បែ​ក​បា​ក់​​ស្នេ​ហា​​មា​ន​​អ្វី​​អា​ច​​ដោះ​ស្រា​យ​បា​ន​​?​



ក្នុង​ឆាកជីវិតមនុស្សម្នាក់ៗតែងតែមានពិសោធន៍នៃនៃការឈឺចាប់ខ្លាំងក្លា ក្នុងនោះអាចជាការបែកបាក់ស្នេហាទៅទៀត។
វាអាចកើតឡើងលើមនុស្សគ្រប់វ័យ។ កាបែកបាក់ស្នេហាជាលើកដំបូងក្នុងពេលជាយុវវ័យអាចអោយអ្នកយល់ថា ពិភពលោកដែលកំពុងតែរស់នៅនេះលែងមានកោះត្រើយសម្រាប់ជ្រកកោនតទៅមុខ ទៀតហើយ។ ប៉ុន្តែអារម្មណ៍នៃការបែកបាក់ស្នេហារបស់មនុស្សស្រីម្នាក់ស្មើនឹង ការបាត់បង់អ្វីៗទាំងអស់តែម្តងដែលអ្នកមាន បូករួមនឹងឪពុកម្នាក់របស់ក្មេងនៅក្នុងពោះដែលពុំទាន់កើតនៅឡើយផង ដែលអ្នកទើបតែមានអាយុ ២០ ឬ៣០ឆ្នាំប៉ុណ្ណោះ។ វាក៏អាចអោយមានសុបិន្តអាក្រក់កើតមានដែរប្រសិនបើអ្នកមានអាយុ ៥០ ទៅ៦០ឆ្នាំ ឬចាស់ជាង់នេះព្រមទាំងផ្តល់នូវហេតុការណ៍បែបនេះរហូតដល់ស្លាប់ទៀត ក៏មានដែរ។
ដូច្នេះគ្រប់ពេលដែលអ្នកមានបញ្ហាបែកបាក់ ស្នេហា អ្នកនឹងមានអារម្មណ៍ថាពិបាកចិត្ត អស់សង្ឃឹមនិងលែងចង់រាប់អានមិត្តភិក្តបន្តទៀតហើយ។ និយាយអោយស្រួលស្តាប់ទៅគឺវាពិតជាផ្តល់ពេលវេលាដ៏អាក្រក់មួយដល់ ជីវិតអ្នកតែម្តង។
ប៉ុន្តែការសប្បាយចិត្តយ៉ាងពិតប្រាកដ មិនត្រឹមតែអាចជួយអោយអ្នកជំនះនូវអារម្មណ៍បែកបាក់ស្នេហាបានតែ មួយមុខនោះទេ តែវាក៏ធ្វើអោយអ្នកអាចបង្កើតស្នេហាម្តងទៀតបានដែរ។ ខាងក្រោមនេះគឺជាមធ្យោបាយខ្លះៗដែលអាចជួយអ្នកជំនះដល់អារម្មណ៍ កំពុងបែកបាក់ស្នេហាបាន។
រកនរណាម្នាក់មកជួយថែទាំអ្នក
ប្រសិនបើការបែកបាក់គ្នាបណ្តាលអោយអ្នកពិបាកចិត្តខ្លាំង អាការៈនេះអាចនឹងទៅជាធ្ងន់ធ្ងរបាន។ ពេលនោះអ្នកប្រហែលជាមិនអាចរិះរកវិធីអ្វីដោះស្រាយបាននោះទេ ព្រមទាំងមានរោគសញ្ញាលើរាងកាយបន្ថែមទៀតដូចជា ដេកមិនលក់ និងស្រក់ទឹកភ្នែករហូត ឬមានអារម្មណ៍ថាដូចជាស្ពឹកៗពេញខ្លួនទាំងអស់តែម្តង។ ដូច្នេះមិនត្រូវព្យាយាមជំនះបញ្ហានេះតែម្នាក់ឯងឡើយ ចូររកនរណាម្នាក់មកជួយមើសថែអ្នកទៅ។ បើសិនជាចាំបាច់ អ្នកអាចសុំច្បាប់សម្រាកពីការងារមួយរយៈខ្លីទៀតក៏បានដែរ។
ថែទាំខ្លួនឯងដោយយកចិត្តទុកដាក់
រយៈពេលជាច្រើនសប្តាហ៍ដែលអ្នកបានបែកចេញពីគេ ហើយក៏ជាពេលវេលាដែលអ្នកគួរតែប្រមូលយកអារម្មណ៍ធម្មតាពីគិតអំពី ស្ថានភាពជំងឺដែលអ្នកកំពុងតែមានវិញទៅ។ ចូរព្យាយាមព្យាបាលខ្លួនឯងដោយយកចិត្តទុកដាក់ប្រសិនបើអ្នកកំពុងតែជា ពីជំងឺហើយ។ ចូរសម្រាកអោយបានច្រើន ងូតទឹកដែលមានក្លិនក្រអូប ញ៉ាំអាហារដែលឆ្ងាញ់ៗ ដើម្បីខ្លួនឯងមានសុខភាពល្អ។ ហើយនេះក៏ជាពេលវេលាមួយដែលអ្នកត្រូវការធ្វើអ្វីទៅតាមចិត្ត ខ្លួនឯងហើយ។
សរសេរអំពីចំនុចល្អដែលអ្នកមានអោយបាន ៥០ចំនុច
នៅពេលបេះដូងរបស់អ្នកត្រូវបានទទួលរងការប្រេះស្រាំ វាងាយនឹងធ្វើអោយខ្លួនឯងស្តីបន្តោសខ្លួនឯង ព្រមទាំងបានធ្វើអ្វីៗដែលគ្មានប្រយោជន៍។ អារម្មណ៍ទាំងនេះអាចអោយយល់ថានោះគឺជាសំណងអាក្រក់របស់អ្នកទៅវិញ។ ប៉ុន្តែវានឹងអាចជួយដោះស្រាយបានប្រសិនបើអ្នកអាចរំលឹករាល់អ្វីៗ ដែលអ្នកខ្លួនឯងយល់ថាគឺជាចំនុចល្អ។ ចូរសរសេរនូវចំនុចល្អរបស់អ្នកអោយបាន ៥០ចំនុច។ នៅពេលអ្នកសរសេរវាចប់ហើយ ចូរបន្ថែមចំនុចល្អមួយថ្ងៃមួយៗជារៀងរាល់ថ្ងៃទៀតទៅ ព្រោះការដែលអាចធ្វើដូច្នេះវា វានឹងបង្កើនការស្រលាញ់ខ្លួនឯងកាន់តែខ្លាំង កុំអោយងាយធ្លាក់ទៅក្នុងរុន្ធដៅទុក្ខបាន។
និយាយបន្លប់
ឥឡូវនេះដល់ពេលដែលអ្នកត្រូវតែមានទំនុកចិត្តលើខ្លួនឯងដើម្បី ស្តាប់នូវអ្វីដែលអ្នកត្រូវជំនះគ្រប់បញ្ហាដែលបានកើតឡើងកន្លងមក។ នៅពេលដែលអ្នកនិយាយអ្វីៗចេញមកទាំងអស់ហើយ អារម្មណ៍ដែលមិនល្អទាំងឡាយនឹងអាចរលាយចេញពីខ្លួនអ្នកបានបន្តិច ម្តងៗហើយ។ មិត្តរបស់អ្នកប្រហែលជានឹងអាចជួយដល់អ្នកបានសម្រាប់រឿងអស់ទាំងនេះ ។ អ្នកខ្លះប្រហែលជាជួយធ្វើជាទស្សនិកជនដល់អ្នកផងក៏មាន។
សរសេរនូវចំនុចអាក្រករបស់សង្សាចាស់អ្នក
នៅពេលយើងបែកបាក់ស្នេហា យើងច្រើនតែនិយាយអំពីពេលវេលាល្អៗដែលយើងបានចំណាយនៅជាមួយគ្នា។ ប៉ុន្តែដើម្បីបំភ្លេចគេចោល អ្នកត្រូវតែចាប់ផ្តើមអ្វីដែលជាចំនុចអាក្រករបស់គេតាម ភាពជាក់ស្តែង។ ប្រហែលជាគេជាមនុស្សខ្ជិល ចូលចិត្តផឹកស្រា។ ចំពោះមនុស្សស្រីវិញ ប្រហែលជានាងចង់អោយយើងស្រលាញ់នាង យកចិត្តទុកដាក់លើនាងខ្លាំងពេក ឬគ្រួសាររបស់នាងហាមឃាត់មិនអោយអ្នកទាំងពីររស់នៅជាមួយគ្នាបាន។
ចូរសរសេរចំនុចអាក្រក់ទាំងអស់ដែលរូបគេបានសាងឡើងមកលើអ្នក ហើយយកវាទោបិទនៅកន្លែងណាដែលអ្នកអាចមើលឃើញ ដូចជានៅទូរទឹកកកជាដើម។
លាក់រូបថតទាំងអស់
អ្នកខ្លះពេលខឹងខ្លាំងពេក អាចនឹងយករូបថតទាំងអស់ដែលពួកគេថតជាមួយគ្នាទៅកំទេចចោល ឬហែករូបម្នាក់នោះចេញតែម្តងនៅពេលថតជាមួយគ្នា។ ពិតណាស់ ការដែលធ្វើដូច្នេះ វាគ្មានប្រយោជន៍ក្នុងការបំភ្លេចរូបគេបានទេ។ ប៉ុន្តែអ្នកប្រហែលជាមានថ្ងៃណាមួយស្តាយក្រោយដែលបានបំផ្លាញរូបថត ទាំងអស់នោះ។
ផ្ទុយមកវិញ អ្នកអាចប្រមូលរូបថតទាំងអស់នោះមកដាក់នៅកន្លែងណាមួយ ឬអោយមិត្តភក្តិ ឬម្តាយជួយរក្សាវាទុកអោយរហូតដល់អ្នកអាចដឹងចង់ធ្វើអ្វីទៀត ចំពោះរូបថតទាំងនោះ។
កុំព្យាយាមសាងមិត្តជាមួយគេទៀត
សង្សាចាស់របស់អ្នកប្រហែលជាចង់អោយអ្នក និងរូបគេរក្សាបាននូវមិត្តភាពជំនួសវិញ។ ប៉ុន្តែវាគឺជារឿងមួយមិនសូវល្អទេ ទោះបីជាដៃគូរច្រើនតែនិយាយបដិសេធវិញក៏ដោយ។ ការដែលសុំគ្នាបង្កើតមិត្តភាពឡើងវិញគ្មានអ្វីអាចប៉ះប៉ូវបានទេ ព្រោះការនៅតែប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកនៅពេលទើបតែបែកគ្នាហើយ បែបនេះ រឹងតែធ្វើអោយមនុស្សមានការឈឺចាប់កាន់តែខ្លាំងថែមទៀត។ គ្រប់ពេលដែលសង្សាចាស់អ្នកនិយាយ វាអាចអោយអ្នកយល់ថានោះគឺជាចំនុចល្អ ហើយចិត្តរបស់អ្នកនឹងយល់ថាស្នេហាអ្នកត្រូវការបង្កើតឡើងវិញជាមួយ គ្នាទៀតជាមិនខាន។ កុំធ្វើបែបនេះអី។
ហាត់ប្រាណ
ការហាត់ប្រាណគឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់បំភ្លេចសង្សាចាស់របស់ អ្នក ព្រោះវាជួយបំបាត់ភាពតានតឹងដែលអ្នកកំពុងតែមាន។ ជាមួយគ្នានដែរ ការបង្កើនសកម្មភាពរាងកាយជួយអោយរាងកាយបញ្ចេញសារធាតុ Endorphins ដែលចេញពីខួរក្បាល មានតួរនាទីបំបាត់ការឈឺចាប់។ ប្រសិនបើអ្នកមិនអាចហើយប្រាណដោយការលើកទំងន់បានទេ ចូរសាកល្បងនូវការដើរ ហែលទឹក ឬរាំវិញ៕
ប្រភព៖http://health.com.kh