មនុស្ស​ស្រី​ចាប់អារម្មណ៍​លើ​អ្វីខ្លះ ពេល​ណាត់​ជួប​គ្នា​?




អ្នក​ត្រូវ​តែ​យល់ថា បើសិន​ជា​អ្នក​អាច​ទាក់ទាញ​នារី​ម្នាក់​នៅពេល​ជួប​គ្នា​ជា​លើកដំបូង នោះ​អ្នក​នឹង​មាន​ឱកាស​កាន់​តែ​ច្រើន ដើម្បី​អាច​ទទួលបាន​នាង​ជា​សង្សារ​។ ប៉ុន្តែ មនុស្ស​ស្រី​ចូលចិត្ត​សម្គាល់​មើល​រឿង​ច្រើនណាស់​របស់​មនុស្ស​ប្រុស ក្នុងពេល​ណាត់​ជួប​គ្នា ហើយ​បើសិនជា​អ្នក​អាច​ផ្តល់​ការចាប់អារម្មណ៍​ដល់​នាង​បាន​មែន វា​ពិតជា​រឿង​ល្អ​មួយ​ជាមិនខាន​ទេ​។ ខាងក្រោម​នេះ គឺជា​ចំណុច​បី​យ៉ាង​ដែល​មនុស្ស​ស្រី​តែងតែ​កត់សម្គាល់​ពេល​ណាត់​ជួប​គ្នា​។
ការ​ស្លៀកពាក់​
នេះ​គឺជា​រឿង​ដំបូង​ដែល​មនុស្ស​ស្រី​នឹង​កត់ចំណាំ​ទុក​នៅ​ថ្ងៃ​ណាត់​ជួប​គ្នា​។ នេះ​មិនមែន​មានន័យថា អ្នក​ត្រូវ​ស្លៀកពាក់​អោយ​លូ​យ​ឆាយ​ជ្រុល​ពេក​នោះ​ទេ ប៉ូន្តែ អ្នក​គួរតែ​ធ្វើយ៉ាងណា​អោយមាន​ភាពសមរម្យ​បន្តិច និង​ធម្មតាៗ គឺ​ទៅ​បាន​ហើយ​។
​មនុស្ស​ស្រី​ច្រើន​ចូលចិត្ត​បុរស​ស្លៀកពាក់​សមរម្យ ព្រោះ​វា​គឺជា​ចំណាប់អារម្មណ៍​ដំបូង និង​ល្អ​មួយ​សម្រាប់​នាង​។ ជា​ការពិត​ណាស់ បុគ្គលិនលក្ខណៈ អត្ត​ចរិក ឬ​អាការៈ​ខាង​ក្នុងរ​បស់​មនុស្ស​គឺ​ជា​រឿង​សំខាន់​ជាង ប៉ុន្តែ សម្រស់​រាងកាយ គឺជា​កត្តា​ដ៏​សំខាន់​មួយ​សម្រាប់​មនុស្ស​ទាំង​ពី​រ​ភេទ និង​មិន​អាច​មិន​ខ្វះ​បានឡើយ​។ ដូច្នេះ ដើម្បី​ទាក់ទាញ​អារម្មណ៍​របស់​មនុស្ស​ស្រី បុរស​ត្រូវ​តែ​ស្លៀកពាក់​អោយបាន​សមរម្យ​។
ឬ​ក​ពារ​
ជាថ្មី​ម្តងទៀត បុរស​ម្នាក់​ដែល​មាន​ចរិក​ឬ​កពារ​ល្អ គឺជា​កត្តា​សំខាន់​ណាស់​សម្រាប់​ក្លាយទៅជា​ការពិចារណា​ដ៏​ល្អ​មួយ​សម្រាប់​មិត្តស្រី​របស់ខ្លួន​។ ដូច្នេះ សូម​ប្រុងប្រយ័ត្ន​ផង​នៅ​ពេល​អ្នក​ហៅ​អាហារ​មក​ញ៉ាំ ការបង្ហាញ​អំពី​ទស្សនៈ និង​មិន​ត្រូវ​សាង​អោយ​មាន​កំហុស​កើតឡើង​ឡើយ​។ ឬ​ក​ពារ​របស់​អ្នក​ត្រូវតែ​ក្លាយទៅជា​ចំណុច​សម្គាល់​មួយ ហើយ​វា​នឹង​ធ្វើ​នាង​មាន​ផាសុខភាព​កាន់តែខ្លាំង ចំពោះ​ការ​ណាត់​ជួប​របស់​នាង​ទៀតផង​។
ទំនុកចិត្ត​របស់​អ្នក​
តាមរយៈ​រឿង​នេះ​ដែរ យើង​ចង់​មានន័យ​ថា ចរិកលក្ខណៈ​ទាំងមូល​របស់​អ្នក យ៉ាងហោចណាស់​ក៏​អាច​អោយ​មាន​ក្នុង​ខ្សែ​ភ្នែក​នាង​ដែរ​។ ទំនុកចិត្ត​បង្ហាញអោយឃើញ​ក្នុង​ភាសា​កាយវិការ​របស់​អ្នក របៀប​ដែល​អ្នក​បង្ហាញ​ខ្លួន​ឯង ចរិក​ដែល​អ្នក​បង្ហាញ​ចំពោះប​ញ្ហា​ផ្សេងៗ ការសន្ទនា​ដែល​អ្នកមាន​ចំពោះ​នាង​ជាដើម​។ ពេលខ្លះ មនុស្ស​យើង​អាច​យល់ដឹង​អំពី​កម្រិត​នៃ​ទំនុកចិត្ត​របស់​អ្នក បាន​តាមរយៈ​របៀប​ដែល​អ្នក​អង្គុយ​តែម្តង​។ ទំនុកចិត្ត គឺជា​រឿង​ជាក់ស្តែង​មួយ​ដែល​បុរស​គ្រប់រូប​គួរតែមាន​ចំពោះ​ខ្លួន​។ ការ​ដែល​ធ្វើខ្លួន​ជា​មនុស្ស​អៀនខ្មាស់ មិន​អាច​ជួយ​អ្វី​បានឡើយ​។
ប្រភព៖Health.com.kh