប់ពី​មិន​បាន​ហូប​អ្វី​មួយ​យប់​នោះ ជាតិ​ក្លីកូហ្សែន​ក្នុង​​ថ្លើម នឹង​នៅ​សល់​ជាតិ​ជាង​ធម្មតា។ ទទួលទាន​អាហារ​ពេលព្រឹក​វា​នឹង​បង្កើត​ឡើង​វិញ​នូវ​សារជាតិ​ទាំង​នេះ។
មនុស្ស​មួយ​ចំនួន​មិន​ហូប​អាហារ​ពេលព្រឹក​ តែ​មាន​អារម្មណ៍​ហេវ។​ ប៉ុន្តែ​បែបនេះ​វា​នឹង​ប្រើប្រាស់​ជាតិ​ក្លីកូហ្សែន​ក្នុង​ថ្លើម ហើយ​បើ​ជាតិ​ក្លីកូហ្សែន​អស់​នោះ វា​ងាយ​នឹង​បណ្ដាល​ឲ្យ​កើត​អាការ​ហេវហត់​បណ្ដាល​ឲ្យ​រាងកាយ​ត្រូវ​ទាមទារ​ការ​ផ្គត់ផ្គង់​ថាមពល​ឆាប់​ជាង​ធម្មតា​ដើម្បី​ឲ្យ​បាត់​ឃ្លាន។ ពេល​យើង​កំពុង​ឃ្លាន​ល្អ​បំផុត​គឺ​ត្រូវ​រក​អាហារ​មក​ទទួល​ទាន។ យើង​មាន​អារម្មណ៍​ថា​មិន​ឃ្លាន ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​មិន​ត្រូវ​ការ​អាហារ​ពេលព្រឹក​ទេ ឬ​ថា​ការ​ហូប​អាហារ​ពេលព្រឹក គឺ​មិន​មាន​ប្រយោជន៍​នោះ​​ក៏​មិន​ចង់​ដែរ។
យើង​អាច​ប្រើ​កម្លាំង​បាន​រយៈពេល​ប៉ុនណា គឺ​អាស្រ័យ​លើ​ពេល​វេលា​ដែល​យើង​ហូប​លើក​ចុងក្រោយ និង​ចំនួន​អាហារ​ដែល​បាន​ទទួលទាន ព្រមទាំង​ការ​បញ្ចេញ​កម្លាំង​ដល់​កម្រិត​ណា។ ចំពោះ​មូលដ្ឋាន​ពេល​ល្ងាច​របស់​យើង​កាន់​តែ​វែង ឬ​យើង​ប្រើ​កម្លាំង​កាន់តែ​ច្រើន​នោះ រាងកាយ​នឹង​ត្រូវ​ការ​ថាមពល​កាឡូរី​កាន់​តែ​ឆាប់។
អាហារ​ស្រាលៗ​ដែល​មាន​ផ្លែឈើ ទឹកដោះគោ​ជូរ ទឹក​ផ្លែឈើ នឹង​ល្អ​បំផុត​សម្រាប់​ការ​ចាប់​ផ្ដើម​ថ្មី។ បើ​យើង​មិន​មាន​ពេល​ដើម្បី​រៀបចំ​អាហារ​ពេលព្រឹក ឬ​អាហារ​លឿន​ដូច​នំ​ប៊័រ​សណ្ដែក​អាំង​ជាដើម​នោះ​យើង​អាច​យក​អាហារ (ហូប​ភ្លាមៗ​បាន) ដាក់​ហូប​តិចៗ​ពេល​ជិះ​រថយន្ត​ជាដើម៕
ដកស្រង់ចេញពីdomneng.com

ស្ត្រី​មាន​តម្រេក​ដល់​កំពូល​​រយះពេល ១០-២០​នាទី ចំណែក​បុរស​​ត្រឹម​តែ ២-៣ នាទី​


​រាជធានីភ្នំពេញ ៖ សរីរាង្គ​មនុស្ស​នៅតែ ជា​រចនា​សម្ព័ន្ធ​​ជីវ​សា​ស្ត្រ​​មួយ ដ៏​​សែន​​ស្មុគ​ស្មាញ​​និង ពុំ​ទាន់​​ត្រូវ​បាន​​រក​ឃើញ​​អស់ ហើយ​​បណ្តា​​ដំ​ណើរ​ការ ប្រ​ព្រឹត្ត​ទៅ​​ខាង​ក្នុង​សរី​រាង្គ យើង​​ម្នាក់ៗ​​មិន​​ដូច​គ្នា ជា​មួយ​នឹង​​ពេល​វេលា អូស​បន្លាយ​​ខុសៗ​​គ្នា​។ ដូចជា​រឿង​សប្បាយ​លើ​គ្រែ ក៏​ដូចគ្នានេះ​ផងដែរ គឺ​តម្រូវការ​មនុស្ស​ខុសៗ​គ្នា សម្រាប់​អ្នកខ្លះ មាន​តម្រេក​កាម​ងប់ងុល ហើយ​ខ្លះទៀត​បែរជា​សោះអង្គើយ ដោយសារតែ​ពិបាក ទៅដល់​ចំណុចកំពូល ក្នុងពេល​រួមភេទ​។​
ជាធម្មតា​ដំណើរការ ឈានដល់​ចំណុចកំពូល​មាន​រយះពេល ២០ នាទី​ចំពោះ​ស្ត្រី និង​រយះពេល ៣ នាទី​ចំពោះ​បុរស គឺ​ខុសគ្នា​ដល់​ទៅ​ជាង ៦​ដង​ឯណោះ ។ ដូចដែល​ការស្រាវជ្រាវ ទាំងឡាយ​បង្ហាញថា  តម្រេក​ដល់​កំពូល​មួយ អាច​អូសបន្លាយ ប៉ុន្មាន​វិនាទី​ដល់​កន្លះ​នាទី ។ ថ្វី​ត្បិត​ដូច្នេះ ពេលវេលា​ដើម្បី​សម្រេច ដល់​ស្ថានភាព​នោះ ខុសៗ​គ្នា ចំពោះ​ស្ត្រី​ជា​មធ្យម​ពី ១០-២០ នាទី ហើយ​ចំពោះ​បុរស​ត្រឹមតែ ២-៣ នាទី នៅពេល​ចាប់ផ្តើម​រួមភេទ​។
​ប៉ុន្តែ​សាស្ត្រាចារ្យ John Studd វេជ្ជបណ្ឌិត​ផ្នែក​សម្ភព នៅ​ក្រុង​ឡុង​ដុង​ដ៍ បាន​សម្តែង​ការ​មន្ទិល អំពី​គំហើញ​ខាងលើ ដោយ​លោក​បាន​បញ្ជាក់ថា ចំណង់​ផ្លូវភេទ និង​តម្រេក​ដល់​កំពូល ជា​ល្បាយ​មួយ​រវាង ក្បាល បេះដូង និង​អ័រម៉ូន​។ គេ​អាច​វាយតម្លៃ​បាន​ថា ការ​ឈានដល់​ភាពស្រណុកសុខស្រួល​ព្រមៗ​គ្នា គឺជា​រឿង​ពិបាក​បំផុត ព្រោះតែ​បុរស​ឈានដល់ ចំណុចកំពូល មុន​ស្ត្រី​ជា​ដៃគូ ដូច្នេះ​ត្រូវ​រៀនសូត្រ​បទពិសោធន៍ មួយចំនួនទៀត ឲ្យ​បាន​ទាន់សភាពការណ៍​៕
Wat 0109111 Wat 0109123
​ដកស្រង់ពីwatphnom-news.com

ប​រិ​ភោ​គ​​​ស៊ុ​ត​​ឆៅ​​ប៉ូ​វ​​ឬ​គ្រោះថ្នាក់​​​​?​



មាន​មនុស្ស​ច្រើនណាស់​ដែល​យល់​ថា​ការហូប​ពងមាន់​ឆៅ ឬ​ស៊ុត​ឆៅ ដោយ​គ្រាន់តែ​ដាក់​វា​ជាមួយនឹង​ស្រា ឬ​បៀរ និង​ប្រើប្រាស់​ទៅតាម​ទម្រង់​ផ្សេងៗ​ក្នុង​លក្ខណៈ​ឆៅ ជួយ​ប៉ូវ​កំលាំង​ខ្លាំងណាស់ ។​


ប​រិ​ភោ​គ​​​ស៊ុ​ត​​ឆៅ​​ប៉ូ​វ​​ឬ​គ្រោះថ្នាក់​​​​?​
ប​រិ​ភោ​គ​​​ស៊ុ​ត​​ឆៅ​​ប៉ូ​វ​​ឬ​គ្រោះថ្នាក់​​​​?​

​តាម​ការស្រាវជ្រាវ​របស់​អ្នកសិក្សា​ពិភពលោក​បាន​ឲ្យដឹង​ថា ទស្សនះ​ខាង​លើជា​ទស្សនៈ​មួយ​ដែល​យល់​ខុស ទៅវិញ ដោយ​សម្អាង​ទៅ​មូលហេតុ​ដូចខាងក្រោម​៖
-​នៅក្នុង​ពងមាន់​ពណ៌​-​ស មាន​សារជាតិ​អា​វី​ឌី​ន​ដែល​ចូល​ទៅ​ចាប់​វីតាមីន B មួយ​ប្រភេទ​នៅក្នុង​ពោះវៀន ធ្វើឲ្យ​រាងកាយ​មិនអាច​បឺត​ស្រូប​យក​វីតាមីន​ទៅប្រើ​ជា​ប្រយោជន៍​បានទេ ក៏ប៉ុន្តែ​សារជាតិ​អា​វី​ឌី​ន​នេះ​នឹង​រលាយ​ទៅ​ដោយ​ខ្លួនឯង​ក្រោយ​ពេល​ប៉ះ​នឹង​កម្តៅ​។​
-​ដោយសារ​លក្ខណៈ​នៃ​ពងមាន់​ឆៅ​មាន​សភាព​ជា​រំអិល​វា​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការរំលាយ​បណ្តាល​ឲ្យ​រាងកាយ​មិនអាច​ស្រូប​យក​ទៅ​ប្រើ​ជា​ប្រយោជន៍​បាន​។​
-​ពងមាន់​ដែល​មិន​បាន​ឆ្លងកាត់​កម្តៅ អាច​ធ្វើឲ្យ​មាន​មេរោគ​លាយឡំ​នៅក្នុងនោះ​៕​
ដកស្រង់ពីdomneng.com

ផលវិបាក​នៃ ការលាង​ឈាម​



​ផលវិបាក​ច្រើន​បំផុត​ដែល​កើតឡើង​ក្នុង​អំឡុង​ពេល​លាង​ឈាម​អាច​ត្រូវបាន​គ្រប់គ្រង​យ៉ាង​ងាយស្រួល ប្រសិនបើ​អ្នក​ត្រូវ​បាន​តាមដាន​ដោយ​ប្រុងប្រយ័ត្ន ក្នុងអំឡុងពេល​លាង​ឈាម​។
ផលវិបាក​ដែល​អាច​កើតឡើង​មាន​ដូចជា ៖
-​    ​សម្ពាធ​ឈាម​ចុះ​ទាប ៖ នេះ​ជា​ផលវិបាក​ទូទៅ​បំផុត​នៃ​ការ​ការលាង​ឈាម​។ វា​ត្រូវ​បាន​គេ​មើលឃើញ​កាន់តែ​ច្រើន​ចំពោះ​ស្ត្រី និង​មនុស្ស​ដែល​មាន​អាយុ​លើសពី ៦០ ឆ្នាំ​។​
-​    ​ឈឺ​សាច់ដុំ​
-​    ​ចង្វាក់បេះដូង​ដើរ​មិន​ទៀងទាត់​
-​    ​ចង្អោ​រ ក្អួត ឈឺក្បាល ឬ​វង្វេង​
-​    ​ការឆ្លង​មេរោគ​តាម​សរសៃ​ដែល​ចាក់​
-​    ​កំណក​ឈាម​នៅក្នុង​សរសៃ​វ៉ែន​
-​    ​ផលវិបាក​បច្ចេកទេស​ដូចជា ខ្យល់​នៅក្នុង​បំពង់​លាង​ឈាម​ដែល​អាច​ធ្វើអោយ​ស្ទះ​សរសៃ​បាន​។​
ផលវិបាក​នៅ​ថ្ងៃក្រោយ​ដោយសារ​ការលាង​ឈាម​អាច​មាន​ដូចជា 
-​    ​ច្រោះ​មិន​អស់​កាកសំណល់​
-​    ​កំណក​ឈាម​
-​    ​ជំងឺ​សរសៃឈាម​បេះដូង (​ជំងឺ​បេះដូង ជំងឺ​សរសៃឈាម ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​)៕
ដកស្រង់ពីhealth.com.kh

សិច​​ធ្វើ​​ឲ្យ​​ជី​វិត​​មនុ​ស្សកាន់តែ​​ស្រស់​បំ​ព្រង ហើយ​ដៃ​​​​​ជា​​​​​អា​​​​ទិ​​​​ទេព​​​​​ស្នេហ៍​​​មិន​អាច​ខ្វះ​បាន



រាជធានី​ភ្នំពេញ ៖ ទាំង​​បុរ​ស​​-​ស្ត្រី​​ជា​ច្រើន តែង​តែ​​សង្ស័យ​ថា តើ​​ការ​​មាន​​សិច​​នោះ គួរ​​ធ្វើ​​បែប​ណា​​ដើម្បី​​ឲ្យ​​បាន ទៅ​តាម​​បំ​ណង​​ត្រូវ​ការ ឬ​​គ្រាន់​តែ​​ដោះ​សំលៀក​បំ​ពាក់ ចេញ​​អស់​ពី​​ខ្លួន ហើយ​​ឡើង​លើ​​គ្រែ​​បើក​ឆាក​​ប្រ​យុទ្ធ​​ប៉ុ​ណ្ណោះ ក៏​​ជា​ការ​​គ្រប់​គ្រាន់​ តែរឿងពិត វា​មិន​ងាយស្រួល ដូច​អ្នក​គិត​នោះទេ សិច​គឺ​វា​ត្រូវការ​អ្វីៗ ដែល​ច្រើន​ជាងនេះទៀត​។ បុរស​ស្ត្រី​ត្រូវការ​វា ដើម្បី​បំពេញ​តាម​ចំណង់ នៃ​ធម្មជាតិ និង​បង្កើត​សង្គមមនុស្ស​រាប់​តំណ មិន​អស់ត​ទៅមុខទៀត​។​
​អ្នកវិទ្យាសាស្ត្រ​ផ្លូវភេទ​ធ្លាប់បាន​អះអាងថា « សិច​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​ស្រស់បំព្រង និង​មាន​សេចក្តីសង្ឃឹម​»​។ ឆ្លងតាម​ការសិក្សា​ស្រាវជ្រាវ ដោយ​ការសាកសួរ ជាច្រើន​ទៅលើ​ក្រុមមនុស្ស ស្ទើរ​គ្រប់​វ័យ​កន្លងមក​បាន​រក​ឃើញថា មនុស្ស​ស្ទើរតែ​ទាំងអស់ ក្នុងចំណោម​នេះ​គេ​ត្រូវការ​សិច ហើយ​បាន​ឲ្យ​អត្ថន័យ​យ៉ាងសំខាន់ ទៅលើ​ជីវិត​របស់គេ​។ ចំណែក អ្នក​សង្គម​វិទូ ជនជាតិ​អាមេរិក​ម្នាក់ ក៏​ធ្លាប់​ផ្តល់​អត្ថន័យ​នៃ​ជីវិត​សិច​ដែរ​ថា «​ធ្វើ​ឲ្យ​មនុស្ស​ខិតខំ និង​សង្គម​លូតលាស់​ផងដែរ​»​។​
​សិច​ពុំ​ត្រូវការ​ភាព​គ្រោតគ្រាត និង​ភាព​រមាំងរ​មោក​ទេ គឺ​វា​ត្រូវការ​ភាព​ផ្អែម​ត្រជាក់ ហើយ​យល់ចិត្ត​គ្នា​យ៉ាងខ្ពស់​។ មនុស្ស ភាគច្រើន​បាន​បន្ទន់ ឥរិយាបថ​របស់ខ្លួន​យ៉ាង​ទន់ភ្លន់ នៅពេល​មាន​សិច​កើតឡើង ហើយ​ខ្លះ​គេ​ប្រែក្លាយ ជាស​ត្រូវ​ឲ្យ​មកជា​មិត្ត​យ៉ាង​ល្អ ក្នុងអំឡុង​ពេលនេះ​។ មាន​មនុស្ស​តិច​ណាស់ ដែល​ប្រើ​ហិង្សា ក្នុង​ពេលនេះ ដើម្បី​កំដរ​ភាពសប្បាយ របស់​ខ្លួនឯង​។ បុរស​-​ស្ត្រី ត្រូវការ​ថ្នាក់ថ្នម​គ្នា ក្នុង​ពេលនេះ ទើប​អ្វីៗ​អាច​សម្រេច​ទៅ បាន​នៃ​ជីវិត​សិច​របស់ខ្លួន​។ អ្នក​មិនត្រូវ​មើលរំលង ចំណុច​មួយ​នេះឡើយ​។​
កា​រប​បាស​អង្អែល វា​ជា​ផ្នែក​មួយ​នៃ​ការ​ថ្នាក់ថ្នម និង​ជំរុញ​ឲ្យ​មាន​ភាព ស្រៀវ​ស្រើប​ខ្លាំង​ឡើង​។ ដូច​រឿងនិទាន​បុរាណ​ក្នុង​លោក ធ្លាប់​សរសេរ​ទុក​ថា «​ដៃ​ជា​អាទិ​ទេព​ស្នេហ៍​ក្នុងពេល​រួមដំណេក​»​។ អ្នក​ត្រូវ​ចងចាំ​ថា ខ្វះ​ការ​បរបាស​អង្អែល​នោះ គឺ​ខ្វះ​អ្វីៗ​ទាំងអស់​ក្នុង​ជីវិត​សិច​។ ការ​ថើប​មិនមែន​ត្រឹមតែ​ជា​ការយក​ច្រមុះ​ប៉ះ​ថ្ពាល់ ឬ​បបូរមាត់ និង​បបូរមាត់​ប៉ះគ្នា​នោះទេ ប៉ុ​នែ្ត​វា​នៅ​ជួយ​បន្ថែម ភាព​រំជើបរំជួល​អារម្មណ៍​បាន​ទៀតផង​។ ការ​ថើប​ជា​ផ្នែក​មួយ នៃ​ការដុត​អារម្មណ៍​យ៉ាងខ្លាំង​ក្លា​។
​បុរស​-​ស្ត្រី​ខ្លះ​គ្រាន់តែ​ថើប​គ្នា ក្នុង​ផ្លូវ​មនោសញ្ចេតនា ពេល​នឹករឭក​គ្នា​ធម្មតា ប៉ុន្តែ​អាចធ្វើ​ឲ្យ​ពួកគេ ឈានទៅរក​ការរួម​ភេទ​សិច​បាន​។ ការ ថើប​ជញ្ជក់មាត់ ដើម​ឡើយ​និយម​ចូលចិត្ត តែ​នៅ​ប្រទេស​អ៊ឺរ៉ុប និង​បរទេស មួយចំនួន​ប៉ុណ្ណោះ ប៉ុ​នែ្ត​បច្ចុប្បន្ននិយម​ស្ទើរតែ ទូទាំង​ពិភពលោក​។ ក្រៅពីនេះ ការ​ថើប​ជញ្ជក់មាត់​តាម​រាងកាយ ក៏បាន​ជំរុញ​ឲ្យ​មានការ​ពុះកញ្ជ្រោល ផ្លូវ​អារម្មណ៍ និង​ដុត​ដា​លត​ម្រេ​ត​តណ្ហា​ដល់​កំពូល​ដូចគ្នា​។ ការ រួម​សិច​ដែលមាន​លក្ខណៈ​ដដែលៗ ហើយ​សាមញ្ញ​ធម្មតា​ពេក អាចធ្វើ​ឲ្យ​គូស្នេហ៍​ឆាប់រ​សាបរលាប និង​អស់ន័យ​ចំពោះ​គ្នា​។
​គូស្នេហ៍​ខ្លះ​ដែល​មិនទាន់ យល់ច្បាស់​ពី​អត្ថន័យ​នៃ​ការរួម​សិច​នោះ បានធ្វើ​ឲ្យ​ពួកគេ​បំពេញ​ចំណង់ មួយ​បែបនេះ​តែមួយ​រយៈពេល ក៏​បោះបង់​វា​ទៅ វិញ ហើយ​ការ​ឆ្អែតឆ្អន់​របស់ខ្លួន ចុងក្រោយ​នាំ​ឲ្យ​មានការ បាក់បែក​ក្នុង​គ្រូ​សារ​។ ការផ្លាស់ប្តូរ​ក្បួន​ក្បាច់ ក្នុងពេល​រួម​សិច វា​ជា​យុទ្ធវិធី​មួយ អាច​រក្សា​ចំណង​ស្នេហ៍​ជាប់​គង់​បានយូរ​។ បុរស​-​ស្ត្រី​តែងតែ​ចេះ​នូវ​វិជ្ជា​គុន​នេះ ដើម្បី​ថែរក្សា​ស្ថិរភាព​គ្រួសារ​។ ទោះបី​វា​ជា​ផ្នែក​តូច​មួយ​ក្នុង​ជីវិត​គ្រួសារ ប៉ុ​នែ្ត​វា​មាន​សារៈសំខាន់ សម្រាប់​ការកំណត់ នៃ​ធម្មជាតិ​មួយ​នេះ​ឡើង​៕
Wat 131141
ដកស្រង់ពីwatphnom-news.com

ជី​វិ​ត​​ផ្លូ​វ​ភេ​ទ​ ​និ​ង​ ​ជំ​ងឺ​​ធ្លា​ក់​​ទឹក​ចិ​ត្ត​​



ប្រសិនបើអ្នក ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា អ្នកមានជំងឺធ្លាក់ទឹកចិត្ត និង កើតមានរួមជាមួយផង ដែរនូវ 
បញ្ហានៃជីវិតផ្លូវភេទ នោះអ្នកមិនមែនកំពុងតែប្រឈមនឹង វាតែម្នាក់ឯងនោះទេ។ បញ្ហានៃការ រួមភេទមានដូចជា លិង្គងាប់ ឬ អសម្ថភាព ក្នុងការបញ្ចេញទឹកកាម គឺថាជារឿយៗបញ្ហាទាំងនេះ គឺតែង តែកើតមានរួមជាមួយនឹង ជំងឺនៃការធ្លាក់ទឹកចិត្ត។ តែជាដំណឹងល្អ នោះគឺថា វេជ្ជបណ្ឌិតគឺអាចធ្វើការ ព្យាបាលនូវរាល់បញ្ហានៃផ្លូវភេទ ដែលកើតមានព្រមគ្នាជាមួយនឹង ជំងឺធ្លាក់ទឹកចិត្តទាំងនេះបាន។
តើបញ្ហាផ្លូវភេទ និង ជំងឺធ្លាក់ទឹកចិត្តមានទំនាក់ទំនងគ្នា បានយ៉ាងដូចម្តេចខ្លះ ?
ខួរក្បាល គឺមានរំញោចជាខ្លាំង ទៅលើចំណង់នៃការរួមភេទ។ តម្រូវការនៃការរួមភេទ គឺចាប់ផ្តើម កើតមាននៅក្នុងខួរក្បាល ហើយវាបានធ្វើដំណើរចុះមកផ្នែកខាងក្រោម។ នេះដោយសារតែ សារជាតិគីមី ជាពិសេសម្យ៉ាង ដែលត្រូវបានគេស្គាល់ថាជា អ្នកចម្លងនូវប្រព័ន្ធប្រសាទ។ សារធាតុគីមីទាំងអស់នេះ គឺ បានបង្កើនដល់ ទំនាក់ទំនងរវាង កោសិកាខួរក្បាល និង ជម្រុញអោយមាន ចរន្តឈាមរត់ជាខ្លាំងទៅ កាន់សរីរៈ នៃផ្លូវភេទ។ បញ្ហានោះគឺថា ប្រសិនបើអ្នកមានជំងឺធ្លាក់ទឹកចិត្ត និង អារម្មណ៍នៃភាពមិន ប្រក្រតីផ្សេងៗទៀត នោះសារជាតិគីមីនៅក្នុងខួរក្បាលទាំងនេះ គឹនឹងមានអតុល្យភាព ។
មានបុរស និង ស្ត្រីជាច្រើនដែលកើតមាននូវជំងឺធ្លាក់ទឹកចិត្ត គឺបានប្រាប់ថា ពួកគេមាននូវចំណង់ ផ្លូវភេទធ្លាក់ចុះ ឬ ក៏មិនមានតែម្តង។ ហើយបញ្ហាទាំងនេះ គឺបានដាក់សម្ពាធដល់ ទំនាក់ទំនងស្និទ្ធស្នាល របស់ដៃគូស្នេហា របស់ពួកគេ។
តើឱសថសម្រាប់ព្យាបាលជំងឺផ្លូវចិត្ត អាចបណ្តាលអោយអ្នកមានបញ្ហា ផ្នែកសមត្ថភាពផ្លូវភេទដែរឬទេ?
ជាអត្ថប្រយោជន៍ របស់ថ្នាំព្យាបាលជំងឺផ្លូវចិត្ត គឺវាអាចជួយជម្រុញធ្វើអោយអារម្មណ៍របស់បុគ្គលម្នាក់ មាន ភាពល្អប្រសើរឡើវិញ ឬ មានអារម្មណ៍ ក្នុងការផ្តល់តម្លៃអោយខ្លួនឯង ប៉ុន្តែប្រភេទខ្លះនៃថ្នាំប្រភេទ នេះ ឧទាហរណ៍ដូចជា ពពួក selective serotonin reuptake inhibitors គឺអាចផ្តល់នូវ ផលរំខានមួយចំនួន ។ ផលរំខានទាំងនោះ គឺអាចផ្តល់ជាលទ្ធផល គឺធ្វើអោយអ្នកមានបញ្ហា ផ្នែកសមត្ថភាពផ្លូវភេទ។
ថ្នាំសម្រាប់ប្រឆាំងនឹងជំងឺផ្លូវចិត្ត គឺជួយជម្រុញអោយអារម្មណ៍របស់អ្នក ដែលមានជំងឺធ្លាក់ទឹកចិត្ត មានភាពខ្ពស់ឡើងវិញ ដោយវាធ្វើការភ្ញោចទៅលើ តុល្យភាពនៃសមាសធាតុគីមី នៅក្នុងខួរក្បាល។ ប៉ុន្តែ សមាសធាតុគីមីដូចគ្នាទាំងនេះ គឺត្រូវបានចូលរួមផងដែរ ទៅក្នុងការឆ្លើយតបរបស់ ផ្លូវភេទ។ ថ្នាំ ព្យាបាលជំងឺផ្លូវចិត្ត ក៏បានធ្វើការផ្លាស់ប្តូរផងដែរនូវ តុល្យភាពរបស់វា ជារឿយៗគឺអាចបណ្តាលអោយ មាន ការមិនដំណើរការផ្នែកចំណង់ផ្លូវភេទ។ ផលរំខាននៃការប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្លូវចិត្តនេះ នឹងមានកើនឡើង នៅពេលដែល កម្រិតដូសនៃថ្នាំនេះ ត្រូវបានធ្វើការបង្កើនផងដែរ ។
តើបញ្ហាផ្លូវភេទប្រភេទណាខ្លះ ដែលមានទំនាក់ទំនងជាមួយនឹង ថ្នាំសម្រាប់ព្យាបាលជំងឺផ្លូវចិត្ត?
បញ្ហាផ្លូវភេទ ដែលកើតមានជាមួយនឹងការប្រើថ្នាំសម្រាប់ព្យាបាលជំងឺផ្លូវចិត្ត រួមមានដូចជា៖
·         មិនមានសមត្ថភាព ក្នុងការរួមភេទ ឬ មិនមានភាពរីករាយជាមួយនឹងវា។
·         លិង្គងាប់ ចំពោះបុរស។
·         ចំណង់ផ្លូវភេទ ត្រូវបានធ្លាក់ចុះ។
·         មិនមានសម្ថភាព ក្នុងសម្រេចកាមបាន។
តើបញ្ហាផ្លូវភេទ ដែលកើតមានជាមួយនឹងជំងឺធ្លាក់ទឹកចិត្តនេះ អាចធ្វើការព្យាបាលបាន ដោយវិធីណា ?
មានវិធីជាច្រើនដែលយើងអាចប្រើបាន ក្នុងការគ្រប់គ្រងនូវ ផលរំខាននៃឱសថសម្រាប់ព្យាបាល ជំងឺផ្លូវចិត្ត ចំពោះបញ្ហាផ្លូវភេទ ដោយមិនចាំបាច់ ទាក់ទងនឹងព្យាបាល។ ឧទាហរណ៍ ប្រភេទថ្នាំប្រឆាំង នឹងជំងឺផ្លូវចិត្តប្រភេទថ្មី គឺបានមានដំណើរការផ្សេងគ្នា ដែលពួកវាអាចនឹងមិនមានផលប៉ះពាល់ទៅលើ មុខងារផ្លូវភេទរបស់អ្នក។ ដូច្នេះ គ្រូពេទ្យអាចនឹងធ្វើការផ្លាស់ប្តូរនូវ ប្រភេទថ្នាំផ្សេងទៀតសម្រាប់អ្នក គឺ ជាប្រភេទដែលអាចនឹងមិនសូវមាន ឥទ្ធិពលទៅលើ សម្ថភាពក្នុងការរួមដំណេករបស់អ្នក។ ដើម្បីទទួល បាននូវជំនួយ  អ្នកត្រូវធ្វើការពិភាក្សាជាមួយនឹងគ្រូពេទ្យ ។
ប្រសិនបើពួកគេ មិនបានដឹងថាអ្នកមានបញ្ហាជាមួយនឹងសមត្ថភាពនៃការរួមភេទ នោះគ្រូពេទ្យនឹង មិនអាចជួយអ្វីអ្នក បាននោះទេ។ អ្នកត្រូវហ៊ាននិយាយដោយចំហ ជាមួយនឹងគ្រូពេទ្យ និង ដៃគូរបស់អ្នក ។ បន្ទាប់មក ធ្វើការសាកសួរគ្រូពេទ្យថា តើអ្វីដែលអាចជួយដោះស្រាយ នូវស្ថានភាពរបស់អ្នកបាន ។
នៅពេលដែលអ្នកជំងឺបានដឹងថា បញ្ហាផ្នែកផ្លូវភេទដែលមានទំនាក់ទំនងជាមួយនឹង ការប្រើប្រាស់ថ្នាំ អាចត្រូវបានធ្វើការព្យាបាលបាន គឺមានមនុស្សជាច្រើនបានសម្រចចិត្តបន្តធ្វើការប្រើប្រាស់ នូវប្រភេទ ថ្នាំព្យាបាលជំងឺផ្លូវចិត្តទាំងអស់នេះទៀត ៕
ដកស្រង់ពី៖domneng.com

ដឹង​អត់ថា ... ខ្វះ​ជាតិ​សូ​ដ្យូ​ម បង្ក​បញ្ហា​អ្វីខ្លះ​?




​មូលហេតុ​ដែល​នាំ​អោយ​ខ្លួន​អ្នក​ខ្វះ​ជាតិ​សូ​ដ្យូ​មមានដូចជា ជំងឺ​ខ្សោយតម្រងនោម ជំងឺខ្សោយបេះដូង ជំងឺ​ក្រិន​ថ្លើម ក្អួត និង​រាគ​។
កាលណា​ខ្លួន​អ្នក​ខ្វះ​ជាតិ​សូ​ដ្យូ​ម នោះ​រោគសញ្ញា​អាច​មាន​ដូចជា ៖
-​    ​ឈឺក្បាល​
-​    ​វង្វេង ឬ​ប្រែប្រួល​ផ្លូវចិត្ត​
-​    ​ប្រកាច់​
-​    ​ថយ​ចុះ​ស្មារតី ដែល​អាច​ឈាន​ដល់​សន្លប់ និង​ស្លាប់​
-​    ​ដេក​មិន​លក់​
-​    ​ចុក​រោយ​សាច់ដុំ​
-​    ​ខ្សោយ​អស់កម្លាំង​។​
​ប្រសិនបើ​អ្នក​ខ្វះ​ជាតិ​សូ​ដ្យូ​ម អ្នក​គួរតែ ៖
​កង្វះ​ជាតិ​សូ​ដ្យូ​មតិ​ចតួច​មិន​តម្រូវអោយ​មាន​ការព្យាបាល​នោះទេ​។ ប៉ុន្តែ ចំពោះ​ការ​ខ្វះ​ជាតិ​សូ​ដ្យូ​ម​ធ្ងន់ធ្ងរ ឬ​ស្រាប់តែ​ខ្វះ​ភ្លាមៗ នោះ​ការព្យាបាល គឺ​ត្រូវ​ចាក់​សារធាតុ​សូ​ដ្យូ​មតាម​សរសៃឈាម​វ៉ែន ឬ​ព្យួរ​សេរ៉ូម​ភ្លាមៗ​៕
health.com.kh

របៀប​ការពារ និង​រោគសញ្ញា​ជំងឺ​ស៊ីសាច់ អេ​បូឡា​



​របៀប​ឆ្លង​
-​ការប៉ះពាល់​អ្នកជំងឺ ឬ​សារធាតុ​ចេញពី​ខ្លួន អ្នក​(​លាមក ឈាម ទឹកនោម​ជាដើម​)
-​ងាយ​ឆ្លង​ណាស់​
-​អាច​ឆ្លង​តាម​រយះ ការប៉ះពាល់​សាកសព​អ្នកជំងឺ​
​រោគសញ្ញា​
-​ចាប់ផ្តើម​ដោយ​គ្រុ​នក្តៅ ឈឺក្បាល ឈឺ​ខ្នង ឈឺ​សាច់ដុំ ក្អួត និង​រាក​
-​ភាគ​ច្រើន​បន្ទាប់​ពី​ចេញ រោគសញ្ញា​ខាងលើ​រួច មាន​ចេញ កន្ទូ​ល ហូរ​ឈាម​ច្រមុះ​និង​អញ្ចាញធ្មេញ​
​ធ្លាក់ឈាម​ពេល​ក្អក និង​លាមក​មាន​ឈាម​
-​ជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង​ដែល​អាច​សម្លាប់​អ្នកជំងឺ ៥០% ទៅ​៨០ %​បាន​យ៉ាង​លឿន​
​វិធី​បង្ការ​
-​ជំងី​អេ​បូឡា (Ebola) ឆ្លង​ខ្លាំងណាស់ ប៉ុន្តែ​យើង​អាច​បង្ការ​បាន​
-​មិន​មាន​ថ្នាំ​បង្ការ​ជំងឺអេបូ​ឡាទេ​
-​ប្រើប្រាស់​សម្លៀកបំពាក់ ការពារ​ស្រោមដៃ និង​ម៉ាស​
-​ផ្សព្វផ្សាយ សុខភាព​
-​ដាក់​អ្នកជំងឺឲ​នៅ​ដាច់​ដោយឡែក​ពី​គេ​
-​ចោល​កាកសំនល់​ប្រកប​សុវត្ថិភាព​
-​សម្លាប់​មេរោគ​ចំពោះ​សម្ភារៈ​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​
​និង​បរិស្ថាន​ជុំវិញ​
-​រក្សា​ចម្ងាយ​សមស្រប នៅពេល​ដែល​និយាយ​ជាមួយ​អ្នក​ជំងី​
-​ប្រារព្ធ​ពិធី​បុណ្យសព និង​កប់​សាកសព​ប្រកបដោយ​សុវត្ថិភាព​ ៕
Ebola
ដកស្រង់ចេញពី គេហទំព័រ ដំណឹង

តើ​គួរ​ប្ដូរ​ខ្នើយ​គេង​នៅ​ពេល​ណា?​



តើលោកអ្នកមានដឹងទេថា ខ្នើយដែលលោកអ្នកប្រើប្រាស់សព្វថ្ងៃគួរប្ដូរថ្មីនៅពេលណា? ចុះចាំបាច់ប្ដូរថ្មីធ្វើអ្វី?
ជាធម្មតាសម្រាប់ស្រ្ដីមេផ្ទះមួយចំនួនគាត់តែងតែធ្វើការផ្លាស់ប្ដូរនូវខ្នើយគេងរបស់គាត់នៅពេលដែលវាមានសភាព ចាស់អ្នកខ្លះទៀតប្ដូរចេញនៅពេលដែលនឹកឃើញចង់បានខ្នើយថ្មី។
យោងតាមសម្ដីរបស់វេជ្ជបណ្ឌិតដែលមានជំនាញខាងផ្នែកសុខភាព និងដំណេកបានឲ្យដឹងថា ស្ដ្រីមេផ្ទះទាំង ឡាយគួរតែធ្វើការផ្លាស់ប្ដូរនៅខ្នើយនៅពេលដែលប្រើប្រាស់បានក្នុងរយៈពេល ២ទៅ៣ឆ្នាំ ព្រោះថា ប្រសិនបើ អ្នកនៅតែបន្ដប្រើប្រាស់វាទៀតនោះ វាអាចនឹងនាំឲ្យប៉ះពាល់ដល់សុខភាព ហើយជាពិសេសវាក៏ខូចទ្រង់ទ្រាយ ម្យ៉ាងទៀតវាក៏បានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ដំណេកអ្នកផងដែរ។
មួយវិញទៀត ស្រ្ដីមេផ្ទះគ្រប់រូបអាចធ្វើការសង្កេតទៅលើខ្នើយគេរបស់អ្នកបានដោយផ្ទាល់ ព្រោះថា វាជា ចំណែកមួយដែលសំខាន់ក្នុងការធ្វើឲ្យដំណេករបស់អ្នកដេកលក់ស្រួល និងមិនប៉ះពាល់ដល់សុខភាព។
ប្រសិនបើអ្នកប្រើប្រាស់វាក្នុងរយៈពេលយូរ ខ្នើយនឹងចាប់ផ្តើមផ្លាស់ប្ដូរពណ៌ ព្រមទាំងមានស្នាមក្អែល និងមាន មេរោគ ដែលជាពពួកមេរោគដុះផ្សិត ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវដង្ហើម ដូចជាច្រមុះ និងបំពងក ដែលជាហេតុ ធ្វើឲ្យអ្នកមានជំងឺ៕
(form domneng.com)

រួម​ភេ​ទ​​លើ​ក​ដំ​បូ​ង​​អា​ច​​ប​ណ្ដា​ល​ឱ្យ​​មា​ន​​ផ្ទៃ​ពោះ​​ដែ​រ​ឬ​ទេ​​​?​



មាន​មនុស្ស​ច្រើនណាស់​ដែល តែងតែ​ឆ្ងល់ និង​អ្នកខ្លះ​ទៀត​គិតថា ការ​រួមដំណេក​លើកដំបូង​អាច​បណ្តាលឲ្យ​មាន​កូន​ដែរ​ឬទេ​?
​រឿង​នេះ​ដែរ​តាមពិតទៅ​វា​មិន​អាច​អាស្រ័យ ដំបូង ឬ​មិន​ដំបូង​នោះ​ទេ គឺ​អាស្រ័យ​លើ​ដំណើរ​នៃ​មេ​ជីវិត ឈ្មោល ប៉ះ​និង​មេ​ជីវិត​ញី ហើយ​សម្រាប់​សំនួ​រដែរ​សួរ​ខាង​លើ និង​បរិយាយ​ដូចខាងក្រោម​នេះ​៖
​ការ​រួមភេទ​លើកដំបូង​អាច​បណ្ដាលឱ្យ​មាន​ផ្ទៃពោះ គឺជា​ការ​ដែល​អាច​កើតមាន​។ មាន​ស្ដ្រី​ច្រើន​មកហើយ ដែល​មាន​ផ្ទៃពោះ​ដោយសារតែ​ការ​រួមភេទ​លើកដំបូង​។ ដូច្នេះ​បើ​មានការ​រួមភេទ​ដំបូង​ក្ដី ទី​ប៉ុន្មាន​ក្ដី ដែល​មិន​ចង់​បាន​កូន ត្រូវ​ប្រើ​ស្រោមអនាម័យ ឬ​រក​វិធី​ពន្យារកំណើត​ផ្សេង​ទៀត​ទៅ​តាម​វិជ្ជា​បញ្ជា​ដែល​បាន​ណែនាំ ។​
​ការ​រួមភេទ​មិន​ត្រឹម​តែ​បង្ក​ការតាំង​គភ៌​ដែល មិន​ចង់​បាន​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​ការឆ្លង​ជម្ងឺ​កាមរោគ ដូច​ជា​មេរោគ​អេដស៍ វីរុស​រលាក​ថ្លើម ស្វាយ​ប្រមេះ​ជាដើម​។ ការ​រួមភេទ​មិន​បាន​គិតគូរ​ជា​មុន វា​អាច​នឹង​បំផ្លាញ​សុខភាព​របស់​លោក​អ្នក​បាន​៕
(from domneng.com)

ធ្លា​ក់​​​រ​ដូ​វ​​ដំ​បូ​ង​​គេ​​ហៅ​ថា​ ​ពេ​ញ​ក្រមុំ​​មែ​ន​​​ឫទេ?​




ធ្លា​ក់​​​រ​ដូ​វ​​ដំ​បូ​ង​​គេ​​ហៅ​ថា​ ​ពេ​ញ​ក្រុ​មុំ​​មែ​ន​​​?​
​ចំពោះ​ការ​ពេញក្រមុំ​នេះដែរ​វា​ជា​រឿង​មួយ​ពិបាក​ដែរ ព្រោះថា​កុមារី​ខ្លះ​មាន​អាយុ​ត្រឹមតែ​១២ ទៅ ១៣ ឆ្នាំ​ប៉ុណ្ណោះ ក៏​មាន​ធ្លាក់​ឈាមរដូវ​ទៅហើយ តែ​ក៏​មាន​ក្មេង​ខ្លះ​អាយុ​១៥​ឆ្នាំ​ទៅ​ហើយ​នៅតែ​មិនទាន់​មាន​ធ្លាក់​ឈាមរដូវ ក៏មាន​ដែរ​។ ចំពោះ​ក្មេង​បរទេស​វិញ អាយុ​ទើបតែ​១២​ឆ្នាំ​ប៉ុណ្ណោះ តែ​មាឌធំ​ទៅហើយ ប៉ុន្ដែ​ពួកនាង​មិនទាន់​មាន​រដូវ​នៅឡើយ​ក៏មាន​ដែរ​។​
​សម្រាប់​ប្រទេស​កម្ពុជា ការ​មក​រដូវ​ដំបូង ចាស់ៗ​ចាត់ទុកថា​ជា​វ័យ​ចូល​ម្លប់ វ័យ​គ្រប់ការ​។ កាលពី​សម័យមុន ក្មេងស្រី​ចាប់​មាន​រដូវ​នៅ​អាយុ​ពី​១៧ ទៅ​១៨​ឆ្នាំ​។ ប៉ុន្ដែ​បច្ចុប្បន្ន​នេះ​ក្មេងស្រី​ឆាប់​មាន​រដូវ ជួន​ត្រឹម​អាយុ​១១ ឬ​១២​ឆ្នាំ​តែ​ប៉ុណ្ណោះ នេះ​ក៏​ដោយ​តែ​របបអាហារ​​នៃ​ការ​ទទួលទាន និង​ការរីកចម្រើន​នៃ​សង្គម​ទំនើបផងដែរ​​៕​