ការកាត់តុបតែងដើមឈើ
គឺកាត់ផ្នែក ដែលមិនមែនជាតម្រូវការ ចេញធ្វើយ៉ាង
ណាឲ្យមានរូបរាងទៅតាមសេចក្តីត្រូវការ ហើយ ការកាត់លំអដើមឈើភាគ ច្រើនគឈជាឈើ
មានលក្ខណៈជាគុម្គ។ អ្វីដែលគួរធ្វើការកាត់ជាលើកដំបូងនៃការតែងលំអរួមមាន មែក ឈើស្ងួត
និង ងាប់មែកឈើមានសភាពទោរទន់និងបែករញ៉េរញ៉ៃមែកឈើមានមេរោមែកឈើដែល
រីកលូតលាស់ខុសប្រក្រតីនិងមែកឈើ ដែលដុះដោតចូលនៅក្នុងគុម្គជាដើម។
ការកាត់មែកឈើតាំងនេះនឹងធ្វើឲ្យ
ដើមឈើមានលក្ខណៈខ្ពស់ស្រឡះមានពន្លឺស្រស់ស្រាយល្អ រីឯខ្យល់ក៏អាចបោក
បក់ចូលទៅក្នុងគុម្គបានងាយស្រួលដែរ។ សម្រាប់ករណី
ដើមឈើដែលមានលក្ខណៈជាដើមតែមួយការតាក់តែងលំ
អរគឺជួយគ្រប់គ្រងការធំធាត់បានល្អជួយបង្កើនបន្ថែមនូវលទ្ធផលជាផ្លែចមណែកឈើដែលមានគុម្គ
(ដើមផ្កាលក្ខ ណៈ ជាគុម្គ) នឹងធ្វើឲ្យទ្រង់ទ្រាយនៃដើមឈើគុម្គកាន់តែល្អប្រសើរ។
ការកាត់លំអដើមឈើគុម្គត្រូវចាប់ផ្តើមតាំងពីកាត់ចុង
សំរាប់ឲ្យឈើគុម្គដុះបែកខ្ញែកនៅសងខាងកាត់បន្ថយការលូត លាស់ឡើងខ្ពស់។
បន្ទាប់មកអាចមានការកាត់លំអ ស្លឹកនិងត្រួយបែកចេញពីគុម្គ។ ចំពោះករណីទ្រង់
ទ្រាយនៃគុម្គ មានលក្ខណៈប្រជ្រៀតគ្នាគួតែកាត់បែកចេញមួយចំ
នួនចេញចំណែកដើមឈើដែលត្រូវការឲ្យដុះឡើងសារជាថ្មី ដោយសារមានអាយុច្រើននោះគឺត្រូវកាត់
ផ្នែកនៃដើមឈើនោះឲ្យនៅសល់ប្រហែល ១ភាគ៣នៃកំពស់ ចាស់(កំពស់មុន)
ហើយធ្វើការថែទាំឲ្យរីកលូតលាស់ ជាថ្មី។
ចំពោះការកាត់តែងលំអឈើគុម្គឲ្យមានលក្ខណៈតូចនឹងជួយឲ្យមានការរីកលូតលាស់ ដោយបែកមែកថ្មីធ្វើ
ឲ្យឈើ គុម្គនោះចេញផ្កាកាន់តែច្រើន។ការកាត់លំអក្នុងមួយលើកៗ
គួរប្រើប្រាស់ឧបករណ៍កាត់ដ៍ស័ក្តិសម ក្នុងការ ងារនោះដោយឧបករណ៍កាត់ត្រូវឲ្យមុត
និងប្រើប្រាស់ឲ្យបានត្រឹមត្រូវ។ ក្រៅពីនេះបើសិនជាស្លាកស្នាមនៃការកាត់
លំអមានទំហំធំត្រូវប្រើថ្នាំលាប ស្នាមខាងមុខសំរាប់ការពារមេរោគមិនឲ្យចូលទៅបំផ្លាញបាន។
មជ្ឈមណ្ឌលចែករំលែក
ដោយ៖មុនីរិទ្ធ
ដោយ៖មុនីរិទ្ធ