ធ្វើម៉េចទើបដឹងថាបុរសនោះកំពុងតែតាមញ៉ែអ្នក? បើសិនជាមនុស្សស្រីកំពុងតែធ្វើការចែចង់មនុស្សប្រុស ពួកគេទំនងជាងាយនឹងមើលដឹងណាស់។ អ្វីដែលសំខាន់នោះគឺថា យើងសុទ្ធតែមិនមានជំនាញខាងសម្គាល់ដឹងអំពីការចែចង់ឡើយ។ ប៉ុន្តែមានសញ្ញាមួយចំនួនដែលបញ្ជាក់យ៉ាងច្បាស់ថាបុរសម្នាក់នោះ ពិតជាកំពុងតែញ៉ែអ្នកមែន។
កាយវិការបស់គាត់កំពុងតែសំដៅមកលើអ្នក
តើស្មារបស់គាត់មានបែរមកចំអ្នកទេ? អាកប្បកិរិយារបស់មនុស្ស ជាពិសេសកាយវិការរបស់គេតែម្តង អាចនឹងសំដៅទៅកន្លែងណាមួយដែលពួកគេចង់ទៅជាមិនខាន។ បើសិនជាគាត់ប្រើជំហរខ្លួននៅនឹងមុខអ្នក ដើម្បីនិយាយគ្នា នោះវាពិតជាសញ្ញាមួយច្បាស់ណាស់ថាគេកំពុងតែចាប់អារម្មណ៍មកលើអ្នក។
ចេះតែនៅមិនស្ងៀម
រឿងនេះមិនខុសពីមនុស្សស្រីដែលចេះតែលេងសក់ ឬកេះនេះកេះនោះឡើយ។ ខណៈពេលកំពុងតែចែចង់គ្នា បុរសក៏អាចនឹងបង្ហាញអាកប្បករិយាស្រដៀងគ្នាផងដែរ។ ដូច្នេះ ចូរសម្លឹងមើលថាតើស្មារបស់គេមានរង្គើរចុះឡើងទេ? គេមានទាញអាវអោយស្មើ ឬព្យាយាមធ្វើភ្លីសក់ដែរទេ? បើមាន នោះក៏ជាសញ្ញាដែលបញ្ជាក់អំពីការចង់និយាយរកអ្នកខ្លាំងណាស់ហើយ។

ចេះតែរកអ្វីមួយមកនិយាយ ហើយជាអ្វីដែលអ្នកមាន ឬចូលចិត្ត
ការចូលចិត្តអ្វីដែលដូចគ្នា គឺជារឿងសំខាន់ណាស់នៅពេលអ្នកកំពុងតែស្ថិតក្នុងអាការៈចែចង់គ្នា។ ពេលបុរសចង់តាមអ្នក គេនឹងចូលចិត្តអ្វីមួយដូចអ្នកដែរ និងចង់សិក្សាស្វែងយល់ពីអ្នកកាន់តែច្រើនថែមទៀត។

ចេះតែសម្លឹងមកអ្នក
បើសិនជាគេប្រើខ្សែភ្នែកសម្លឹងមកអ្នកជាប់យូរជាងពីរបីវីនាទីនោះ វាច្បាស់ជារឿងមួយដែលអ្នកងាយនឹងយល់ខ្លាំងណាស់ ព្រោះវាជាសញ្ញាដែលបញ្ជាក់ថាគេចូលចិត្តអ្នកត្រង់រឿងណាមួយហើយ។

ញាក់ចិញ្ចើម
នេះគឺជារឿងចម្លែកមួយមែន តែអស្ចារ្យម្យ៉ាងដែរ។ ដូច្នេះ ចូរយកចិត្តទុកដាក់នូវចលនារបស់ចិញ្ចើមរបស់គាត់ផង។ បើសិនជាគេញាក់ចិញ្ចើមចុះឡើងនៅមុខអ្នក វាច្រើនតែជាសញ្ញាមួយដែលថាគេចូលចិត្តអ្វីដែលគេកំពុងឃើញណាស់ហើយ៕

ប្រភព៖Health.com.kh