ការចិញ្ចឹមសត្វ-មាន់


គេ ​ត្រូវ​បញ្ឈប់​ការ​ឲ្យ​កំដៅ ក្រោយ​ពី​មាន់​មាន​អាយុ​៣​សប្តាហ៍ ឬ​ដើមរដូវ​ដែល​មាន​អាកាសធាតុ​ក្តៅ។ អ្នក​ចិញ្ចឹម​មាន់​ធ្វើ​ការជ្រើសរើសប្រព័ន្ធ​គ្រប់គ្រង​ផ្សេងៗ​គ្នា ។ ហ្វូង​មាន់​អាច​ត្រូវបាន​គេ​ចិញ្ចឹម ដោយ​ឲ្យ​ដើរ​រកស៊ី​ដោយ​ខ្លួនឯង នៅ​ខាងក នៅ​កន្លែង​ដែល​គេ​កំណត់ព្រំដែនដាក់​ក្នុង​ទ្រុង​ធំ ក្នុង​ទ្រុង​តូច រី​ឃាំង​នៅ​ក្នុង​ទ្រុង​ច​ញ្ចឹម​ទាំងមូល ។​
​​គុណសម្បត្តិ​នៃ​ការចិញ្ចឹម​លែង ​រួមមាន :
  • ​​បន្ថយ​ ការចំណាយ​លើ​ចំណីអាហារ ដោយ​ឲ្យ​បក្សី​ទាំងនោះ​អាច​ដើរ​រកស៊ី​បាន​ដោយ​ខ្លួនឯង ដូចជា​រុក្ខជាតិ​បៃតង​ស្រស់​, សត្វល្អិត និង​កកាយ​ស៊ីក្នុង​លាមក​សត្វពាហនៈ​ធំៗ ។​
  • ​​បន្ថយ​នូវ​ចំណាយ​ការសាងសង់​ទ្រុង ។​
​​គុណវិបត្តិ​រួមមាន :
  • ​​បាត់បង់​ដោយ​សត្វ​ចង្រៃ​ស៊ី
  • ​​ជំងឺឆ្លង​ បាន​ដោយ​ងាយ​ពី​តំបន់​ គង្វាល​សត្វ​ដ​ទៃៗ​ទៀត ។ ការចិញ្ចឹម​លែង​ដោយ​មាន​កំណត់​ព្រំដែន ត្រូវការការគ្រប់គ្រង​ហ្វូង​សត្វ​តិចតួច ។​
​ ​គុណសម្បត្តិ​នៃ​ការចិញ្ចឹម​ដាក់​ទ្រុង​ធំ ​គឺអាច​ការពារ​បាន​ច្រើន​ពី​ធាតុអាកាស និង​សត្វ​ចង្រៃ​ផ្សេងៗ ។ គុណវិប​ត្តិ​រួម​មាន ​ការចំណាយ និង​ការធានា​ប្រដាប់​ប្រើប្រាស់​ទាំងអស់ ចំណី​មាន​ជីវជាតិ​គ្រប់គ្រាន់ និង​ចំណាយ​លើ​ការឲ្យ​ចំណី ការធ្វើ​របង​ការពារ និង​បញ្ហា​ដែល​កើតមានឡើង ដូចជា​ទ្រុង​សើ​មនៅ​រដូវភ្លៀង ដែលជា​មូលហេតុ​បណ្តាលឲ្យ​កើត​មាន​ជំងឺ និង​បញ្ហា​ព្រូ​ន ។​
​​ការចិញ្ចឹម​ដោយ​ដាក់​ទ្រុង​តូចៗ (cages):
​​ទ្រុង​តូចៗ​អាច​សន្សំសំចៃ​ផ្ទៃ​កំរាល​បាន​ច្រើន​, និង​បើសិនជា​ព្យួរ​ខ្ពស់​ពី​ដី​អាច​ជៀសវាង​ការប៉ះពាល់​នឹង​លាមក​, បក្សី​ត្រូវការការពារ​ប្រឆាំងនឹង​ជំ​ងឺ​ផ្សេងៗ​, ចៃ​, និង​ប៉ារ៉ាស៊ីត ។ គេ​ត្រូវ​ចំណាយ​លើ​ទ្រុង​នេះ​យ៉ាង​ច្រើន​ពីដំបូង និង​ដែល​ចាំបាច់​តំរូវ​ឲ្យមាន​ប្រព័ន្ធប្រមូល​លាមក​ចោល​ផង ។​
​​ការចិញ្ចឹម​ដោយ​បង្ខាំង (confinement rearing):
​ ​ការចិញ្ចឹម​បែបនេះ​អាច​មាន​ការការពា​របា​ន​ច្រើនពី​សត្វ​ចង្រៃ និង​ជំងឺ​ផ្សេងៗ បើសិនជា​មាន​វិធានការ​អានាម័យត្រឹម​ត្រូវ ដោយ​ហាម​មនុស្ស​ចូល​មើល មិន​ឲ្យ​មាន់​ចាស់ៗ ឬ​សត្វ​ចិញ្ចឹម​លែង ឬ​កន្លាត​ចូល​ក្នុង​ទ្រុង​ឡើយ ។ សារធាតុចិញ្ចឹម​សំខាន់ៗ​ទាំងអស់​ត្រូវបាន​គេ​ផ្តល់ឲ្យសត្វ​ដោយ​លាយ​ក្នុង​ ចំណី ។ ចន្លោះ​លំហរ​ដែល​ទុក​សំរាប់​សត្វ​នី​មួយៗ គប្បី​ទុក ​៦៥០​ស​.​ម​ការ៉េ ចំពោះ​សត្វ​ដែល​មាន​អាយុ​៥​សប្តាហ៍​ដំបូង និង​សំរាប់​មាន់​ធំ​ត្រូវ​បង្កើន​រហូតដល់​ ២.៧៥០​ស​.​ម​ការ៉េ ។ កំរាល​ខាង​ក្រោម​ តាម​ធម្មតាគេ​ក្រាលកំរាល​កំរាស់​ពី ៥ ទៅ​១០​ស​.​ម ។ ប្រភេទ​នៃ​កំរាល​សម្រាប់​ឲ្យ​សត្វ​ដេក ត្រូវបាន​គេ​ជ្រើស​រើស​អាស្រ័យ​ទៅ​តាម​តំលៃ និង​លទ្ធភាព​ដែល​អាច​រកបាន​នៅក្នុង​ស្រុក ។ សំភារៈ​ដែល​គេ​ចូលចិត្ត​ដាក់​សំរាប់​ជា​កំរាល​រួមមាន រុក្ខជាតិ​ពុកផុយ​តូចៗ ចំបើង​ស្រូវ​ចិ​ញ្ច្រាំ ចំបើង ចំណាំងឈើ​តូចៗ ឬ​អាចម៍​ដែកឈូស អាច​ម៍រណា ( ប្រើ​បាន​តែ​៤​អាទិត្យ​តែប៉ុណ្ណោះ ) ចំរៀក​សំបក​ត្នោត កំទេច​ស្នូលពោត ជួនកាល​មាន​គ្រោះថ្នាក់ ដោយ​ស្រមើល ) កំទេច​សំបក​សណ្តែកដី សំបក​អំពៅ ក្រដាសកាសែត និង​ដីខ្សាច់ ( នេះ​ជា​ការជ្រើសរើស​ចុងក្រោយ ) ។ ចំពោះ​កំរាល​ដែល​មាន​គុណភាព​មិន​ល្អ គេ​គួរ​ធ្វើ​ទ្រុងឲ្យបាន​ធំ​បន្តិច ដើម្បី​ឲ្យ​កំរាល​នោះ​ស្ថិតនៅ​ជា​ភាព​ស្ងួត​ជានិច្ច ។ ស្មៅ​ចិញ្ចៀន ឬ​ចំបើង ឬ​គ្រាប់​ធញ្ញជាតិ​រឹង អាច​បណ្តាលឲ្យស​ត្វ​កើត​ជំងឺ ” ប៉ោង​គែរ “ម្យ៉ាងវិញទៀត​បើ​មាន់់​មាន​លក្ខណៈ​បែបនេះ គេ​គួរ​សំលាប់​វាយ​កសាច់ ពីព្រោះ​មិន​មាន​ឱសថ​ណា​ព្យាបាល​បានឡើយ ។​
ប្រដាប់​ដាក់​ចាប់​សត្វ គឺជា​ឧបករណ៍​ដ៏​មាន​ប្រយោជន៍
layerការ​ថ្លឹង​មាន់
layerlayerការ​ចឹក​គ្នា (cannibalism)
​​ការ​កាត់​ចំ ​ពុះ ​គឺជា​វិធីសាស្ត្រនៃ​ការ​កាត់​ ឬ​ដុត​ចំ​ពុះ​ទាំង​លើ ទាំង​ក្រោម ។ បើសិនជា​ការធ្វើ​ដូច្នេះ បាន​ត្រឹមត្រូវ​ល្អ គឺ​ដើម្បី​ការពារ​កុំឲ្យ​សត្វ​ចឹក​ស៊ីសាច់គ្នា ដែល​ជា​ទំលាប់​អាក្រក់​នៃ​ការ​ចឹក​រោម ឬ​ចឹក​ដំបៅ​សត្វ​ផ្សេងទៀត ។ អ្នក​ចិញ្ចឹម​មាន់​សាច់ ​និង​មាន់​ពង​ទាំងឡាយត្រូវ​អនុវត្តន៍​នូវ​ការ​កាត់​ចំ​ពុះ​មាន់​ទាំងអស់នៅ​ កន្លែង​ភ្ញាស់ ។ ចំពោះ​មាន់​សាច់ ​គេ​ត្រូវ​កាត់​ប្រហែល ​១/៣ នៃចំ​ពុះ​នោះ ។ សំរាប់​មាន់​យក​ពង​ដែល​រស់​នៅ​រយៈពេល​យូរ គេ​ត្រូវ​កាត់​ខាងលើ ១/៣ ទៅ ២/៣ និង​កាត់​ចំ​ពុះ​ខាងក្រោម ១/៤ ទៅ ១/៣ ។ បើ​សិន​ជា​គេ​មិន​អាច​រក​ម៉ាស៊ីន​កាត់ចំពុះ​បាន គេ​អាច​ប្រើ​កន្ត្រៃ ឬ​កាំបិត​មុត​ក៏បាន ។ បើសិនជា​មាន​ចេញ​ឈាម​តិចៗ ត្រូវ​ជ្រលក់​ចំ​ពុះ​ដែល​កាត់​នៅ​ស្រស់ៗ​នោះទៅក្នុង​ចំណី ។ មាន់​ដែល​ចិញ្ចឹម​លែង​ គួរតែ​កាត់ចំ​ពុះ នៅពេល​មាន​ការ​ចឹក​គ្នា​កើតឡើង ។ គួរ​ជៀសវាង​ការ​កាត់​ចំ​ពុះ​ជ្រៅ​ពេក ។​
​​វិធីសាស្ត្រ ​មួយទៀត​គឺ​ការការពារ​កុំឲ្យ​ចឹកគ្នា ជួនកាល​គេ​ត្រូវការ​ផង​ដែរ ។ សញ្ញា​ដំបូង​ វា​ចឹក​ទាញ​រោម​គ្នា ឬ​មាន​រហូត​ដល់​ហូរ​ចេញឈាម សត្វ​រងគ្រោះ​គួរ​ដកចេញ​ពី​ទ្រុង ។ ការ​ចិញ្ចឹម​មាន់​ដោយ​ប្រើ​ពន្លឺ​ព្រិលៗ ឬ​ស្រអាប់ៗ ( ការចិញ្ចឹម​ក្នុង​ទ្រុង​ងងឹត ) គឺជា​មធ្យោបាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព គឺ​មានន័យថា គេ​អាច​ការពារ​បាន​ពី​ការ​ចឹក​គ្នា ។ ទ្រុង​ចិញ្ចឹម​នេះ​ត្រូវការ​បង្អួច​បន្តិចបន្តួច ប៉ុន្តែ​ត្រូវ​មាន​កង្ហា​របក់​ចេញចូល និង​ផ្តល់​ពន្លឺ​ស្រអាប់​ដោយ​ដាក់ អំពូល​ភ្លើង​តូចៗ​មួយចំនួន ។ បើ​គ្មាន​អំពូល​ភ្លើង​ទេ គេ​អាច​ប្រើ​ទៀន​ក៏បាន ។ ចូរ​ដាក់​ស្នូក​ទឹក​ ស្នូក​ចំណី​ឲ្យបាន​ច្រើន ដើម្បី​ការពារ​ពី​ការបាត់បង់​ជាតិ​ទឹក និង​បាត់បង់​ទំងន់​ក្នុងពេល​ងងឹត ។​
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)

ប្រភព៖itcambo.com