លោកពូ ប៉ាង រ៉ន ជាកសិករសហការជាមួយអង្គការ សេដាក តាំងពីឆ្នាំ ២០០៦ រស់នៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកកំពត ខេត្តកំពត ។ គាត់មានបទពិសោធន៍ដាំដំណាំត្រប់អស់រយៈពេល ៥ ឆ្នាំ មកហើយ ។ នៅលើផ្ទៃដី ៤០០ ម៉ែត្រការ៉េ គាត់បេះបានផ្លែ ២០-៣០ គីឡូក្រាម ជារៀងរាល់ថ្ងៃ ។ ក្នុងការដាំរយៈពេល ៣ ខែកន្លះ គាត់ទទួលបានចំណូល ១ ២០០ ០០០ រៀល ដោយគ្រាន់តែចំណាយបន្តិចបន្តួច ទៅលើការបូមទឹកស្រោចប៉ុណ្ណោះ ។
ទិដ្ឋភាពចំការត្រប់
1. ការរៀបចំដីសម្រាប់ដាំ
ផ្ទៃដីដាំ ត្រប់វែងរបស់គាត់មានទំហំ ៤០០ ម៉ែត្រការ៉េ (ទទឹក ៥ ម៉ែត្រ និងបណ្តោយ ៨០ ម៉ែត្រ) ។ គាត់បានភ្ជួររាស់ដីរយៈពេល ២-៣ សា ធ្វើយ៉ាងណាឲ្យដីម៉ដ្ឋ និងអស់ស្មៅ បន្ទាប់មកគាត់បានកាប់រណ្តៅសម្រាប់ដាំត្រប់ ដែលមានគំលាតពីគុម្ពមួយទៅមួយ ៥ តឹក ។ នៅក្នុងរណ្តៅនិមួយៗ គាត់បានដាក់ជីកំប៉ុស្តទ្រាប់បាតរណ្តៅ រួចស្រោចទឹករណ្តៅនោះឲ្យសើមល្មម ទើបដកកូនត្រប់ពីថ្នាលសាបមកដាំ ។ កូនត្រប់ដែលគាត់បានដកមកដាំមានកំពស់ ១ តឹក ។ ការដាំជ្រើសរើសតែកូនត្រប់ដែលថ្លោស និងមានសុខភាពល្អ ។
2. ការថែទាំ
ក្រោយពេល ដាំបានរយៈពេល ១ អាទិត្យ គាត់បានចាប់ផ្តើមជ្រុំជើង និងស្រោចជីទឹក (ទឹកជីផ្សំពីទឹកនោមគោមនុស្ស និងកូនត្រីដែលគាត់ត្រាំទុក) គាត់ស្រោចរយៈពេល ១ អាទិត្យម្តង ដើម្បីជួយឲ្យកូនត្រប់លូតលាស់លឿន ។ ក្រោយពេលដាំបាន ២ អាទិត្យ គាត់ចាប់ផ្តើមដាក់ជីលាមកគោ និងជីលាមកជ្រូកពុកផុយ (ដាក់នៅចន្លោះជួរ) កប់បញ្ចូលទៅក្នុងដី ។ ជីទឹកគាត់បន្តស្រោចរហូតដល់ពេលប្រមូលផល ។
នៅពេល ត្រប់ចាប់ផ្តើមក្តឹប គាត់កាត់ស្លឹកត្រប់ចាស់ៗចោល ដើម្បីឲ្យជីជាតិស្រូបមកនៅលើផ្លែ ។ ហើយម្យ៉ាងវិញទៀត បើយើងទុកស្លឹកច្រើនធ្វើឲ្យពន្លឺចូលមិនគ្រប់គ្រាន់ ការលូតលាស់របស់ត្រប់ចុះខ្សោយ ។
3. ការប្រមូលផល
ក្រោយពី ដាំបានរយៈពេល ១ ខែកន្លះ ត្រប់អាចប្រមូលផលបាន ។ ការប្រមូលផលគឺគាត់បេះរាល់ថ្ងៃដោយក្នុងមួយ ថ្ងៃ បេះបានផ្លែត្រប់ចំនួនពី ២០-៣០ គីឡូក្រាម ។ ផ្លែត្រប់ ១ គីឡូក្រាម លក់ បានតំលៃពី ៧០០ ទៅ ១០០០ រៀល ។ ក្នុងមួយ ថ្ងៃ គាត់លក់បានប្រាក់ពី ១៥០០០ រៀល ទៅ ៣០០០០ រៀល ។ ផ្លែត្រប់អាចបេះបន្តពូជរហូតដល់ រយៈពេល ២ ខែ ទើបអស់ផ្លែ ។ សរុបមកក្នុង មួយវដ្តជីវិតរបស់ត្រប់វែង (រយៈពេល ៣,៥ ខែ) គាត់លក់បានចំនួន ១ ២០០ ០០០ រៀល ។
ដូចនេះ ក្នុងមួយរដូវដាំដុះរយៈពេល ៣ ខែកន្លះ គាត់អាចរកប្រាក់ចំណូលដុលបាន ១ ២០០ ០០០ រៀល លើផ្ទៃដី ៤០០ ម៉ែត្រការ៉េ ។ ហើយបើទូទាត់លើការចំណាយបូមទឹក និងទិញក្បាលត្រីធ្វើជីទឹកអស់ ៣០០០០ រៀល ។ គាត់ទទួលបានប្រាក់ចំណេញ ៩០០ ០០០ រៀល ។

ប្រភព៖itcambo.com