​ការចិញ្ចឹមសត្វ-ការជ្រើសរើស​មាន់

1
មាន់ ​គឺជា​សត្វ​ងាយស្រួល​ក្នុង​ការរក​ទិញ និង​ងាយស្រួល​ផ្លាស់ប្តូរ​ទីកន្លែង ហើយ​មាន​លក្ខណៈ​ជ្រើសរើស​៤​ផ្សេងៗ​គ្នា ក្នុង​ការចាប់ផ្តើម​ចិញ្ចឹម ។​
​​១- កូន​មាន់​អាយុ ​១​ ថ្ងៃ (day – old baby chicks)
​ ​នេះ​គឺជា​វិធីសាស្ត្រ​មួយ​យ៉ាង​សមញ្ញ​បំផុត នៃ​ការចាប់ផ្តើម​ចិញ្ចឹម ​ឬ​ជ្រើស​រើស​ពូជ​បក្សី ។ គុណសម្បត្តិ​ : កូន​មាន់​អាយុ​១​ថ្ងៃ ត្រូវ​បាន​ចិញ្ចឹម​ដោយ​ខ្លួនឯង​នូវ​សារធាតុ អាហារ​ជាតិ​ក្រហម​របស់​វា ក្នុង​រយៈពេល​២ ​ឬ​៣​ថ្ងៃ ដូច្នេះ​វា​មិន​ត្រូវការ​ចំណី​ ឬ​ទឹក​ក្នុង​អំឡុង​ពេល​ដឹក​ជញ្ជូនយក​ទៅ​កន្លែង​ថ្មី​ទេ ។
គុណវិបត្តិ ​ : ក្នុង​រយៈពេល​ដឹកនាំ​កូន​មាន់​យក​ទៅ​កន្លែង​ថ្មី វា​អាច​មាន​គ្រោះថ្នាក់​ខ្លះ​ដែរ ដូចជា​កា​ថប់​ខ្យល់​ដែល​បណ្តាល​មកពី​អាកាសធាតុ​ក្តៅ​ពេក ឬ​ត្រជាក់​ពេក ។ ថ្វី​ត្បិត​តែ​កូន​មាន់​ត្រូវការ​កំដៅ​ច្រើន​ជាង​មនុស្ស​ក៏ដោយ ក៏​កូន​មាន់​មួយក្រុម​ចំនួន​២៥​ក្បាល បង្កើតបាន​នូវ​កំដៅ​គ្រប់គ្រាន់ និង​មាន​សុ​វត្ថ​ភាព​នៅក្នុង​ប្រអប់​សម្រាប់​ដឹកជញ្ជូន បើសិន​ជា​ប្រអប់​នោះ​ត្រូវបាន​ចោះ​ឲ្យមាន​រន្ធ ដើម្បី​ឲ្យមាន​ខ្យល់​ចេញចូល​បាន​ល្អ ហើយ​សីតុណ្ហភាព​បន្ទប់​ត្រូវបាន​ថែរក្សា​បាន​ជា​មធ្យម ។ ក្នុង​ការផ្តល់​ចំណី​ និង​ទឹក គេ​ចាំបាច់​ត្រូវតែ​ផ្តល់ បើសិនជា​គេ​មាន​ការពន្យាពេល ក្នុងការ​ដឹក​កូន​មាន់​លើសពី ២​ទៅ​ ៣​ថ្ងៃ ។​
​​២- ការទិញ​ស៊ុត​មក​ភ្ញាស់ (purchase of hatching eggs)
​ ​គេ​ត្រូវ​ទិញ​ស៊ុត​ពី​កន្លែង​បង្កាត់​ពូជ​ល្អៗ ហើយ​ត្រូវ​រក​មធ្យោបាយ​ភ្ញាស់​យ៉ាងណា​ឲ្យបាន​ល្អ​ប្រសើរ ម្យ៉ាងវិញទៀត​ពង​ដែល​ទិញ​មក​ត្រូវ​វេច​ខ្ចប់​ឲ្យបាន​ល្អ ពីព្រោះ​ពងមាន់​ងាយ​បែក​ជាទីបំផុត ធាតុអាកាស​ប្រែប្រួល​មិន​ចោទ​ជា​បញ្ហា​ដល់កូន​មាន់​ទេ ។ ពងមាន់​ដែល​ទិញ​បាន​ហើយ​ត្រូវ​យក​មក​ភ្ញាស់​ភ្លាមៗ កុំ​ទុក​រហូត​ដល់​រយៈពេល​១​អាទិត្យ​ឲ្យសោះ ទោះបី​សីតុណ្ហភាព​ត្រូវបាន​ថែរក្សា ១០​អង្សា​សេ​ជា​មធ្យម​ក៏ដោយ ។​
​​- ការ​ភ្ញាស់​តាមរបៀប​ធម្មជាតិ (natural incubation) : គឺជា​ការ​ភ្ញាស់​ដោយ​ការ​ក្រាប​ពង ទាមទា​ឲ្យមាន​មេក្រាប​ដូចជា​មាន់ មាន់​ទោ ទា ​ឬ​បក្សី​ដទៃៗ​ទៀត ។ ថ្វី​ត្បិត​តែ​មេមាន់​មួយ​ក្រាប​ពង បាន​ត្រឹមតែ ១២ ​ទៅ​១៤​ក៏ដោយ ជួនកាល​មាន​បក្សី​មួយចំនួនទៀត អាច​ភ្ញាស់​បាន​ច្រើន​ជាង​នេះ​ដែរ ។​
​​- ការ​ភ្ញាស់​តាម​បែប​សិប្ប​និម្មិត្ត (artificial incubation)
​​ដើម្បី​ ភ្ញាស់​កូន​មាន់​ឲ្យបាន​ច្រើន តម្រូវឲ្យ​ប្រើប្រាស់​ប្រដាប់ភ្ញា​ស់​តាម​របៀប​បច្ចេកទេស ដើម្បី​រៀបចំ​តាម​បែប​សិប្ប​និម្មិត្ត ។ ការទទួល​បាន​ជោគជ័យ​នូវ​វិធី​នេះ អាស្រ័យ​ទាំងស្រុង​ទៅលើ​ភាព​ស្ទាត់​ជំនាញ និង​ការថែរក្សា​របស់​អ្នក​ដំណើរការ​ទូ​ភ្ញាស់ ។ បើសិនជា​ពង​ភ្ញាស់ នាំមក​ពី​កន្លែង​មិនមាន​ជំងឺ គេ​ត្រូវ​ប្រយ័ត្ន​ដោយ​ការពារ​វា​កុំ​ដាក់​លាយឡំ ជាមួយ​ពង​ដ៏ទៃ​ទៀត​ឲ្យសោះ ។ អត្រា​ភាគរយ​នៃ​ការ​ភ្ញាស់​បានល្អ គឺ​អាស្រ័យ​ទៅលើ​ភាពដែល​អាច​នឹង​ញាស់រ​បស់ពង ការផ្តល់​ចំណី​ដល់​មេ លក្ខណៈរ​បស់ពង លក្ខណៈ​កកើត​ជីវិត​នៃ​ពង គឺ​កើតឡើត​ដោយ​សមាសភាព​ពូជ មេបា​, រយៈពេល​ទុក​ពង និង​សីតុណ្ហភាព​មុន​ពេល​ភ្ញាស់ ។​
​​៣- ការទិញ​កូន​មាន់ (purchase of started chicks)
​ ​ការទិញ​កូន​មាន់​ដែល​មាន​អាយុ​៣​សប្តាហ៍ ឬ​ច្រើន​ជាង​នេះ គឺ​ជួយ​សម្រួល​ដល់​អ្នក​ចាប់ផ្តើម​ចិញ្ចឹម​មាន់ ដោយ​មិន​ចាំបាច់​ត្រូវការ​ឧបករណ៍ និង​ពេល​វេលា​ដើម្បី​ភ្ញាស់ ​និង​ថែរក្សា​កូន​មាន់​ទេ ។ ការងារ​ទាំងនេះ​រួមមាន : ការផ្តល់​កំដៅ ការផ្តល់​ដំណី​អាហា​រ និង​ទឹក ជួនកាល​គេ​អាច​ចាក់​ថ្នាំ​ការពារ​ពេល​វា​មាន​អាយុ​១​ថ្ងៃ ។​
​​៤- ការទិញ​មាន់​ជំទង់ (purchase of started pullets)
​​ការទិញ​កូន​មាន់​ជំទង់ ដែល​មាន​អា​យុប្រហែល​ ២០​សប្តាហ៍ អាច​បន្ថយ​ការចិញ្ចឹម​ដល់​អតិថិជន​បាន​ច្រើន ។​
​ ​គុណសម្បត្តិ : មាន់​ឈ្មោល និង​មាន់​ញី​ដែល​អន់​ខ្សោយ ត្រូវបាន​ជំ​រុះ​ចោល​មុន​ពេល​ទិញ ។ គេ​អាច​រើសយក​ឈ្មោល​ចេញ តាំង​ពី​កូន​មាន់​មាន​អាយុ​បាន​១​ថ្ងៃ ដោយ​ដាក់​ប្រដាប់​មើល​ភេទ ឬ​គេ​អាច​មើល​តាម​ខ្សែជីវិត​មេបា ដែល​មាន​លក្ខណ:​ផ្សេងៗ​គ្នា ដោយ​ពិនិត្យ​មើល​រោម​របស់​វា ។ ការចាក់​ថ្នាំ​ការពារ និងការ​អ​នុវត្តន៍​ការការពារ​ជំងឺ​ផ្សេងៗ ត្រូវបាន​បំពេញ​សព្វគ្រប់ ។​
​​គុណវិបត្តិ : គេ​ត្រូវ​ចំណាយ​ថវិការ​ច្រើន លើ​ការទិញ​មាន់​ទាំង​នេះ​មក​ចិញ្ចឹម ៕​
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)ITCAMBO